នៅរសៀលថ្ងៃទី៣០ ខែមិថុនា លោក ង៉ោ កុង ធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញជាអធិបតីក្នុងសន្និបាតវាយតម្លៃលទ្ធផលនៃការបំបែហេដ្ឋារចនាសម្ព័ន្ធដំណាំដាំដុះ និងសត្វចិញ្ចឹមលើដីស្រែ ក្នុងដំណាក់កាល២០២១-២០២៥ និងតម្រង់ទិសអនុវត្តក្នុងដំណាក់កាល២០២៦-២០៣០ នៅលើភូមិសាស្ត្រខេត្តអានយ៉ាង។ លោក ឡេ មិញ ហ្វ័ន អតីតអនុប្រធានរដ្ឋសភា ក៏បានអញ្ជើញចូលរួមផងដែរ។

ថ្លែងមតិនៅក្នុងសន្និបាត លោក ង៉ោ កុង ធឹក បានឲ្យដឹងថា ខេត្តអានយ៉ាង មានផ្ទៃដីកសិកម្មធំទូលាយ និងដំណាំសម្បូបែប សមស្របសម្រាប់ជំរុញខ្លាំងការបំបែរចនាសម្ព័ន្ធដំណាំ និងសត្វចិញ្ចឹម។ ប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធកាន់តែសមគ្នា អនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខ្លាំងក្លា ព្រមទាំងជំរុញការចូលរួមរបស់ធុរកិច្ចផ្សារភ្ជាប់តាម ប្រព័ន្ធអេកូស៊ី ធ្វើបានដូច្នេះទើបបង្កើនបានការអភិវឌ្ឍតម្លៃបន្ថែម ជួយប្រជាជនបង្កើនប្រាក់ចំណូល ជាពិសេសជួយផ្លាស់ប្តូរពីគំនិតផលិតកម្មកសិកម្មបែបប្រពៃណី ឆ្ពោះទៅរកសេដ្ឋកិច្ចកសិកម្ម សេដ្ឋកិច្ចរង្វិលជុំ និងចីរភាព។
អំពីការកំណត់ទិសរបស់ខេត្ត លោកបានបញ្ជាក់ថា ផ្ទៃដីស្រែសរុប ៣៥៤.០០០ ហិកតា ដែលត្រូវបានអនុម័តជាតំបន់ដាំស្រូវមានគុណភាពខ្ពស់សម្រាប់ដំណាក់កាល ២០២៥-២០៣០ នឹងមិនអាចបំបែបានឡើយ។ ដូច្នេះ ខេត្តនឹងផ្តោតលើផ្ទៃដីដែលនៅសល់ប្រមាណ ១៣៦.០០០ ហិកតា ដែលផលិតយ៉ាងបត់បែន ស្របតាមតម្រូវការទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។

ដើម្បីអនុវត្តការបំបែរចនាសម្ព័ន្ធដំណាំ និងសត្វចិញ្ចឹមឲ្យមានប្រសិទ្ធភាពក្នុងដំណាក់កាលខាងមុខ លោក ង៉ោ កុង ធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើឲ្យមន្ទីរ ផ្នែក និងមូលដ្ឋាន សិក្សាស្រាវជ្រាវ និងធ្វើសេនាធិការជូនគណកម្មាធិការប្រជាជនខេត្តនូវផែនទីបង្ហាញផ្លូវបំបែជារៀងរាល់ឆាំ្ន ចេញយន្តការ និងគោលនយោបាយជំរុញការបំបែហេដ្ឋារចនាសម្ព័ន្ឋដំណាំដាំដុះ និងសេនាធិការជូនគណកម្មាធិការប្រជាជនខេត្តស្នើមជ្ឈិមឲ្យចេញយន្តការ្យ គោលនយោបាយ និងធនធានគាំទ្រការអភិវឌ្ឍសហករណ៍ ក្នុងនោះមានសហករណ៍កសិកម្ម។
ខេត្តក៏ផ្តោតលើការពិនិត្យឡើងវិញ និងវាយតម្លៃស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ដែលបំបែ ជួសជុល និងកែលម្អប្រព័ន្ធធារាសាស្ត្រ ពិនិត្យប្រព័ន្ធស្ថានីយបូមទឹកទាំងអស់ ដើម្បីផ្គត់ផ្គង់ស្រោចស្រពមានប្រសិទ្ធភាពនៅតំបន់បំបែហេដ្ឋារចនាសម្ព័ន្ឋដំណាំដាំដុះ សេនាធិការផែនទីបង្ហាញផ្លូវសម្រាប់ការបំបែពីស្ថានីយ៍បូមប្រេងទៅជាស្ថានីយ៍បូមអគ្គិសនី ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្មល្អបំផុត។
អំពីការតភ្ជាប់ផលិតកម្ម លោក ង៉ោ កុង ធឹក អនុប្រធានគណកម្មាធិការប្រជាជនបានណែនាំផ្នែកជំនាញ ផ្នែកមានសមត្ថកិច្ចសហការរៀបចំ កិច្ចសន្យាគំរូ ក្នុងការតភ្ជាប់ផលិតកម្មសហការរវាងសហករណ៍ និងធុរកិច្ច ធានាមានភាពត្រឹមត្រូវតាមច្បាប់ មានផលប្រយោជន៍សមស្រប និងការចែករំលែកហានិភ័យរវាងភាគីដែលរួម បង្កើត លក្ខណៈសម្រាប់ធុរកិច្ចនិងសហករណ៍ដែលគ្រប់លក្ខណៈទទួលបានកញ្ចប់ឥណទាន សម្រាប់រៀបចំការផលិត និងកសាងតំបន់វត្ថុធាតុដើមទ្រង់ទ្រាយធំ ដើម្បីតភ្ជាប់ និងចុះហត្ថលេខារវាងធុរកិច្ចនិងដៃគូរក្នុងនិងក្រៅប្រទេស។

ព្រមជាមួយនោះ បង្កើនការគ្រប់គ្រងទីផ្សារ ត្រួតពិនិត្យជំនាញវិជ្ជាជីវៈ ដោះស្រាយតឹងរ៉ឹងចំពោះសកម្មភាពស្តុកទុក ដំឡើងតម្លៃសម្ភារៈកសិកម្មដោយមិនសមហេតុផល។ ស្នើដំណោះស្រាយយ៉ាងសកម្ម ម្បីជំរុញការប្រើប្រាស់ និងពង្រីកទីផ្សារ នៅពេលដែលមានសញ្ញាមិនអំណោយផលពីការប្រែប្រួលសេដ្ឋកិច្ចពិភពលោក។ ក្រៅពីនេះ ខេត្តបានផ្តល់អាទិភាពដល់ការអនុម័តចំពោះប្រធានបទស្រាវជ្រាវ កម្មវិធីផ្លាស់ប្តូរឌីជីថល និងបច្ចេកវិទ្យាថែទាំក្រោយពីប្រមូលផលសម្រាប់វិស័យទំនិញផ្សេងៗ ជំរុញសកម្មភាពស្រាវជ្រាវ និងអនុវត្តបច្ចេកវិទ្យាជឿនលឿនក្នុងផលិតដំណាំរួមផ្សំ ឈើហូបផ្លែ និងជលផល។
ផ្តល់អាទិភាពដល់ការលើកកម្ពស់ការស្រាវជ្រាវក្នុងវិស័យកែច្នៃស៊ីជម្រៅ ដើម្បីបង្កើនតម្លៃផលិតផលដំណាំរួមផ្សំ ឈើហូបផ្លែនិងជលផល។ ជំរុញខ្លាំងការផ្ទេរបច្ចេកទេសជឿនលឿន និងដំណើរការផលិតកម្មទំនើប ដូចជា GAP VietGAP GlobalGAP និងសរីរាង្គជាដើម ដើម្បីជួយកសិករសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយថ្លៃដើមផលិតផល។
"លោក ង៉ោ កុង ធឹក អនុប្រធានគណកម្មាធិការប្រជាជនខេត្ត បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលវិស័យកសិកម្មកំពុងឆ្ពោះទៅរកការផលិតបៃតង ជ្រះស្អាត និងឆ្លើយតបតម្រូវការទីផ្សារអន្តរជាតិ សហការយ៉ាងជិតស្និទ្ធរវាងបណ្តាថ្នាក់ បណ្តាផ្នែក ដើម្បីអនុវត្តភារកិច្ចរលូនសំដៅជួយឲ្យសមសភាគសេដ្ឋកិច្ចសមូហភាពអភិវឌ្ឍ និងផ្លាស់ប្តូរពីការផលិតកសិកម្មបែបប្រពៃណី ទៅរកសេដ្ឋកិច្ចកសិកម្ម បៃតង ជ្រះស្អាត ឆ្លើយតបគោលដៅអភិវឌ្ឍនាពេលខាងមុខ។

លោក ត្រាន់ ថាញ់ ហៀព នាយករងមន្ទីរកសិកម្ម និងបរិស្ថានខេត្ត បានឲ្យដឹងថា ក្នុងរយៈពេលកន្លងទៅនេះ ខេត្តអានយ៉ាងសម្រេចបានសមិទ្ឋផលសំខាន់ៗជាច្រើនក្នុងការងារបំបែហរដ្ឋារចនាសម្ព័ន្ឋដំណាំដាំដុះ។មានផ្ទៃដីស្រែប្រមាណជាង ២៦.០០០ ហិកតាដែលធ្វើស្រូវទិន្នផលទាបបានបំបែទៅដាំបន្លែ ដំណាំឈើហូបផ្លែ និងចិញ្ចឹមមច្ឆជាតិ ដែលជួយឲ្យប្រាក់ចំណូលរបស់ប្រជាកសិករកើនឡើងពី ៣ ដល់ ៥ ដង បើប្រៀបធៀបនឹងមុននេះ។ មានមូលដ្ឋានជាច្រើនបានសម្រេចលើសផែនការ បង្ហាញពីការប្តេជ្ញាចិត្ត និងភាពច្នៃប្រឌិតក្នុងផលិតកសិកម្ម។
ក្នុងដំណើរអភិវឌ្ឍវិស័យកសិកម្ម អានយ៉ាងបានបំបែកំណើននៃទម្រង់យ៉ាងសកម្ម ដើម្បីទាញយកផលពីដីធ្លីកាន់តែមានប្រសិទ្ឋភាព។ ការបំបែហេដ្ឋារចនាសម្ព័ន្ឋដំណាំដាំដុះមិនត្រឹមតែជួយបង្កើនតម្លៃផលិតកម្មក្នុងទំហំផ្ទៃដីតែមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនប្រសិទ្ឋភាពក្នុងការបង្វិលដីនិងទាញយកឲ្យអស់ពេលវេលានិងប្រភពធនធានដើម្បីបង្កើតនូវរដូវកាលជាច្រើននៅក្នុងឆាំ្ន។
ដោយសារដូច្នេះហើយ បានជាដីកសិកម្មបានប្រើប្រាស់សមស្រប បានបង្វិលសមស្របជាមួយដំណាំរួមផ្សំ ឈើហូបផ្លែនិងដំណាំមានតម្លៃសេដ្ឋកិច្ចខ្ពស់។ រាល់ការបង្វិលជុំរបស់ផ្ទៃដីនីមួយៗបានក្លាយជាវដ្ឋរកប្រាក់ចំណេញ ជយយឲ្យកសិករបង្កើនចំណូលជាច្រើនដង ទន្ទឹមនិងនោះ បង្កើតជាប្រភពកសិផលសម្បូបែបសម្រាប់ទីផ្សារក្នុងប្រទេសនិងនាំចេញ។ អានយ៉ាងក៏បានក្លាយជាខេត្តមួយដែលមានវិស័យកសិកម្មចម្រុះដូចជា ស្រូវ ដំណាំរួមផ្សំ ឈើហូបផ្លែ និងជលផល។

ទោះជាយ៉ាងណាក៏ដោយ ក្រៅពីលក្ខខណ្ឌអំណោយផល ការបំបែហេដ្ឋារចនាសម្ព័ន្ធដំណាំដាំដុះរបស់ខេត្តអានយ៉ាង ក៏ជួបប្រទះបញ្ហាប្រឈមមួយចំនួន ដូចជា កសិករជាច្រើនបានបំបែដំណាំដាំដុះដោយខ្លួនឯង ខ្វះការធ្វើផែនការរួម នាំឲ្យមានការពិបាកក្នុងការបង្កើតតំបន់ផលិតប្រមូលផ្តុំ។ ប្រព័ន្ធព្រេកប្រឡាយ និងប្រព័ន្ធស្រោចស្រពនៅមិនទាន់វិនិយោគបានស្របគ្នា មិនទាន់ឆ្លើយតបបានតម្រូវការនៃការដាំដំណាំចម្រុះ។ ការតភ្ជាប់ជាមួយធុរកិច្ច និងសហករណ៍នៅមានកម្រិត និងទីផ្សារលក់ផលិតផលមិនទាន់មានស្ថិរភាព។ ខាងផ្នែកកែច្នៃ និងការរក្សាទុកផលិតផលក្រោយប្រមូលផលនៅមិនទាន់សមស្របនឹងសក្តានុពល និងគុណសម្បត្តិរបស់ខេត្ត ញ៉ាំងឲ្យតម្លៃបន្ថែមនៃផលិតផលនៅមានកម្រិត បានប៉ះពាល់ដល់ទិន្នផល និងគុណភាពដំណាំ បង្កើតជាហានិភ័យដល់កសិករ។
លោក ត្រាន់ ថាញ់ ហៀព បានឲ្យដឹងបន្ថែមទៀតថា “នាពេលខាងមុខ អានយ៉ាងនឹងផ្តោតលើដំណោះស្រាយអនុវត្តជាច្រើនមានប្រសិទ្ឋភាព ក្នុងការបំបែហេដ្ឋារចនាសម្ព័ន្ធដំណាំ ដាំដុះ និងសត្វចិញ្ចឹមលើផ្ទៃដីដែលនៅសល់ប្រមាណ ១៣៦.០០០ហិកតា តាមទិសផលិតបត់បែន តាមតម្រូវការទីផ្សារ ដើម្បីពង្រីកប្រសិទ្ធភាពសេដ្ឋកិច្ចនៃផ្ទៃដីដែលមិនទាន់ទាញយកផលរបស់ខេត្ត ដើម្បីជួយឲ្យខេត្តអានយ៉ាងមានភាពវាយទម្លុះក្នុងវិស័យទំនិញសំខាន់ៗ៕
ប្រែ៖ ណារីពៅ