ថ្ងៃទី ២៩ ខែមករា ក្រុមប្រឹក្សាប្រជាជនសង្កាត់ ចូវដុក នីតិកាលទី ១ អាណត្តិ ២០២១ - ២០២៦ បានរៀបចំកិច្ចប្រជុំលើកទី ៨ (ឯកទេសកម្ម) ដើម្បីពិនិត្យ និងសម្រេចលើខ្លឹមសារស្ថិតក្រោមសមត្ថកិច្ច។



នៅក្នុងកិច្ចប្រជុំ តំណាងរាស្រ្តបានអនុវត្តន៍នីតិវិធី និងដំណើរការបោះឆ្នោតជ្រើសរើសតំណែង ប្រធានក្រុមប្រឹក្សាប្រជាជនសង្កាត់ ចូវដុក អាណត្តិ ២០២១ - ២០២៦ សម្រាប់អ្នកស្រី ង៉ោ ធី គ្វីញ ឡន អនុលេខាប្រចាំការបក្ខភាគសង្កាត់ ចូវដុក អាណត្តិ ២០២៥ - ២០៣០។
កិច្ចប្រជុំក៏បានអនុវត្តន៍នីតិវិធីដើម្បីបញ្ចប់តំណែង សមាជិកគណៈកម្មាធិការប្រជាជនសង្កាត់ ចូវដុក អាណត្តិ ២០២១ - ២០២៦ ចំពោះលោក ឡេ ហុង ថុង អតីតមេបញ្ជាការកងកម្លាំងយោធាសង្កាត់ ចូវដុក ដើម្បីទទួលភារកិច្ចថ្មី។
តំណាងរាស្រ្តទាំងអស់ក៏បានដំណើរការបោះឆ្នោតជ្រើសរើសលោក ឡេ វ៉ាន់ ជឹម មេបញ្ជាការកងកម្លាំងយោធាសង្កាត់ ចូវដុក ជា សមាជិកគណៈកម្មាធិការប្រជាជនសង្កាត់ អាណត្តិ ២០២១ - ២០២៦។
ក៏នៅក្នុងកិច្ចប្រជុំនេះផងដែរ គណៈប្រតិភូក៏ឆ្លងខ្លឹមសារបទជម្រាបនិងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីបញ្ជីទុននិងគម្រោងវិនិយោគសាងសង់ឆ្នាំ ២០២៦៕
ប្រែ៖ សំណាង