Bỏ qua đến nội dung chính
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
Tiếng việt
English
ខេមរភាសា
Tiếng Việt
English
ខេមរភាសា
Main navigation
ទំព័រដើម
ឧទ្ទេសនាម
ពត៌មាន និង ព្រឹត្តិការណ៍
ទេសចរណ៍
សហប្រតិបត្តិការអន្តរជាតិ
ពត៌មាន និង ព្រឹត្តិការណ៍
សមាគមធុរកិច្ចខេត្តអានយ៉ាង ជួបជុំដើមនិទាឃរដូវ
ពត៌មាន និង ព្រឹត្តិការណ៍
27/02/2026
ព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ នៅសង្កាត់ ឡុងស្វៀន សមាគមធុរកិច្ចខេត្តអានយ៉ាង បានរៀបចំពិធីជួបជុំធុរជននៅដើមឆ្នាំនិទាឃរដូវ ២០២៦។តំណាងមន្ទីរ គណៈ ផ្នែកខេត្ត និងធុរជនជាង ៧០ បានចូលរួម។
អ្នកស្រី ង្វៀន ធី មិញ ធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរ មន្ទីរពេទ្យ នាឱកាសខួបលើកទី ៧១ ឆ្នាំ ទិវាគ្រូពេទ្យវៀតណាម (២៧/កុម្ភៈ/១៩៥៥ - ២៧/កុម្ភៈ/២០២៦)
ពត៌មាន និង ព្រឹត្តិការណ៍
26/02/2026
ល្ងាចថ្ងៃទី ២៥ ខែកុម្ភៈ អ្នកស្រី ង្វៀន ធី មិញ ធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈប្រតិភូការងាររបស់គណៈកម្មាធិការប្រជាជនខេត្ត បានអញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរ មន្ទីរពេទ្យទូទៅអានយ៉ាង។ មន្ទីរពេទ្យភ្នែក-ត្រចៀក-ច្រមុះ-បំពង់ក-ធ្មេញអានយ៉ាង។មន្ទីរពេទ្យបេះដូងអានយ៉ាង និងមន្ទីរពេទ្យ ហាញ់ ភុក នៅក្នុងភូមិសាស្ត្រសង្កាត់ឡុងស្វៀន ក្នុងឱកាសខួបលើកទី ៧១ ឆ្នាំ ទិវាគ្រូពេទ្យវៀតណាម (២៧/កុម្ភៈ/១៩៥៥ - ២៧/កុម្ភៈ/២០២៦)។ រួមដំណើរជាមួយគណៈប្រតិភូ មានតំណាងថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងថ្នាក់ដឹកនាំការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត។
អ្នកស្រី ង្វៀន ធីមិញ ធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញទៅត្រួតពិនិត្យទីតាំងវិនិយោគសម្រាប់គម្រោងសាលាអន្តេវាសិកអន្តរកម្រិតនៅក្នុងឃុំព្រំដែនវិញឌៀវនិងបាជុក
ពត៌មាន និង ព្រឹត្តិការណ៍
24/02/2026
នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ អ្នកស្រី ង្វៀន ធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានដឹកនាំគណៈប្រតិភូមួយក្រុមទៅពិនិត្យទីតាំងវិនិយោគសម្រាប់គម្រោងសាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ នៅក្នុងឃុំព្រំដែន វិញឌៀវ និងបាជុក។តំណាងបណ្តាមន្ទីរ និងផ្នែកពាក់ព័ន្ធ គណៈគ្រប់គ្រងគម្រោងខេត្ត គណៈគ្រប់គ្រងគម្រោងវិនិយោគសាងសង់សំណង់-ដឹកជញ្ជូនខេត្ត និងថ្នាក់ដឹកនាំមូលដ្ឋានក៏បានចូលរួមផងដែរ។
លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើឲ្យលើកកម្ពស់តួនាទី “នាំមុខ” ដោយធានាបាននូវប្រតិបត្តិការរលូន និងមានប្រសិទ្ធភាព
ពត៌មាន និង ព្រឹត្តិការណ៍
23/02/2026
នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ លោក ហូ វ៉ាន់ ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត ធ្វើអធិបតីភាពកិច្ចប្រជុំផ្សព្វផ្សាយភារកិច្ចសំខាន់ៗមួយចំនួនសម្រាប់មន្ទីរ គណៈ ផ្នែក និងគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ និងតំបន់ពិសេស។ អញ្ជើញចូលរួមផងដែរ មានលោក ង្វៀន ថាញ់ផុង លោក ឡេ វ៉ាន់ភឿក និងលោក ឡេ ទ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត។
អានយ៉ាង៖ផ្តោតត្រួតពិនិត្យឡើងវិញនិយាមបេក្ខជននិងធានានូវមូលដ្ឋានសម្ភារៈក្នុងការងារបោះឆ្នោត។
ពត៌មាន និង ព្រឹត្តិការណ៍
23/02/2026
នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ គណៈកម្មការរៀបចំបោះឆ្នោតខេត្តអានយ៉ាងបានរៀបចំកិច្ចប្រជុំតាមអនឡាញស្តីពីការត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ១៦ និងតំណាងរាស្ត្រក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១ នៅក្នុងខេត្ត។
លោក ង្វៀន ជី យុង ឧបនាយករដ្ឋមន្ត្រី ទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្លាំងសាងសង់សំណង់ APEC នៅកោះភូក្វឹក
ពត៌មាន និង ព្រឹត្តិការណ៍
21/02/2026
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៦ (ឆ្នាំមមី) នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ គណៈប្រតិភូរដ្ឋាភិបាលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ង្វៀនជីយុង បានទៅ សួរសុខទុក្ខ និងជូនពរឆ្នាំថ្មី និងជូនអំណោយដល់កម្មាភិបាល និងកម្មករដែលកំពុងសាងសង់គម្រោងសម្រាប់បម្រើសប្តាហ៍ជាន់ខ្ពស់ APEC។ ទន្ទឹមនិងនោះ ដាក់កម្រងផ្កា និងអុជធូបនៅស្តូបអនុស្សាវរីយ៍លោកប្រធានហូជីមិញ (នៅតំបន់ពិសេសភូក្វឹក ខេត្តអានយ៉ាង)។
ដំណើរ ៤០ ឆ្នាំនៃនវានុវត្តន៍៖ អានយ៉ាង ជាព្រះរាជាណាចក្រស្រូវអង្កររបស់ជាតិ
ពត៌មាន និង ព្រឹត្តិការណ៍
13/02/2026
ក្នុងរយៈពេលបួនទសវត្សរ៍កន្លងទៅនេះ ដោយអនុវត្តគោលមាគ៌ាផ្លាស់ថ្មីនៃបក្ស ខេត្តអានយ៉ាងបានអះអាងពីជំហររបស់ខ្លួនជាមជ្ឈមណ្ឌលផលិតកម្មកសិកម្មឈានមុខគេនៅក្នុងតំបន់វាលរាបទន្លេគឺវឡុង គឺជា “ព្រះរាជាណាចក្រ” ស្រូវអង្កនៃប្រទេសទាំងមូល រួមចំណែកយ៉ាងសំខាន់ដល់សន្តិសុខស្បៀងជាតិ និងការនាំចេញកសិផល។
លោក ឡេ វ៉ាន់ ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ផ្សព្វផ្សាយកម្មវិធីការងារឆ្នាំ ២០២៦ ជាមួយឃុំ សង្កាត់ចំនួន ៨
ពត៌មាន និង ព្រឹត្តិការណ៍
06/02/2026
នៅព្រឹកថ្ងៃទី ០៦ ខែ កុម្ភៈ លោក ឡេ វ៉ាន់ ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បាន ធ្វើអធិបតីភាពកិច្ចប្រជុំជាមួយឃុំ សង្កាត់ចំនួន ៨ រួមមាន៖ ហាទៀន តូចូវ ទៀនហៃ យ៉ាងថាញ់ វិញឌៀវ តាន់ហូយ តាន់ហៀព និងថាញ់ដុង អំពីការផ្សព្វផ្សាយកម្មវិធីការងារឆ្នាំ ២០២៦។
សន្និបាតអនឡាញ ស្តីពីការសាងសង់សាលាអន្តេវាសិកដ្ឋានអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យនៅតាមឃុំព្រំដែន
ពត៌មាន និង ព្រឹត្តិការណ៍
06/02/2026
នៅព្រឹកថ្ងៃទី ០៦ ខែ ០២ លោក ផាម ង៉ុក ធឿង អនុរដ្ឋមន្ត្រីប្រចាំការក្រសួងអប់រំ និងបណ្តុះបណ្តាល បាន ដឹកនាំសន្និបាតអនឡាញ ស្តីពីការសាងសង់សាលាអន្តេវាសិកដ្ឋានអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យនៅតាមឃុំព្រំដែនដីគោក។ ចូលរួមសន្និបាតនៅចំណុចភ្ជាប់របស់ក្រសួងអប់រំនិងបណ្តុះបណ្តាល មានតំណាងក្រសួង ផ្នែកមជ្ឈិម និងតំណាងនាយកដ្ឋាននិងអង្គភាពពាក់ព័ន្ធនានា។
កក់ក្តៅកម្មវិធី “មាឃជួបជុំនិងនិទាឃរដូវអរគុណបក្ស” ឆ្នាំ ២០២៦
ពត៌មាន និង ព្រឹត្តិការណ៍
06/02/2026
នៅព្រឹកថ្ងៃទី ០៦ ខែ កុម្ភៈ នៅអគារវប្បធម៌ពលកម្មខេត្ត (សង្កាត់ឡុងស្វៀន) សហព័ន្ធពលកម្មខេត្តអានយ៉ាង បានរៀបចំកម្មវិធី “បុណ្យមាឃជួបជុំនិងនិទាឃរដូវអរគុណបក្ស” ឆ្នាំ ២០២៦។ អញ្ជើញចូលរួមមាន អ្នកស្រី ត្រាន់ ធី ថាញ់ហឿង អនុលេខាបក្សនៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមតំណាងរាស្ត្រខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង។
អ្នកស្រី ង៉ោ ធី គ្វីញ ឡន កាន់តំណែងជាប្រធានក្រុមប្រឹក្សាប្រជាជនសង្កាត់ ចូវដុក អាណត្តិ ២០២១ - ២០២៦
ពត៌មាន និង ព្រឹត្តិការណ៍
29/01/2026
ថ្ងៃទី ២៩ ខែមករា ក្រុមប្រឹក្សាប្រជាជនសង្កាត់ ចូវដុក នីតិកាលទី ១ អាណត្តិ ២០២១ - ២០២៦ បានរៀបចំកិច្ចប្រជុំលើកទី ៨ (ឯកទេសកម្ម) ដើម្បីពិនិត្យ និងសម្រេចលើខ្លឹមសារស្ថិតក្រោមសមត្ថកិច្ច។
អានយ៉ាង៖ សង្កាត់ រ៉ាច់យ៉ា ជាមួយសមិទ្ធផលដ៏អស្ចារ្យក្នុងការពង្រីកដីចេញទៅសមុទ្ទ
ពត៌មាន និង ព្រឹត្តិការណ៍
29/01/2026
ការពង្រីកបរិយាកាសអភិវឌ្ឍទីក្រុងតាមរយៈគម្រោងបង្កើតដីថ្មីដោយលប់សមុទ្ទ បានក្លាយជាសញ្ញាសម្គាល់ពិសេសរបស់សង្កាត់ រ៉ាច់យ៉ា ខេត្ត អានយ៉ាង។ សមិទ្ធផលនៃការលប់សមុទ្ទនេះ មកដល់ពេលបច្ចុប្បន្ន មានផ្ទៃដីប្រហែល ៦៨៨ ហិកតា បានរួមចំណែកយ៉ាងសំខាន់សម្រាប់ទីក្រុងជាប់ឆ្នេរសមុទ្ទខាងលិច ក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្ទនៃតំបន់ភាគខាងត្បូងនៃប្រទេស។
លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី កងទ័ពជើងទឹកតំបន់ទី៥ និងគ្រួសារមានសគុណចំពោះបដិវត្តន៍ នៅតំបន់ពិសេសភូក្វឹក
ពត៌មាន និង ព្រឹត្តិការណ៍
29/01/2026
ព្រឹកថ្ងៃទី ២៩ ខែមករា លោក ហូ វ៉ាន់ ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមឆាំ្នមមី ២០២៦ ដល់បញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់ ៥ និងគ្រួសារមានសគុណចំពោះបដិវត្តន៍គំរូនៅតំបន់ពិសេសភូក្វឹក។
គោលនយោបាយជួយឧបត្ថម្ភដល់អ្នកមានសគុណចំពោះបដិវត្ត សាច់ញាតិ និងគ្រួសាររបស់អ្នកមានសគុណចំពោះបដិវត្តនៅលើភូមិសាស្ត្រ ខេត្តអានយ៉ាង
ពត៌មាន និង ព្រឹត្តិការណ៍
20/01/2026
សេចក្តីសម្រេចចិត្តលេខ ២៥/២០២៥/NQ-HĐND ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥ របស់ក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង បានចែងអំពីគោលនយោបាយគាំទ្រដល់អ្នកមានសគុណចំពោះបដិវត្តន៍ សាច់ញាតិ និងក្រុមគ្រួសាររបស់អ្នកមានសគុណចំពោះបដិវត្តន៍ នៅលើភូមិសាស្ត្រខេត្តអានយ៉ាង។
អានយ៉ាង៖ ធានាសុវត្ថិភាពចំណីអាហារ បង្ការទប់ស្កាត់ចំណីអាហារក្លែងក្លាយ និងការពុលចំណីអាហារក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាម ឆ្នាំសេះ ២០២៦
ពត៌មាន និង ព្រឹត្តិការណ៍
16/01/2026
នៅរសៀលថ្ងៃទី១៥ ខែមករា អ្នកស្រី ង្វៀន ធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងជាប្រធានគណៈណែនាំអន្តរផ្នែកអំពីសុវត្ថិភាពចំណីអាហារខេត្តបានធ្វើអធិបតីភាពកិច្ចប្រជុំផ្សព្វផ្សាយការងារធានាសុវត្ថិភាពចំណីអាហារ បង្ការទប់ស្កាត់ចំណីអាហារក្លែងក្លាយ និងការពុលចំណីអាហារនៅលើភូមិសាស្ត្រខេត្តក្នុងឆ្នាំ ២០២៦ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាមឆ្នាំមមី ឆ្នាំ២០២៦។ តំណាងថ្នាក់ដឹកនាំមន្ទីរ ផ្នែកពាក់ក៏បានចូលរួមផងដែរ។
ផ្លូវនាវាល្បឿនលឿនភូក្វឹក-ថូចូវដាក់ដំណើរការជាផ្លូវការចាប់ពីថ្ងៃទី១៩ ខែមករា
ពត៌មាន និង ព្រឹត្តិការណ៍
15/01/2026
ដើម្បីឆ្លើយតម្រូវការធ្វើដំណើរទៅមក និងទំនាក់ទំនងពាណិជ្ជកម្មរវាងកោះភូក្វឹក និងកោះថូចូវ (អានយ៉ាង) ចាប់ពីថ្ងៃទី ១៩ ខែមករា ផ្លូវនាវាល្បឿនលឿនភូក្វឹក – ថូចូវ បានដាក់ដំណើរការជាផ្លូវការនៅថ្ងៃទី ១៩ ខែមករា។
អានយ៉ាង មានគ្រួសារក្រីក្រជាង ៨៣.៤០០ គ្រួសារ និងមុខសញ្ញាគោលនយោបាយបានទទួលការគាំទ្រ ប្រាក់កម្ចីគោលនយោបាយសង្គម
ពត៌មាន និង ព្រឹត្តិការណ៍
13/01/2026
ព្រឹកថ្ងៃទី១៣ ខែមករា គណៈកម្មាធិការប្រជាជនខេត្តបានបើកកិច្ចប្រជុំបូកសរុបសកម្មភាពឆ្នាំ២០២៥ និងផ្សព្វផ្សាយភារកិច្ចឆ្នាំ២០២៦ របស់គណៈតំណាងក្រុមប្រឹក្សាភិបាលនៃធនាគារគោលនយោបាយសង្គមខេត្តអានយ៉ាង។ កិច្ចប្រជុំនេះធ្វើអធិបតីភាពដោយលោក លេ វ៉ាន់ភឿក សមាជិកគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈតំណាងក្រុមប្រឹក្សាភិបាល សមាជិកគណៈតំណាងក្រុមប្រឹក្សាភិបាលធនាគារគោលនយោបាយសង្គមខេត្ត គណនាយកនិងប្រធានការិយាល័យជំនាញនៃសាខាធនាគារគោលនយោបាយសង្គមខេត្តក៏បានចូលរួមផងដែរ។
សាស្ត្រាចារ្យ Ichita Shimoda ប្រឹក្សាយុទ្ធសាស្ត្របំពេញឯកសារបេតិកភណ្ឌពិភពលោកអ៊ុកអែវឲ្យល្អឥតខ្ចោះ
ពត៌មាន និង ព្រឹត្តិការណ៍
12/01/2026
ថ្ងៃទី១២ ខែមករា ក្រុគណៈគ្រប់គ្រងបេតិកភណ្ឌវប្បធម៌អ៊ុកអែវខេត្តអានយ៉ាង បានជួបប្រជុំជាមួយសាស្ត្រាចារ្យ Ichita Shimoda (សកលវិទ្យាល័យ Tsukuba ប្រទេសជប៉ុន) ដែលជាអ្នកជំនាញខាងបុរាណវិទ្យានៅតំបន់ទន្លេមេគង្គ សមាជិកបណ្តាញ SEAMEO ដើម្បីពិគ្រោះយោបល់លើឯកសារស្នើសុំជាបេតិកភណ្ឌពិភពលោក។ អញ្ជើញចូលរួមមានអ្នកជំនាញការ អ្នកវិទ្យាសាស្ត្រក្នុងប្រទេសរួមជាមួយថ្នាក់ដឹកនាំមន្ទីរ ផ្នែកពាក់ព័ន្ធផងដែរ។
ខិតខំដើម្បីសម្ពោធផ្លូវល្បឿនលឿន ចូវដុក – កាន់ធើ – សុកត្រាំង ផ្នែកឆ្លងកាត់ខេត្ត អានយ៉ាង នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦
ពត៌មាន និង ព្រឹត្តិការណ៍
11/01/2026
ថ្ងៃទី១១ ខែមករា លោក ហូ វ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានចុះត្រួតពិនិត្យ និងជំរុញអ្នកម៉ៅការពន្លឿនសន្ទុះល្បឿនសាងសង់គម្រោងសមាសភាគទី ១ នៃគម្រោងផ្លូវល្បឿនលឿនចូវដុក - កាន់ធើ - សុកត្រាំង ដំណាក់កាលទី ១។
មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាខេត្តអានយ៉ាង បានធ្វើការជាមួយឃុំ និងសង្កាត់ចំនួន ៥ នៅក្នុងសង្កាត់ទិញបៀន
ពត៌មាន និង ព្រឹត្តិការណ៍
11/01/2026
នៅរសៀលថ្ងៃទី ៩ ខែមករា នៅសង្កាត់ទិញបៀន គណៈប្រតិភូដឹកនាំដោយលោក ផាន វ៉ាន់ គៀន នាយករងមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាខេត្តអានយ៉ាង បានជួបប្រជុំជាមួយឃុំ និងសង្កាត់ចំនួនប្រាំគឺ ទិញបៀន ថ្វយសឺន ជីឡាំង អានគឺ និងណុយកាំ។ ដើម្បីក្តាប់បានតម្រូវការរបស់មូលដ្ឋានទាំងនេះក្នុងការស្រាវជ្រាវ ការអនុវត្ត និងការផ្ទេរវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅឆ្នាំ ២០២៦។
Pagination
Trang đầu
«
Previous page
‹
…
ទំព័រ
3
ទំព័រ
4
Current page
5
ទំព័រ
6
ទំព័រ
7
…
Next page
›
Trang cuối
»
មើលច្រើនទៀត
បង្កើនការតភ្ជាប់ ដើម្បីនាំផលិតផលអានយ៉ាងចូលទៅក្នុងប្រព័ន្ធចែកចាយ និងផ្សារទំនើប
ពិធីជួបជុំអបអរសាទរខួបលើកទី៩៦ ឆាំ្នទិវាបង្កើតសមាគមនារីវៀតណាម (២០/តុលា/១៩៣០ – ២០/តុលា/២០២៦)
លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត តម្រូវឲ្យបញ្ចប់សេចក្តីព្រាងគម្រោងស្នើសុំទទួលស្គាល់តំបន់សេដ្ឋកិច្ចពិសេសភូក្វឹក ឲ្យបានត្រឹមត្រូវតាមកាលកំណត់
លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត តម្រូវឲ្យកសាងសង្កាត់រ៉ាច់យ៉ា ក្លាយជាអង្គភាពគំរូអំពីសន្តិសុខ សណ្តាប់ធ្នាប់ និងអារ្យធម៌ទីក្រុង
នគរបាលខេត្តអានយ៉ាង ចាប់ផ្តើមបើកយុទ្ធនាការអបអរសាទរទិវាពលរដ្ឋឌីជីថលវៀតណាម ថ្ងៃទី១៥ ខែតុលា