អានយ៉ាង៖ សង្កាត់ រ៉ាច់យ៉ា ជាមួយសមិទ្ធផលដ៏អស្ចារ្យក្នុងការពង្រីកដីចេញទៅសមុទ្ទ

ការពង្រីកបរិយាកាសអភិវឌ្ឍទីក្រុងតាមរយៈគម្រោងបង្កើតដីថ្មីដោយលប់សមុទ្ទ បានក្លាយជាសញ្ញាសម្គាល់ពិសេសរបស់សង្កាត់ រ៉ាច់យ៉ា ខេត្ត អានយ៉ាង។ សមិទ្ធផលនៃការលប់សមុទ្ទនេះ មកដល់ពេលបច្ចុប្បន្ន មានផ្ទៃដីប្រហែល ៦៨៨ ហិកតា បានរួមចំណែកយ៉ាងសំខាន់សម្រាប់ទីក្រុងជាប់ឆ្នេរសមុទ្ទខាងលិច ក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្ទនៃតំបន់ភាគខាងត្បូងនៃប្រទេស។

មុមមួយនៃទីក្រុងសមុទ្ទក្នុងសង្កាត់រ៉ាច់យ៉ា

ក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅនេះ រ៉ាច់យ៉ា បាន​អនុ​វត្តដោយជោគជ័យនូវគម្រោងលប់សមុទ្ទទ្រង់ទ្រាយធំ ធ្វើ​ឲ្យផ្លាស់ប្តូរទិដ្ឋភាពសមុទ្ទខាងលិចទាំងស្រុង។​ គម្រោងលុបសមុទ្ទដែលបាននិងកំពុងផ្សព្វផ្សាយអនុវត្ត​ដល់ឆ្នាំ ២០២៥ រួមមាន៖ តំបន់ទីក្រុងលប់សមុទ្ទ (ពង្រី​កទីរួមខេត្តរ៉ាច់យ៉ាចាស់) ៤២០ ហិកតា តំបន់​ទី​ក្រុង​ ភូគឿង ហ្វាងយ៉ា ៦៨,៧ ហិកតា តំបន់​ទី​ក្រុង​ភូ​គ្វី​ ៩៩,៩ ហិកតា និងតំបន់ទីក្រុងថ្មី​លប់​សមុទ្ទ​ខាង​លិច​ ៩៩,៤ ហិកតា។

បណ្តាតំបន់លប់សមុទ្ទពង្រីកបរិយាកាសទីក្រុង និងធ្វើ​ឲ្យ​​ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពទំនើប ជំរុញ​ការ​អភិ​វឌ្ឍសង្កាត់រ៉ាច់យ៉ាតាមទិសដៅទីក្រុងអារ្យធម៏ ទំនើប បៃតង ជ្រះ ស្អាត។ បណ្តាតំបន់ទីក្រុងលើ “តំបន់ដីថ្មីលុបសមុទ្ទ”ដូចជា ភូគឿង ហ្វាងយ៉ា ភូគ្វី និង​ភាគពាយ័ព្យ បានវិនិយោគរាប់ម៉ឺនពាន់លានដុង ដោយ​សាងសង់យ៉ាងបែបបទ មាន​ហេដ្ឋារចនា​សម្ព័ន្ធ​ទំ​នើប​ និងមុខងារចម្រុះ បណ្តាទម្រង់​សេវា​កម្ម​គុណ​ភាព​ខ្ពស់​ ចាប់ពីភោជនីយដ្ឋាន សណ្ឋាគារ​រហូត​ដល់​ល្បែង​លេង​កម្សាន បង្កើតជាបរិយាកាសរស់នៅនិង​សេវា​កម្ម​ឆ្នេរ​សមុទ្ទងាយស្រួល រួមចំណែកជំរុញ​កំណើន​វិស័យ​ពាណិ​ជ្ជកម្ម សេវាកម្ម អចលនទ្រព្យ និងផ្លាស់​ប្តូរ​រូប​រៀង​សង្កាត់រ៉ាច់យ៉ា ជាពិសេសគឺទាក់ទាញវិនិយោគ។

ជាក់​ស្តែង ដូចតំបន់ទីក្រុងថ្មីលប់សមុទ្ទ ភាគពាយ័ព្យ ដែល​វិនិយោគដោយ ក្រុមហ៊ុនប្រឹក្សាវិនិយោគសំណង់ គៀនយ៉ាង មានផ្ទៃដីប្រហែល ៩៩,៨ ហិកតា និង​ទុន​វិនិ​យោគសរុប ១.៣៤៤ ពាន់លានដុង។ គម្រោង​នេះ​បំ​ពេញតម្រូវការស្នាក់នៅសម្រាប់គ្រួសាររាប់ពាន់គ្រួ ដោយ​មានផ្ទះលំនៅទីក្រុង ផ្ទះសង្គម ផ្ទះសម្រាប់​ការ​តាំង​ទីលំនៅថ្មី តំបន់ពាណិជ្ជកម្ម សេវាកម្ម ស្ថាប័ន​សាធា​រណៈ សាលារៀន និងឧទ្យាន។ តំបន់ថ្មី​លុប​សមុទ្ទ​ពាយ័ព្យជាមួយហេដ្ឋារចនាសម្ព័ន្ធសមស្របគ្នា និង​បរិយាកាសរស់នៅទំនើប ក្លាយជាតំប​ន់ទីក្រុងថ្មី​ដោយ​ទ្រង់ទ្រាយធំ រួមចំណែកបង្កើតរូបភាពសម្បូរធូរ​ធា​សម្រាប់ទីក្រុងរ៉ាច់យ៉ានៅឆ្នេរសមុទ្ទខាងលិច។

បងស្រី ង្វៀន ធីធូ ប្រជាពលរដ្ឋម្នាក់​រស់នៅក្នុង​តំបន់​នេះបានចែករំលែកថា៖ខ្ញុំក៏ដូចជាគ្រួសារជាច្រើនផ្សេងទៀត​ដែរមានចំណូលមធ្យម និងទាប មានអារម្មណ៍​ថា​និង​នរចិត្ត ខណៈដែលមានកន្លែងស្ថិរភាព ស្អាត​បាត​នៅក្នុងតំបន់ទីក្រុងថ្មីលុបសមុទ្ទភាគពាយ័ព្យដោយមិនចាំ​បាច់បារម្ភអំពីការជួលផ្ទះ ឬកន្លែងរស់នៅបណ្ដោះ​អា​សន្ន​ដូចមុននេះទៀតទេ។ ផ្ទះសង្គមមានតម្លៃសមរម្យ ជួយឲ្យគ្រួសារខ្ញុំសម្រេចបានក្តីសុបិនមានផ្ទះផ្ទាល់ខ្លួនបាន។

អ្នកស្រី ង្វៀន ធី ហ្វ័ន ស្វឺន អនុលេខាប្រចាំការបក្ស ប្រ​ធាន​ក្រុមប្រឹក្សាប្រជាជនសង្កាត់ រ៉ាច់យ៉ា បានឲ្យដឹងថា ចាប់​តាំងពីចុងទសវត្សរ៍ ១៩៩០ ខេត្តបានចាប់ផ្តើម​ផ្សព្វ​ផ្សាយគម្រោងលប់សមុទ្ទនៅទីរួមខេត្តរ៉ាច់យ៉ា (ខេត្ត គៀនយ៉ាង ចាស់) ដែលជាគម្រោង​ដំបូង​មួយ​ក្នុង​ប្រ​ទេស។ នេះមិនត្រឹមតែជាការពង្រីកធនធានដីប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងជាមូលដ្ឋានសម្រាប់ឲ្យរ៉ាច់យ៉ាឈានឡើងក្លាយ​ជាទីក្រុងប្រភេទ ១ ស្ថិតក្រោមឱវ៉ាទខេត្ត នៅដើមឆ្នាំ ២០​២៥ រួមចំណែកអភិវឌ្ឍប្រព័ន្ធទីក្រុង និង​សេដ្ឋ​កិច្ច​របស់​ខេត្តអានយ៉ាង។ជាពិសេស សមិទ្ធផលលប់​សមុ​ទ្ទបាននាំមកនូវការផ្លាស់ប្តូរពិតប្រាកដសម្រាប់ជីវភាពប្រ​ជាជន ទាក់ទាញធុរកិច្ច និងវិនិយោគិន បង្កើត​ជា​មជ្ឈម​ណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ និងកម្សាន្ត​មាន​គុណ​ភាពខ្ពស់។ ការតម្រង់ទិសរបស់រ៉ាច់យ៉ាគឺ​ជាការ​តភ្ជាប់​ខ្លាំងក្លាជាមួយ ភូក្វឹក និង ហាទៀន ដើម្បីបង្កើត ត្រី​កោណទីក្រុងថាមវន្ត” ដែលមានតួនាទីជាកម្លាំង​ជំរុញ​កំណើនសេដ្ឋកិច្ចសមុទ្ទសម្រាប់ខេត្ត និង​ក្នុង​តំបន់​ទាំង​មូល​។

ស្ពាន ៣ កុម្ភៈ សង្កាត់រ៉ាច់យ៉ា

ពីមុនធនធានដីធម្មជាតិរបស់រ៉ាច់យ៉ាតិចដោយសារភូមិសាស្ត្រ និងមានព្រែកប្រឡាយច្រើនម្លោះហើយ ធ្វើឲ្យ​ការ​ពង្រីកទីក្រុងជួបការលំបាក។ ការ​លប់​សមុទ្ទ​បាន​បង្កើតជាបរិយាកាសថ្មីសម្រាប់ដើម្បីរៀបចំផែនការកែលម្អ​ទីក្រុង សាងសង់តំបន់លំនៅដ្ឋាន តំបន់​ពាណិជ្ជ​កម្ម​ សេវាកម្ម បរិយាកាសសាធារណៈ​និងឧទ្យាន​ឆ្នេរ​សមុទ្ទ​ជាដើមសម្រាប់មូលដ្ឋាន។ ដងផ្លូវឆ្នេរសមុទ្ទ គម្រោង​​ផ្លូវ ៣/២ តភ្ជាប់ និងស្ពាន ៣/២ មិន​ត្រឹម​តែ​ផ្លាស់​​ប្តូរទិដ្ឋ​ភាពទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ភ្ជាប់​រ៉ាច់​យ៉ាជាមួយតំបន់សេដ្ឋកិច្ចសំខាន់ៗផងដែរ។កំពង់​​ផែដឹកអ្នកដំណើររ៉ាច់យ៉ា ស្ថិតនៅក្នុង​តំបន់​លុប​សមុទ្ទ​ បានក្លាយជាចំណុច​ប្រសព្វផ្លូវដឹក​ជញ្ជូនសមុទ្ទ​សំ​ខាន់​ តភ្ជាប់ដីគោកទៅកាន់គោលដៅ​ទេសចរ​ណ៍​ល្បី​ៗ​ ដូចជា ភូក្វឹក ណាមយូ ហនសឺន។ ជាមួយនេះ គម្រោង​ទប់ទឹកប្រៃ រក្សាទឹកផ្អែម ឆ្លើយតបនឹងការ​ប្រែ​ប្រួល​​អាកាសធាតុ ដូចជា ទ្វារទឹក ស៊ុងគៀន គេន​ញ៉ាញ់​ គេនគូត ក៏ត្រូវបានវិនិយោគ ដើម្បី​បម្រើ​ក្នុង​ការ​ផលិត​កសិកម្មផងនិងការពារទីក្រុងឲ្យចីរភាពផង។

បើយោងតាមផែនការដល់ឆ្នាំ ២០៤០ ផ្ទៃដីលប់​សមុទ្ទ​របស់​សង្កាត់រ៉ាច់យ៉ានឹងកើនឡើងតាម​ការ​សន្និ​ដ្ឋាន​ប្រ​មាណ​ ៣.៩៦០ ហិកតា។ ចំណុចសំខាន់​ក្នុងដំ​ណាក់​កាល​នេះ គឺអភិវឌ្ឍ កោះសិប្បនិម្មិត ដែលមានផ្ទៃ​ដី​សរុប​ប្រហែល ២.៨០០ ហិកតា រួមមាន៖​តំបន់​ទី​ក្រុង​ព្រ​លានយន្តហោះ ១.០៨០ ហិកតា។តំបន់ទីក្រុងពាណិជ្ជកម្ម -សេវាកម្ម -វាលកីឡា Golf ៦៩៤ ហិកតា។ តំបន់ទីក្រុងសេវាកម្មទេសចរណ៍ ៥៧​៦​ ហិកតា។ តំបន់ទីក្រុងសេវាកម្មឡាកហុង ៤៥០ ហិក​​តា។តំបន់ទីក្រុងលប់សមុទ្ទ និងកោះ​សិប្បនិម្មិ​ត​នា​ពេល​អនាគត នឹងក្លាយជាគន្លឹះដើម្បីសម្រេចគោលដៅ​ធ្វើឲ្យរ៉ាច់យ៉ាក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចទំនើបនៅឆ្នេរសមុទ្ទខាងលិចនៃមាតុភូមិ។

សង្កាត់ រ៉ាច់យ៉ា បានខេត្តកំណត់ថាជា​មជ្ឈ​មណ្ឌល​នយោ​បាយ រដ្ឋបាល សេដ្ឋកិច្ចចម្រុះ សេដ្ឋកិច្ចសមុទ្ទ និង​ជា​ចំណុចសំខាន់នៃការផ្លាស់ប្តូរពាណិជ្ជកម្ម ដែល​មាន​តួនាទីស្នូលក្នុងតំបន់ទីក្រុងថាមវន្តសំខាន់ៗចំនួន ៥ របស់ខេត្តអានយ៉ាង។ ថ្នាក់ដឹកនាំ​សង្កាត់រ៉ាច់​យ៉ា​សង្កត់​ធ្ងន់ថា ដើម្បីអនុវត្តសម្រេចគោលដៅនេះ សង្កាត់​បានស្នើវិនិយោគបណ្តាញផ្លូវភ្ជាប់សំខាន់ៗ ដើ​ម្បី​ជំរុញការភ្ជាប់តំបន់ និងជំរុញការតភ្ជាប់តំបន់។ កៀរ​គរ​​និងដោះសោធនធានក្នុងទិសដៅ “ប្រើ​ប្រាស់​ការ​វិនិ​យោគ​​​សាធារណៈ ដើម្បីដឹកនាំការវិនិយោគឯកជន”ដើ​ម្បី​​​​ផ្សព្វផ្សាយគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែល​​ត​ភ្ជាប់តំបន់ និងអន្តរតំបន់ បង្កើត​ជា​បរិ​យា​កាស​អ​ភិ​វឌ្ឍ​ថ្មី។សង្កាត់បានអាទិភាពដល់ការវិនិយោគលើគម្រោងហេ​ដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីជំរុញ​ការអភិវឌ្ឍ​សេដ្ឋ​​កិច្ច-សង្គម ដូចជា៖ លើកកម្ពស់និងពង្រីក​អា​កាស​​យានដ្ឋានរ៉ាច់យ៉ា ផ្លូវជាតិលេខ ៨០ តភ្ជាប់​ទី​ក្រុង​ទាំង​​ពីរគឺឡុងស្វៀននិងរ៉ាច់យ៉ា ឆ្ពោះទៅរក​ការ​វិនិ​យោគ​​លើផ្លូវល្បឿនលឿនថ្មីមួយ ដែលតភ្ជាប់​ឡុង​ស្វៀន​​ និងរ៉ាច់យ៉ា។ លើកកម្ពស់ផ្លូវល្បឿនលឿនឡូតែរ៉ាច់សយ ទន្ទឹមនិងនោះអភិវឌ្ឍផ្លូវ​ស្របគ្នារ​វាង​ហា​ទៀន​ រ៉ាច់យ៉ាបាកលីវ។

ទន្ទឹមនិងនោះ សង្កាត់រ៉ាច់យ៉ាបានផ្តោតលើការ​អំ​ពាវ​នាវ​​​វិនិយោគសាងសង់ តំបន់ឧស្សាហកម្ម និង​ទាក់​ទាញ​​វិនិយោគិនដែលមានសមត្ថភាព និងធនធាន​ហិរ​ញ្ញ​វត្ថុ​ខ្លាំង ដើម្បីអភិវឌ្ឍគម្រោងលុបសមុទ្ទ និង​កោះ​សិប្ប​និម្មិត ឲ្យមានប្រសិទ្ធភាព រួមចំណែកបង្កើត​ផលិត​ផល​សេវាកម្ម ពាណិជ្ជកម្ម ទេសចរណ៍ បង្កើន​ចំណូល​ថវិ​ការដ្ឋ បង្កើតការងារសម្រាប់ប្រជាពលរដ្ឋ និងអភិវឌ្ឍ​សេដ្ឋ​កិច្ចសមុទ្ទដោយចីរភាព ដើរតួជាកម្លាំងជំរុញ​កំ​ណើន​​សេដ្ឋកិច្ចសមុទ្ទរបស់ខេត្ត អានយ៉ាង និង​តំបន់​វាល​​រាបទន្លេគឺវឡុង៕

ប្រែ៖ ណារីពៅ