សន្និបាតអនឡាញ ស្តីពីការសាងសង់សាលាអន្តេវាសិកដ្ឋានអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យនៅតាមឃុំព្រំដែន

នៅព្រឹកថ្ងៃទី ០៦ ខែ ០២ លោក ផាម ង៉ុក ធឿង អនុរដ្ឋមន្ត្រីប្រចាំការក្រសួងអប់រំ និងបណ្តុះបណ្តាល បាន ដឹកនាំសន្និបាតអនឡាញ ស្តីពីការសាងសង់សាលាអន្តេវាសិកដ្ឋានអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យនៅតាមឃុំព្រំដែនដីគោក។ ចូលរួមសន្និបាតនៅចំណុចភ្ជាប់របស់ក្រសួងអប់រំនិងបណ្តុះបណ្តាល មានតំណាងក្រសួង ផ្នែកមជ្ឈិម និងតំណាងនាយកដ្ឋាននិងអង្គភាពពាក់ព័ន្ធនានា។

សន្និបាតបានរៀបចំផ្ទាល់នៅចំណុចភ្ជាប់ក្រសួងអប់រំ និង​បណ្តុះបណ្តាល ហើយភ្ជាប់អនឡាញទៅកាន់ ២២ ខេត្ត​ ក្រុង និង ២៤៨ ឃុំ សង្កាត់ របស់ ២២ ខេត្ត ក្រុង ដែល​មានព្រំដែនដីគោក។

ប្រតិភូចូលរួមនៅចំណុចភ្ជាប់ខេត្តអានយ៉ាង

នៅចំណុចភ្ជាប់ខេត្តអានយ៉ាង សន្និបាតបានដឹក​នាំ​ដោយ​ អ្នកស្រី ង្វៀន ធី មិញ ធ្វី អនុប្រធាន​គណៈ​កម្មា​ធិ​​ការប្រជាជនខេត្ត តំណាងថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក​ពាក់ព័ន្ធនៅក្នុងខេត្តចូលរួមផងដែរ។

សន្និបាតអនឡាញស្តីពីការសាងសង់សាលាអន្តេវាសិក​ដ្ឋានអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ​នៅ​តាម​ឃុំព្រំដែនដីគោកដោយគោលបំណងវាយតម្លៃស្ថានភាព និងលទ្ធផលអនុវត្តការងារ ចែករំលែកបទពិសោធន៍ វិ​ភាគ​​អំពីការលំបាក បញ្ហាទាក់ទិន និងពិភាគ្សា​បណ្តា​ភារ​កិច្ច ដំណោះស្រាយអនុវត្ត។ ដើម្បីបញ្ចប់ការ​វិនិ​យោគសាងសង់សាលាអន្តេវាសិកដ្ឋានអន្តរកម្រិតនៅតាម​ឃុំព្រំដែន និងដាក់ឲ្យដំណើរការ ប្រើប្រាស់មាន​ប្រ​សិទ្ធ​​ភាព តាមគោលការណ៍របស់ការិយាល័យ​នយោ​បាយ​ និងការណែនាំរបស់សមមិត្តអគ្គលេខាបក្ស តូ​ឡាំ​។​ដើម្បីបញ្ចប់ការវិនិយោគសាងសង់សាលាអន្តេវេសិកដ្ឋាន​អន្តរ​កម្រិតនៅតាមឃុំព្រំដែន និងដាក់ប្រើ​ប្រាស់​មានប្រសិទ្ឋភាពតាមគោលការណ៍របស់ការិយាល័យនយោបាយនិងការណែនាំរបស់សមមិត្តអគ្គលេខាបក្សតូ ឡាំ។ក្នុងនោះ ផ្តោតពិភាក្សាអំពីការ​រៀបចំ​អនុវត្តការ​វិនិ​យោគ ដោយវឌ្ឍនភាពសាងសង់សាលាចំនួន ១០០ ដែលបានបើកការដ្ឋានរួច និងផែនការសាង​សង់សាលា​ចំ​នួន ១៤៨ ដែលនៅសល់។ ការងាររៀប​ចំក្បាល​ម៉ា​ស៊ីន​គ្រប់គ្រងអប់រំនៅលើភូមិសាស្ត្រឃុំព្រំដែន និង​ការ​ត្រៀមលក្ខខណ្ឌធានាដំណើរការសាលាឲ្យមានប្រសិទ្ធភាព​។

យោងតាមរបាយការណ៍សន្និបាត ប្រទេសទាំង​មូល​មាន​ខេត្ត ក្រុងតំបន់ព្រំដែនចំនួន ១៨ ក្នុងចំណោម ២២​  បានស្នើសាងសង់សាលា (ក្នុងបញ្ជី ១០០ សា​លា​)​ តាមការណែនាំរបស់បក្ស និងរដ្ឋាភិបាល។ មក​ដល់​ពេលនេះ មានខេត្ត ក្រុងចំនួន ៩ បាន​បង្កើត​គណៈ​កម្មការដឹកនាំសាងសង់សាលា រួមមាន៖ ដា​ណាំង​ ដាក់ឡាក់ ឡៃចូវ ឡាងសឺន ង៉ែអាន ក្វាងង៉ៃ ក្វាង​ទ្រី សឺនឡានិងទ្វៀនក្វាង។និយាយរួម ជាទូទៅ បណ្តា​ខេត្ត ក្រុងតំបន់ព្រំដែន បានអនុវត្ត​យ៉ាងឆាប់​រហ័ស​​ និងខ្លាំងក្លា តាមការណែនាំរបស់បក្ស និង​រដ្ឋា​ភិ​បាល​។ ​របាយការណ៍ស្តីពីផែនការសាងសង់សាលា​អន្តេវាសិកដ្ឋាននៅតាមឃុំព្រំដែនយ៉ាងទាន់ពេលវេលា។ ជាគោល  យោងតាមរបាយការណ៍ បណ្តាមូល​ដ្ឋាន​បាន​ផ្សព្វផ្សាយទាន់ពេលវេលា មិនជួបការលំបាក និង​បញ្ហា​ទាក់ទិនពាក់ព័ន្ឋ។

ដល់ខែ វិច្ឆកា ឆ្នាំ ២០២៥ សាលាទាំង ១០០ បាន​បើក​ការដ្ឋានសាងសង់ទាំងស្រុង ក្នុងនោះ​មានមួយ​លើកបានលោកនាយករដ្ឋមន្ត្រីណែនាំបើកការដ្ឋានព្រម​ៗ​គ្នាក្នុងបរិវេណខេត្តទាំងអស់ដែលមានក្នុងបញ្ជី ១០​០​​ សាលា នៅថ្ងៃទី ០៩ ខែ វិច្ឆកា ឆ្នាំ ២០២៥។ 

អំពី​​ពេលវេលាបញ្ចប់ការសាងសង់ ១០០ សាលា តាម​ការ​ណែនាំរបស់បក្ស និងរដ្ឋាភិបាល។ ខេត្ត ក្រុងនានា បាន​ប្តេជ្ញាចិត្តបញ្ចប់មុនថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០​២៦​ ដើម្បីដាក់ឲ្យដំណើរការចាប់ពីឆ្នាំសិក្សា ២០២៦-២០​២៧។ក្នុងនោះ មានមូលដ្ឋានមួយចំនួនកំពុង​ខិតខំ​បញ្ចប់​មុនកាលកំណត់ពី ១ ដល់ ១,៥ ខែ។

លោក ផាម ង៉ុក ធឿង អនុរដ្ឋមន្ត្រីប្រចាំការក្រសួងអប់រំ និងបណ្តុះបណ្តាល ថ្លែងមតិបិទសន្និបាត

ថ្លែងមតិបិទសន្និបាត លោក ផាម ង៉ុក ធឿង បាន​បញ្ជាក់​ថា ការសាងសង់សាលាអន្តេវាសិកដ្ឋាន​អន្តរ​កម្រិត​នៅតាមឃុំតំបន់ព្រំដែន គឺជាភារកិច្ចសំខាន់ មាន​អត្ថ​ន័យយុទ្ធសាស្ត្រយូរអង្វែង ក្នុង​ការអភិវឌ្ឍ​វិស័យ​អប់​រំ​ សេដ្ឋកិច្ច-សង្គម ភ្ជាប់ជាមួយការធានាការពារជាតិ សន្តិ​សុខតំបន់ព្រំដែន។ទន្ទឹមនឹងនេះ ស្នើ ក្រសួង ផ្នែក​ និងមូលដ្ឋានបន្តពិនិត្យតម្រូវការជាក់ស្តែង បង្កើត​ផែន​ការ​ជាក់លាក់ និងផែនទីបង្ហាញផ្លូវសមស្រប​ដើម្បីផ្សព្វ​ផ្សាយ​មានប្រសិទ្ធភាពនាពេលខាងមុខ។រៀប​ចំ​ក្រុម​គ្រូ​បង្រៀន អ្នកគ្រប់គ្រង និងបុគ្គលិកឲ្យបាន​គ្រប់​គ្រាន់​ជា​មុន​។ចាត់ចែងរៀបចំសិស្សានុសិស្ស ដើម្បីធានាថា​សកម្ម​​ភាពបង្រៀន និងរៀនអាចដំណើរការល្អ បន្ទាប់​ពី​សា​លាសាងសង់រួច។ ជំរុញខ្លាំងការងារផ្សព្វផ្សាយ ដើ​ម្បី​​បង្កើតការយល់ព្រម និងការគាំទ្រពីប្រជាពលរដ្ឋ​ចំពោះការសាងសង់សាលាអន្តេវាសិកដ្ឋានអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យនៅតាមឃុំតំបន់ព្រំដែន៕

ប្រែ៖ សំណាង​