នៅរសៀលថ្ងៃទី១៥ ខែមករា អ្នកស្រី ង្វៀន ធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងជាប្រធានគណៈណែនាំអន្តរផ្នែកអំពីសុវត្ថិភាពចំណីអាហារខេត្តបានធ្វើអធិបតីភាពកិច្ចប្រជុំផ្សព្វផ្សាយការងារធានាសុវត្ថិភាពចំណីអាហារ បង្ការទប់ស្កាត់ចំណីអាហារក្លែងក្លាយ និងការពុលចំណីអាហារនៅលើភូមិសាស្ត្រខេត្តក្នុងឆ្នាំ ២០២៦ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាមឆ្នាំមមី ឆ្នាំ២០២៦។ តំណាងថ្នាក់ដឹកនាំមន្ទីរ ផ្នែកពាក់ក៏បានចូលរួមផងដែរ។
ដើម្បីធានាសុវត្ថិភាពចំណីអាហារក្នុងការផលិត ការកែច្នៃ ការអាជីវកម្ម និងការទទួលទានចំណីអាហារ បង្កើនការគ្រប់គ្រង និងទប់ស្កាត់ការផលិតកម្ម អាជីវកម្មចំណីអាហារក្លែងក្លាយ និងគុណភាពទាបបានទាន់ពេលវេលា និងធានាសុវត្ថិភាពចំណីអាហារដែលដាក់លក់នៅលើទីផ្សារ និងដើម្បីបង្ការទប់ស្កាត់ការពុលចំណីអាហារក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាមឆ្នាំមមី និងពិធីបុណ្យនិទាឃរដូវ ឆ្នាំ២០២៦ នៅលើភូមិសាស្ត្រខេត្ត។
នៅក្នុងកិច្ចប្រជុំ បណ្តាមន្ទីរ ផ្នែកពាក់ បានរាយការណ៍អំពីការងារសហការជាមួយមូលដ្ឋាននានារៀបចំជាសកម្ម និងចេញផែនការផ្សព្វផ្សាយការងារធានាសុវត្ថិភាពចំណីអាហារក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាមឆាំ្នមមី និងពិធីបុណ្យនិទាឃរដូវ ២០២៦ ស្របតាមការណែនាំរបស់គណៈណែនាំអន្តរផ្នែក។ ទន្ទឹមនិងនោះ ការងារឃោសនា បានផ្សព្វផ្សាយទាន់ពេល ស្របគ្នា និងសម្បូបែបអំពីទម្រង់។ ខ្លឹមសារឃោសនាច្បាមជាប់តម្រូវការជាក់ស្តែងក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាម។ក្រៅពីនេះ ការងារត្រួតពិនិត្យជំនាញបានរៀបចំយ៉ាងពេញលេញអំពីផែនការ និងកងកម្លាំង។ បណ្តាក្រុមការងារបាន និងកំពុងផ្សព្វផ្សាយតាមកាលវិភាគដែលបានកំណត់ ដោយផ្តោតលើក្រុមអាហារដែលត្រូវបានបរិភោគយ៉ាងច្រើនក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាម។
ដើម្បីអនុវត្តល្អការងារធានាសុវត្ថិភាពចំណីអាហារ បង្ការទប់ស្កាត់ចំណីអាហារក្លែងក្លាយ និងការពុលចំណីអាហារនៅលើភូមិសាស្ត្រខេត្តអានយ៉ាងក្នុងឆ្នាំ ២០២៦ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាម ឆ្នាំ ២០២៦ អ្នកស្រី ង្វៀន ធី មិញ ធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងស្នើសុំ ប្រធានអង្គភាពសមាជិក សមាជិកនៃគណៈណែនាំអន្តរផ្នែកស្តីពីសុវត្ថិភាពចំណីអាហារខេត្ត និងមូលដ្ឋាននានា ធ្វើការផ្អែកលើផែនការ និងការណ៍ណែនាំរបស់មជ្ឈិម និងផែនការលេខ ១៣៤/KH-BCĐ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ របស់គណៈណែនាំខេត្តស្តីពីការអនុវត្តវិធានការសុវត្ថិភាពចំណីអាហារក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាមនិងរដូវបុណ្យទានឆ្នាំ២០២៦។ ម្ចាស់ការបង្កើតផែនការជាក់លាក់ រៀបចំផ្សព្វផ្សាយស្របគ្នា ជាបន្តបន្ទាប់ មិនទុកឲ្យកើតមានស្ថានភាពអកម្ម និងភ្ញាក់ផ្អើល។ មិនទុកឲ្យមាន “ចន្លោះប្រហោង” ក្នុងគ្រប់គ្រងរដ្ឋអំពី សុវត្ថិភាពចំណីអាហាររបស់រដ្ឋជាដាច់ខាត ជាពិសេសក្នុងអំឡុងពេលកំពូលទាំងមុន ក្នុង និងក្រោយបុណ្យចូលឆ្នាំវៀតណាម។
អ្នកស្រីអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានរម្លឹកដល់ផ្នែក និងមូលដ្ឋានពាក់ព័ន្ធ ឲ្យជំរុញខ្លាំងការងារឃោសនាតាមទិសជាក់ស្តែង ងាយយល់ ស្របតាមក្រុមមុខសញ្ញានីមួយៗ ដោយផ្តោតលើគ្រួសារផលិតកម្មខ្នាតតូច និងមូលដ្ឋានអាជីវកម្មផ្ទាល់ខ្លួន បង្កើនការព្រមានអំពីហានិភ័យសុវត្ថិភាពចំណីអាហារ និងការណែនាំប្រជាជនអំពីរបៀបជ្រើសរើស ថែទាំ និងប្រើប្រាស់ចំណីអាហារសុវត្ថិភាពក្នុងឱកាសបុណ្យចូលឆាំ្នវៀតណាម។
ទន្ទឹមនិងនោះ បន្តរក្សា និងបង្កើនប្រសិទ្ធភាពសកម្មភាពនៃក្រុមត្រួតពិនិត្យអន្តរផ្នែកចាប់ពីពេលនេះរហូតដល់បញ្ចប់ពិធីបុណ្យនិទាឃរដូវ ឆ្នាំ២០២៦។ ផ្តោតលើការត្រួតពិនិត្យក្រុមអាហារដែលមានការប្រើប្រាស់ខ្ពស់ដូចជា៖ សាច់ និងផលិតផលពីសាច់ ជលផល នំដំណាប់ ស្រាឧស្សាហកម្ម ចំណីអាហារកែច្នៃ និងអាហារតាមចិញ្ចើមផ្លូវ។ ដោះស្រាយករណីរំលោភបំពានយ៉ាងតឹងរ៉ឹង និងជាចំហរ។
ការធានាសុវត្ថិភាពចំណីអាហារបម្រើបុណ្យចូលឆ្នាំវៀតណាមឆ្នាំ២០២៦ គឺជាភារកិច្ចសំខាន់ បន្ទាន់ និងជាប្រចាំនៃប្រព័ន្ធនយោបាយទាំងមូលរបស់ខេត្តអានយ៉ាង។ អ្នកស្រីអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងបានសង្កត់ធ្ងន់ថា បណ្តាមន្ទីរ ផ្នែក មូលដ្ឋាន និងសមាជិកនៃគណៈណែនាំ ត្រូវជ្រោងខ្ពស់ស្មារតីទទួលខុសត្រូវ និងរៀបចំអនុវត្តភារកិច្ចដែលបានប្រគល់ជូនយ៉ាងម៉ឺងម៉ាត់។ ម្ចាស់ការសហការ ត្រួតពិនិត្យ ឃ្លាំមើល និងដោះស្រាយស្ថានភាពដែលកើតឡើងដោយស្មានមិនដល់បានទាន់ពេលវេលា។ គោលដៅខ្ពស់បំផុតគឺមិនទុកឲ្យកើតមានការពុលចំណីអាហារជាសមូហភាព និងមិនទុកឲ្យកើតមានចំណុចក្តៅអំពីសុវត្ថិភាពចំណីអាហារ ដើម្បីប្រជាជនអានយ៉ាងទទួលបុណ្យចូលឆាំ្នថ្មីប្រពៃណីជាតិវៀតណាមដោយសុវត្ថិភាព រីករាយ និងតម្លាភាព៕
ប្រែ៖ សំណាង