Bỏ qua đến nội dung chính
អានយ៉ាងជួបជុំអបអរសាទរបុណ្យចូលឆាំ្នថ្មី Roya Haji ឆ្នាំ ២០២៦ របស់ជនរួមជាតិចាម

ព្រឹកថ្ងៃទី ២៦ ខែឧសភា នៅឃុំចូវផុង គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាងបានរៀបចំពិធីជួបជុំអបអរសាទរបុណ្យចូលឆាំ្នថ្មី Roya Haji ឆ្នាំ ២០២៦ របស់ជនរួមជាតិចាម។ អញ្ជើញចូលរួមពិធីជួបជុំមាន អ្នកស្រី ត្រាន់ធី ថាញ់ហ៊ឿង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង លោក តុងភឿកទ្រឿង សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈឃោសនាអប់រំនិងចលនាមហាជនបក្សខេត្ត។ លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តនិងថ្នាក់ដឹកនាំមន្ទីរ ផ្នែកពាក់ព័ន្ធ សមណសក្តិ អ្នកមុខអ្នកការ និងជនរួមជាតិចាមនៅក្នុងខេត្តយ៉ាងច្រើនកុះករចូលរួម។

ប្រតិភូចូលរួមពិធីជួបជុំ

នៅក្នុងបរិយាកាសសាមគ្គី និងកក់ក្តៅនៃ​ពិធីបុណ្យចូ​ល​ឆាំ្ន​ថ្មីជនរួមជាតិចាមកាន់សាសនាឥស្លាម ប្រតិភូ​បាន​រម្លឹក​ឡើងវិញនូវអត្ថន័យល្អប្រសើរនៃពិធីបុណ្យចូលឆ្នាំ Roya Haji ដែលជាពិធីបុណ្យប្រពៃណី​មានអត្ថ​ន័យ​សំ​ខាន់​ក្នុងជីវភាពស្មារតី វប្បធម៌ និងជំនឿសាសនា​របស់​ជន​រួម​ជាតិចាមកាន់សាសនាឥស្លាម បង្ហាញ​ពីស្មារតី​សាម​គ្គី ចែករំលែក ឆ្ពោះទៅរកអំពើល្អ និងបួងសួងសុំ​ឲ្យ​ជី​​វិត​សុខសាន្ត និងសុភមង្គល។ នេះក៏ជាឱកាស​មួយ​​ ដើ​ម្បី​បង្កើនសាមគ្គីភាពក្នុងសហគមន៍ រួម​ចំណែក​រក្សានិងអភិវឌ្ឍអត្តសញ្ញាណវប្បធម៌ល្អប្រសើររបស់ជនជាតិចាមនៅក្នុងខេត្តអានយ៉ាង។

លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​​ខេត្តអានយ៉ាង ថ្លែងមតិក្នុងពិធីជួបជុំ

ថ្លែងមតិក្នុងពិធីជួបជុំ លោក ឡេវ៉ាន់ភឿក អនុប្រធាន​គណៈ​កម្មាធិការប្រជាជនខេត្តអានយ៉ាង បានជូន​ពរ​អប​អរសាទរដល់គណៈតំណាងសហគមន៍ឥស្លាមខេត្ត គណៈគ្រប់គ្រងវិហារ និងបងប្អូនចាមទាំងអស់ ឲ្យ​ទទួល​បុណ្យចូលឆាំ្នថ្មី Roya Haji ​ប្រកប​ដោយ​សប្បាយ​រីករាយ កក់ក្តៅ សុវត្ថិភាព និងសុភមង្គល។ តាម​​រយៈនោះ លោកសង្កត់ធ្ងន់ថា ជនរួម​ជាតិ​ចាម​អាន​យ៉ាង​ គឺជាផ្នែកសំខាន់មួយក្នុងប្លុក​សាមគ្គីជន​ជាតិ​ទាំង​មូល​ ដែលតែងតែរួមដំណើរជាមួយការ​អភិវឌ្ឍ​របស់​ខេត្ត​អានយ៉ាង។

បច្ចុប្បន្ន ខេត្តទាំងមូលមានអ្នកកាន់​សាសនាឥ​ស្លាម​ជាង​ ២១ពាន់នាក់ កំពុងប្រតិបត្តិសាសនានៅវិហារ ១២​ កន្លែង វិហារតូច ១៦កន្លែង និងទីតាំង​ប្រជុំ​ជីវ​ភាព​សាសនា​រួមមួយកន្លែង។ មួយរយៈពេលកន្លងទៅនេះ គណៈ​តំណាងសហគមន៍ឥស្លាមខេត្ត រួមជាមួយ​សម​ណ​សក្តិ អ្នកមុខអ្នកការ អ្នកមានកិត្យានុភាព​ក្នុង​សាស​នា​ បានចលនាយ៉ាងសកម្មដល់ជនរួម​ជាតិឲ្យ​គោរព​និង​អនុ​វត្តគោលការណ៍របស់បក្ស និងគោល​នយោ​បាយ​ច្បាប់​របស់រដ្ឋឲ្យបានល្អ រក្សាអត្តសញ្ញាណ​វប្បធម៌​ជន​ជាតិ​ និងចូលរួមកសាងជីវភាពវប្បធម៌ រក្សាសន្តិ​សុខ​សណ្តាប់​ធ្នាប់នៅមូលដ្ឋាន។

លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈ​កម្មាធិ​ការ​ប្រជា​ជន​ខេត្ត ក៏បានកត់សម្គាល់នូវការខិតខំប្រឹង​ប្រែង​ឈាន​ឡើង​របស់ជនរួមជាតិចាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង​កាត់​បន្ថ​យភាពក្រីក្រផងដែរ។ មានមុខ​របរ​ប្រពៃ​ណី​ជា​ច្រើន​ ដូចជា តម្បាញសារ៉ុង ក្រម៉ា និងការ​ប៉ាក់​តម្បាញ​នៅ​តែ​បានរក្សាទុក និងអភិវឌ្ឍ។ បណ្តាសកម្ម​ភាព​សន្តិ​សុខ​សង្គម​ ជំរុញការសិក្សា និងការជួយគាំ​ទ្រ​គ្រួ​សារ​ក្រី​ក្រ​ កសាងធ្លុងមហាសាមគ្គីក៏បាន​សហគមន៍​ចូល​រួម​យ៉ាង​សកម្ម។ មកដល់បច្ចុប្បន្ន ចំនួនគ្រួសារក្រីក្រ​នៅ​ក្នុង​សហគមន៍ចាមរបស់ខេត្តបានថយចុះនៅ ១០២ គ្រួ​សារ​។

លោកអនុប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាងបានបញ្ជាក់ថា នាពេលខាងមុខ ខេត្តនឹងបន្តយក​ចិត្ត​ទុក​ដាក់អនុវត្តគោលនយោបាយជនជាតិ សាសនា​ឲ្យ​មាន​ប្រសិទ្ធភាព និងវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ទំនុក​បម្រុង​របររកទទួលទាន ការអប់រំ សុខាភិបាល បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដោះស្រាយការងារ សម្រាប់ជន​រួម​ជាតិ​ចាម ព្រមទាំងបង្កលក្ខណៈងាយស្រួល​ដើម្បី​សកម្ម​ភាពជំនឿសាសនាដំណើរការស្ថិរភាព និង​ត្រឹម​ត្រូវ​តាម​ច្បាប់។ ទន្ទឹមនឹងនេះ ក៏សង្ឃឹមថាសមណសក្តិ អ្នក​មុខ​អ្នកការ និងអ្នកមានកិត្យានុភាពបន្តដើរ​តួនា​ទី​ជា​ស្ពាន​ភ្ជាប់រវាងអាជ្ញាធរ និងជនរួមជាតិ ជំរុញស្មារតី​រស់​នៅ​ “ផ្លូវលោកក៏ល្អផ្លូវធម៌ក៏ល្អ” រួមចំណែកកសាង​មាតុ​ភូមិ​អានយ៉ាងឲ្យកាន់តែរីកចម្រើន។

ពិធី​ជួបជុំនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ បង្ហាញ​​ពី​ទំនាក់ទំនងជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និង​ជន​រួម​ជាតិ​ចាមកាន់សាសនាឥស្លាម រួមចំណែកពង្រឹង​ធ្លុង​មហា​សាមគ្គីជនជាតិទាំងមូលនៅលើភូមិសាស្ត្រខេត្ត និងបន្តរួមដំណើរនឹងចលនាប្រឡងប្រណាំងស្នេហាជាតិ ថែរក្សា និងពង្រីលនៅតម្លៃវប្បធម៌​ប្រពៃណី​ជាតិ​ល្អ​ប្រ​សើរ​៕

 ប្រែ៖ ណារីពៅ