ខេត្តអានយ៉ាងរៀបចំពិធីបុណ្យវប្បធម៌ជនជាតិចាមលើកទី ៧

យប់ថ្ងៃទី ២៨ ខែមិថុនា នៅទីលានទី ១៦ មេសា (សង្កាត់ដុងហៃ ខេត្តខាញ់ហ្វា) ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សហការជាមួយគណៈកម្មាធិការប្រជាជនខេត្តខាញ់ហ្វារៀបចំពិធីបិទពិធីបុណ្យវប្បធម៌ជនជាតិចាមលើកទី ៦ ឆ្នាំ ២០២៦។

គណៈប្រតិភូចូលរួមពិធីបិទទិវាបុណ្យវប្បធម៌ជនជាតិចាមលើកទី៦

អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន អ្នកស្រី ទ្រីញធីធ្វី អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ប្រធានគណៈណែនាំពិធីបុណ្យវប្បធម៌ជនជាតិចាមលើកទី៦ ឆ្នាំ២០២៦។ លោក ឡឹមដុង អនុលេខា​គណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្តខាញ់ហ្វា។លោក ង្វៀនឡុងបៀន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនខេត្តខាញ់ហ្វា។ លោក ឡេ វ៉ាន់ភឿក សមាជិកគណៈកម្មាធិការបក្សខេត្ត និងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។

លោក ង្វៀន ឡុងបៀន អនុប្រធានប្រ​ចាំការនៃ​គណៈ​កម្មា​ធិការប្រជាជនខេត្តខាញ់ហ្វា ថ្លែងមតិបិទពិធីបុណ្យ

ថ្លែងមតិបិទពិធីបុណ្យ លោក ង្វៀន ឡុងបៀន អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនខេត្តខាញ់ហ្វា បានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃពិធីបុណ្យវប្បធម៌ជនជាតិចាមលើកទី ៦ នៅខេត្តខាញ់ហ្វា ក្នុងឆ្នាំ ២០២៦ មិនត្រឹមតែទាក់ទាញសិប្បករ សិល្បករ តារាសម្តែង និងអត្តពលិកមួយចំនួនធំចូលរួមប៉ុណ្ណោះទេ តែ​ថែមទាំងជាឱកាសដើម្បីផ្សព្វផ្សាយតម្លៃវប្បធម៌ និងបេតិកភណ្ឌដ៏គួរឲ្យគោរព និងដើម្បីផ្សព្វផ្សាយសារយ៉ាង​​ទូលំទូលាយអំពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជនជាតិដល់ប្រជាជន និងអ្នកទេសចរ​ផង​ដែរ

ទស្សនីយភាពសិល្បៈរបស់ខេត្តអានយ៉ាងក្នុងពិធីបិទ

ពិធីបុណ្យឆ្នាំនេះមានការចូលរួមពីខេត្ត និងក្រុងចំនួនគឺខេត្តខាញ់ហ្វារ ខេត្តយ៉ាឡាយ ខេត្តដាក់ឡាក់ ខេត្តឡាំដុង ខេត្តអានយ៉ាង ខេត្តតៃនិញ និងទីក្រុងហូជីមិញ ដោយមានសិប្បករ សិល្បករ តារាសម្តែង អត្តលិក និងសាធារណជនជាង ១.០០០ នាក់​ចូល​រួម​សម្តែង បង្ហាញពីតម្លៃវប្បធម៌ប្រពៃណី និងខ្លឹមសារនៃវប្បធម៌ចាមតាមរយៈកម្មវិធីសិល្បៈ និងកីឡាប្លែកៗពីតំបន់នីមួយៗ ដូចជា មហោស្រពសិល្បះមហាជន ការ​សម្តែងសម្លៀកបំពាក់ជនជាតិចាម ការប្រកួតប្រជែងកីឡា និងល្បែងប្រពៃណី សកម្មភាពទេសចរណ៍ និងការតាំងពិព័រណ៍ផលិតផលសិប្បកម្មប្រពៃណីទទួលបានជោគជ័យយ៉ាងល្អប្រសើរ។

អ្នកស្រី ទ្រីញធីធ្វី អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និង​ទេស​ចរណ៍ និងលោក ឡុងបៀន សមាជិក​គណៈ​អចិ​ន្ត្រៃ​យ៍​បក្សខេត្ត អនុប្រធានប្រចាំការនៃគណៈ​កម្មាធិ​ការ​​ប្រជាជនខេត្តខាញ់ហ្វា បានប្រគល់ប័ណ្ណ​សរសើរ​ពី​ក្រ​សួងវប្បធម៌ កីឡា និងទេសចរណ៍​ដល់គណៈប្រតិភូ​ដែល​ចូលរួមក្នុងពិធីបុណ្យ។
គណៈកម្មការរៀបចំពិធីបុណ្យវប្បធម៌ជនជាតិចាមលើកទី៦ បានផ្តល់រង្វាន់ A ដល់ទស្សនីយភាព និងខ្លឹម​សារ​ដែលមានស្នាដៃឆ្នើមនៅក្នុងពិធីបុណ្យ
គណៈកម្មការរៀបចំពិធីបុណ្យវប្បធម៌ជនជាតិចាមលើកទី៦ ផ្តល់រង្វាន់ B សម្រាប់ទស្សនីយភាព និងខ្លឹម​សារ​ឆ្នើម​នៅ​ក្នុងពិធីបុណ្យ
គណៈកម្មការរៀបចំពិធីបុណ្យវប្បធម៌ជនជាតិចាមលើកទី៦ ផ្តល់រង្វាន់ C សម្រាប់ទស្ស​នីយភាពនិង​ខ្លឹមសារ​ឆ្នើម​នៅក្នុងពិធីបុណ្យ

តាមរយៈបណ្តាថ្ងៃដែលប្រព្រឹត្តទៅយ៉ាងផុលផុសដោយសកម្មភាពវប្បធម៌ សិល្បៈ កីឡា និងទេសចរណ៍ គណៈប្រតិភូដែលចូលរួមបានបន្សល់ទុកនូវចំណាប់អារម្មណ៍វិជ្ជមានជាច្រើន ដែលរួមចំណែកសាយភាយ​នូវ​តម្លៃវប្បធម៌ប្រពៃណីរបស់ប្រជាជនចាម និង​បង្កើន​ការផ្លាស់ប្តូរ សាមគ្គីភាពរវាងមូលដ្ឋាននានា។ ដើម្បីទទួលស្គាល់សមិទ្ធផលលេចធ្លោរបស់គណៈប្រតិភូ គណៈកម្មការបានផ្តល់រង្វាន់ A ចំនួន ១៩ រង្វាន់ B ចំនួន ១៩ និង​​រង្វាន់ C ចំនួន ២០ ដល់ទស្សនីយភាព និងខ្លឹម​សារ​លេចធ្លោនៅក្នុងពិធីបុណ្យ។

គណៈកម្មការរៀបចំពិធីបុណ្យវប្បធម៌ជនជាតិចាមលើកទី៦ ផ្តល់រង្វាន់ក្រុមសម្រាប់សកម្ម​ភាពកីឡា​នៅក្នុង​ពិធី​បុណ្យ

ទៅទន្ទឹមនិងសកម្មភាពវប្បធម៌ សិល្បៈ បណ្តាវិញ្ញា​សា​ប្រកួតកីឡា និងល្បែងប្រជាប្រិយរបស់ជនជាតិចាមក៏បាន ប្រព្រឹត្តទៅយ៉ាងផុលផុស និងទាក់ទាញ រួមចំណែកដល់ការពង្រឹងសាមគ្គីភាព និងផ្លាស់ប្ដូររវាង​មូល​ដ្ឋាន​ដែលមានជនរួមជាតិចាមរស់នៅ។ គណៈកម្មការរៀបចំពិធីបុណ្យ បានផ្តល់មេដាយមាសចំនួន ១១៧ មេដាយប្រាក់ចំនួន ១១៧ និងមេដាយសំរិទ្ធចំនួន ២ សម្រាប់សកម្មភាពកីឡា។

តាមរយៈពិធីបុណ្យ បណ្តាតម្លៃពិសេសៗនៃវប្បធម៌ចាមនៅតែបន្តបានណែនាំ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ទស្សនិកជនក្នុងប្រទេស និងអន្តរជាតិ រួមចំណែកបង្កើនការយល់ដឹងរបស់បណ្តាថ្នាក់ បណ្តាផ្នែក និងសហគមន៍អំពីទំនួលខុសត្រូវក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌។ តាមរយៈនោះ បង្កើតសន្ទុះដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌ ឧស្សាហកម្មវប្បធម៌ និងសិប្បកម្មប្រពៃណីដែលភ្ជាប់​នឹងជីវិតរបស់សហគមន៍ចាមក្នុងយុគសម័យថ្មី។

លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មា​ធិការ​ប្រជា​ជន​ខេត្ត​អានយ៉ាង ទទួលទង់ជាតិជាម្ចាស់ផ្ទះនៃពិធី​បុណ្យ​​វប្បធម៌ជនជាតិចាមលើកទី ៧ ឆ្នាំ ២០៣០ ពី​ថ្នាក់​​ដឹកនាំខេត្តខាញ់ហ្វា 
លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈ​កម្មាធិ​ការ​ប្រជា​ជន​ខេត្ត​អានយ៉ាង ថ្លែងសុន្ទរកថានៅក្នុងពិធី​

លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានសង្កត់ធ្ងន់ថា ការដែលបានធ្វើជាម្ចាស់ផ្ទះនៃពិធីបុណ្យវប្បធម៌ជនជាតិចាមលើកទី ៧ នៅឆ្នាំ ២០៣០ គឺជាកិត្តិយសដ៏ធំធេងមួយ ប៉ុន្តែក៏ជា ទំនួខុសត្រូវដ៏ធ្ងន់មួយសម្រាប់ខេត្តផងដែរ។ នេះមិនត្រឹមតែជាឱកាសដើម្បីបង្ហាញពីតម្លៃវប្បធម៌ដ៏ពិសេសរបស់ជនជាតិចាម និងរូបភាពខេត្តអានយ៉ាង​ពោពេញ​ទៅ​ដោយអត្តសញ្ញាណ ជិតស្និត មេត្រីភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដើម្បីពង្រឹងការផ្លាស់ប្តូរ និងការតភ្ជាប់រវាងតំបន់ដែលជនជាតិចាមរស់នៅ រួមចំណែកពង្រឹង​ធ្លុង​មហាសាមគ្គីជាតិ និងលើកកម្ពស់ការអភិវឌ្ឍវប្បធម៌ ទេសចរណ៍យចីរភាព។

ខេត្តអានយ៉ាងនឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ វិស័យ និងមូលដ្ឋានពាក់ព័ន្ធ ដោយប្តេជ្ញារៀបចំ ពិធីបុណ្យវប្បធម៌ជនជាតិចាមលើកទី ៧ ក្នុងឆ្នាំ ២០៣០ ដោយស្មារតីឧឡារិក និង​ពោពេញទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ៕ 

ប្រែ៖ ណារីពៅ