Bỏ qua đến nội dung chính
លោក ង៉ោ កុង ធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ដឹកនាំកិច្ចប្រជុំការងារជាមួយឃុំចំនួន ១៣ ក្នុងអនុតំបន់ភាគខាងត្បូង

រសៀលថ្ងៃទី ២៤ ខែមិថុនា លោក ង៉ោ កុង ធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានដឹកនាំកិច្ចប្រជុំការងារស្តីពីស្ថានភាពសេដ្ឋកិច្ច-សង្គម ជាមួយឃុំយុងរៀង ថាញ់ហឹង ឡុងថាញ់ ហ្វាហឹង ង៉ុកជុក ហ្វាធ្វឺន ថាញ់ឡុក ចូវថាញ់ ប៊ិញអាន តៃអៀន អានបៀន ដុងថាយ និងអ៊ូមិញថឿង។ តំណាងថ្នាក់ដឹកនាំមន្ទីរ គណៈ ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំឃុំក៏បានចូលរួមផងដែរ។

ទិដ្ឋភាពនៃកិច្ចប្រជុំ

ប្រតិ​ភូចូលរួមកិច្ចប្រជុំ
លោក ង្វៀន ហ៊ូ ងី នាយករងមន្ទីហិរញ្ញវត្ថុ រាយ​ការ​ណ៍​ក្នុង​កិច្ចប្រជុំ​

នៅក្នុងកិច្ចប្រជុំ មន្ទីរហិរញ្ញវត្ថុបានឲ្យដឹងថា រយៈ​ពេល​កន្លង​មក ការងារដឹកនាំ និងប្រតិបត្តិការរបស់​គណៈ​កម្មា​​ធិការប្រជាជនឃុំនានា បានផ្សព្វផ្សាយ​អនុ​វត្ត​ទាន់​ពេល​វេលា ស្របគ្នា ច្បាមជាប់គោលការណ៍ និង​សេច​ក្តី​សម្រេចចិត្ត របស់មជ្ឈិម និងរបស់ខេត្ត។ បណ្តា​ភារ​កិច្ច​ និងដំណោះស្រាយដែលបានដាក់ចេញ ត្រូវ​បាន​អនុ​វត្ត​យ៉ាងម៉ឺងម៉ាត់ និងសម្រេចបានលទ្ធ​ផល​វិជ្ជ​មាន​លើ​វិស័យជាច្រើន។​ 

ការប្រមូលថវិការដ្ឋក្នុងរយៈពេល ៦ ខែដើមឆ្នាំ របស់​ឃុំ​នានាសម្រេចបានលទ្ធផលវិជ្ជមាន ដោយ​ជាគោល​សម្រេច​បានតាមផែនការ និងលើសផែនការ​ដែល​បាន​កំ​ណត់​។ក្នុងនោះ មានឃុំ ៨ ក្នុងចំណោមឃុំ ១៣ សម្រេច​បានពី ៥៣% ឡើងទៅ។ ជាពិសេស ឃុំ​ហ្វា​ហ៊ឹង​ ប្រមូលចំណូលថវិកាបាន ១៧៤,៧៧% លើស​ផែន​ការ ឈរលំដាប់ទី១ ក្នុងអនុតំបន់ភាគខាងត្បូង អំពី​អត្រាភាគរយ ខណៈដែលអត្រាជាមធ្យមរបស់​អនុ​តំ​បន់​ ១០៨,០១% មទាបបំផុតគឺឃុំអ៊ូមិញធឿង សម្រេច​​បាន​អត្រា​ ៤៧%។

ចំពោះការបញ្ចេញទុនវិនិយោគសាធារណៈ គិត​ត្រឹម​ថ្ងៃ​ទី​ ៣០ ខែមិថុនា ឆ្នាំ២០២៦ នៅមូលដ្ឋានទាំង ១៣ ទទួល​បានលទ្ធផលវិជ្ជមាន។ ក្នុងនោះ ឃុំដុងថាយ នាំ​មុខ​គេ ដោយសម្រេចបានអត្រាបញ្ចេញទុន ១០០%។ បន្ទាប់​មក គឺឃុំចំនួន ៧ សម្រេចបានល្បឿនលើស ៥០%​ រួមមាន៖ ឃុំហ្វាហ៊ឹង ៧៨,៦១% ឃុំង៉ុកជុក ៧៤,​២២% ឃុំយុងរៀង ៦៨,៨៨% ឃុំឡុងថាញ់ ៦០%​ ឃុំហ្វាធ្វឺន ៥៧,៦៧% និងឃុំថាញ់ហ៊ឹង និងឃុំ​អាន​បៀន សុទ្ធតែសម្រេចបាន ៥០%។ ឃុំចំនួន ៥ មាន​អត្រាបញ្ចេញថវិកាក្រោម ៥០% រួមមាន ឃុំតៃ​អៀន​ ឃុំប៊ិញអាន ឃុំអ៊ូមិញធឿង ឃុំថាញ់ឡុក និង​ឃុំ​ចូវ​ថាញ់។ បរិមាណរំដោះផ្ទៃរាបបរើគម្រោង​នៅលើភូមិ​សា​ជា​គោលច្បាមជាប់ល្បឿន​ដែលបានកំណត់។

ការ​ងារកំណែទម្រង់រដ្ឋបាល និងផ្លាស់ប្តូរឌីជីថល បាន​បន្ត​ជំរុញខ្លាំងយ៉ាងសកម្ម។ អត្រា​ដោះ​ស្រាយសំណុំ​បែប​បទរដ្ឋបាលដែលស្ថិតក្នុងសមត្ថកិច្ច បាន​ដោះ​ស្រាយ​សម្រេចបានចាប់ពី ៩៩% ឡើងទៅ អនុ​វត្ត​ល្អ​បច្ចេក​វិទ្យាព័ត៌មានក្នុងការដោះស្រាយនីតិវិធីរដ្ឋបាល ដើ​ម្បី​កាត់បន្ថយពេលវេលាអនុវត្តនីតិវិធីរដ្ឋបាល និង​ដោះស្រាយពាក្យបណ្តឹងនិងបរិហារទោសស្របតាមសមត្ថកិច្ច ដោយលើកកម្ពស់គុណភាពសេវា​កម្មសម្រាប់​ប្រជា​ពលរដ្ឋ អាជីវកម្ម និងសហករណ៍។

អំពី សន្តិសុខ-ការពារជាតិ បានរក្សារឹងមាំ សណ្តាប់​ធ្នាប់​ និងសុវត្ថិភាពសង្គម បានធានាយ៉ាងល្អ។ ទន្ទឹម​នឹង​នោះ បង្កើនពិន័យនិងច្បាប់វិន័យរដ្ឋបាល លើក​កម្ពស់​​ការទទួលខុសត្រូវរបស់កម្មាភិបាល និងរដ្ឋការ ក្នុងការរៀបចំភារងារសាធារណៈ ការរៀបចំក្បាលម៉ា​ស៊ី​ន​​ផ្សព្វផ្សាយ ដើម្បីធានាបាននូវតម្រូវការល្បឿន ទទួល​​ពលរដ្ឋ និងដោះស្រាយពាក្យបណ្តឹងតវ៉ា​បរិហា​ទោសរបស់ប្រជាពលរដ្ឋបានអនុវត្តស្របតាមបទប្បញ្ញត្តិច្បាប់។

លោក វ៉ វ៉ាន់ បាញ ប្រធាន​គណៈ​កម្មាធិ​ការប្រ​ជា​ជន​ឃុំ​យុង​​រៀង ថ្លែងមតិក្នុងកិច្ចប្រជុំ
លោក កៅ ញ៉ាត់ បាំង ប្រធាន​គណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​​ឃុំ​​ហ្វាធ្វឹន ថ្លែងមតិក្នុងកិច្ចប្រជុំ
អ្នកស្រី ង្វៀនយ្វីលីញថាវ នាយកមន្ទីរឧស្សា​ហពាណិជ្ជ​កម្ម​ ថ្លែងមតិក្នុងកិច្ចប្រជុំ
លោក ងោ កុង ធឹក អនុប្រធានគណៈ​កម្មាធិការ​ប្រជា​ជន​ខេត្តអានយ៉ាង ថ្លែងមតិបិទកិច្ចប្រជុំ

ថ្លែងមតិបិទកិច្ចប្រជុំ  លោក ង៉ោ កុង ធឹក អនុ​ប្រធាន​គណៈ​​កម្មាធិការប្រជាជនខេត្តអានយ៉ាង បាន​កត់​សម្គាល់​ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ​ប្រឹងប្រែង​របស់មូលដ្ឋាននានាដែលបានម្ចាស់ការផ្សព្វផ្សាយអនុវត្ត​ភា​រកិច្ចនិងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដេលសម្រេចបាន​លទ្ធ​ផលវិជ្ជមានជាច្រើន ដែលច្បាមជាប់សេច​ក្តី​សម្រេច​ចិត្ត កម្មវិធី និងផែនការរបស់គណ​កម្មាធិ​ការ​បក្ស​​ខេត្ត ក្រុមប្រឹក្សាប្រជាជន និងគណកម្មាធិការ​ប្រ​ជា​​ជនខេត្ត។ 

អំពីការអនុវត្តគោលដៅកំណើន​សេដ្ឋកិច្ចពីរខ្ទង់ លោក​​អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បាន​សង្កត់​ធ្ងន់​ថា នេះគឺជាភារកិច្ចស្នូល​របស់ខេត្ត​ក្នុងឆ្នាំ​២០​២៦​។ លោកបានតម្រូវឲ្យមូលដ្ឋាននានា ពិនិត្យមើល​ឡើង​វិញ​ និងច្បាមជាប់សេណារីយ៉ូកំណើនសេដ្ឋកិច្ច​ឆ្នាំ២០​២៦​ របស់ខេត្ត បន្ទាប់ពីបានកែសម្រួល និងកំណត់​ច្បាស់​នូវកត្តាជំរុញកំណើនរបស់មូលដ្ឋាននីមួយៗ ដូច​ជា​ កសិកម្មបច្ចេកវិទ្យាខ្ពស់ សេដ្ឋកិច្ចសមុទ្ទ ពាណិជ្ជ​កម្ម​-សេវាកម្ម និងទេសចរណ៍អេកូឡូស៊ីជាដើម ដើម្បី​មាន​​ដំណោះ​ស្រាយ​​ជាក់លាក់ ក្នុងរយៈពេល ៦ ខែ​ចុង​ឆ្នាំ​។  ទន្ទឹមនឹងនោះ ជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធ​វិ​ស័យ​​កសិកម្មឡើងវិញ តាមទិសដៅបង្កើនតម្លៃបន្ថែម ពង្រីកទម្រង់តភ្ជាប់ផលិតកម្មនិងលក់លិតផលទទួលបានប្រសិទ្ធភាព ដូចជា គម្រោងស្រូវគុណភាពខ្ពស់ ១ លានហិកតា ទម្រង់បង្កង-ស្រូវ និង OCOP)។

លោក​អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត តម្រូវ​ឲ្យ​បណ្តាឃុំដែលមានអត្រាប្រមូលថវិការដ្ឋក្រោម ៥០​%​​ នៃផែនការ ត្រូវប្រញាប់រៀប​ចំផែន​ការប្រមូល​ថវិកា​ជាក់​លាក់ក្នុងរយៈពេល ៦ ខែចុងឆ្នាំ ពិនិត្យ​មើល​ឡើង​វិញ ​និងប្រើប្រាស់ឲ្យអស់លទ្ធភាពនូវប្រភព​ចំណូល​ដែល​នៅមានសក្តានុពល ទប់ស្កាត់ការបាត់បង់​ចំ​ណូល​​ថវិកា ការផ្ទេរតម្លៃ និងការគេចពន្ធ ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពន្ធដារ ក្នុង​ការ​គ្រប់គ្រងការប្រមូលថវិកា។

សម្រាប់ការបញ្ចេញទុនវិនិយោគសាធារណៈ លោក​អ​នុ​ប្រ​ធានគណៈកម្មាធិការប្រជាជនខេត្ត បានប្រគល់​ភារ​កិច្ច​ឲ្យមន្ទីរសំណង់ដឹកនាំ សហការជា​មួយ​បណ្តា​ផ្នែក​ពាក់ព័ន្ធពិនិត្យឡើងវិញ ធ្វើបច្ចុប្បន្នភាព កែ​សម្រួល​និងប្រកាសតម្លៃសម្ភារៈសំណង់ ព្រមទាំង​សន្ទ​ស្ស​ន៍​តម្លៃសំណង់ ឲ្យស្របតាមតម្លៃ​ទីផ្សារតាម​ការ​ណែ​នាំ​របស់ក្រសួងសំណង់ ក្នុងឯកសារលេខ ៤៣​៨៥​/BXD-KTQLXD ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២​០​២៦​។​ ទន្ទឹមនឹងនោះមានដំណោះស្រាយ​លំនឹងតម្លៃ​សម្ភា​រៈ​​សំណង់ជា​មូលដ្ឋាន ដើម្បីជៀសវាងស្ថានភាពដេញ​ថ្លៃ​មិនមានអ្នកដេញចូលរួម ដោយសារតម្លៃឯកតាមិន​សម​ស្របនឹងស្ថានភាពជាក់ស្តែង។ ព្រ​មជាមួយគ្នានេះ ប្រ​គល់ភារកិច្ចឲ្យមន្ទីរហិរញ្ញវត្ថុ សំយោគ​របាយការ​ណ៍​អំ​ពី​ស្ថានភាពបញ្ចេញទុនប្រចាំខែរបស់បណ្តាឃុំ ដើ​ម្បី​រាយ​ការណ៍ជូនគណៈកម្មាធិការប្រជាជនខេត្ត ព្រម​ទាំង​​ស្នើ​វិធានការដោះស្រាយឲ្យបានទាន់ពេលវេលា ចំ​ពោះករណីដែលការបញ្ចេញទុនមានការយឺតយ៉ាវអូសបន្លាយ។​

នាពេលខាងមុខ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម​​នៅតាមមូលដ្ឋាន លោក ង៉ោកុងធឹក អនុ​ប្រ​ធាន​គណៈ​កម្មាធិការប្រជាជនខេត្ត បានតម្រូវឲ្យ​បណ្តា​ឃុំ​ចាំបាច់ត្រូវតែផ្តោតលើការយកចិត្តទុកដាក់អនុវត្តឲ្យបានល្អនៅក្នុងវិស័យសំខាន់ៗចំនួន ៤ រួមមាន៖   អំពី​ការ​ងារ​រៀបចំផែនការ ត្រូវពន្លឿនការរៀបចំ និងអនុម័ត​ផែន​ការរហូតដល់ឆ្នាំ២០៥០ ភ្ជាប់នឹងការគ្រប់គ្រងដីធ្លី និង​សណ្តាប់ធ្នាប់សំណង់ឲ្យបានតឹងរ៉ឹង ដោយមិន​អនុ​ញ្ញាតឲ្យមានការរំលោភបំពានថ្មីកើតឡើងជាដាច់ខាត។ អំពីដីធ្លីនិងបរិស្ថាន បណ្តាមន្ទីរជំនាញត្រូវតែណែនាំ និងដោះស្រាយឲ្យបានចប់សព្វគ្រប់នូវបញ្ហាពាក់ព័ន្ធនឹងការជួលដី ការដេញថ្លៃ និងការរំដោះផ្ទៃរាប ទន្ទឹម​និង​នោះ​ ប្តេជ្ញាដោះស្រាយយ៉ាងម៉ឺងម៉ាត់ចំពោះ​សក​ម្ម​ភាព​ទន្ទ្រាន​ដីខុសច្បាប់។ អំពីរបបសន្តិសុខសង្គម ផ្តល់អា​ទិ​ភាព​ក្នុងការពិនិត្យ និងស្នើផែនទីបង្ហាញផ្លូវវិនិយោគ​លើក​កម្ពស់មូលដ្ឋានសម្ភារៈសាលារៀន និងសុខាភិ​បាល​ដែលទ្រុឌទ្រោម ដោយផ្អែកលើសមត្ថភាព​តុល្យ​ភាព​ទុន។​ អំពីសន្តិសុខការពារ បន្តរក្សាឲ្យ​បាន​ល្អនូវ​សន្តិ​​សុខ​នយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិ​ភាព​សង្គម​ និងជំរុញខ្លាំងការបង្ការ ទប់ស្កាត់នៅ​លើភូមិ​សាស្ត្រ​។

លោក​អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក៏បាន​ស្នើ​ឲ្យ​មន្ទីរ គណៈ ផ្នែកខេត្ត បានចាត់តាំងឲ្យឆ្លើយ​តប​សំ​ណើ​រ​បស់បណ្តាឃុំ ក្នុងកិច្ចប្រជុំការងារ ត្រូវប្រញាប់​រៀប​ចំឯកសារឆ្លើយតបជាផ្លូវការ ផ្ញើជូនគណៈកម្មា​ធិ​ការ​​ប្រជាជនបណ្តាឃុំ ព្រមទាំងផ្ញើជូនការិយាល័យ​គណៈ​កម្មាធិការប្រជាជនខេត្ត ដើម្បីតាមដាន និង​បូក​ស​រុប​។ ទន្ទឹមនឹងនោះ ប្រគល់ភារកិច្ចឲ្យមន្ទីរហិរញ្ញវត្ថុធ្វើជា​អង្គភាពអធិបតី សហការជាមួយការិយា​ល័យ​គណៈ​​កម្មាធិការប្រជាជនខេត្ត តាមដាន និងជំរុញ​ល្បឿន​​អនុវត្តខ្លឹមសារសេចក្តីសន្និដ្ឋាន និងរាយ​ការណ៍​ជូន​គណៈកម្មាធិការប្រជាជនខេត្ត នៅក្នុងកិច្ច​ប្រជុំ​វិភា​គ្សា​​​ពីស្ថានភាពសេដ្ឋកិច្ច-សង្គម។

ទន្ទឹម​នឹងនោះ លោកអនុប្រធានគណៈកម្មាធិ​ការប្រជា​ជន​ខេត្ត​ ក៏បានស្នើឲ្យគណៈកម្មាធិការប្រជាជនឃុំទាំង ១៣ រួមមាន៖ យុងរៀង ថាញ់ហ៊ឹង ឡុងថាញ់ ហ្វាហឹង ង៉ុក​ជុក ហ្វាធ្វឺន ថាញ់ឡុក ចូវថាញ់ ប៊ិញអាន តៃយៀន អាន​បៀន ដុងថៃ និងអ៊ូមិញធឿង រៀបចំអនុវត្តឲ្យ​បាន​ម៉ឺងម៉ាត់នូវខ្លឹមសារសេចក្តីសន្និដ្ឋានដែលបានដាក់ចេញ។ ក្នុងដំណើរអនុវត្ត ប្រសិនបើមានការលំបាក ជួប​បញ្ហា​ទាក់ទិនដែលហួសពីសមត្ថកិច្ច ត្រូវរាយការណ៍​ជា​បន្ទាន់​ ទៅកាន់ការិយាល័យគណៈកម្មាធិការប្រជា​ជន​​ខេត្ត​​ ដើម្បីប្រមូលសរុប និងរាយការណ៍ជូនថ្នាក់​មាន​សមត្ថកិច្ចដើម្បីពិនិត្យពិចារណា និងផ្តល់ការណែ​នាំ​ទាន់​ពេលវេលាស្របតាមបទប្បញ្ញត្តិ៕

ប្រែ៖ ណារីពៅ