ព្រឹកថ្ងៃទី ២៩ ខែមករា លោក ហូ វ៉ាន់ ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមឆាំ្នមមី ២០២៦ ដល់បញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់ ៥ និងគ្រួសារមានសគុណចំពោះបដិវត្តន៍គំរូនៅតំបន់ពិសេសភូក្វឹក។


លោក ហូ វ៉ាន់ ម៉ឹង នៅបញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់ទី៥ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានផ្តល់ព័ត៌មានសង្ខេបអំពីលទ្ធផលលេចធ្លោក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សន្តិសុខ-ការពារជាតិ នៃខេត្តសម្រេចបានក្នុងឆ្នាំ ២០២៥។ ទន្ទឹមនឹងនេះ លោកក៏បានអបអរសាទរ និងកោតសរសើរចំពោះសមិទ្ធផលលេចធ្លោដែលកម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់ទី៥ សម្រេចបានក្នុងរយៈពេលកន្លង។
លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង សង្ឃឹមថា កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់ទី៥ នឹងបន្តលើកកម្ពស់ប្រពៃណីបដិវត្តន៍របស់កងកម្លាំងប្រដាប់អាវុធប្រជាជន ខិតខំជម្នះការលំបាក ដើម្បីបំពេញភារកិច្ចដែលបានប្រគល់ជូនបានល្អប្រសើរ។ជាពិសេស អនុវត្តយ៉ាងម៉ឺងម៉ាត់នូវការត្រៀមខ្លួនប្រយុទ្ធ សហការល្បាតជាមួយកម្លាំងពាក់ព័ន្ធ អនុវត្តការងារការទូតការពារជាតិ រក្សាសន្តិសុខការពារជាតិមានប្រសិទ្ធភាព និងការពារអធិបតេយ្យភាពសមុទ្ទកោះរបស់មាតុភូមិ។


អញ្ជើញទៅសួរសុខទុក្ខក្រុមគ្រួសារលោក ង្វៀន វ៉ាន់ និញ - អ្នកដែលមានសគុណចំពោះបដិវត្គគំរូ(រស់នៅអនុសង្កាត់ក្រុងលេខ ៨ អានធើយ) លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានសួរសុខទុក្ខសាអំពីស្ថានភាពសុខភាព និងជីវភាពរស់នៅ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែករបស់លោក ង្វៀន វ៉ាន់ និញ និងក្រុមគ្រួសារក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។
លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ក៏បានសង្ឃឹមថា គ្រួសារនឹងបន្តលើកកម្ពស់ប្រពៃណីបដិវត្តន៍ ជាគំរូល្អសម្រាប់យុវជនជំនាន់ក្រោយ ដោយរួមចំណែកជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ក្នុងការកសាងបក្ស និងអាជ្ញាធរឲ្យមានភាពស្អាតស្អំ និងរឹងមាំ។ ទន្ទឹមនឹងនេះ ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ សន្តិសុខសង្គម ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កសាងតំបន់ពិសេសភូក្វឹក និយាយដោយឡែក និងខេត្តអានយ៉ាង និយាយរួម ឲ្យកាន់តែរីកចម្រើន និងស្រស់ស្អាត។
លោក ហូ វ៉ាន់ ម៉ឹង ក៏បានបញ្ជាក់ថា បក្ស និងរដ្ឋ តែងតែយកចិត្តទុកដាក់ពិសេស និងមានគោលការណ៍ គោលនយោបាយអាទិភាពជាច្រើនសម្រាប់យុទ្ឋជនពិការ យុទ្ឋជនមានជំងឺ សាច់ញាតិយុទ្ឋជនពលី គ្រួសារគោលនយោបាយ និងអ្នកមានសគុណចំពោះបដិវត្តន៍ ដោយចាត់ទុកថា នេះជាភារកិច្ចនយោបាយសំខាន់ និងជាប្រចាំ។ តាមរយៈនេះ លោកបានស្នើឲ្យគណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បន្តលើកកម្ពស់ប្រពៃណី“ផឹកទឹកនឹកប្រភពដើម” ដោយយកចិត្តទុកដាក់អនុវត្តគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋចំពោះគ្រួសារគោលនយោបាយ និងអ្នកមានគុណ គាំទ្រទាន់ពេលនិងបង្កលក្ខណៈ ងាយស្រួលដើម្បីគ្រួសារទាំងនេះមានជីវភាពរស់នៅស្ថិរភាព។/
ប្រែ៖ សំណាង