លោក ឡេ វ៉ាន់ ភឿក អនុប្រធានគណៈកម្មាធិការ ប្រជា ជនខេត្តអានយ៉ាង សួរសុខទុក្ខ និងអបអរសាទរខួបលើកទី ១០៦ ឆាំ្នថ្ងៃកំណើតរបស់ព្រះគ្រូហ្វិញភូសោនៃសាសនាហ្វាហាវ
ថ្ងៃទី ៥ ខែមករា នៅឃុំភូតាន់ គណៈប្រតិភូរបស់គណៈកម្មាធិការបក្សខេត្តអានយ៉ាង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង ដឹកនាំដោយលោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរគណៈភិបាលកិច្ចមជ្ឈិមនៃសមាគមព្រះពុទ្ធសាសនាហ្វាហាវ ក្នុងឱកាសខួបលើកទី ១០៦ឆាំ្នថ្ងៃកំណើតរបស់ព្រះគ្រូហ្វិញភូសោ (ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំមមែ - ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំម្សាញ់)។