Bỏ qua đến nội dung chính
ពិធីជួបជុំអបអរសាទរខួបលើកទី៩៦ ឆាំ្នទិវាបង្កើតសមាគមនារីវៀតណាម (២០/តុលា/១៩៣០ – ២០/តុលា/២០២៦)

រសៀលថ្ងៃទី២០ ខែតុលា សមាគមនារីខេត្តអានយ៉ាង បានសហការជាមួយគណៈដើម្បីវឌ្ឍនភាពរបស់នារីខេត្ត រៀបចំពិធីជួបជុំអបអរសាទរខួបលើកទី៩៦ ឆាំ្នទិវាបង្កើតសមាគមនារីវៀតណាម និងទិវានារីវៀតណាម ថ្ងៃទី២០ ខែតុលា។ អញ្ជើញចូលរួមក្នុងពិធីនេះ មានអ្នកស្រី ដាំង ទ្វៀតអែម អតីតអនុលេខាប្រចាំការបក្ខភាគខេត្ត និងជាអតីតប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង អ្នកស្រី ង្វៀន ធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ព្រមទាំងប្រតិភូជាច្រើនរូបទៀត។

ប្រតិភូចូលរួមពិធីជួបជុំ

ពិធីជួបជុំអបអរសាទរខួបលើកទី៩៦ ឆាំ្នទិវាបង្កើត​សមា​​គមនារីវៀតណាម (២០/តុលា/១៩៣០ - ២០/​តុលា​/​២០២៦) និងទិវានារីវៀតណាម ថ្ងៃទី២០ ខែ​តុ​លា​ ដើម្បីរម្លឹកឡើងវិញនូវប្រពៃណីដ៏រុងរឿង​របស់​នារី​វៀត​ណាមនិយាយរួម និងនារីខេត្តអានយ៉ាង​និយាយ​ដោយ​ឡែក។ តាមរយៈនេះ ពង្រីកប្រពៃណី​ស្នេហា​ជាតិ​ សាមគ្គីភាព និងស្មារតីឧស្សាហ៍ព្យាយាម ច្នៃ​ប្រ​ឌិត​​ក្នុងការងាររបស់នារី ព្រមទាំងសម្តែងនូវការ​ដឹង​គុណ​​របស់សមាគមនារីខេត្តគ្រប់អាណត្តិ លើកទឹកចិត្ត កម្មាភិបាលសមាគមគ្រប់លំដាប់ថ្នាក់ ឲ្យបន្ត​ពង្រីក​ស្មារ​តី​​ទទួលខុសត្រូវ និងបង្កើនសមត្ថភាព ដើម្បីឆ្លើយតប​ទៅ​​នឹងតម្រូវការភារកិច្ចក្នុងដំណាក់កាលថ្មី។

លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈ​កម្មាធិ​ការប្រ​ជា​ជន​​ខេត្តអានយ៉ាង ថ្លែងមតិក្នុងពិធីជួបជុំ

ថ្លែងមតិក្នុងពិធីជួបជុំ លោក ឡេ វ៉ាន់ភឿក អនុ​ប្រ​ធាន​គណៈ​កម្មាធិការប្រជាជនខេត្តអានយ៉ាង តាងនាមថ្នាក់​ដឹក​នាំគណៈកម្មាធិការប្រជាជនខេត្ត បានផ្ញើនូវ​ពាក្យ​ជូន​ពរ​ឲ្យមានសុខភាពល្អ សុភមង្គល និងមនោសញ្ចេត​នា​ដ៏​ល្អប្រពៃបំផុត ជូនចំពោះថ្នាក់ដឹកនាំ និងអតីតថ្នាក់​ដឹក​នាំសមាគមនារីខេត្តគ្រប់សម័យកាល ព្រមទាំង​កម្មា​ភិ​បាល​ សមាជិកា និងនារីទាំងអស់។

លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានសង្កត់​ធ្ងន់​ថា ក្នុងរយៈពេលកន្លងទៅ សមាគមនារី​គ្រប់លំ​ដាប់​ថ្នាក់​ក្នុងខេត្ត បានម្ចាស់ការផ្លាស់ប្តូរថ្មីខ្លឹមសារ និង​វិធី​សាស្ត្រធ្វើសកម្មភាព ព្រមទាំងផ្សព្វផ្សាយចលនា​ប្រ​ឡង​ប្រណាំង ការចលនានានា និងកម្មវិធីជាច្រើន​ដែល​មាន​អត្ថន័យជាក់ស្តែង សមស្របទៅនឹងតម្រូវការ និង​ឆន្ទះ​របស់សមាជិកានារី។

តាមរយៈសកម្មភាពទាំងនេះ សមាគមគ្រប់លំដាប់ថ្នាក់​បាន​ចូលរួមយ៉ាងសកម្មក្នុងការចលនា និងតភ្ជាប់​អង្គ​ការ​ បុគ្គល និងសប្បុរសជន រួមគ្នាយក​ចិត្តទុក​ដាក់​ជួយ​ដ​​ល់​នារីក្រីក្រ កុមារកំព្រា និងសិស្សានុសិស្សដែល​មាន​ជីវ​ភាពលំបាក ព្រមទាំងគាំទ្រ​សមាជិកា​នារីក្នុង​ការ​អភិ​វឌ្ឍ​​សេដ្ឋកិច្ច បង្កើតមុខរបររកទទួលទានដើម្បី​ឈាន​ឡើង​ចាកផុតពីភាពក្រីក្រ និងលើកកម្ពស់គុណ​ភាព​ជី​វិត​ជាបន្តបន្ទាប់។តាមរយៈនេះ ស្មារតី​ជួយគ្នា​ក្នុង​គ្រា​លំ​បាក​ និងការទទួលខុសត្រូវចំពោះសហគមន៍ ត្រូវបាន​ផ្សព្វ​ផ្សាយកាន់តែទូលំទូលាយ រួមចំណែកអនុវត្តឲ្យ​បាន​ល្អនូវគោលនយោបាយសន្តិសុខសង្គម និង​កសាង​ជីវ​ភាពវប្បធម៌នៅមូលដ្ឋាន បញ្ជាក់ពីតួនាទី​របស់​សមា​គម​ក្នុង​ប្រព័ន្ធនយោបាយ រួមចំណែកពង្រឹងធ្លុង​មហា​សាម​គ្គី​ជាតិទាំងមូល និងជំរុញវឌ្ឍនភាពរបស់នារី។ 

តាងនាមថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈ​កម្មា​ធិ​ការ​ប្រ​​ជាជនខេត្ត បានសម្តែងការទទួលស្គាល់ កោត​សរ​សើរ​ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង​ប្រែងទទួល​បានសមិទ្ធិផលនិងការរួមចំណែកដ៏ធំធេងរបស់កម្មាភិបាល និងសមាជិកានារីគ្រប់ជំនាន់នៅខេត្តទាំងមូល ក្នុង​រយៈ​ពេលកន្លងទៅ។ លទ្ធផលដែលសម្រេចបាន គឺជាសក្ខីភាពជាក់ស្តែងបង្ហាញពីស្មារតីទទួលខុសត្រូវ សាម​គ្គីភាព ភាពច្នៃប្រឌិត និងឆន្ទះឈានឡើង​របស់​នារី​ក្នុង​ខេត្ត។ 

លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈ​កម្មាធិ​ការ​ប្រជា​ជន​ខេត្ត​អានយ៉ាង និងអ្នកស្រី ង្វៀន ធីមិញធ្វី អនុប្រ​ធាន​គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង (ទី២ រាប់​ពី​ស្តាំ) ប្រគល់បាច់ផ្កាអបអរសាទរ​ជូនសមាគមនារី​ខេត្ត​អាន​យ៉ាង
ប្រតិភូអនុវត្តពិធីប្រកាសដាក់ឲ្យដំណើរការកម្មវិធី “ម្តាយ​គាំពារ” ដំណាក់កាល ២០២៦-២០៣១

ក្នុងពិធីជួបជុំអបអរសាទរខួបលើកទី៩៦ ឆាំ្នទិវា​បង្កើត​សមា​គមនារីវៀតណាម និងទិវានារីវៀតណាម ថ្ងៃទី​២០ ខែតុលា គណៈអចិន្ត្រៃយ៍នៃស​មាគមនារី​ខេត្ត​អាន​យ៉ាង​ បានប្រារព្ធពិធីប្រកាសដាក់ឲ្យដំណើរការកម្មវិធី “ម្តាយ​គាំពារ” ដំណាក់កាល ២០២៦-២០៣១ ដើម្បី​សាយ​ភាយសេចក្តីស្រឡាញ់ និងធានាថា គ្មានកុមារ​ណា​ម្នាក់ត្រូវបានទុកចោលឡើយ។

ថ្នាក់ដឹកនាំសមាគមនារីខេត្តអានយ៉ាង ប្រគល់ផ្កា និង​លិ​ខិត​ថ្លែងអំណរគុណជូនអង្គភាព និងបុគ្គល​ដែល​បាន​ឧបត្ថ​ម្ភ​ថវិកាដល់កម្មវិធី “ម្តាយគាំពារ” ដំណាក់កាល ២០​២៦-២០៣១​
អ្នកស្រី ឡេ ធីង៉ុកយ៉ុង អនុប្រធាន​សមាគម​នារី​ខេត្ត​អាន​យ៉ាង ប្រគល់ផ្លាកសញ្ញានិមិត្តរូបជូនកុមារី ធី ធូ​ត្រាង​ នៅភូមិស៊ែវយ៉ា ឃុំវិញប៊ិញ ដោយផ្តល់​ប្រាក់​ឧបត្ថ​ម្ភ​ចំនួន ១ លានដុងក្នុងមួយខែ ក្នុងរយៈពេល ៥ ឆ្នាំ​
អ្នកស្រី ទ្រឿង ថាញ់ធ្វី ប្រធានសមាគមនារីខេត្ត ប្រ​គល់​មេដាយអនុស្សាវរីយ៍ “ដើម្បីការអភិវឌ្ឍរបស់​នារី​វៀត​ណាម” ជូនដល់បុគ្គល ២ រូប​

ក្នុងឱកាសនេះ គណៈប្រធានមជ្ឈិមនៃសមាគម​នារី​វៀត​​ណាម បានប្រគល់មេដាយអនុស្សាវរីយ៍ “ដើម្បី​ការ​អភិ​វឌ្ឍ​របស់នារីវៀតណាម” ជូនដល់បុគ្គល ២ រូប រួម​មាន​ អ្នកស្រី ឡេ ប៊ិចភឿង លេខាបក្ខភាគឃុំថ្វយសឺន និង​ជា​អតីតប្រធានសមាគមនារីខេត្ត និងអ្នកស្រី សម្ប​ត្តិ​ ភី នី រ៉ា ជំនាញការនៃគណៈកិច្ចការនារីខេត្ត។គណៈ​អចិន្ត្រៃយ៍នៃសមាគមនារីខេត្ត ក៏បានប្រគល់​បណ្ណ​​សរសើរជូនស្ថាប័ន អង្គការ ធុរកិច្ច និង​សប្បុ​រស​ជន​ចំ​នួន ១០ ដែលបានរួមចំណែកយ៉ាងច្រើន​ដល់​ការ​ងារ​សមាគម និងចលនានារី។ 

លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈ​កម្មាធិ​ការ​ប្រជា​ជន​ខេត្តអានយ៉ាង និងអ្នកស្រី ង្វៀន ធីមិញធ្វី អនុប្រ​ធាន​​គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ប្រគល់​ផ្កា​ និងអំណោយជូនប្រតិភូដែលជាប្រធាន​សមាគម​នារី​ខេត្ត​តាមអាណត្តិនីមួយៗ
អ្នកស្រី ទ្រឿង ថាញ់ធ្វី ប្រធានសមាគមនារីខេត្ត និង​លោក​ ត្រឹន គៀមផុង អនុប្រធានប្រចាំ​ការនៃ​គណៈ​កម្ម​ការ​កិច្ចការផ្ទៃក្នុងបក្ខភាគខេត្ត ប្រគល់ផ្កា និងអំណោយ​ជូនប្រតិភូដែលជាអនុប្រធានសមាគមនារីខេត្តតាមអាណត្តិនីមួយៗ
លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈ​កម្មាធិ​កា​រ​ប្រ​ជា​ជន​ខេត្តអានយ៉ាង និងលោក ង្វៀន វ៉ាន់កព ប្រធាន​សមា​គម​កសិករខេត្ត ប្រគល់ផ្កា និងអំណោយជូន​ប្រតិ​ភូ​ដែល​ជាអតីតប្រចាំការ និងអតីតគណៈ​អចិ​ន្ត្រៃយ៍​បក្ខ​ភាគ​ខេត្ត ព្រមទាំងអតីតថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំខេត្ត 
លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈ​កម្មា​ធិការ​ប្រជា​ជន​ខេត្តអានយ៉ាង ប្រគល់ផ្កា និងអំណោយជូនប្រតិភូ​នារី​នៅក្នុងពិធីជួបជុំ

ប្រែ៖ ណារីពៅ