ព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ នៅសង្កាត់ ឡុងស្វៀន សមាគមធុរកិច្ចខេត្តអានយ៉ាង បានរៀបចំពិធីជួបជុំធុរជននៅដើមឆ្នាំនិទាឃរដូវ ២០២៦។តំណាងមន្ទីរ គណៈ ផ្នែកខេត្ត និងធុរជនជាង ៧០ បានចូលរួម។


នៅក្នុងពិធីជួបជុំ អ្នកស្រី ង្វៀន ធី គីម ជី អនុប្រធានសមាគមធុរជនខេត្តអានយ៉ាង បានរាយការណ៍អំពីលទ្ធផលសកម្មភាពឆ្នាំ ២០២៥ និងទិសដៅសកម្មភាពឆ្នាំ ២០២៦ របស់សមាគម និងណែនាំផលិតផលដើម្បីផ្សព្វផ្សាយស្វែងរកទីផ្សារថ្មីផងដែរ។
តំណាងធុរជនមួយចំនួនបានស្នើថ្នាក់ដឹកនាំខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ ជួយគាំទ្រដោះស្រាយបញ្ហាការលំបាក។ បណ្តាមតិយោបល់ទាំងនេះបានសមាគមកត់ត្រាទទួលស្គាល់ ដើម្បីបញ្ជូនទៅមជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្តអានយ៉ាង ដើម្បីរាយការណ៍ក្នុងកម្មវិធី “កាហ្វេធុរជន” លើកទី២ របស់គណៈកម្មាធិការប្រជាជនខេត្ត។

បច្ចុប្បន្នសមាគមធុរកិច្ចខេត្តអានយ៉ាង មានសមាជិកជាង ៩០០ នាក់ និងអង្គការជាសមាជិកចំនួន ៤ រួមមាន៖ សមាគមដឹកជញ្ជូនរថយន្តខេត្តអានយ៉ាង មជ្ឈមណ្ឌលបច្ចេកវិជ្ជាព័ត៌មាន - សកលវិទ្យាល័យអានយ៉ាង សមាគមរុក្ខជាតិលម្អខេត្តអានយ៉ាង និងសមាគមផ្តើមអាជីពនវានុវត្តន៍គៀនយ៉ាង។
ឆ្នាំ ២០២៥ សមាគមបានរៀបចំដំណើរទស្សនកិច្ចស្រាវជ្រាវទីផ្សារ សម្រាប់ធុរកិច្ចអានយ៉ាងចំនួន ៤០ ទៅកាន់ទីផ្សាររ៉ាច់យ៉ា និងតំបន់ពិសេសភូក្វឹក និងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយធុរកិច្ចចំនួន ២៦។ រៀបចំឲ្យសមាជិកចូលរួមសន្និបាត សិក្ខាសាលា សន្ទនា ផ្សារណាត់ និងគាំទ្រសមាជិកជំរុញពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេស បណ្តុះបណ្តាលបំបែឌីជីថលសម្រាប់ធុរកិច្ច ធ្វើជាស្ពានភ្ជាប់គាំទ្រឥណទានសម្រាប់ធុរកិច្ច និងរួមចំណែកក្នុងរបបសន្តិសុខសង្គម៕
ប្រែ៖ ណារីពៅ