ល្ងាចថ្ងៃទី ២៥ ខែកុម្ភៈ អ្នកស្រី ង្វៀន ធី មិញ ធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈប្រតិភូការងាររបស់គណៈកម្មាធិការប្រជាជនខេត្ត បានអញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរ មន្ទីរពេទ្យទូទៅអានយ៉ាង។ មន្ទីរពេទ្យភ្នែក-ត្រចៀក-ច្រមុះ-បំពង់ក-ធ្មេញអានយ៉ាង។មន្ទីរពេទ្យបេះដូងអានយ៉ាង និងមន្ទីរពេទ្យ ហាញ់ ភុក នៅក្នុងភូមិសាស្ត្រសង្កាត់ឡុងស្វៀន ក្នុងឱកាសខួបលើកទី ៧១ ឆ្នាំ ទិវាគ្រូពេទ្យវៀតណាម (២៧/កុម្ភៈ/១៩៥៥ - ២៧/កុម្ភៈ/២០២៦)។ រួមដំណើរជាមួយគណៈប្រតិភូ មានតំណាងថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងថ្នាក់ដឹកនាំការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត។


នៅតាមកន្លែងដែលបានអញ្ជើញទៅសួរសុខទុក្ខ អ្នកស្រី ង្វៀន ធី មិញ ធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានផ្ញើសារអបអរសាទរដ៏ល្អប្រសើរបំផុត និងផ្ទះវិចាដឹងគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមនាយក វេជ្ជបណ្ឌិត គ្រូពេទ្យ កម្មាភិបាល បុគ្គលិក និងពលករទាំងអស់នៃមន្ទីរពេទ្យ។

អ្នកស្រីអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងបានឲ្យដឹងថា ក្នុងដំណើរអភិវឌ្ឍរបស់ខេត្តក្នុងរយៈពេលកន្លងទៅនេះ វិស័យសុខាភិបាលបានរួមចំណែកយ៉ាងធំ ជាពិសេសក្នុងដំណាក់កាលឆ្នាំ ២០២០ - ២០២៥ ខេត្តបានប្រឈមមុខនឹងការលំបាកជាច្រើន ជាពិសេសវិស័យសុខាភិបាលត្រូវប្រឈមមុខនឹងជំងឺរាតត្បាត កូវិដ្ឋ-១៩ រហូតមកដល់បច្ចុប្បន្ននេះនៅតែមានផលប៉ះពាល់អូសបន្លាយ។ ទោះបីដូច្នេះក្តី ក្រោមការណែនាំយ៉ាងខ្លាំងក្លារបស់គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត ព្រមទាំងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់វិស័យសុខាភិបាល ខេត្តក៏ទទួលបានលទ្ធផលវិជ្ជមានជាច្រើនក្នុងអាណត្តិ សេដ្ឋកិច្ច ៥ ឆ្នាំ វិស័យសុខាភិបាលបានសម្រេចគោលដៅសូចនាករទាំងអស់ នេះជាប្រសិទ្ឋភាពវិជ្ជមានមួយសម្រាប់វិស័យសុខាភិបាល។
អ្នកស្រីអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងក៏បានលើកឡើងថា ក្នុងដំណើរការណែនាំ និងគ្រប់គ្រងរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងមន្ទីរសុខាភិបាល ការផ្លាស់ប្តូរឌីជីថលក្នុងវិស័យសុខាភិបាលក៏មានការរីកចម្រើនយ៉ាងច្បាស់លាស់។នៅអាណត្តិខាងមុខ ខេត្តខិតខំផ្លាស់ប្តូរឌីជីថលក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ ត្រូវស្ថិតក្នុងក្រុម១០ របស់ទូទាំងប្រទេស ហើយនេះក៏ជាកិច្ចការលំបាក ប៉ុន្តែទោះបីជានេះជាកិច្ចការលំបាកក៏ដោយ ក៏វិស័យសុខាភិបាលបានមានជំហានចាប់ផ្តើមល្អ បង្កើតជាបុរេលក្ខណៈផ្តាច់មុខនាពេលខាងមុខ។

អ្នកស្រីអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងបានបញ្ជាក់ថា គណៈកម្មាធិការប្រជាជនខេត្តតែងតែស្តាប់យោបល់ និងការស្នើលំបាករបស់អង្គភាពនានា ដើម្បីមានវិធានការដោះស្រាយសមស្រប។ ហើយសង្ឃឹមថាមន្ទីរពេទ្យនឹងពង្រីកលទ្ធផលដែលសម្រេចភ្លាម ដើម្បី រួបរួមគ្នាកសាងមន្ទីរពេទ្យឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសគឺបង្កើតបន្ថែមធនធានមនុស្សគុណភាពខ្ពស់ រួមចំណែកសម្រេចបានសន្ទស្សន៍ធនធានមនុស្សគុណភាពក្នុងវិស័យសុខាភិបាល។ ក្រៅពីនេះអ្នកស្រីអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងក៏សម្តែងនូវបំណងប្រាថ្នាចង់ឲ្យមន្ទីរពេទ្យឆ្ពោះទៅរកការផ្លាស់ប្តូរឌីជីថល និងអនុវត្តវិទ្យាសាស្ត្របច្ចេកវិជ្ជាក្នុងការពិនិត្យ និងព្យាបាលជំងឺ ដើម្បីអនុវត្ត សន្ទស្សន៍នេះទទួលបានប្រសិទ្ឋភាពល្អបំផុតនិងបន្តរួមដំណើរជាមួយខេត្ត វិស័យសុខាភិបាល ត្រូវអនុវត្តគោលការណ៍ ផែនការសកម្មភាពរបស់មជ្ឈិម គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្តឲ្យបានជាក់ស្តែង ដោយគោលដៅថែទាំនិងការពារសុខភាពប្រជាជនបានល្អបំផុត។
អ្នកស្រី ង្វៀន ធី មិញ ធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តក៏បានសម្ដែងនូវការដឹងគុណចំពោះគ្រូពេទ្យគ្រប់ជំនាន់ ក៏ដូចជាបុគ្គលិក កម្មាភិបាល និងកម្មកររបស់មន្ទីរពេទ្យ ដែលបានចូលរួមចំណែកយ៉ាងធំធេង ប៉ុន្តែយ៉ាងស្ងៀមស្ងាត់ ក្នុងការថែទាំ និងការពារសុខភាពប្រជាជន។ អ្នកស្រីក៏បានជូនពរដល់គណៈនាយក និងបុគ្គលិកទាំងអស់របស់មន្ទីរពេទ្យអបអរសាទរទិវា ២៧ កុម្ភៈ ប្រកបដោយអត្ថន័យ និងពេញលេញ។
ក្នុងឱកាសនេះ អ្នកស្រី ង្វៀន ធី មិញ ធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានជូនផ្កា និងអំណោយអបអរសាទរដល់ មន្ទីរពេទ្យទូទៅអានយ៉ាង។ មន្ទីរពេទ្យភ្នែក-ត្រចៀក-ច្រមុះ-បំពង់ក-ធ្មេញថ្គាមមុខអានយ៉ាង។ មន្ទីរពេទ្យបេះដូងអានយ៉ាង និងមន្ទីរពេទ្យហាញ់ភុក នៅក្នុងសង្កាត់ឡុងស្វៀន៕
ប្រែ៖ ណារីពៅ