ថ្ងៃទី១១ ខែមករា លោក ហូ វ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានចុះត្រួតពិនិត្យ និងជំរុញអ្នកម៉ៅការពន្លឿនសន្ទុះល្បឿនសាងសង់គម្រោងសមាសភាគទី ១ នៃគម្រោងផ្លូវល្បឿនលឿនចូវដុក - កាន់ធើ - សុកត្រាំង ដំណាក់កាលទី ១។



យោងតាមគណៈគ្រប់គ្រងគម្រោងខេត្តអានយ៉ាង បរិមាណផលសរុបសម្រាប់កញ្ចប់សំណង់សំខាន់ៗទាំងបួន ៤២ ៤៣ ៤៤ និង ៤៥ សម្រេចបាន ៦៩,៨២% លើសប្រមាណ ០,១២%។ ប្រហាក់ប្រហែលនេះដែរ តម្លៃប៉ាន់ស្មានប្រមាណ ៥.៨៥៨/៨.៣៩១ ពាន់លានដុង កើនឡើង ៣,៣៥% បើប្រៀបធៀបទៅនឹងការត្រួតពិនិត្យលើកមុន (ស្មើនឹង ២៨១ ពាន់លានដុង)។
ទន្ទឹមនិងនោះ អង្គភាពក៏សាងសង់តំបន់តាំងទីលំនៅថ្មីបានចំនួន ៧៨% សម្រាប់គ្រួសារដែលរងផលប៉ះពាល់ពីការងារនេះ ដោយសន្និដ្ឋានថានឹងបញ្ចប់នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦។ គណៈគ្រប់គ្រងគម្រោងខេត្តក៏កំពុង អនុវត្តនីតិវិធី ជាបន្ទាន់ សម្រាប់ការសាងសង់ផ្លូវប្រសព្វនៅគីឡូម៉ែត្រ ៣៨ និងវិនិយោគលើប្រព័ន្ធគ្រប់គ្រងចរាចរណ៍ឆ្លាតវៃពេញលេញ កន្លែងឈប់សម្រាក និងកន្លែងផ្សេងៗទៀតដែលបម្រើប្រជាជនក្នុងតំបន់។


តាមរយៈត្រួតពិនិត្យ លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកម៉ៅការក្នុងការពន្លឿនសន្ទុះសាងសង់។ ក្នុងនោះ លើកសរសើរសរសើរអគ្គក្រុមហ៊ុនសាងសង់សំណង់ទ្រឿងសឺន និងក្រុមហ៊ុនភាគហ៊ុនថាញ់ហ្វ៊ី ដែលបានផ្សព្វផ្សាយការសាងសង់យ៉ាងសកម្មនិងសម្រេចបានមុនពេលកំណត់។
ដោយឡែក ក្រុមហ៊ុនភាគហ៊ុនហៃដាំង អ្នកម៉ៅការសាងសង់កញ្ចប់លេខ ៤៣ អាស្រ័យដោយមិនបំពេញតាមតម្រូវការ កាត់បន្ថយសន្ទុះល្បឿនសាងសង់ គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានណែនាំគណៈគ្រប់គ្រងគម្រោងខេត្តឲ្យដោះស្រាយ យ៉ាងម៉ឺងម៉ាត់ នៅការផ្ទេរបរិមាណការងារទៅ សមាជិកផ្សេងទៀតក្នុងសម្ព័ន្ធក្រុមហ៊ុន នៃកញ្ចប់ដេញថ្លៃដើម្បីសាងសង់បន្ត។
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត តម្រូវឲ្យអ្នកម៉ៅការត្រូវមានការបត់បែននៅដំណោះស្រាយពន្លឿនការសាងសង់ រៀបចំ "៣ វេន ៤ ក្រុម" បង្កើនឧបករណ៍ គ្រឿងចក្រ មនុស្សដើម្បី "ឈ្នះក្តៅឈ្នះភ្លៀង" ធានាបាននូវសន្ទុះសាងសង់តាមផែនការ។
អំពីប្រភពសម្ភារៈ សមមិត្ត ហូ វ៉ាន់ម៉ឹង សរសើរសម្ព័ន្ឋក្រុមហ៊ុន Antraco ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការធានាការផ្គត់ផ្គង់ថ្មសម្រាប់គម្រោងនេះ។ ហើយលោកក៏ស្នើមន្ទីរកសិកម្ម និងបរិស្ថាន ឲ្យផ្អែកលើបទប្បញ្ញត្តិច្បាប់ និងសំណើរបស់ក្រុមហ៊ុនអំពីការបង្កើនពលានុភាព និងការស្ទង់មតិស្តុកខ្សាច់ និងថ្មបម្រុង ដើម្បីផ្តល់ការណែនាំដល់គណៈកម្មាធិការប្រជាជនខេត្តឲ្យបានទាន់ពេលដើម្បីធានាការផ្គត់ផ្គង់សម្ភារៈសម្រាប់គម្រោង។
សម្រាប់តំបន់តាំងទីលំនៅថ្មី ចំណុចប្រសព្វគីឡូម៉ែត្រ៣៨ ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ឆ្លាតវៃ កន្លែងឈប់សម្រាក និងសំណង់ផ្សេងៗទៀត ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានតម្រូវឲ្យគណៈគ្រប់គ្រងគម្រោងខេត្តអានយ៉ាង សហការជាមួយផ្នែកពាក់ព័ន្ធផ្សព្វផ្សាយអនុវត្តគម្រោងនេះជាបន្ទាន់ ដោយធានាបាននូវការត្រៀមខ្លួនរួចរាល់នៅពេលដែលគម្រោងសមាសភាគទី ១ នៃគម្រោងផ្លូវល្បឿនលឿនចូវដុក - កាន់ធើ - សុកត្រាំង ចាប់ផ្តើមដំណើរការ។
ព្រមជាមួយនោះ ស្នើគណៈគ្រប់គ្រងគម្រោងខេត្ត និងអ្នកម៉ៅការត្រូវធានាគុណភាពសាងសង់ទៅទន្ទឹមនិងការជំរុញខ្លាំងសន្ទុះល្បឿនក្នុងពេលតែមួយ។ ជាពិសេស មានផែនការពន្លឿនសន្ទុះល្បឿនបញ្ចេញថវិកាវិនិយោគសាធារណៈស្របតាមបទប្បញ្ញត្តិច្បាប់។

ក្នុងឱកាសនេះ លោក ហូ វ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានប្រគល់អំណោយលើកទឹកចិត្តដល់កម្មករដែលកំពុងធ្វើការនៅក្នុងការដ្ឋានសំណង់៕
ប្រែ៖ សំណាង