មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាខេត្តអានយ៉ាង បានធ្វើការជាមួយឃុំ និងសង្កាត់ចំនួន ៥ នៅក្នុងសង្កាត់ទិញបៀន

នៅរសៀលថ្ងៃទី ៩ ខែមករា នៅសង្កាត់ទិញបៀន គណៈប្រតិភូដឹកនាំដោយលោក ផាន វ៉ាន់ គៀន នាយករងមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាខេត្តអានយ៉ាង បានជួបប្រជុំជាមួយឃុំ និងសង្កាត់ចំនួនប្រាំគឺ ទិញបៀន ថ្វយសឺន ជីឡាំង អានគឺ និងណុយកាំ។ ដើម្បីក្តាប់បានតម្រូវការរបស់មូលដ្ឋានទាំងនេះក្នុងការស្រាវជ្រាវ ការអនុវត្ត និងការផ្ទេរវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅឆ្នាំ ២០២៦។

ទទួល និងធ្វើការជាមួយគណៈប្រតិភូរួមមាន ថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជន ការិយល័យជំនាញ​ស្ថិត​​ក្នុងគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ និង​អង្គការ សារជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា សហករណ៍ និងក្រុមសហករនៅតាមមូលដ្ឋាននានា

ទិដ្ឋភាពកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំពិ គណៈប្រតិភូបាន​លើកឡើងពីគោល​ដៅ​ តម្រូវការ និងសារៈសំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេក​​វិជ្ជាក្នុងដំណើរការផ្លាស់ប្តូរឌីជីថល តម្រង់​ទិស​ភារកិច្ច និងដំណោះស្រាយមួយចំនួនសម្រាប់សកម្មភាពវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាក្នុងឆ្នាំ ២០២៦។​ ផ្សព្វ​ផ្សាយ​សេចក្តីប្រកាសលេខ ១៣១/TB-UBND ចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ របស់គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង អំពីការស្នើ និងបញ្ជាទិញលើភាកិច្ចវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាថ្នាក់ខេត្ត ដោយចាប់ផ្តើម​អនុវត្តចាប់ពីឆ្នាំ ២០២៦ នៅខេត្តអានយ៉ាង។ សេចក្តី​ប្រ​កាស​លេខ ៣០០៧/TB-SKHCN ចុះថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ របស់មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា​ខេត្តអានយ៉ាង ស្តីពីស្នើ និងបញ្ជាទិញលើភារកិច្ចវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាថ្នាក់មូលដ្ឋាន ដែលអនុវត្តនៅខេត្តអានយ៉ាង ក្នុងឆ្នាំ ២០២៦ នេះ

ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនឃុំ និងសង្កាត់បានលើកឡើងពីការលំបាក និងបញ្ហាទាក់ទិន​ក្នុងការគ្រប់គ្រងវិទ្យាសាស្ត្រ បច្ចេកវិជ្ជា និងនវានុវត្តន៍​នៅ​មូលដ្ឋាន គុណសម្បត្តិ និងគុណវិបត្តិក្នុងការអនុវត្តសេចក្តីសម្រេច​ចិត្ត កម្មវិធី និងផែនការរបស់ខេត្តស្តីពី​អនុវត្តសេចក្តីសម្រេចលេខ ៥៧-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការទម្លាយអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិជ្ជា នវានុវត្តន៍និង​ផ្លាស់​ប្តូរ​ឌីជីថលជាតិ។ 

លោក ផាន់ វ៉ាន់ គៀន នាយករងមន្ទីរវិទ្យាសាស្ត្រ និង​បច្ចេក​វិជ្ជាខេត្តអានយ៉ាងថ្លែងមតិក្នុងកិច្ចប្រជុំការងារ

ព្រមជាមួយនោះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរ និងពិភាក្សា​​អំពីតម្រូវការក្នុងការស្រាវជ្រាវ ការអនុវត្ត និងការផ្ទេរ​​វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីតម្រង់ទិស និងបញ្ជាទំនិញ​លើ​ភារកិច្ចវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា ដោះស្រាយបញ្ហា​​បន្ទាន់របស់មូលដ្ឋាន។ ត្រួតពិនិត្យជាក់ស្តែង​ទម្រង់មួយចំនួនដែលមានសក្តានុពលសម្រាប់អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិជ្ជា និងនវានុវត្តន៍នៅក្នុងឃុំ និងសង្កាត់

តាមរយៈកិច្ចប្រជុំការងារនេះ ជាមូលដ្ឋានដើម្បី​មូល​ដ្ឋាន​នានាស្នើឡើង និងបញ្ជាទំនិញភារកិច្ចវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិជ្ជា និងនវានុវត្តន៍ ព្រមទាំងអនុវត្តសេចក្តីសម្រេច កម្មវិធី និងផែនការរបស់ខេត្ត​អំពី​ការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យ​​នយោបាយ ស្តីពីការទម្លាយអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិជ្ជា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិនៅតាមស្ថាប័ន និងអង្គភាពនីមួយៗរបស់មូលដ្ឋាននានា៕

​ ប្រែ៖ សំណាង