កាត់បន្ថយពេលវេលាបញ្ចប់ផ្លូវល្បឿនលឿន ចូវដុក – កាន់ធើ – សុកត្រាំង
បន្តកម្មវិធីការងារនៅខេត្តអានយ៉ាង នៅនាវេលាថ្ងៃត្រង់ថ្ងៃទី ២១ កក្កដា លោក ផាមមីញជីញ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល រួមជាមួយនិងគណៈប្រតិភូមជ្ឈិមបានពិនិត្យល្បឿនសាងសង់សមាសភាគទី ១ នៃគម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿន ចូវដុក - កាន់ធើ - សុកត្រាំង ដំណាក់កាលទី១។ អញ្ជើញចូលរួមមានលោក ង្វៀនទៀនហៃ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាង ប្រចាំការបក្ខភាគខេត្ត គណៈកម្មាធិការប្រជាជន មន្ទីរ គណ ផ្នែកខេត្ត។