កក់ក្តៅកម្មវិធី “មាឃជួបជុំនិងនិទាឃរដូវអរគុណបក្ស” ឆ្នាំ ២០២៦

នៅព្រឹកថ្ងៃទី ០៦ ខែ កុម្ភៈ នៅអគារវប្បធម៌ពលកម្មខេត្ត (សង្កាត់ឡុងស្វៀន) សហព័ន្ធពលកម្មខេត្តអានយ៉ាង បានរៀបចំកម្មវិធី “បុណ្យមាឃជួបជុំនិងនិទាឃរដូវអរគុណបក្ស” ឆ្នាំ ២០២៦។ អញ្ជើញចូលរួមមាន អ្នកស្រី ត្រាន់ ធី ថាញ់ហឿង អនុលេខាបក្សនៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមតំណាងរាស្ត្រខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង។

នៅក្នុងកម្មវិធី សហព័ន្ធពលកម្មខេត្តអានយ៉ាង បាន​ផ្តល់​​អំណោយចំនួន ៣០០ ចំណែក ជូនកម្មករ និង​និយោ​ជិតដែលមានស្ថានភាពលំបាកលើភូមិសាស្ត្រ អំណោយមួយចំណែកៗមានតម្លៃ ១.០០០.០០០ ដុង (រួម​មានអំណោយ និងប្រាក់)។ កម្មករ និងនិយោជិត​បាន​រីករាយចូលរួមក្នុងបរិយាកាសដ៏សប្បាយរីករាយ នៃ​កម្មវិធីសិល្បៈអបអរសាទរបក្ស - អបអរសាទរ​និ​ទា​ឃ​​រដូវ ចូលរួមលេងល្បែងប្រជាប្រិយ​ជាច្រើន​។

ប្រតិភូចូលរួម

ជាមួយគោល​លំនាំ “មិនឲ្យសមាជិកសហាជីពណាម្នាក់​ខ្វះ​​បុណ្យមាឃ” សហព័ន្ធពលកម្មខេត្ត បានចំណាយ​ថវិកា​សរុប ១២,៥ ពាន់លានដុង ពីប្រភពហិរញ្ញ​វត្ថុ​របស់​​អង្គភាព ដើម្បីគាំទ្រអ្នកដែលមាន​ស្ថានភាព​លំ​បាក​​។ នេះជាការខិតខំយ៉ាងខ្លាំងរបស់អង្គការសហជីព ក្នុង​បរិបទដែលជីវភាព និងការងាររបស់កម្មករ នៅ​តែ​ប្រ​ឈម​មុខនឹងបញ្ហាប្រឈមជាច្រើន។

ទស្សនីយភាពសីល្បះនៅក្នុងកម្មវិធី "មាឃជួបជុំនិង​និ​ទាឃ​រដូវអរគុណបក្ស" ឆ្នាំ ២០២៦

ជាក់​ស្តែង សហព័ន្ធពលកម្មខេត្ត បានផ្តល់​អំណោយ​ចំ​នួន​ ១២.០០០ ចំណែក ជូនសមាជិកសហជីព និង​និ​យោ​​ជិតដែលមានស្ថានភាពលំបាកពិសេស រង​គ្រោះ​ថ្នាក់​​ការងារ ជំងឺវិជ្ជាជីវៈ ឬជំងឺធ្ងន់ធ្ងរ។ មួយចំណែក​មាន​តម្លៃ ១.០០០.០០០ ដុង រួមមានប្រាក់សាច់ ៦០​០.​​០០០ ដុង និងអំណោយសម្ភារៈមានតម្លៃ ៤០​០.​០​០​០ ដុង ធានាជួយគាំទ្រជាក់ស្តែងទាំងផ្នែកសម្ភារៈ និង​ស្មារតី។

សមមិត្ត ត្រាន់ ធី ថាញ់ ហឿង អនុលេខាបក្ស​គណៈ​កម្មា​ធិការបក្សខេត្ត ប្រធានគណៈប្រតិភូរដ្ឋសភាខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម​ខេត្តអានយ៉ាង បានប្រគល់អំណោយដល់កម្មករ និង​ពលករដែលមានស្ថានភាពលំបាក
កម្មករ និងពលករដែលមានស្ថានភាព​លំបាកបាន​ទទួល​អំណោយនៅក្នុងកម្មវិធី "មាឃជួបជុំនិង​និទាឃ​រដូវ​អរគុណបក្ស" ឆ្នាំ ២០២៦

អង្គការសហជីពក៏បានយកចិត្តទុកដាក់ពិសេសចំពោះកងកម្លាំងដែលត្រូវបំពេញភារកិច្ចក្នុងអំឡុងមាឃ ដូ​ច្នេះ​​សហជីពបានផ្តល់ជំនួយចំនួន៥០០ ចំណែក (មួយ​​ចំ​ណែក​ ១.០០០.០០០ ដុងប្រាក់សាច់) ដើម្បី​លើក​​​ទឹក​ចិត្ត​សមាជិកសហជីពក្នុង​រាត្រីឆ្លងឆ្នាំ​មមីអដ្ឋ​ស័ក​៕  

ប្រែ៖ សំណាង