អានយ៉ាង មានគ្រួសារក្រីក្រជាង ៨៣.៤០០ គ្រួសារ និងមុខសញ្ញាគោលនយោបាយបានទទួលការគាំទ្រ ប្រាក់កម្ចីគោលនយោបាយសង្គម

ព្រឹកថ្ងៃទី១៣ ខែមករា គណៈកម្មាធិការប្រជាជនខេត្តបានបើកកិច្ចប្រជុំបូកសរុបសកម្មភាពឆ្នាំ២០២៥ និងផ្សព្វផ្សាយភារកិច្ចឆ្នាំ២០២៦ របស់គណៈតំណាងក្រុមប្រឹក្សាភិបាលនៃធនាគារគោលនយោបាយសង្គមខេត្តអានយ៉ាង។ កិច្ចប្រជុំនេះធ្វើអធិបតីភាពដោយលោក លេ វ៉ាន់ភឿក សមាជិកគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈតំណាងក្រុមប្រឹក្សាភិបាល សមាជិកគណៈតំណាងក្រុមប្រឹក្សាភិបាលធនាគារគោលនយោបាយសង្គមខេត្ត គណនាយកនិងប្រធានការិយាល័យជំនាញនៃសាខាធនាគារគោលនយោបាយសង្គមខេត្តក៏បានចូលរួមផងដែរ។

ទិដ្ឋភាពកិច្ចប្រជុំបូកសរុបសកម្មភាពឆ្នាំ ២០២៥ និង​ផ្សព្វ​ផ្សាយ​ភារកិច្ចសម្រាប់ឆ្នាំ ២០២៦ របស់គណៈ​តំ​ណាង​​ក្រុមប្រឹក្សាភិបាលនៃធនាគារគោល​នយោបាយ​សង្គម​ខេត្តអានយ៉ាង

ឆ្នាំ ២០២៥ គណៈតំណាង និងសាខាធនាគារគោលនយោបាយសង្គមបានទទួលការយកចិត្តទុកដាក់ដឹកនាំនិងការណែនាំយ៉ាងជិតស្និទ្ធពីគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត ក៏ដូចជាការសហការយ៉ាងជិតស្និទ្ធពីបណ្តា​ផ្នែក ​អង្គការនយោបាយសង្គមគ្រប់លំដាប់ថ្នាក់ដែលបាន​​​ផ្ទរសិទ្ឋ និងកិច្ចខិតខំប្រឹងប្រែង​របស់សមូហភាព​កម្មា​​ភិបាលនៃសាខាធនាគារគោលនយោបាយសង្គមខេត្ត​​។ គណៈតំណាងក្រុមប្រឹក្សាភិបាល​ខេត្តទាំង​មុន​និង​​ក្រោយ​​រួមបញ្ចូលគ្នាបានច្បាមជាប់ភារកិច្ចណែនាំ ​ផ្ស​ព្វ​ផ្សាយអនុវត្តសម្រេចបាននិងលើសពី​គោលដៅ​ជា​ច្រើនដែលបានចែង​នៅក្នុង​សេច​ក្តី​សម្រេចចិត្ត​របស់​គ​ណៈ​​តំណាង​ដាក់​ចេញ

លោក ដន កុង ធៀត នាយកសាខាធនាគារ​គោល​នយោបាយសង្គមខេត្តអានយ៉ាងថ្លែងរបាយការណ៍ស្តីពី​ស្ថានភាពអនុវត្តភារកិច្ច ឆ្នាំ ២០២៥​ របស់អង្គភាព

គណប្រតិភូចូលរួមកិច្ចប្រជុំ

បន្ទាប់ពីការរួមបញ្ចូលគ្នាភូមិសាស្ត្ររដ្ឋបាល និងអនុវត្តប្រព័ន្ធអាជ្ញាធរពីរថ្នាក់ សាខាធនាគារគោលនយោបាយសង្គមខេត្តបានបញ្ចប់ការមបញ្ចូលគ្នា រក្សាសកម្ម​ភាព​របស់ការិយាល័យប្រតិបត្តិការនិងបណ្តាញចំណុចប្រតិបត្តិការ ក្រុមសន្សំ និងម្ចីប្រាក់ ដើម្បីធានាថាអតិថិជនអាចទទួលបានឥណទានគោលនយោបាយ និង​ប្រតិបត្តិការមានស្ថិរភាព សុវត្ថិភាព និងរលូន ដោយពង្រីក​បន្តមានប្រសិទ្ធភាព។​ ជាក់ស្តែង ប្រភពទុននេះបានជួយគ្រួសារក្រីក្រនិងមុខសញ្ញាគោលនយោបាយជាង ៨៣.៤០០ គ្រួសារ ទទួលបានប្រាក់កម្ចី។  គាំទ្របង្កើតការងារសម្រាប់កម្មករជាង ២១.០០០ នាក់ និងបង្ក​លក្ខណៈឲ្យពលករទៅធ្វើការនៅប្រទេសក្រៅដោយកិច្ចសន្យាចំនួន ៤៤០ នាក់។ ​ ជួយមនុស្ស ១២១ នាក់ដែលបានបញ្ចប់ការជាប់ពន្ធនាគារមានការងារស្ថិរភាព។ គាំទ្រនិស្សិតជាង ១៦.១០០ នាក់កម្ចីប្រាក់​សម្រាប់ការសិក្សា។ វិនិយោគលើគ្រួសារផលិតកម្ម អាជីវក​ម្ម​នៅ​តំបន់លំបាកជាង ៣.២០០គ្រួ សាងសង់គម្រោងទឹកស្អាត និងអនាម័យបរិស្ថានជនបទជាង ២២.៨០០ កន្លែង​ និងផ្តល់ប្រាក់កម្ចីសម្រាប់លំនៅដ្ឋានសង្គមចំនួន ៤៦៤ ករណី។

លោក យ៉ាញ់ ថា នាយករងមន្ទីរជនជាតិ​និងសាសនា​ខេត្ត​អានយ៉ាង ថ្លែងមតិអំពីគោលនយោបាយគាំ​ទ្រ​ជន​ជាតិ​ភាគតិចនៅខេត្តអានយ៉ាង។
លោក ឡេ វ៉ាន់ ភឿក អនុប្រធានគណៈ​កម្មាធិការ​ប្រជា​ជន​​ខេត្ត​អានយ៉ាង បានថ្លែងមតិណែនាំកិច្ចប្រជុំ

តាមរយៈពិភាក្សារបស់ប្រតិភូនៅក្នុងកិច្ចប្រជុំ លោក លេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានសរសើរ និងកត់ត្រាទទួលស្គាល់​នូវលទ្ឋ​ផល​ដែលសម្រេចបាន របស់គណៈតំណាងក្រុម​ប្រឹក្សា​ភិបាលធនាគារគោលនយោបាយសង្គមគ្រប់លំដាប់ថ្នាក់ក្នុងឆ្នាំ ២០២៥។

តាមរយៈនោះ លោក ឡេ វ៉ាន់ ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង តម្រូវឲ្យ​គណៈតំណាងក្រុមប្រឹក្សាភិបាលនៃធនាគារគោលនយោបាយខេត្ត ទទួលយកមតិយោបល់ និងបញ្ចប់របាយការណ៍​បូក​​សរុបសកម្មភាពក្នុងឆ្នាំ ២០២៥ និងទិសដៅ​ភារ​កិច្ច​​ឆ្នាំ ២០២៦។

នាពេលខាងមុខ លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើឲ្យក្រុមប្រឹក្សាភិបាលតំណាងធនាគារគោលនយោបាយសង្គមខេត្តអានយ៉ាង បន្ត​ផ្សព្វផ្សាយឲ្យបានទាន់ពេល ពេញលេញ និងយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្ត និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល គណៈកម្មាធិការបក្សខេត្ត និងគណៈ​​កម្មាធិការប្រជាជនខេត្ត ក្នុងសកម្មភាពឥណទានគោលនយោបាយសង្គម។បង្កើនការឃ្លាំមើលការអនុវត្តសារាចរណ៍ណែនាំលេខ ៣៩-CT/TW របស់គណៈ​លេខាបក្ស សេចក្តីសម្រេចលេខ 1560/QĐ-TTg របស់នាយករដ្ឋមន្ត្រី សេចក្តីសម្រេចលេខ ១១១/​២០​២៤/QH១៥ របស់រដ្ឋសភា និងយុទ្ធសាស្ត្រអភិវឌ្ឍធនាគារគោលនយោបាយសង្គមដល់ឆ្នាំ ២០៣០។ រក្សាកិច្ចប្រជុំជាប្រចាំទាំងអស់ និងពង្រឹង​គណៈ​តំ​ណាងក្រុមប្រឹក្សាភិបាលឡើងវិញឲ្យបានទាន់ពេលនៅពេលដែលមានការផ្លាស់ប្តូរសមាជិកភាព។​ ​ បន្តអនុវត្តដំណោះស្រាយស្របគ្នា ដើម្បីពង្រឹង និងលើក​កម្ពស់​គុណភាពឥណទាន ដោយខិតខំបំពេញគោលដៅ​នៃ​សេច​ក្តីសម្រេចចិត្ត របស់គណៈតំណាងដាក់ចេញ​និងភារកិច្ចរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការ​​ប្រជាជនខេត្ត និងធនាគារគោលនយោបាយសង្គម​ប្រ​គល់​ជូន

លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងបានតម្រូវឲ្យសាខាធនាគារគោលនយោបាយសង្គមខេត្ត និងគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ និងតំបន់ពិសេសបង្កើត និងអនុវត្តផែនការឥណទានប្រកបដោយប្រសិទ្ធភាព និងកៀរគរធនធានជាសកម្ម បែងចែកគោលដៅដើមទុនដែលភ្ជាប់ទៅនឹងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងមូលដ្ឋាន ធានាថាការប្រើប្រាស់ដើមទុនមានប្រសិទ្ធភាព សុវត្ថិភាព និងកាត់បន្ថយហានិភ័យបង្កើនការឃ្លាំមើលនិងត្រួតពិនិត្យការអនុវត្តឯកសារអន្តរផ្នែកនិងកិច្ចសន្យាផ្ទេរសិទ្ឋរវាងធនាគារគោលនយោបាយ​សង្គម និងអង្គការនយោបាយ-សង្គម។ សកម្មភាព​​ឥណទានគោលនយោបាយនៅការិយាល័យប្រតិបត្តិការរបស់ធនាគារគោលនយោបាយសង្គម គណៈកម្មាធិការប្រជាជនថ្នាក់ឃុំ ក្រុមសន្សំសំចៃ និងផ្តល់​ប្រាក់កម្ចី ហើយអតិថិជនដែលកម្ចីទុន ត្រូវធានា​ថាការអនុលោមស្របតាមបទប្បញ្ញត្តិ ភ្ជាប់ឥណទានគោលយោបាយសង្គមជាមួយកម្មវិធីគោលដៅជាតិ គាំទ្រផ្នែកបច្ចេកទេស បច្ចេកវិជ្ជា និងប្រើប្រាស់ផលិតផល បង្កើត​និង​ពង្រីកទម្រង់ផលិតកម្មមានប្រសិទ្ធភាព បង្កើន​ប្រសិទ្ធភាពនៃការប្រើប្រាស់ប្រាក់កម្ចីនៅក្នុងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង

លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង​​ បានប្រគល់ឲ្យមន្ទីរហិរញ្ញវត្ថុផ្តល់យោបល់ និងស្នើប្រភពថវិកាដែលបានផ្ទេរសិទ្ឋតាមរយៈធនាគារគោលនយោបាយសង្គមនៅឆ្នាំ ២០២៦ និងផែនការដំ​ណាក់​កាល ៥ ឆ្នាំ ដើម្បីបំពេញតាមស្ថានភាពថ្មី បន្ទាប់ពីការរួមបញ្ចូលខេត្ត។

លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានតម្រូវឲ្យរណសិរ្សមាតុភូមិវៀតណាមខេត្ត និង​បណ្តាសមាគម អង្គការមហាជន​ដែលបានប្រគល់ភារកិច្ចត្រូវតែជំរុញខ្លាំងការងារឃោសនា ផ្សព្វផ្សាយគោល​ការណ៍ និងគោលនយោបាយអំពីឥណទាន​គោលនយោបាយសង្គមដើម្បីកៀរគរប្រភពទុនស្របច្បាប់ដាក់ចូលធនាគារគោលនយោបាយសង្គម ដើម្បីបំពេញបន្ថែមដើមទុនផ្តល់ប្រាក់កម្ចី

ប្រែ៖ សំណាង