ផ្លូវនាវាល្បឿនលឿនភូក្វឹក-ថូចូវដាក់ដំណើរការជាផ្លូវការចាប់ពីថ្ងៃទី១៩ ខែមករា

ដើម្បីឆ្លើយតម្រូវការធ្វើដំណើរទៅមក និងទំនាក់ទំនងពាណិជ្ជកម្មរវាងកោះភូក្វឹក និងកោះថូចូវ (អានយ៉ាង) ចាប់ពីថ្ងៃទី ១៩ ខែមករា ផ្លូវនាវាល្បឿនលឿនភូក្វឹក – ថូចូវ បានដាក់ដំណើរការជាផ្លូវការនៅថ្ងៃទី ១៩ ខែមករា។

ព្រឹកថ្ងៃទី ១៥ ខែមករា ព័ត៌មានពីគណៈកម្មាធិការប្រជា​​ជនតំបន់ពិសេសថូចូវ (ខេត្តអានយ៉ាង) បាន​ឲ្យដឹង​ថា មន្ទីរស្ថាបនកម្មខេត្តអានយ៉ាងទើបចេញឯកសារលេខ ៣៦៧/SXD-QLVT អនុញ្ញាតឲ្យក្រុមហ៊ុនភាគហ៊ុន​នាវាល្បឿនលឿន Superdong – គៀនយ៉ាង ដាក់ដំណើរការផ្លូវដឹកជញ្ជូនអ្នកដំណើរថេរពីដីគោកទៅកាន់កោះភូក្វឹក – ថូចូវ និងត្រឡប់មកវិញ។

ផ្លូវនាវាល្បឿនលឿនភូក្វឹក-ថូចូវ ដាក់ដំណើរការ​ជាផ្លូវ​ការ​ចាប់​ថ្ងៃទី១៩ ខែមករា

សកម្មភាពនេះគឺផ្អែកលើកិច្ចព្រមព្រៀងរបស់នាយកដ្ឋាន​ផែសមុទ្ទគៀបយ៉ាង ដើម្បីឆ្លើយតបតម្រូវការ​ធ្វើដំណើរ​​ទៅមក និងទំនាក់ទំនងពាណិជ្ជកម្មរវាងកោះភូ​ក្វឹក​ និងកោះ ថូជូ

ផ្លូវនេះនឹងត្រូវបានដំណើរការដោយនាវាល្បឿនលឿន Superdong V។ នេះគឺជាមធ្យោបាយមានលក្ខណៈបច្ចេកទេសទំនើប ដោយធានាសុវត្ថិភាពផ្លូវសមុទ្ទនិង​មានសមត្ថភាពផ្ទុកអ្នកដំណើរបាន ២៧៥ នាក់ មានទម្ងន់សរុប ៨៥,០០ តោន និងពលានុភាព​ម៉ាស៊ីនសរុប ១.៥១៨ គីឡូវ៉ាត់។

ផ្លូវនាវាល្បឿនលឿនរវាងកោះភូគុក និងកោះថូចូវ បានចាប់​​ផ្តើមប្រតិបត្តិការជាផ្លូវការនៅថ្ងៃទី១៩ ខែមករា នា​វា​​នឹងធ្វើដំណើរមួយដងក្នុងមួយថ្ងៃ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ជារៀងរាល់សប្តាហ៍។

ម៉ោងចេញដំណើរជាក់លាក់ គឺ៖ ថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ​រៀងរាល់សប្តាហ៍ ចេញដំណើរពីកំពង់ផែបៃវង់ (ភូក្វឹ) វេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ ចេញដំណើរពីកំពង់ផែផ្លូវទឹកក្នុង​​ស្រុកថូចូវ នៅវេលាម៉ោង ៨ និង ០០ នាទី​ព្រឹក​រៀង​រាល់​សប្តាហ៍៕

​ ប្រែ៖ សំណាង