សាស្ត្រាចារ្យ Ichita Shimoda ប្រឹក្សាយុទ្ធសាស្ត្របំពេញឯកសារបេតិកភណ្ឌពិភពលោកអ៊ុកអែវឲ្យល្អឥតខ្ចោះ

ថ្ងៃទី១២ ខែមករា ក្រុគណៈគ្រប់គ្រងបេតិកភណ្ឌវប្បធម៌អ៊ុកអែវខេត្តអានយ៉ាង បានជួបប្រជុំជាមួយសាស្ត្រាចារ្យ Ichita Shimoda (សកលវិទ្យាល័យ Tsukuba ប្រទេសជប៉ុន) ដែលជាអ្នកជំនាញខាងបុរាណវិទ្យានៅតំបន់ទន្លេមេគង្គ សមាជិកបណ្តាញ SEAMEO ដើម្បីពិគ្រោះយោបល់លើឯកសារស្នើសុំជាបេតិកភណ្ឌពិភពលោក។ អញ្ជើញចូលរួមមានអ្នកជំនាញការ អ្នកវិទ្យាសាស្ត្រក្នុងប្រទេសរួមជាមួយថ្នាក់ដឹកនាំមន្ទីរ ផ្នែកពាក់ព័ន្ធផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ សាស្ត្រាចារ្យ Ichita Shimoda បាន​ដាក់​ចេញសំណើជាយុទ្ធសាស្ត្រ ដើម្បីកែលម្អឯកសារ​ស្នើ​សុំចុះបញ្ជីនិងផែនការគ្រប់គ្រងបេតិកភណ្ឌ។ ​ គណៈប្រតិភូបាន ពិភាក្សាស៊ីជម្រៅលើវិស័យសំខាន់ចំនួន​៩ រួមមានកិច្ចការបញ្ជាក់ច្បាស់ពីទំនាក់ទំនងរវាងវប្បធម៌អ៊ុកអែវ និងនយោបាយភូណាម ការវិភាគ និងការប្រៀបធៀបតម្លៃបេតិកភណ្ឌ និងការកំណត់ព្រំដែន​រួម​ជាមួយនឹងបទប្បញ្ញត្តិការពារនៅក្នុងតំបន់នីមួយៗ។

ទិដ្ឋភាពកិច្ចប្រជុំ

ទន្ទឹមនិងនោះ អ្នកជំនាញបានចូលរួមមតិយោ​បល់​លើរបាយការណ៍វាយតម្លៃផលប៉ះពាល់បេតិកភណ្ឌ (HIA) ការងារអភិរក្ស គ្រប់គ្រង ផែនការតាំងពិព័រណ៍​នៅ​ខាង​ក្រៅសម្រាប់វត្ថុបុរាណ ក៏ដូចជា ការងារទទួលភ្ញៀវទេសចរណ៍ ការអធិប្បាយបេតិកភណ្ឌ និងត្រៀម​សម្រាប់គណៈប្រតិភូពិនិត្យជាក់ស្តែងទីតាំងរបស់ក្រុមប្រឹក្សាអន្តរជាតិស្តីពីវត្ថុបុរាណនិងទីកំណប់ (ICOMOS) រួមជាមួយនឹងលទ្ឋភាពសហការ​អន្តរជាតិនាពេលអនាគត

ក្នុងអំឡុងពេលពិភាក្សា ប្រតិភូបានសង្កត់ធ្ងន់ជាពិសេសលើសារៈសំខាន់នៃការថែរក្សាស្ថានភាពដើមសម្រាប់វត្ថុបុរាណ និងបង្កើតផែនការគ្រប់គ្រងតំបន់ទ្រនាប់មានប្រសិទ្ធភាពនិងការទាក់ទាញការចូលរួមយ៉ាងសកម្មពីសហគមន៍របស់មូលដ្ឋាន។

សាស្ត្រាចារ្យ Ichita Shimoda (ទីពីររាប់ពីស្តាំ) រួម​ជា​មួយគណៈប្រតិភូពិភាក្សាអំពីការធានាការរក្សាសភាពដើមនៃវត្ថុបុរាណ

យោងតាមសាស្ត្រាចារ្យ Ichita Shimoda ខ្លឹមសារសំខាន់មួយក្នុងចំណោមខ្លឹមសារចាំបាច់ត្រូវការបំពេញបន្ថែមគឺត្រូវបញ្ជាក់ច្បាស់ពីវប្បធម៌អ៊ុកអែវ គឺជាមូលដ្ឋានគ្រឹះ​​ដើម្បីកំណត់ជារូបរាង សម្រាប់​គោលនយោ​បាយ​ភូ​ណាម​ ជួយឲ្យអង្គការយូណេស្កូកំណត់អត្តសញ្ញាណតម្លៃបេតិកភណ្ឌដោយផ្ទាល់តាមរយៈកំណប់វត្ថុបុរាណវិទ្យា​ 

អ្នកជំនាញជប៉ុនក៏បានកត់សម្គាល់ផងដែរថា ខេត្តត្រូវ​តែ​បំពេញបន្ថែមផែនទីលម្អិតសម្រាប់​តំបន់​នីមួយៗ​ជំ​នួស​ឲ្យរូបថតពីលើអាកាស ដើម្បីឆ្លើយតបតាមស្តង់ដារវាយតម្លៃដ៏តឹងរ៉ឹង។

អំពីការវិភាគប្រៀបធៀប សាស្ត្រាចារ្យ Shimoda បាន​មាន​​អនុសាសន៍ថា ឯកសារនេះគួរតែប្រៀបធៀបជាមួយទីតាំង​វត្ថុបុរាណវិទ្យាដែលបង្ហាញពីវប្បធម៌​អ៊ុ​កអែវ​នៅក្នុងតំបន់ទន្លេមេគង្គក្រោម ទន្ទឹមនិងនោះពន្យល់យ៉ាងច្បាស់អំពីមូលហេតុនៃការជ្រើសរើសទីតាំងសំខាន់ៗនៅអ៊ុកអែវ-បាថេធ្វើជាសមាសភាគនៃទ្រព្យសម្បត្តិ​ស្នើ​សុំចុះបញ្ជី។ ការពន្យល់នេះនឹងជួយបញ្ជាក់​ច្បាស់​អំពី "ភាពសុចរិត" និងបញ្ជាក់ពី "តម្លៃលេចធ្លោទូ​ទាំង​សកល​" តាមរយៈនោះ ដោះស្រាយកង្វល់ដែល ICOMOS អាចលើកឡើង។

សាស្ត្រាចារ្យ Ichita Shimoda រួមជាមួយអ្នកជំនាញ អ្នកវិទ្យាសាស្ត្រក្នុងប្រទេស ធ្វើការពិនិត្យជាក់​ស្តែង​នៅ​ទី​តាំង​តំបន់វត្ថុបុរាណវិទ្យា អ៊ុកអែវ-បាថេ

បញ្ចប់កិច្ចប្រជុំ លោក ង្វៀនវ៉ាន់ញៀន នាយកគណៈគ្រប់គ្រងវត្ថុបុរាណ​​វប្បធម៌អ៊ុកអែវ ខេត្តអានយ៉ាង បានអះអាងថា បណ្តា​ទស្សនៈវិទ្យាសាស្ត្ររបស់លោកសាស្ត្រាចារ្យ Ichita Shimoda គឺជាមូលដ្ឋានសំខាន់មួយសម្រាប់ខេត្តបញ្ចប់ឯកសារដោយភាពជឿជាក់ខ្ពស់និងប្តេជ្ញាចិត្តថានឹងធ្វើឲ្យអង្គការយូណេស្កូទទួលស្គាល់តំបន់វត្ថុបុរាណនេះ​បានឆាប់បំផុត។

មុននោះ ចាប់ពីថ្ងៃទី  ដល់ថ្ងៃទី ១១ ខែមករា សាស្ត្រាចារ្យ Ichita Shimoda បានធ្វើការស្ទង់មតិ ស្វែង​យល់ និងស្រាវជ្រាវជាក់ស្តែងទីតាំងវត្ថុ​បុរាណវិទ្យា​អ៊ុក​អែវ​បាថេរ និងវត្ថុបុរាណយ៉ុងស្វយ និងនើនជួ៕

ប្រែ៖ សំណាង