លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើឲ្យលើកកម្ពស់តួនាទី “នាំមុខ” ដោយធានាបាននូវប្រតិបត្តិការរលូន និងមានប្រសិទ្ធភាព

នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ លោក ហូ វ៉ាន់ ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត ធ្វើអធិបតីភាពកិច្ចប្រជុំផ្សព្វផ្សាយភារកិច្ចសំខាន់ៗមួយចំនួនសម្រាប់មន្ទីរ គណៈ ផ្នែក និងគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ និងតំបន់ពិសេស។ អញ្ជើញចូលរួមផងដែរ មានលោក ង្វៀន ថាញ់ផុង លោក ឡេ វ៉ាន់ភឿក និងលោក ឡេ ទ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត។

លោក ហូ វ៉ាន់ ម៉ឺង ប្រធានគណៈ​កម្មាធិ​ការ​ប្រជាជន​ខេត្ត​ ថ្លែងមតិក្នុងកិច្ចប្រជុំ​

ថ្លែងមតិណែនាំក្នុងកិច្ចប្រជុំ លោក ហូ វ៉ាន់ ម៉ឺង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំប្រព័ន្ធរដ្ឋាភិបាលទាំងមូលឲ្យដំណើរការក្នុងល្បឿនខ្ពស់បំផុតចាប់ពីថ្ងៃដំបូងនៃឆ្នាំ ដោយមិនទុកឲ្យ “កាលវិភាគទំនេ” មិន​ទុក​​ឲ្យការងារកក់ស្ទះ។

វាយតម្លៃស្ថានភាពបុណ្យចូលឆ្នាំវៀតណាម ឆ្នាំមមី ២០២៦ លោក ហូ វ៉ាន់ ម៉ឺង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានមានប្រសាសន៍ថា ប្រជាជនបាន​រៀប​ចំ​ពេញ​លេញ ហ្មត់ចត់និងសុវត្ថិភាព។ នេះជាឆ្នាំដំបូង​ហើយ​ដែលខេត្តអនុវត្តទម្រង់អាជ្ញាធរមូលដ្ឋានពីរថ្នាក់ (ដោយគ្មានថ្នាក់ស្រុក) បន្ទាប់ពីការរួមបញ្ចូលគ្នា។ ​ ទោះបីជាបរិមាណការងារច្រើន សន្តិសុខ និងសណ្តាប់ធ្នាប់ ក៏ដូចជាការថែទាំសុខភាពប្រជាជន​នៅតែ​បានធានា។ វិស័យទេសចរណ៍បានកត់ត្រាទទួលស្គាល់​កំណើន​​បង្គួរអំពីចំនួនភ្ញៀវទេសចរស្នាក់នៅយប់ និងប្រាក់ចំណូលបើប្រៀបធៀបទៅនឹងរយៈពេលនេះឆ្នាំមុន។ ​ លទ្ធផលនេះទទួលបានគឺអាស្រ័យ​ដោយការខិតខំប្រឹងប្រែងរបស់គ្រប់កម្រិត គ្រប់មន្ទីរ គណៈ ផ្នែក  និងមូលដ្ឋាននានា។ ព្រមជាមួយនោះ​ផ្នែកជាច្រើន​បានធ្វើការ​ឆ្លងឆាំ្នផងដែរ។

ទិដ្ឋភាពកិច្ចប្រជុំ
កិច្ចប្រជុំបានផ្សាយផ្ទាល់តាមអនឡាញទៅកាន់ឃុំ សង្កាត់ និងតំបន់ពិសេសចំនួន ១០២

អំពីភារកិច្ចសំខាន់ៗសម្រាប់ត្រីមាសទីមួយ និងឆ្នាំ២០២៦ លោក ហូ វ៉ាន់ ម៉ឺង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើអង្គភាពទាំងអស់ឲ្យចាប់ផ្តើមការងារជាបន្ទាន់តាមដែលអាចធ្វើទៅបាន ដើម្បីសម្រេច គោលដៅសម្រាប់ត្រីមាសទីមួយ។ ជាពិសេស ចាប់ពីឆ្នាំ​​នេះតទៅ យោងតាមបទបញ្ញតិរបស់ការិយាល័យនយោបាយ ការវាយតម្លៃកម្មាភិបាលនឹងធ្វើឡើងជារៀង​​រាល់ត្រីមាសទៅតាមឆ្នាំ ជាពិសេសលើកកម្ពស់​ទំនួល​ខុសត្រូវរបស់អ្នកជាប្រមុខ។

ក្នុងការណែនាំ លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការ​​ប្រជាជនខេត្ត បានស្នើមន្ទីរ ស្ថាប័ន និងឃុំ សង្កាត់ និងតំបន់ពិសេសទាំង ១០២ ឲ្យបង្កើតផែនការជាក់លាក់ ដោយមិនទុកឲ្យ "កាលវិភាគទំនេ" ដោះស្រាយឯកសារ និងធ្វើការជាប្រចាំក្នុងបរិយាកាសអេឡិចត្រូនិក។ អ្នកជាប្រមុខត្រូវពង្រីកតួនាទីនាំមុខ ដោយធានាបាន​​នូវក្បាលម៉ាស៊ីនប្រតិបត្តិការរលូន និងមានប្រសិទ្ធភាព​។

ប្រតិភូចូលរួមកិច្ចប្រជុំ

ចំពោះភារកិច្ចសំខាន់ៗ ខេត្តកំពុងផ្តោតពន្លឿន​ល្បឿន​នៃគម្រោងវិនិយោគសាធារណៈ ដោយបញ្ចេញថវិកាយ៉ាង​​ខ្លាំងក្លាចាប់ពីដើមឆ្នាំ ដោយមិនទុកឲ្យកកស្ទះ​រហូតដល់ចុងឆ្នាំ និងដោះស្រាយការលំបាកទាក់ទងនឹង​​ការរំដោះផ្ទៃរាបសម្រាប់គម្រោងសំខាន់ៗរបស់ APEC។​ 

អំពីការងារបោះឆ្នោត ខេត្តទាំងមូលបានផ្តោតលើការរៀបចំយ៉ាងហ្មត់ចត់សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ ទន្ទឹមនិងនោះរៀបចំបានល្អទិវាបញ្ជូន​ទ័ពចូលបម្រើកងទ័ពក្នុងថ្ងៃទី៥ ខែមីនា នៅទីតាំងប្រគល់​ទ័ព​ចំនួន៩កន្លែង។

លោក ហូ វ៉ាន់ ម៉ឺង ប្រធានគណៈ​កម្មាធិការ​ប្រជា​ជន​ខេត្ត​ បានអំពាវនាវដល់គ្រប់ថ្នាក់ គ្រប់ផ្នែក ស្រុះ​ចិត្ត​ប្តេ​ជ្ញា​ ដើម្បីការអភិវឌ្ឍរបស់ខេត្ត និងការលើកកម្ពស់​ជីវ​ភាព​​រស់នៅរបស់ប្រជាជន ដោយខិតខំបំពេញ​ភារ​កិច្ច​សម្រាប់​ឆ្នាំ ២០២៦ ឲ្យបានល្អ

ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ខេត្តខិតខំសម្រេចឲ្យបានគោលដៅចំណូលថវិកា ដោយអនុវត្តវិធានការយ៉ាងតឹងរ៉ឹងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនរាយការណ៍ និងមិនតាមបទបញ្ញតិ (IUU) ត្រៀមខ្លួនសម្រាប់ការងារជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប ជំរុញគម្រោងលំនៅដ្ឋានសង្គម ដើម្បីបំពេញ​​តម្រូវការរបស់កម្មាភិបាល និងប្រជាពលរដ្ឋ និងចុះហត្ថលេខាលើការ អនុម័តផែនការរបស់​ខេត្តឲ្យបានឆាប់រហ័ស ដើម្បីរៀបចំសេចក្តីប្រកាសរួមបញ្ចូល​ជាមួយ​គ្នាក្នុងការជំរុញការវិនិយោគ។

លោក ហូ វ៉ាន់ ម៉ឺង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានអំពាវនាវដល់គ្រប់ថ្នាក់ គ្រប់ផ្នែក ស្រុះចិត្ត​ប្តេជ្ញា ដើម្បីការអភិវឌ្ឍរបស់ខេត្ត និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដោយខិតខំបំពេញឆ្នើម​ភារកិច្ចសម្រាប់ឆ្នាំ ២០២៦៕​

ប្រែ៖ ណារីពៅ