លោក ឡេ ទ្រុង ហូ អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានចូលសម្តែងការគួរសមនៅស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុងប៉ាក់សេ(ឡាវ)
នៅរសៀលថ្ងៃទី ២ ខែមេសា ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសឡាវ គណៈប្រតិភូខេត្តអានយ៉ាង ដឹកនាំដោយលោក ឡេ ទ្រុង ហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានចូលសម្តែងការគួរសមនៅស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុងប៉ាក់សេ ខេត្តចំប៉ាសាក់ (ឡាវ)។ សមមិត្តនារី តា ភឿងយុង អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុងប៉ាក់សេ ខេត្តចំប៉ាសាក់ ទទួលស្វាគមន៍គណៈប្រតិភូ។