Bỏ qua đến nội dung chính
លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំបង្កើនល្បឿនបញ្ចេញថវិកាវិនិយោសាធារណៈ និងការដោះស្រាយយ៉ាងតឹងរ៉ឹងចំពោះអ្នកម៉ៅការដែលគ្មានសមត្ថភាព

នៅថ្ងៃទី៨ ខែមិថុនា លោក ហូវ៉ាន់ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានដឹកនាំកិច្ចប្រជុំសមាជិកគណៈកម្មាធិការប្រជាជនខេត្ត អំពីខ្លឹមសារស្ថិតក្នុងសមត្ថកិច្ចក្នុងការសម្រេចនិងដាក់ជូនគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សនៃគណកម្មាធិការប្រជាជនខេត្ត ព្រមទាំងស្តាប់របាយការណ៍វាយតម្លៃស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុងខែឧសភា និងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៦។ អញ្ជើញចូលរួមផងដែរ រួមមានលោក ង្វៀន ថាញ់ផុង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនខេត្ត ប្រមទាំងលោក ឡេវ៉ាន់ភឿក ង៉ោកុងធឹក និងលោក ឡេទ្រុងហូ អនុប្រធានគណកម្មាធិការប្រជាជនខេត្ត។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណកម្មាធិការ​ប្រជាជន​ខេ​ត្ត​ថ្លែង​​មតិណែនាំក្នុងកិច្ចប្រជុំ

ថ្លែងមតិណែនាំក្នុងកិច្ចប្រជុំ លោក ហូវ៉ាន់ម៉ឹង ប្រធាន​គណ​កម្មាធិការប្រជាជនខេត្ត បានវាយតម្លៃខ្ពស់ ចំ​ពោះ​​ការអនុវត្តបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការវិភាគ​ទិន្ន​ន័យ និងការបង្ហាញរបាយការណ៍ ដោយជំនួស​វិធី​សាស្រ្ត​អានបែបប្រពៃណី។ ទន្ទឹមនិងនោះ តម្រូវឲ្យ​អង្គ​ភាព​​នានាបន្តស្រាវជ្រាវ និងជំរុញខ្លាំងការអនុវត្ត​បច្ចេក​វិទ្យា​ព័ត៌មាន និងបញ្ញាសិប្បនិម្មិត AI ទៅក្នុងការ​បង្កើត​របាយ​ការណ៍ ការវិភាគទិន្នន័យ និងការរិះគន់គោល​នយោ​​បាយនាពេលអនាគត។

ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផលសេដ្ឋកិច្ច-សង្គម​ក្នុង​រយៈពេលប្រាំខែកន្លងមកនេះ លោក ហូវ៉ាន់ម៉ឹង ប្រ​ធាន​​គណៈកម្មាធិការប្រជាជនខេត្ត​ បាន​តម្រូវឲ្យ​មន្ទីរ​ ផ្នែក និងមូលដ្ឋាននានា ផ្តោតលើការបញ្ចេញ​ថវិកា​ដើម​ទុន​វិនិយោគសាធារណៈឲ្យបានឆាប់រហ័ស និង​រំដោះ​ផ្ទៃ​រាប​ឲ្យបានឆាប់រហ័ស ដោយធានានូវប្រភព​ផ្គត់​ផ្គង់​វត្ថុ​ធាតុ​ដើម និងដោះស្រាយយ៉ាងម៉ឺងម៉ាត់​ចំពោះអ្នក​ម៉ៅ​ការគ្មានសមត្ថភាព មិនធានាបាន​នូវល្បឿន​និង​គុណ​ភាព។

បណ្តាមន្ទីរ ផ្នែក និងមូលដ្ឋាននានា ត្រូវ​អនុ​វត្ត​យ៉ាង​តឹង​រ៉ឹង​នូវការណែនាំរបស់មជ្ឈិម គណៈកម្មាធិការ​បក្ស​ខេត្ត​ និងគណៈកម្មាធិការប្រជាជនខេត្ត។ ច្បាមជាប់​ផែន​ការ​ និងសេណារីយ៉ូកំណើនសេដ្ឋកិច្ច ហើយខិតខំ​សម្រេច​គោលដៅកំណើនសេដ្ឋកិច្ច-សង្គម ជា​ពិសេស​គឺ​កំណើនសេដ្ឋកិច្ច ចំណូលថវិកា និងតម្លៃ​នាំចេញ​ជា​ដើម​។វិនិយោគិនទាំងអស់គួរតែផ្តោតលើការ​ពន្លឿន​ល្បឿន​សាងសង់សំណង់ដែលបម្រើដល់សន្និបាត APEC ២០២៧ និងបណ្តាគម្រោង​វិនិយោគ​សាធារ​ណៈ​ផ្សេង​ទៀត។

ទិដ្ឋភាពកិច្ចប្រជុំ

លោក ហូវ៉ាន់ម៉ឹង ប្រធាន​គណៈកម្មាធិការ​ប្រជា​ជន​ខេត្ត​ បាន​តម្រូវឲ្យបន្តពង្រឹងការគ្រប់គ្រងរដ្ឋលើវិស័យ​ជា​ច្រើន​។ ធានាសន្តិសុខ និងសណ្តាប់ធ្នាប់ ត្រួតពិនិត្យ និង​ដោះស្រាយទំនិញក្លែងក្លាយ និងរំលោភ​បំពាន​កម្ម​សិទ្ធិ​បញ្ញា​។ មន្ទីរហិរញ្ញវត្ថុ រួមជាមយយនឹង​អង្គ​ភាព​ពាក់​ព័ន្ធគួរតែផ្តោតលើការដោះស្រាយការលំបាក និង​បញ្ហា​ទាក់ទិននៃគម្រោង និងអាជីវកម្ម​នានានៅលើ​ភូមិ​សាស្ត្រ​ខេត្ត។ មជ្ឈមណ្ឌលជំរុញវិនិយោគ - ពាណិ​ជ្ជ​កម្ម​ និងទេសចរណ៍គួរតែបន្តរក្សាទម្រង់ "កាហ្វេអ្នក​ជំ​នួញ​" ដើម្បីគាំទ្រជាប្រចាំដល់អាជីវកម្មតាមកាល​កំ​ណត់​​។

ក្នុងខែ​មិថុនា មូលដ្ឋាននានាបានបញ្ចប់ការធ្វើ​ផែន​ការ​រួម​ និងផែនការបែងចែកតំបន់ បង្កើតផែនការផ្សព្វ​ផ្សាយ​អនុវត្តផែនការរួមរបស់ខេត្ត ដើម្បី​បំពេញ​ភារ​កិច្ច​។​ គួរតែយកចិត្តទុកដាក់ផ្សព្វផ្សាយចំពោះ​គម្រោង​សំ​ខាន់​ៗដូចជា៖ តំបន់ពាណិជ្ជកម្មសេរី តំបន់សេដ្ឋ​កិច្ច​ចំ​ណូល​ទាប សេដ្ឋកិច្ចច្រកទ្វារព្រំដែន កម្មវិធីអភិវឌ្ឍន៍​ទី​ក្រុង​ និងលំនៅដ្ឋានសង្គមជាដើម។ 

អំពីការប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ឆ្នាំ​២០​២៦​ លោក ហូវ៉ាន់ម៉ឹង ប្រធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត បានតម្រូវឲ្យមូលដ្ឋាននានា សហការយ៉ាង​ជិត​ស្និទ្ធ​ជាមួយមន្ទីរអប់រំ និងបណ្តុះបណ្តាល គាំទ្រ​ដល់​ទី​តាំង​ប្រឡង។​នគរបាលខេត្ត មន្ទីរសុខាភិបាល និងអង្គ​ភាព​ផ្សេងៗទៀត គួរតែយកចិត្តទុកដាក់លើការ​ត្រួត​ពិនិត្យសុវត្ថិភាពចរាចរណ៍និងសុវត្ថិភាពចំណីអាហារនៅក្នុងតំបន់ជុំវិញសាលារៀន និងទីតាំងប្រឡង ដោយ​ធា​នាថាការប្រឡងប្រព្រឹត្តទៅដោយសុវត្ថិភាព ស្រប​តាមបទប្បញ្ញត្តិនិងមិនមានភាពអវិជ្ជមានណាមួយឡើយ​។

លោក ង្វៀនថាញផុង អនុប្រធានប្រចាំការ​គណ​កម្មាធិ​ការ​ប្រជាជនខេត្តថ្លែងមតិក្នុងកិច្ចប្រជុំ

យោងតាមរបាយការណ៍របស់មន្ទីរហិរញ្ញវត្ថុ ស្ថាន​ភាព​សេដ្ឋកិច្ចសង្គមនៅក្នុងខេត្តក្នុងរយៈពេលប្រាំខែដំបូងនៅលើភូមិសាស្ត្រខេត្តអានយ៉ាងបានមានកំណើនស្ថិរភាពជាបន្ត។ ផលិតកម្មកសិកម្មបានកើនឡើងបន្ត បរិ​មាណ​ផល និងចិញ្ចឹមមច្ឆជាតិកើនឡើង ៧,០៦% បើ​ប្រៀប​​ធៀបទៅនឹងដំណាលពេលនេះឆ្នាំមុន សកម្ម​ភាព​ផលិតឧស្សាហកម្មបានបង្ហាញពី និន្នាការកំណើន​វិជ្ជ​មាន និងសន្ទស្សន៍ផលិតឧស្សាហកម្ម (IIP) កើន​ឡើង ១៣,៤០% បើប្រៀបធៀបទៅនឹងរយៈ​ពេល​នេះ​ឆ្នាំ​មុន​។ ការលក់រាយសរុបនៃទំនិញនិងប្រាក់​ចំណូល​ពី​​សេវាកម្មប្រើប្រាស់បានកើនឡើង ២២,៦៥% បើ​ប្រៀប​ធៀបទៅនឹងដំណាលពេលនេះឆ្នាំមុន។ ទុន​កៀរ​គរ​សរុបរបស់អង្គការឥណទានកើនឡើង ៦,៧៣% បើ​ប្រៀប​ធៀបនឹងចុងឆាំ្ន២០២៥។ ចំនួនអាជីវកម្ម​ដែល​បង្កើត​ថ្មី​បានកើនឡើង ៥៤,១២%។ ចំនួនភ្ញៀវ​ទេស​ចរ​នៅលើភូមិសាស្ត្រខេត្តបានកើនឡើង ១២,១% បើ​ប្រៀប​ធៀបទៅនឹងដំណាលពេលនេះឆ្នាំមុន (ក្នុងនោះ​ភ្ញៀវ​ទេសចរអន្តរជាតិបានកើនឡើង៤៨,៤% បើ​ប្រៀប​ធៀបទៅនឹងដំណាលពេលនេះឆ្នាំមុន)។ ចំ​ណូល​ថវិកា​រដ្ឋ​ និងបញ្ចេញថវិកាទុនវិនិយោគសាធា​រណៈ​បាន​ពន្លឿន​។

លោក ឡេទ្រុងហូ អនុប្រធានគណកម្មាធិការ​ប្រជា​ជន​ខេត្ត​ថ្លែងមតិក្នុងកិច្ចប្រជុំ

ការងាររៀបចំផែនការនៅតែរក្សាផ្សព្វផ្សាយអនុវត្តជាបន្ត ដោយធានាបាននូវល្បឿនជាមូលដ្ឋាន ក្នុងការ​បញ្ចប់​ផែន​ការបែងចែកតំបន់ រៀបចំផែនការទីក្រុងរួម និង​ផែន​ការរួមក្នុងការកសាងជនបទក្នុងទិសដៅស្របគ្នា និង​ឯក​ភាពជាមួយផែនការខេត្ត។ ផ្សព្វ​ផ្សាយគម្រោង​សំ​ខាន់ៗកំពុងត្រូវបានអនុវត្ត រួមជាមួយនឹង​ការរៀប​ចំវិ​និ​យោគ និងការវាយតម្លៃគម្រោង ដែលកំពុងត្រូវ​បាន​អនុ​វត្តជាបន្ទាន់។ទាក់ទាញការវិនិយោគ និងដោះ​ស្រាយ​​ការលំបាកសម្រាប់អាជីវកម្ម និងវិនិ​យោគ​គិន​នៅលើភូមិសាស្ត្រខេត្តកំពុងបានផ្សព្វផ្សាយយ៉ាងសកម្ម ជាពិសេសរៀបចំសន្និបាតប្រកាសផែនការ និង​ជំរុញ​ការ​វិនិយោគខេត្តអានយ៉ាងឆ្នាំ ២០២៦ ដោយ​ជោគ​ជ័យ​។

លោក ឡេវៀតបាក់ នាយកមន្ទីរសំណង់ ថ្លែងមតិ​ក្នុង​កិច្ច​ប្រជុំ

សុខាភិបាល អប់រំ និងសន្តិសុខសង្គមនៅតែបន្ត​ទទួល​បាន​ការយកចិត្តទុកដាក់។ ការងារថែទាំ​អនុវត្ត​គោល​នយោ​បាយ និងរបបសម្រាប់អ្នកមាន​សគុណបាន​ផ្សព្វ​ផ្សាយ​ទាន់ពេល និងមានប្រសិទ្ធភាពតាម​ផែន​ការ​ត្រឹម​ត្រូវ​។សន្តិសុខនយោបាយនិងការពារជាតិស្ថិរភាព សណ្តាប់​ធ្នាប់ និងសុវត្ថិភាពសង្គមបានធានា។ ទំនាក់ទំ​នង​ការទូតបានរក្សារឹងមាំ។ កសាងអាជ្ញាធរ កំណែ​ទម្រង់​​រដ្ឋបាលសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។

លោក ង្វៀនថុងញ៉ាត់ មន្ទីរឧស្សាហពាណិជ្ជ​កម្មថ្លែង​មតិ​ក្នុងកិច្ចប្រជុំ

ទៅទន្ទឹមនិងនោះ ការដឹកនាំ និងការណែនាំក្នុងការធ្វើ​ឲ្យជាក់លាក់សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោ​​បាយ និងបណ្តាកម្មវិធីសកម្មភាពរបស់​គណៈកម្មា​ធិ​ការ​បក្សខេត្ត និងគណៈកម្មាធិការបក្សនៃគណ​កម្មាធិ​ការ​ប្រជាជនខេត្តបានផ្សព្វផ្សាយអនុវត្តស្របគ្នា។ ជា​ពិ​សេស ខេត្តបានផ្តោតលើការពន្លឿនការ​បញ្ចប់​ឯក​សារ​ច្បាប់​ ការប្រគល់ផ្ទៃរាប និងធានាសម្ភារៈហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗសម្រាប់សំណង់សំខាន់ៗចំនួន ២១ ដើ​ម្បី​​ត្រៀមសម្រាប់សន្និបាត APEC ២០២៧ ដែលនឹង​ប្រា​រព្ធ​ឡើងនៅតំបន់ភូក្វឹក៕

ប្រែ៖ ណារីពៅ