ក្នុងរយៈពេលបួនទសវត្សរ៍កន្លងទៅនេះ ដោយអនុវត្តគោលមាគ៌ាផ្លាស់ថ្មីនៃបក្ស ខេត្តអានយ៉ាងបានអះអាងពីជំហររបស់ខ្លួនជាមជ្ឈមណ្ឌលផលិតកម្មកសិកម្មឈានមុខគេនៅក្នុងតំបន់វាលរាបទន្លេគឺវឡុង គឺជា “ព្រះរាជាណាចក្រ” ស្រូវអង្កនៃប្រទេសទាំងមូល រួមចំណែកយ៉ាងសំខាន់ដល់សន្តិសុខស្បៀងជាតិ និងការនាំចេញកសិផល។

ជង្រុកស្រូវលេខមួយក្នុងប្រទេសទាំងមូល
ពីខេត្តមួយដែលជាខេត្តកសិកម្មសុទ្ធសាធ កសិករធ្វើការយ៉ាងលំបាកក្រោមពន្លឺថ្ងៃ និងភ្លៀងនៅលើវាលស្រែស្រូវ វិស័យកសិកម្មរបស់ខេត្តអានយ៉ាងបានវិវត្តន៍ខ្លួនគ្រប់ជ្រុងជ្រោយក្នុងការដាំដុះស្រូវ ការដាំដំណាំហូបផ្លែ បន្លែបង្កា និងការចិញ្ចឹមមច្ឆជាតិជាដើម។ ខេត្តនេះបានអភិវឌ្ឍសេដ្ឋកិច្ចកសិកម្មរួមជាមួយនឹងការនាំចេញផលិតផលកសិកម្មនាំមកនូវរូបិវត្ថុសម្រាប់ប្រទេស ជាពិសេសគឺដាំដុះស្រូវសសរស្តមនៃសេដ្ឋកិច្ចរបស់ខេត្ត។
យោងតាមមន្ទីរកសិកម្ម និងបរិស្ថានខេត្តអានយ៉ាង ខេត្តនេះមានផ្ទៃដីដាំដុះស្រូវជាង ១,៣ លានហិកតា និងទទួលបានទិន្នផលស្រូវសរុបជាង ៤៣ លានតោនក្នុងដំណាក់កាល ២០២១-២០២៥ ក្នុងនោះស្រូវគុណភាពខ្ពស់មានអត្រាជា ៥០% ឡើងទៅ។ ដោយមានប្រព័ន្ធទន្លេ និងប្រឡាយធារាសាស្ត្រដ៏ពេញលេញ ដីល្បាប់មានជីជាតិ និងគោលការណ៍ត្រឹមត្រូវអំពីការរៀបចំរចនាសម្ព័ន្ធផលិតកម្មឡើងវិញពីស្រូវមួយរដូវទៅជាស្រូវគុណភាពខ្ពស់ពី ២-៣ រដូវក្នុងមួយឆ្នាំ ខេត្តបានក្លាយជាមជ្ឈមណ្ឌលផលិតស្រូវនាំមុខគេ រួមចំណែកយ៉ាងសំខាន់ទៅក្នុងសន្តិសុខស្បៀងជាតិ។
យោងតាមលោក ឡេ ហ៊ូតន នាយកមន្ទីរកសិកម្ម និងបរិស្ថានខេត្តអានយ៉ាង ការដាំដុះស្រូវនៅក្នុងខេត្តកំពុងផ្លាស់ប្តូរទៅរកប្រៀបខ្លាំងនៃតំបន់នីមួយៗ ពង្រីកទម្រង់ផលិតកម្មគុណភាពខ្ពស់ អនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃ និងទម្រង់វាលស្រែធំភ្ជាប់នឹងការប្រើប្រាស់។ ខេត្តកំពុងអនុវត្តស្តង់ដារផលិតស្រូវសុវត្ថិភាពដោយទូលំទូលាយ ភ្ជាប់នឹងការគ្រប់គ្រងសំណល់ ការតាមដាន លេខកូដតំបន់ដាំដុះ និងការកសាងម៉ាកយីហោសម្រាប់ទីផ្សារក្នុងប្រទេស និងនាំចេញ។
សមិទ្ឋផលក្នុងរយៈពេលបួនទសវត្សរ៍កន្លងទៅនេះ ខេត្តអានយ៉ាងបានផ្លាស់ប្តូរពីប្រព័ន្ធផលិតស្រូវបែបប្រពៃណី ដែលពឹងផ្អែកលើទឹកភ្លៀងតាមរដូវ និងលក្ខខណ្ឌធម្មជាតិ និងកម្លាំងពលកម្មដោយដៃ ឥឡូវនេះអានយ៉ាងបានបំបែទៅផលិតស្រូវឆ្លាតវៃ សរីរាង្គ និងគុណភាពខ្ពស់ លើកកម្ពស់តម្លៃគ្រាប់អង្កឈានដល់ស្តង់ដារពិភពលោក។ នេះគឺជាសក្ខីភាពដ៏រស់រវើកមួយចំពោះវិស័យផលិតស្រូវអង្កររបស់ខេត្តអានយ៉ាង ក្នុងដំណើរការនវានុវត្តន៍
ក្នុងការផលិតស្រូវ ខេត្តអានយ៉ាងមិនត្រឹមតែផ្តោតលើការបង្កើនផលិតភាព និងបរិមាណផលប៉ុណ្ណោះទេ ថែមទាំងសង្កត់ធ្ងន់លើការបង្កើនតម្លៃគ្រាប់អង្ករផងដែរ។ គោលដៅសម្រាប់ឆ្នាំ២០២៥ គឺដាំដុះស្រូវគុណភាពខ្ពស់សម្រេចបានជិត ៦០% ក្នុងចំណោមបរិមាណផលស្រូវសរុបរបស់ខេត្តជិត ៨,៨ លានតោន កើនឡើង ៩,៦៣% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤។ ពូជស្រូវល្បីៗដូចជា OM ១៨ OM ៥៤៥១ OM ៦៩៧៦ Jasmine ៨៥ ដាយធើម ៨ ST២៤ ST២៥ ជាដើម ដែលសមស្របសម្រាប់ការនាំចេញ បានកសិកជ្រើសរើសដាំដុះនៅទូទាំងវាលស្រែចាប់ពីចតុកោណឡុងស្វៀន ទន្លេហូវខាងលិច រហូតដល់តំបន់អ៊ូមិញធឿង និងមៀតធឺជាដើមការអនុវត្តស្តង់ដារក្នុងផលិតកម្មដូចជា SRP កសិកម្មសរីរាង្គ GlobalGAP និង VietGAP បានបើកផ្លូវសម្រាប់អង្ករខេត្តអានយ៉ាងដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុប អាមេរិក និងជប៉ុន។ ជាពិសេស កសិករបានសម្របខ្លួនយ៉ាងឆាប់រហ័សទៅនឹងបច្ចេកវិជ្ជាដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើកសម្រាប់បាញ់ថ្នាំសម្លាប់សត្វល្អិត បាចជី និងការសាបព្រោះ ជួយកាត់បន្ថយការចំណាយ និងការពារបរិស្ថាន។
ទន្ទឹមនិងនោះ ខេត្តបានផ្សព្វផ្សាយអនុវត្តគម្រោង "អភិវឌ្ឍដោយចីរភាពនូវការដាំដុះស្រូវគុណភាពខ្ពស់ និងបំភាយឧស្ម័នទាបមួយលានហិកតា ភ្ជាប់នឹងកំណើនបៃតងនៅតំបន់វាលរាបទន្លេគឺវឡុង ដល់ឆ្នាំ ២០៣០" លើភូមិសាស្ត្រសម្រេចបានជាង ១៥០.១៥០ហិកតា នៅឆ្នាំ ២០២៥។ ក្នុងនោះ ទម្រង់ជាច្រើនអនុវត្តក្រោមរូបភាពជាដៃគូរវាងរដ្ឋ និងឯកជន PPP នាំមកនូវប្រសិទ្ធភាពខ្ពស់ ឆ្លើយតបតាមតម្រូវការបច្ចេកទេសទីផ្សារនាំចេញ។
ចំណុចសំខាន់មួយនៅក្នុងសមិទ្ធផលផលិតកម្មស្រូវរបស់ខេត្តអានយ៉ាង គឺការផ្តោតលើការយកចិត្តទុកដាក់របស់ខេត្ត និងមជ្ឈិមលើការវិនិយោគធនធានក្នុងការសាងសង់គម្រោងធារាសាស្ត្រទ្រង់ទ្រាយធំ ជាពិសេសគឺប្រព័ន្ធលូបង្ហូរទឹកជំនន់ទៅកាន់សមុទ្ទខាងលិច បានបង្កើតលក្ខខណ្ឌសម្រាប់ផលិតកម្មស្ថិរភាព កាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិ មានតួនាទីជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍកសិកម្មនៃតំបន់វាលរាបទន្លេគឺវឡុង។
ដោយរស់នៅនៅក្នុងតំបន់ចតុកោណឡុងស្វៀនអស់រយៈពេលជាង ៦០ ឆ្នាំកន្លងទៅនេះ កសិករវ័យចំណាស់ ង្វៀន វ៉ាន់ហ៊ុង នៅឃុំហុនដាត បានចែករំលែកថា អាស្រ័យដោយប្រព័ន្ធធារាសាស្រ្តគ្រប់គ្រងទឹកជំនន់ ប្រជាជនអាចដាំដុះ និងពង្រីកដំណាំស្រូវ និងដំណាំផ្សេងៗទៀតបានយ៉ាងសកម្ម ចិញ្ចឹមបង្គា និងត្រី កាត់បន្ថយការខាតបង់ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រដោយចីរភាព។ “តំបន់ចតុកោណឡុងស្វៀនដើមឡើយជាតំបន់ដីជូរ ព្រៃ និងលិចទឹកជ្រៅ ដូច្នេះ កាលពីមុននេះ កសិករធ្វើស្រូវបានតែមួយរដូវក្នុងមួយឆ្នាំ ទទួលទិន្នផលប្រហែលពី ១-១,៥ តោន/ហិកតា។ ក្រោយមក អាស្រ័យដោយមានប្រឡាយបង្ហូរទឹកជំនន់ ទៅកាន់សមុទ្ទខាងលិច ប្រព័ន្ធធារាសាស្រ្ត និងទំនប់ទឹក ដីបានលាងជូរ បង្ហូរជូរ កែលម្អស្រែស្រូវ កសិករបានចាប់ផ្តើមផលិតស្រូវពី២-៣ ដើមក្នុងមួយឆ្នាំ ទទួលបានទិន្នផលកើនឡើងពី ៥-៦ តោន/ហិកតា/រដូវ។ បច្ចុប្បន្ននេះ តំបន់មួយចំនួននៅក្នុងតំបន់ចតុកោណឡុងស្វៀនមានកន្លែងផលិតស្រូវរដូវសម្រកបានជាង ១០ តោន/ហិកតា” កសិករ ង្វៀន វ៉ាន់ហ៊ុង ចែករំលែក។

បានដឹងថាប្រព័ន្ធបង្ហូរទឹកជំនន់ទៅកាន់សមុទ្ទខាងលិចនៅក្នុងតំបន់ចតុកោណឡុងស្វៀន ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី វ៉ វ៉ាន់គៀត មានគោលបំណងដោះស្រាយស្ថានភាពទឹកជំនន់ និងទាញយកសក្តានុពលនៃដី។ គម្រោងសំខាន់ គឺប្រឡាយ តេ៥ បានចាប់ផ្តើមនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ១៩៩៧ ដែលជាជំហានដំបូងនៃប្រព័ន្ធបង្ហូរ ទឹកជំនន់ ទៅកាន់សមុទ្ទខាងលិច។
ថ្នាក់ដឹកនាំខេត្តអានយ៉ាងបានសង្កត់ធ្ងន់ថា ប្រព័ន្ធបង្ហូរទឹកជំនន់ ទៅកាន់ សមុទ្ទខាងលិចជួយកាត់បន្ថយទឹកជំនន់ ការពារ ផលិតកម្ម និងអាយុជីវិតរបស់ប្រជាជន។ ប្រភពទឹកសាបពីប្រឡាយវិញតេ និងប្រព័ន្ធប្រឡាយធារាសាស្ត្រជួយបញ្ចេញជាតិអាស៊ីត កែលម្អដី និងធ្វើឲ្យដីព្រៃរាប់រយរាប់ពាន់ហិកតាទៅជាតំបន់ដាំដុះស្រូវមានជីជាតិ និងផ្លែឈើ។ ចតុកោណឡុងស្វៀន ពីតំបន់ដីរហោស្ថាន បានក្លាយជាមជ្ឈមណ្ឌលផលិតកម្មកសិកម្មពហុវិស័យ រួមចំណែកឲ្យអានយ៉ាងក្លាយជាជង្រុកស្រូវលេខមួយនៅក្នុងប្រទេស។
កសិកម្មរួមបញ្ចូលគ្នាពហុស្រទាប់ និងពហុវិស័យ
បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្តអានយ៉ាង និងខេត្តគៀនយ៉ាង បានរួមគ្នាបង្កើតជាខេត្តអានយ៉ាងថ្មី ដោយពង្រីកមិនត្រឹមតែលើទំហំ និងព្រំដែនភូមិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសថ្មីមួយផងដែរ។ វិស័យកសិកម្មរបស់ខេត្តត្រូវភ្ជាប់ពីដីគោកទៅផ្ទៃទឹក ពីតំបន់មជ្ឈមណ្ឌលទៅដល់ព្រំដែន ពីវាលរាបទៅសមុទ្ទខាងលិច បង្កើតជាលំហសេដ្ឋកិច្ចកសិកម្មតភ្ជាប់ "វាលរាប - ព្រំដែន - សមុទ្ទខាងលិច"។ “វិស័យកសិកម្មរបស់ខេត្តអានយ៉ាងរួមបញ្ចូលស្រទាប់ និងវិស័យជាច្រើន ដោយបង្កើនប្រសិទ្ធភាពតម្លៃនៃអង្គភាពផលិតនីមួយៗ។ ការរៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញស្របតាមការគិតសេដ្ឋកិច្ចនៅក្នុងយុគសម័យនៃបញ្ញាសិប្បនិម្មិត និងតម្រង់ទិសសេដ្ឋកិច្ចបៃតង គឺជាតម្រូវការចាំបាច់បន្ទាន់មួយ។
ក្នុងអំឡុងពេលមកបំពេញទស្សនកិច្ចនៅខេត្តអានយ៉ាង លោក ឡេ មិញហ័ន អនុប្រធានរដ្ឋសភា បានស្នើឲ្យបង្កើតលំហសេដ្ឋកិច្ចកសិកម្មមួយដែលតភ្ជាប់ "ដីវាលរាប - ព្រំដែន - សមុទ្ទខាងលិច" ដែលក្នុងនោះវាលរាប គឺជាចតុកោណឡុងស្វៀន បានសិក្សាពិសោធន៍ជាក់ស្តែងទម្រង់កសិកម្មឆ្លាតវៃនិងបន្តវេន។ តំបន់ព្រំដែនផ្តោតលើការអាជីវកម្មពាណិជ្ជកម្មព្រំដែន និងបង្កើតតំបន់ទ្រនាប់ភ្ជាប់ការនាំចេញទៅកាន់ប្រទេសកម្ពុជា។ ហើយសមុទ្ទខាងលិចរួមបញ្ចូលគ្នាជាមួយថាមពលខ្យល់ចិញ្ចឹមបច្ចេកវិជ្ជាខ្ពស់ និងកែច្នៃស៊ីជម្រៅ ដើម្បីបង្កើតជាខ្សែសង្វាក់តម្លៃជលផលដោយចីរភាព។ខេត្តអភិវឌ្ឍកសិកម្មដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិជ្ជា ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ និងតួនាទីនាំមុខគេរបស់វិស័យឯកជន របស់សហគ្រាសនាំមុខគេ។ ដោយឆ្ពោះទៅព្រឹត្តិការណ៍អន្តរជាតិ APEC ២០២៧ នៅតំបន់សេដ្ឋកិច្ចពិសេសភូក្វឹក ខេត្តអានយ៉ាងគួរតែផ្សព្វផ្សាយទម្រង់ប្រធានបទមួយហៅថា "កសិកម្មអានយ៉ាងដ៏គួរឲ្យចាប់អារម្មណ៍" ដើម្បីបង្ហាញពីអ្វីដែលល្អបំផុតនៃកសិកម្មរបស់ខេត្តអានយ៉ាងដល់សហគមន៍អន្តរជាតិ។
ជាជង្រុកស្រូវមួយក្នុងចណោមជង្រុកស្រូវសំខាន់នៃជាតិ អានយ៉ាងមិនត្រឹមតែរក្សាបរិមាណផលស្រូវអង្ករប្រចាំឆ្នាំប្រហែល ៩ លានតោនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្លាស់ប្តូរយ៉ាងខ្លាំងក្លាទៅជាវិស័យកសិកម្មទំនើប ចីរភាព បញ្ជាក់ពីតួនាទីជាសសរស្តមក្នុងការធានាសន្តិសុខស្បៀងអាហារ និងអភិវឌ្ឍសេដ្ឋកិច្ចជនបទមុនបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។
យោងតាមនោះ ខេត្តនៅតែរក្សាការផលិតទម្រង់ "វាលស្រែធំ" រួមជាមួយនឹងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា ដើម្បីកែលម្អផលិតភាព និងគុណភាពស្រូវពាណិជ្ជកម្ម ដោយនាំកសិកម្មអានយ៉ាងខិតមកជិតជាងទៅនឹងការផលិតកម្មទំនើប។ ម្យ៉ាងវិញទៀត ខេត្តនៅតែបន្តផ្សព្វផ្សាយអនុវត្តគម្រោងស្រូវមួយលានហិកតាគុណភាពខ្ពស់ និងបំភាយឧស្ម័នទាបមួយ លានហិកតា ដោយផ្អែកលើមូលដ្ឋានអនុវត្តដំណោះស្រាយស្របគ្នាអំពីការគ្រប់គ្រងធនធានទឹក ការសាងសង់ទំនប់ការពារការជ្រាបជាតិប្រៃ ជំរុញខ្លាំងការតភ្ជាប់ខ្សែសង្វាក់តម្លៃរវាងកសិករ សហករណ៍ និងសាជីវកម្ម បង្កើនប្រាក់ចំណូលសម្រាប់កសិករ។
ម្យ៉ាងវិញទៀត ខេត្តកំពុងប្រមូលផ្តុំ អភិវឌ្ឍទម្រង់ “ស្របតាមធម្មជាតិ” ស្រូវនិងបង្កងដោយចីរភាព មានទ្រង់ទ្រាយធំបំផុតប្រទេស ដែលកាត់បន្ថយផលប៉ះពាល់បរិស្ថានផងនិងបង្កើតប្រភពអត្ថប្រយោជន៍សេដ្ឋកិច្ចពីរគឺ ស្រូវ និងបង្កងសម្រាប់កសិករនៅលើតំបន់ផលិតកម្មតែមួយ។
លោក ឡេ ហ៊ូត្វន នាយកមន្ទីរកសិកម្ម និងបរិស្ថានខេត្តអានយ៉ាងបានអះអាងថា ខេត្តកំពុងអភិវឌ្ឍកសិកម្មបែបអេកូឡូស៊ី ទំនើប និងចីរភាពដោយភ្ជាប់នឹងការផ្លាស់ប្តូរបៃតង និងសេដ្ឋកិច្ចរង្វង់មូល។ អនុវត្តកម្មវិធី និងគម្រោងព្រមៗគ្នា ដើម្បីរៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញ ដើម្បីឆ្ពោះទៅរកការបង្កើនតម្លៃបន្ថែម និងផ្តោតលើការអភិវឌ្ឍកសិកម្មបច្ចេកវិជ្ជាខ្ពស់ ទ្រង់ទ្រាយធំ ភ្ជាប់តាមខ្សែសង្វាក់តម្លៃសម្រាប់ផលិតផលសំខាន់ៗដូចជា ស្រូវអង្ករ ជលផល បន្លែ និងឈើហូបផ្លែជាដើមភ្ជាប់នឹងការកែច្នៃស៊ីជម្រៅ។ ខេត្តបានបង្កើតមជ្ឈមណ្ឌលផលិតកម្មស្រូវអង្ករ និងជលផលនៅតំបន់វាលរាបទន្លេគឺវឡុង។
ដំណើរផ្លាស់ប្ដូរថ្មីនៃជាតិរយៈពេល ៤០ ឆ្នាំបានបង្កើតជារបត់ប្រវត្តិសាស្ត្រមួយសម្រាប់វិស័យកសិកម្មរបស់ខេត្តអានយ៉ាង ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន បញ្ជាក់ពីជំហរជាមជ្ឈមណ្ឌលផលិតកម្មកសិកម្ម ជាពិសេសគឺវិស័យស្រូវអង្កររបស់តំបន់វាលរាបទន្លេគឺវឡុងនិងក្នុងប្រទេសទាំងមូល។ សមិទ្ធផលទាំងនេះមិនត្រឹមតែជាលទ្ធផលនៃការប្តេជ្ញាមិនងាករេក្នុងការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពសម្រាប់សេចក្តីប្រាថ្នាឈានឡើងនៃតំបន់ដីដែលសម្បូរទៅដោយប្រពៃណីបដិវត្តន៍ផងដែរ។ ជាមួយនឹងគ្រឹះរឹងមាំ និងការតម្រង់ទិសត្រឹមត្រូវ វិស័យកសិកម្មរបស់ខេត្តអានយ៉ាងនៅតែបន្តឆ្លោះទៅមុខដោយបញ្ជាក់ពីជំហររបស់ខ្លួននៅក្នុងដំណើរការធ្វើសមាហរណកម្ម និងអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី៕
ប្រែ៖ សំណាង