នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ អ្នកស្រី ង្វៀន ធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានដឹកនាំគណៈប្រតិភូមួយក្រុមទៅពិនិត្យទីតាំងវិនិយោគសម្រាប់គម្រោងសាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ នៅក្នុងឃុំព្រំដែន វិញឌៀវ និងបាជុក។តំណាងបណ្តាមន្ទីរ និងផ្នែកពាក់ព័ន្ធ គណៈគ្រប់គ្រងគម្រោងខេត្ត គណៈគ្រប់គ្រងគម្រោងវិនិយោគសាងសង់សំណង់-ដឹកជញ្ជូនខេត្ត និងថ្នាក់ដឹកនាំមូលដ្ឋានក៏បានចូលរួមផងដែរ។
នៅក្នុងឃុំវិញឌៀវ គណៈប្រតិភូបានពិនិត្យទីតាំងដែលបានគ្រោងទុកសម្រាប់សាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាវិញឌៀវ ដោយផ្អែកលើអនុវិទ្យាល័យវិញភូ។ នៅទីនេះ គណៈប្រតិភូ បានស្តាប់របាយការណ៍ពីអ្នកវិនិយោគ និងអាជ្ញាធរមូលដ្ឋានលើគម្រោងផែនការ និងទម្រង់ វិនិយោគ ក៏ដូចជាការលំបាក និងបញ្ហាពាក់ព័ន្ធ និង ការរៀបចំសាងសង់ក្នុងលក្ខខណ្ឌត្រូវតែរក្សាសកម្មភាពបង្រៀន។ យោងតាមនោះ គម្រោងនេះត្រូវបានគ្រោងសាងសង់លើផ្ទៃដី ២.៦៧២ ហិកតា មានបន្ទប់រៀនចំនួន ៣០ ឆ្លើយតបតម្រូវការសិក្សារបស់សិស្សជាង ១០០០ នាក់ ក្នុងនោះ មានថ្នាក់បឋមសិក្សាចំនួន ១៦ ជាមួយនឹងសិស្ស ៤៨០ នាក់ និងថ្នាក់មធ្យមសិក្សាចំនួន ១៤ ជាមួយនឹងសិស្ស ៥២០ នាក់ ថ្នាក់រៀនមុខវិជ្ជាចំនួន ៨ និងសន្និដ្ឋានថាមានសិស្សអន្តេវាសិកចំនួន ៣០០ នាក់។ គម្រោងនេះ នឹងជួសជុលសំណង់ដែលទ្រុឌទ្រោម និងសាងសង់ថ្មីសំណង់តូចធំ ដូចជា បណ្ណាល័យ ថ្នាក់រៀន អន្តេវាសិកដ្ឋាន ផ្ទះបាយ អគារពហុវិជ្ជា និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស។
ថ្លែងមតិក្នុងពិធីពិនិត្យទីតាំង អ្នកស្រី ង្វៀន ធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានណែនាំអ្នកវិនិយោគឲ្យបំពេញឯកសារឲ្យបានឆាប់រហ័ស ហើយដាក់ជូនមន្ទីរសំណង់សម្រាប់ការរៀបចំវាយតម្លៃ។ ក្នុងពេលជាមួយគ្នានេះ អ្នកស្រី បាន ស្នើសុំការសហការជាមួយមន្ទីរ ផ្នែកពាក់ព័ន្ធដូចជា អប់រំ និងបណ្តុះបណ្តាល កសិកម្ម និងបរិស្ថាន ហិរញ្ញវត្ថុ និងនគរបាលខេត្ត ដើម្បីផ្តល់ការគាំទ្រក្នុងការដោះស្រាយការលំបាកខាងផ្នែកនីតិវិធីរដ្ឋបាល។ ចំពោះ ឃុំវិញឌៀវ អ្នកស្រីបានជំរុញឲ្យអ្នកវិនិយោគបង្កើតផែនការផ្ទៃរាបម្ចាស់ការ រៀបចំលក្ខខណ្ឌចាំបាច់ជាមុន និងខិតខំបញ្ចប់នីតិវិធីឲ្យបាន ឆាប់តាមដែលអាចធ្វើទៅបាន។
ចំណុចត្រួតពិនិត្យបន្ទាប់គឺទីតាំងដែលបានគម្រោងទុកសម្រាប់សាងសង់សាលាអន្តេវាសិកបឋមសិក្សា និងអនុវិទ្យាល័យបាជុក នៅអនុវិទ្យាល័យបាជុក ឃុំបាជុក។នៅទីនេះ គណៈប្រតិភូត្រួតពិនិត្យបានពិនិត្យផ្ទៃដីសម្រាប់សាងសង់សាលាដែលបានគ្រោងទុកសាងសង់សាលាមានទ្រង់ទ្រាយ ៤,៦៨ ហិកតា ជាមួយនឹងថ្នាក់រៀនចំនួន ៤៥ សម្រាប់សិស្ស ១.៥០០ នាក់ និងតាមការសន្និដ្ឋានមានសិស្សអន្តេវេសិកដ្ឋានប្រមាណ ៣៥០ នាក់។ គម្រោងនេះ នឹង ជួសជុលសំណង់ដែលមានស្រាប់ និងសាងសង់ថ្នាក់រៀនថ្មី អន្តេវាសិកដ្ឋាន ផ្ទះបាយ និងសំណង់ជំនួយផ្សេងៗទៀត។
នៅទីនេះ អ្នកស្រី ង្វៀន ធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើឲ្យមន្ទីរ ផ្នែកពាក់ព័ន្ធ សហការគ្នាបំពេញឯកសារឲ្យបានត្រឹមត្រូវតាមបែបបទ និងស្រង់មតិយោបល់ពីអង្គភាពពាក់ព័ន្ធ និងទាន់ពេលដាក់ជូនថ្នាក់ដឹកនាំខេត្តដើម្បីពិចារណាឲ្យបានទាន់ពេល។
អ្នកស្រីអនុប្រធានគណៈកម្មាធិការប្រជាជន ខេត្តអាន យ៉ាងបានកត់សម្គាល់ថាចាំបាច់ត្រូវតែសិក្សាស្រាវជ្រាវពង្រីកសម្បទានដីបម្រុង ដើម្បីបែងចែកតំបន់សមស្របសម្រាប់រុក្ខជាតិបៃតង ចំការបណ្តុះកូនឈើ និងរបស់របរជំនួយផ្សេងៗទៀត ជាពិសេសថែរក្សាទុកដើមឈើដែលមានស្រាប់ឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន និងកាប់ចោលតែដើមឈើដែលប៉ះពាល់ដល់ការសាងសង់ពិតប្រាកដ។ ដោយគោលដៅ សាងសង់សាលារៀនមានមេត្រីភាព មាន រុក្ខជាតិបៃតងច្រើន បង្កើតអារម្មណ៍ជិតស្និទ្ធ និង មានភាពសុខដុមជាមួយធម្មជាតិ។
ការដែលផ្សព្វផ្សាយអនុវត្ត គម្រោងសាលាអន្តេវាសិកអន្តរកម្រិតចំនួន ពីរ នៅឃុំវិញឌៀវ និងឃុំបាជុកបានរំពឹងថានឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដល់ការ អភិវឌ្ឍវិស័យអប់រំនៅតំបន់ព្រំដែន រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងពង្រឹងសន្តិសុខការពារជាតិនៅលើភូមិសាស្ត្រ៕
ប្រែ៖ សំណាង