1. ទីតាំងភូមិសាស្រ្ត
អានយ៉ាងស្ថិតនៅភាគនិរតីទឹសរបស់វៀតណាម, ជាខេត្តដើមប្រភពទន្លេគឺវឡុង, ភាគខាងកើតជាប់នឹងខេត្តដុងថាប, ភាគអាគ្នេយ៍ជាប់នឹងក្រុងកឹងធើ, ភាគខាងលិចជាប់ នឹងខេត្តកៀនយ៉ាងនិងទឹសពាយ័ព្យជាប់នឹងកម្ពុជា, ចម្ងាយពីក្រុងហូជីមិញ ១៩០គីឡូ ម៉េត្រ, ចម្ងាយពីក្រុងភំ្នពេញ-កម្ពុជា ១២០គីឡូម៉ែត្រ។
ខេត្តអានយ៉ាងមាន ១១ អង្គភាពរដ្ឋបាលក្រោមឱវាទរួមមាន៖ ២ ទីក្រុងឡុងស្វៀន និងចូវដុក, ទីរួមខេត្ត ១ គឺតឹនចូវនិង ៨ ស្រុក, រួមមានចឺម៉ឺយ, ភូតឹន, ចូវថាញ់, ចូវភូ, ថ្វយសឺន,ទ្រីតូន, ទិញបៀន, អានភូ។ ក្នុងនោះ, ក្រុងឡុងស្វៀនជាក្រុងធំរបស់អានយ៉ាង
2. សង្ខេបខេត្តអានយ៉ាង (ទិន្នន័យឆ្នាំ ២០១៧)
- ផ្ទៃដី៖ ៣.៥៣៧km2
- កងកម្លាំងពលករ៖ ១.២៣០.០០០នាក់
- ទំហំនាំចេញ៖ ៨២០លានដុល្លារ៍
- ប្រជាសាស្ត្រ៖ ២,១៦៣លាននាក់
- អត្រាពលករឆ្លងកាត់បណ្តុះបណ្តាល៖ ៥៦,៦%
- ប្រមូលថវិការដ្ឋពីសេដ្ឋកិច្ចក្នុងភូមិសាស្រ្ត៖ ៥.៩៣០ពាន់លានដុង
- ល្បឿនកំណើន GRDP៖ ៥,១១%
- GRDP មធ្យមមនុស្សម្នាក់៖ ៣៤,៣៣៣លានដុង
3. មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម
3.1 ប្រព័ន្ធគមនាគមន៍ខេត្តអានយ៉ាង
- សំណង់ស្ពាន, កំពង់ផែ៖
+ ស្ពានវ៉ាមកុងកំពុងកសាង (គ្រោងដាក់ចូលប្រើប្រាស់ក្នុងឆ្នាំ ២០១៨), ប្រវែង ២.០៣៧ម៉ែត្រ តភ្ជាប់រវាង ២ ខេត្តអានយ៉ាងនិងដុងថាប នឹងបង្រួញបានថេរវេលា ១ ម៉ោងពីក្រុងហូជីមិញដល់អានយ៉ាង។
+ កំពង់ផែមីធឺយ (ចម្ងាយពីមជ្ឈមណ្ឌលក្រុងឡុងស្វៀន ១០គីឡូម៉ែត្រ)៖ មាន លទ្ធភាពទទួលកប៉ាល់ប្រភេទ ១០ ពាន់តោន, រៀងរាល់ឆ្នាំទទួលទំនិញជាង ១,៥ លាន តោន។
- ផ្លូវគោក៖ ប្រព័ន្ធចរាចរណ៍ផ្លូវគោកបានចាក់ស៊ូនិងបេតុង, ធានា ១០០% ឃុំមាន ផ្លូវឲ្យរថយន្តចូលដល់មជ្ឈមណ្ឌល។
ក្នុងភូមិសាស្រ្តខេត្តមានប្រព័ន្ធផ្លូវជាតិឆ្លងកាត់គឺ៖ ផ្លូវជាតិ ៩១, ផ្លូវជាតិ ៩១C, ផ្លូវ ជាតិ N១ និងផ្លូវជាតិ 80។ ក្នុងនោះផ្លូវជាតិ ៩១ មានប្រវែង ៩១គីឡូម៉ែត្រ តភ្ជាប់នឹងផ្លូវ ជាតិ ២ របស់កម្ពុជាឆ្លងកាត់មាត់ច្រកព្រំដែនទិញបៀន, ផ្លូវជាតិ ៩១C តភ្ជាប់ក្រុងចូវដុក នឹងមាត់ច្រកព្រំដែនខាញ់ប៊ិញ (ចម្ងាយពីរាជធានីភំ្នពេញ-កម្ពុជា) ប្រមាណ ៧០ គីឡូ ម៉ែត្រ។ ផ្លូវខេត្តមាន ១៤ ប្រព័ន្ធដោយសរុបប្រវែង ៤០៤ គីឡូម៉ែត្រ។
- ផ្លូវទឹក៖ ទន្លេតៀន (ហូរឆ្លងកាត់ភូមិសាស្រ្តខេត្ត ៨៧ គីឡូម៉ែត្រ) និងទន្លេហូវ (ឆ្លងកាត់ភូមិសាស្រ្តខេត្ត ១០០ គីឡូម៉ែត្រ) ជាទន្លេ ២ សំខាន់តភ្ជាប់អានយ៉ាងនិងតំបន់ វាលទំនាបទន្លេគឺវឡុងនឹងបណ្តាប្រទេសកម្ពុជា, ឡាវ, ថៃ។ ក្រៅពីនេះ, បណ្តាញព្រែក កម្រិត ២, កម្រិត ៣ ធានាមធ្យោបាយពី ៥០-១០០ តោនចរាចរណ៍ក្នុងខេត្ត។
- ផ្លូវអាកាស៖ អានយ៉ាងស្ថិតក្នុងតំបន់របស់អាកាសយានដ្ឋានអន្តរជាតិកឹងធើ ដោយចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រ និងចម្ងាយពីអាកាសយានដ្ឋានអន្តរជាតិតឹនសឺន ញឹកប្រមាណ ១៩០ គីឡូម៉ែត្រ។
3.2 ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី
ក្នុងភូមិសាស្រ្តខេត្តមាន ៦.០៩៧ ស្ថានីយ៍ចែកចាយដោយពលានុភាព ៩២៤.៣៣១KVA, ធានាផ្គត់ផ្គង់ប្រភពអគ្គិសនីឲ្យតម្រូវការប្រជុំជីវភាព, សកម្មភាព ផលិតកម្ម-អាជីវកម្មរបស់ធុរកិច្ចក្នុងភូមិសាស្រ្ត។ តម្រង់ទឹសដល់ឆ្នាំ ២០២០, អានយ៉ាង នឹងមាន 8.057 ស្ថានីយចែកចាយដោយពលានុភាព ១.៣៨៤.៣៣១KVA។3.3 ប្រព័ន្ធផ្គត់ផ្គង់ទឹក
ទូទាំងខេត្តមាន ១៩៨ សំណងផ្គត់ផ្គង់ទឹកស្អាតដោយសរុបពលានុភាព ១៩៤.២៨២m3/ថ្ងៃយប់, ឆ្លើយតបតម្រូវការប្រើប្រាស់ ៩៧,៥៨%។
3.3 ហេដ្ឋារចនាសម្ព័ន្ធប្រៃសណីយ៍-ទូរគមនាគមន៍
បណ្តាញព័ត៌មាន-ទូរគមនាគមន៍របស់អានយ៉ាងទំនើប, ធានាតភ្ជាប់រលូនដល់ បណ្តាខេត្ត, ក្រុងក្នុងប្រទេសនិងអន្តរជាតិ។ គិតដល់ចុងខែធ្នូឆ្នាំ ២០១៧, ចំនួនអតិថិជន ប្រើ interner ក្នុងភូមិសាស្រ្តខេត្តមានប្រមាណគឺ ៦៤៥.៩១៨ អតិថិជន, សរុបកន្លែង ទំនាក់ទំនងសេវាព័ត៌មានចល័ត៖ ១៣២កន្លែង, សរុបចំនួនស្ថានីយផ្សាយព័ត៌មានចល័ត (BTS)៖ ២.៩៨៩ស្ថានីយ៍។
3.4 ប្រព័ន្ធធនាគារក្នុងភូមិសាស្រ្តខេត្តបច្ចុប្បន្នមាន ៦១ អង្គការឥណទានដោយមាន ៣៥២ កន្លែង ទំនាក់ទំនង។ ធនាគារធំ ៗ ក្នុងប្រទេសស្ទើរទាំងអស់បានវត្តមាននៅអានយ៉ាង, ឆ្លើយ តបតម្រូវការអំពីទុនផលិតកម្ម, អាជីវកម្ម, និងផ្គត់ផ្គង់គ្រប់គ្រាន់គ្រប់សេវាធនាគារ។ គិត ដល់ចុងខែធ្នូឆ្នាំ ២០១៧, ប្រាក់កម្ចីសរុបរបស់ធនាគារនានាក្នុងភូមិសាស្រ្តខេត្តគឺ ៦០.៩៧២ ពាន់លានដុង។
4. សក្តានុភាពសេដ្ឋកិច្ច
4.1 កសិកម្ម-ជលផល
ស្ថិតនៅដើមប្រភពទន្លេគឺវឡុង, ទឹកសាបវាលខួប, ដីធ្លីជីជាតិ អានយ៉ាងជាខេត្ត ផលិតកសិកម្មស្នូលនៃទូទាំងប្រទេស, រួមមាន៖ ស្រូវ, អង្ករ, បន្លែបង្ការ, ឈើហូបផ្លែ, ជលផល។
4.2 ទេសចរណ៍
អានយ៉ាងមានវាលរាប, ព្រៃភំ្នដោយជីវម៉ាសបរិស្ថានសម្បូរបែប, មានជួរភំ្នថឹកសឺន អាថ៍កំបាំង, ទេសភាពធម្មជាតិស្រស់ស្អាត, មនោរម្យ, រមណីយដ្ឋានល្បីឈ្មោះជាច្រើន, ផលិតផលទេសចរណ៍សម្បូរបែប, ពិពិធកម្ម, ដូចជា៖ ទេសចរណ៍ទស្សនាកម្សាន្ត ទេសចរណ៍សម្រាកលំហែ, ទេសចរណ៍ជីវម៉ាស, ទេសចរណ៍កីឡា, លេងកម្សាន្ត, ទេសចរណ៍សហគមន៍, ទេសចរណ៍វប្បធម៌, ទេសចរណ៍ជំនឿ។ អានយ៉ាងមានកម្លាំង ទាក់ទាញយ៉ាងធំចំពោះភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
- រូបភាពទេសចរណ៍ផ្សារភ្ជាប់វប្បធម៌ជំនឿ, ពិធីបុណ្យ, ជាផលិតផលទេសចរណ៍ មានលក្ខណៈពិសេសរបស់អានយ៉ាង។ នោះគឺពិធីបុណ្យលោកយាយភំ្នស្វាម (ក្រុងចូវ ដុក), ពិធីបុណ្យសែនដូនតានិងប្រណាំងគោរបស់បងប្អូនខ្មែរនៅស្រុកទ្រីតូន, ពិធីបុណ្យ រដូវទឹកធំនៅបឹងប៊ិញធៀង(ស្រុកអានភូ),ពិធីបុណ្យវប្បធម៌ជនជាតិចាម, ពិធីបុណ្យបង្កើត សាសនាហ្វាហាវ (ស្រុកភូតឹន), ពិធីបុណ្យខួបវិស្សុតជន (ត្រឹមវ៉ាំងថាញ់, ង្វៀនហ៊ីវកាញ់, ថ្វយង៉ុកហូវ…)។
- រូបភាពទេសចរណ៍ផ្សារភ្ជាប់នឹងប្រព័ន្ធជីវម៉ាសទន្លេទឹក, ព្រៃ, ភំ្ននិងស្រុកស្រែ៖ អញ្ជើញមកអានយ៉ាង, ភ្ញៀវទេសចរនឹងចំណាប់អារម្មណ៍ពេលដែលឆ្លងកាត់ពិសោធន៍ គ្រប់ Tuor ទេសចរណ៍លើទន្លេហូវទស្សនាកម្សាន្តភូមិបែ, Tuor ទេសចរណ៍លើទន្លេ ទៀងទស្សនាកម្សាន្តកោះយៀង, ភូមិសូត្រតឹនចូវ, Tuor ទស្សនាកម្សាន្តព្រៃស្មាច់ត្រាសឺ, តំបន់ថឹកសឺន, Tuor ទេសចរណ៍ Homestay ស្រុកស្រែនៅកោះអ៊ុងហូ, កោះយៀង, Tuor ទស្សនាកម្សាន្តបឹងប៊ិញធៀង…។
- សហគមន៍ជនជាតិគិញ, ចិន, ចាម, ខ្មែរនៅអានយ៉ាងមាននូវលក្ខណៈវប្បធម៌ យ៉ាងសម្បូរបែបនិងពិពិធកម្ម។ ស្រាវជ្រាវ, ស្វែងយល់ជីវភាពវប្បធម៌របស់ប្រ/ជ, ពិសេសគឺគ្រប់ភូមិរបរប្រពៃណី (ដុំដែក, ត្បាញសូត្រ, ត្បាញត្រកៀត, ផលិតផលស្ករ ត្នោត, នំក្រៀប) និងទស្សនាគ្រប់រូបភាពវប្បធម៌ពិសេសរបស់បណ្តាជនជាតិដូចជា, យីកេ, របាំឆៃយ៉ាំរបស់ជនជាតិខ្មែរ, ច្រៀងចម្រៀងប្រជាប្រិយ៍, របាំស្គរប៉ារ៉ានឹង, ត្រែសារ៉ាណាយរបស់ជនជាតិចាម…ក៏ជាផលិតផលទេសចរណ៍ពិសេសរបស់អានយ៉ាង
- អានយ៉ាងនៅទាំងទាក់ទាញភ្ញៀវទេសចរដោយផលិតផលប្រពៃណីពិសេសល្បី ឈ្មោះបានប្លែងភាពពីគ្រប់ប្រភេទកសិ, ជលផលធម្មជាតិដូចជា៖ ម៉ាំចូវដុក, ងៀតគ្រប់ ប្រភេទនិងគ្រប់មុខម្ហួបភោជនភណ្ឌដូចជានំក្រៀបត្រីលិញ, ស៊យបំពងធ្វើពីដំណើប, ញាំស្តៅ, មាន់ដុត, ខ្ញុងបៃនូយ, នំត្នោត, សាច់ក្រកគោ…។
ទេសចរណ៍បានកំណត់ជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់ខេត្ត។ ផ្នែកទេសចរណ៍អាន យ៉ាងបាននិងកំពុងជាជំហាន ៗ កសាងរូបភាពមេត្រីភាពនិងភ្ញៀវ, លើកកម្ពស់គុណភាព សេវា, វិនិយោគសុក្រតមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ និងពិពិធកម្មផលិតផលបម្រើ ទេសចរណ៍គួបផ្សំការពារបរិស្ថាន។ នេះក៏ជាឱកាសយ៉ាងធំឲ្យគ្រប់ធុរកិច្ចក្នុងនិងក្រៅប្រ ទេសពេលដែលយកចិត្តទុកដាក់វិនិយោគអភិវឌ្ឍន៍ទេសចរណ៍អានយ៉ាង។
4.3 ពាណិជ្ជកម្ម-សេវាកម្ម
- សេដ្ឋកិច្ចព្រំដែន៖ អានយ៉ាងមាន ២ មាត់ច្រកព្រំដែនអន្តរជាតិគឺទិញបៀននិង វិញសឿង, ២ មាត់ច្រកធំគឺខាញ់ប៊ិញនិងវិញហូយដុងនិង ១ មាត់ច្រកតូចបាក់ដាយ, ទូទាំងប្រព័ន្ធព្រំដែនមានប្រវែងជិត ១០០គីឡូម៉ែត្រ, ចរាចរណ៍ទំនិញផ្តោះប្តូរតាមរយៈ មាត់ច្រកព្រំដែនតែងតែបានថែរក្សាស្ថិរភាពនៅកម្រិតខ្ពស់, អត្រាកំណើនរៀងរាល់ឆ្នាំ ជិត ៣០%, សកម្មភាពទំនាក់ទំនងពាណិជ្ជកម្មជាច្រើន, តភ្ជាប់ពាណិជ្ជកម្មនឹងទីផ្សារ កម្ពុជាប្រព្រឹត្តឡើងជាប្រចាំ, ដូចជា៖ ផ្សារណាត់អន្តរជាតិទិញបៀន, ផ្សារណាត់ ពាណិជ្ជកម្មអានភូ, រៀបចំកម្មវិធីជំរុញ, សហប្រតិបត្តិការនឹងគ្រប់ធុរកិច្ចនិងអ្នកចែកចាយ កម្ពុជាតាមរយៈកម្មវិធីជំរុញពាណិជ្ជកម្មជាតិ។
4.4 ឧស្សាហកម្ម
បណ្តាផ្នែកឧស្សាហកម្មជាស្នូលរបស់ខេត្តអានយ៉ាងគឺ៖ ប្លែងភាពស្បៀងអាហារ, ជលផល, យន្តកម្ម, វាយនភណ្ឌ, សម្ភារៈសាងសង់…។
4.5 បណ្តាមណ្ឌលឧស្សាហកម្មនិងមណ្ឌលសេដ្ឋកិច្ចមាត់ច្រក
* បណ្តាមណ្ឌលឧស្សាហកម្ម
ទូទាំងខេត្តមាន ៣ មណ្ឌលឧស្សាហកម្មបានសម្រេចរួចរាល់មានមូលដ្ឋានហេដ្ឋា រចនាសម្ព័ន្ធនិងដាក់ចូលប្រើប្រាស់រួមមាន៖
- មណ្ឌលឧស្សាហកម្មប៊ិញហ្វា (ស្រុកចូវថាញ់)៖ ១៣២ហិតតា
- មណ្ឌលឧស្សាហកម្មប៊ិញឡុង (ស្រុកចូវភូ)៖ ៣០,៥៧ហិតតា
- មណ្ឌលឧស្សាហកម្មស៊្វន់តូ (ស្រុកទិញបៀន)៖ ៥៧,៤ហិតតា
បណ្តាមណ្ឌលឧស្សាហកម្មអំពាវនាវវិនិយោគមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធរួមមាន៖
- មណ្ឌលឧស្សាហកម្មវ៉ាមកុង (ក្រុងឡុងស្វៀន)៖ ២០០ហិតតា
- មណ្ឌលឧស្សាហកម្មហូយអាន (ស្រុកចឺម៉ឺយ)៖ ១២០ហិតតា
- មណ្ឌលឧស្សាហកម្មប៊ិញហ្វាបើកទូលាយ (ស្រុកចូវថាញ់)៖ ១០០ហិតតា
- មណ្ឌលឧស្សាហកម្មប៊ិញឡុងបើកទូលាយ (ស្រុកចូវភូ)៖ ១២០ហិតតា
* មណ្ឌលសេដ្ឋកិច្ចមាត់ច្រក៖ រួមមាន ៣ តំបន់៖
- តំបន់មាត់ច្រកទិញបៀន (ស្រុកទិញបៀន)៖ មានផ្ទៃដីធម្មជាតិប្រមាណ ១០.១០០ហិតតា, ចម្ងាយពីរាជធានីភំ្នពេញ (កម្ពុជា) ប្រមាណ ១២០គីឡូម៉ែត្រ។
- តំបន់មាត់ច្រកវិញសឿង (ទីរួមខេត្តតឹនចូវ)៖ មានផ្ទៃដីធម្មជាតិប្រមាណ ១២.៤៨៧ហិតតា, ចម្ងាយពីរាជធានីភំ្នពេញប្រមាណ ១១០គីឡូម៉ែត្រ។
- តំបន់មាត់ច្រកខាញ់ប៊ិញ (ស្រុកអានភូ)៖ មានផ្ទៃដីធម្មជាតិប្រមាណ ៨.១៤០ហិតតា, ចម្ងាយពីរាជធានីភំ្នពេញប្រមាណ ៧៥km។