សេចក្តីសម្រេចចិត្តលេខ ២៥/២០២៥/NQ-HĐND ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥ របស់ក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង បានចែងអំពីគោលនយោបាយគាំទ្រដល់អ្នកមានសគុណចំពោះបដិវត្តន៍ សាច់ញាតិ និងក្រុមគ្រួសាររបស់អ្នកមានសគុណចំពោះបដិវត្តន៍ នៅលើភូមិសាស្ត្រខេត្តអានយ៉ាង។

យោងតាមសេចក្តីសម្រេចចិត្តនិងគោលនយោបាយឧបត្ថម្ភបានចែងជាក់លាក់ដូចខាងក្រោម៖
គោលនយោបាយទី១៖ ចែងអំពីកម្រិតឧបត្ថម្ភលើការថែទាំស្តានីតិសម្បទាសុខភាពប្រមូលផ្តុំនៅខាងក្រៅខេត្តសម្រាប់អ្នកមានគុណចំពោះបដិវត្តន៍ និងសាច់ញាតិរបស់ពួកគេនៅលើភូមិសាស្ត្រខេត្តអានយ៉ាង។ កម្រិតឧបត្ថម្ភជាអតិបរមាគឺ ១.០០០.០០០ ដុង/ម្នាក់ បំពេញបន្ថែមរបបក្នុងរយៈពេលថែទាំប្រមូលផ្តុំក្រៅប្រខេត្តយោងតាមបទបញ្ញតិច្បាប់ជាធរមាន រួមមាន៖ ប្រាក់អាហារ ថ្នាំ ការទៅទស្សនាចរណ៍ និងអំណោយ (ដោយសាច់ប្រាក់ ៣០០.០០០ ដុង/ម្នាក់)។
គោលនយោបាយទី ២៖ ចែងអំពីកម្រិតឧបត្ថម្ភសម្រាប់ការសួរសុខទុក្ខ និងផ្តល់អំណោយដល់អ្នកមានសគុណចំពោះបដិវត្តន៍ និងក្រុមគ្រួសាររបស់អ្នកមានសគុណចំពោះបដិវត្តន៍ ក្នុងឱកាសទិវាយុទ្ធជនពិការ-យុទ្ឋជនពលី និងបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមនៅលើភូមិសាស្ត្រខេត្តអានយ៉ាង។
គោលការណ៍អនុវត្ត៖ អ្នកដែលស្ថិតក្នុងមុខសញ្ញាបានទទួលអំណោយជាច្រើនប្រភេទគឺទទួលបានអំណោយមួយចំណែកដែលមានតម្លៃខ្ពស់បំផុត។ក្នុងករណីដែលគោរពបូជាអ្នកមានសគុណចំពោះបដិវត្តគឺបានទទួល អំណោយស្របគ្នាទៅនឹង ចំនួនមនុស្សដែលបានគោរពបូជា។
ក) ទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា)៖ បានទទួលឧបត្ថម្ភចំនួន ៥.០០០.០០០ ដុង ដោយផ្តល់ជូនជាសាច់ប្រាក់ និងជាវត្ថុដល់អ្នកដែលមានសគុណចំពោះបដិវត្តន៍ ដូចដែលបានចែងនៅក្នុងកថខណ្ឌទី ១ ឧបសម្ព័ន្ធទី ១ ភ្ជាប់ដោយសេចក្តីសម្រេចចិត្តនេះ។ កម្រិតឧបត្ថម្ភចំនួន ១.០០០.០០០ ដុង អនុវត្តជូនជាសាច់ប្រាក់ដល់អ្នកអ្នកដែលមានសគុណចំពោះបដិវត្តន៍ ដូចដែលបានចែងក្នុងកថាខណ្ឌទី ២ ឧបសម្ព័ន្ធទី ១ ភ្ជាប់ដោយសេចក្តីសម្រេចចិត្តនេះ។ កម្រិតឧបត្ថម្ភចំនួន ៨០០.០០០ ដុង អនុវត្តជូនជាសាច់ប្រាក់ដល់អ្នកដែលអ្នកមានសគុណចំពោះបដិវត្តន៍ និងក្រុមគ្រួសាររបស់អ្នកដែលមានសគុណចំពោះបដិវត្ត ដូចដែលបានចែងក្នុងកថាខណ្ឌទី ៣ ឧបសម្ព័ន្ធទី ១ ភ្ជាប់ដោយសេចក្តីសម្រេចចិត្តនេះ។
ខ) បុណ្យចូលឆ្នាំវៀតណាម៖ កម្រិតឧបត្ថម្ភចំនួន ៥.០០០.០០០ដុង អនុវត្តជាសាច់ប្រាក់ និងជាវត្ថុដល់អ្នកមានសគុណចំពោះបដិវត្តន៍ ដូចដែលបានចែងនៅក្នុងកថាខណ្ឌទី ១ នៃឧបសម្ព័ន្ធទី ២ ភ្ជាប់ដោយសេចក្តីសម្រេចចិត្តនេះ។ កម្រិតឧបត្ថម្ភចំនួន ១.០០០.០០០ ដុង អនុវត្តជាសាច់ប្រាក់ដល់អ្នកមានសគុណចំពោះបដិវត្តន៍ និងក្រុមគ្រួសាររបស់អ្នកមានសគុណចំពោះបដិវត្ត ដូចដែលបានចែងនៅក្នុងកថាខណ្ឌទី ២ ឧបសម្ព័ន្ធ ២ ភ្ជាប់ដោយសេចក្តីសម្រេចចិត្តនេះ។
គ) កម្រិតឧបត្ថម្ភចំនួន ៤.០០០.០០០ ដុង អនុវត្តជាសាច់ប្រាក់ និងជាវត្ថុជូនដល់អ្នកមានសគុណចំពោះបដិវត្ត និងក្រុមអ្នកមានសគុណចំពោះបដិវត្តន៍គំរូ ដែលបានថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត អញ្ជើញទៅសួរសុខទុក្ខ និងផ្តល់អំណោយ ក្នុងឱកាសទិវាយុទ្ធជនពិការ និងយុទ្ឋជនពលី (ថ្ងៃទី ២៧ ខែកក្កដា) និងបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។
គោលនយោបាយទី ៣៖ ចែងអំពីចំនួនទឹកប្រាក់ឧបត្ថម្ភសម្រាប់គ្រួសារយុទ្ធជនពលីដែលទទួលបានឥស្សរិយយសឯករាជ្យនៅលើភូមិសាស្ត្រខេត្តអានយ៉ាង។ (ក) ឥស្សរិយយសឯករាជ្យថ្នាក់ទីមួយ៖ ៨.០០០.០០០ ដុង/គ្រួសារ។ (ខ) ឥស្សរិយយសឯករាជ្យថ្នាក់ទីពីរ៖ ៦.០០០.០០០ ដុង/គ្រួសារ។ (គ) ឥស្សរិយយសឯករាជ្យថ្នាក់ទីបី៖ ៤.០០០.០០០ ដុង/គ្រួសារ។
មុខសញ្ញាដែលអនុវត្តតាមសេចក្តីសម្រេចចិត្តលេខ ២៥/២០២៥/NQ-HĐND របស់ក្រុមប្រឹក្សាប្រជាជនខេត្តគឺ៖ អ្នកមានសគុណចំពោះបដិវត្ត សាច់ញាតិ និងក្រុមគ្រួសាររបស់អ្នកមានសគុណចំពោះបដិវត្ត ដូចដែលមានចែងក្នុងបទបញ្ជាអនុគ្រោះសម្រាប់អ្នកមានសគុណចំពោះបដិវត្តន៍លេខ ០២/២០២០/UBTVQH១៤ ដែលកំពុងទទួលបានអត្ថប្រយោជន៍នៅក្នុងខេត្តអានយ៉ាង។ បណ្តាស្ថាបន អង្គការ និងបុគ្គលដែលពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយឧបត្ថម្ភដល់អ្នកមានសគុណចំពោះបដិវត្តន៍ សាច់ញាតិ និងក្រុមគ្រួសាររបស់អ្នកមានសគុណចំពោះបដិវត្តន៍ នៅលើភូមិសាស្ត្រខេត្តអានយ៉ាង។
សេចក្តីសម្រេចចិត្តលេខ ២៥/២០២៥/NQ-HĐND ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥ របស់ក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង ដែលចែងអំពីគោលនយោបាយឧបត្ថម្ភដល់អ្នកមានសគុណចំពោះបដិវត្តន៍ សាច់ញាតិ និងក្រុមគ្រួសាររបស់អ្នកមានសគុណចំពោះបដិវត្តនៅលើភូមិសាស្ត្រខេត្តអានយ៉ាង នឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦។ ទន្ទឹមនិងនេះ សេចក្តីសម្រេចចិត្តនេះជំនួសឲ្យសេចក្តីសម្រេចចិត្តដូចតទៅ ដូចជា៖ សេចក្តីសម្រេចលេខ ៤១/២០២២/NQ-HĐND ចុះថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង ដែលចែងអំពីកម្រិតឧបត្ថម្ភរបបសម្រាប់ការថែទាំស្តារនីតិសម្បទាសុខភាពប្រមូលផ្តុំសម្រាប់អ្នកមានសគុណចំពោះបដិវត្តន៍ និងសាច់ញាតិរបស់ពួកគេនៅក្នុងខេត្តអានយ៉ាង និងសេចក្តីសម្រេចចិត្តលេខ ១៨/២០២៣/NQ-HĐND ចុះថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៣ របស់ក្រុមប្រឹក្សាប្រជាជនខេត្តគៀនយ៉ាង ដែលចែងអំពីកម្រិតឧបត្ថម្ភសម្រាប់ប្រាក់រង្វាន់សម្រាប់គ្រួសារយុទ្ធជនពលីដែលបានទទួលបានឥស្សរិយយសឯករាជ្យនៅលើភូមិសាស្ត្រខេត្តគៀនយ៉ាង។ សេចក្តីសម្រេចចិត្តលេខ ២៧/២០២៣/NQ-HĐND ចុះថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៣ របស់ក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង បានកំណត់កម្រិតឧបត្ថម្ភសម្រាប់ការសួរសុខទុក្ខ និងផ្តល់អំណោយដល់អ្នកមានសគុណចំពោះបដិវត្តន៍ និងក្រុមគ្រួសាររបស់ពួកគេ ក្នុងឱកាសទិវាយុទ្ធជនពិការ -យុទ្ធជនពលី និងបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមនៅលើភូមិសាស្ត្រខេត្តអានយ៉ាង។
ប្រភព៖ សេចក្តីសម្រេចចិត្តលេខ ២៥/២០២៥/NQ-HĐND ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥
ប្រែ៖ សំណាង