Bỏ qua đến nội dung chính
លោក ហូ វ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ធ្វើការជាមួយឃុំសង្កាត់ស្ថិតក្នុងអនុតំបន់ខាងកើតចំនួន ២៥

នៅថ្ងៃទី ២៥ ខែ ឧសភា នៅឃុំហូយអាន លោក ហូ វ៉ាន់ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្សខេត្ត និងប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ធ្វើអធិបតីកិច្ចប្រជុំជាមួយឃុំនិងសង្កាត់ចំនួន ២៥ ស្ថិតក្នុងអនុតំបន់ភាគខាងកើតខេត្តអានយ៉ាង។ អញ្ជើញចូលរួមផងដែរ មានលោក ឡេវ៉ាន់ភឿក លោក ង៉ោកុងធឹក អ្នកស្រី ង្វៀនធីមិញធ្វី និងលោក ឡេត្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ។

ទិដ្ឋភាពកិច្ចប្រជុំ

អនុតំបន់ភាគខាងកើតខេត្តអានយ៉ាង មានឃុំសង្កាត់​ចំ​នួន​ ២៥ រួមមាន៖ ចូវភូ ប៊ិញម៉ីអានចូវ ប៊ិញ​ហ្វាកឹន​ដាំង​វិញហាញ់ វិញអាន ចើម៉ើយ គូឡាវយៀងហូយ​អាន​ឡុងដៀន ញឺនម៉ី ឡុងគៀន ភូតាន់ ភូអាន អុកអ៊ែ ឌិញ​មី ភូហ្វា វិញត្រាច់ តៃភូ ថ្វយសឺន ឡុងស៊ៀនប៊ិញ​ឌឹក​មីធើយនិងមីហ្វាហ៊ឹង។ តំបន់នេះមានផ្ទៃដី​ធម្ម​ជាតិ​សរុប ១.៥៧០,៨៧គីឡូម៉ែត្រការ៉េ ជាមួយប្រជា​ជន​ជាង​ ១ លាននាក់។

អនុតំបន់ភាគខាងកើត ត្រូវបានតម្រង់ទិស​អភិវឌ្ឍន៍​ឲ្យ​ក្លាយ​ជាមជ្ឈមណ្ឌលកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ ភ្ជាប់​ជាមួយទីក្រុងចំណេះដឹង ពាណិជ្ជកម្ម និងសេវា​កម្ម​របស់​ខេត្ត។ ទម្រង់អភិវឌ្ឍន៍ក្នុងទិសដៅបញ្ចូល​គ្នា​រវាង​ទីក្រុង - ចំណេះដឹង - ផលិតកម្មកសិកម្មទំនើប បង្កើត​ជាខ្សែសង្វាក់តម្លៃកសិកម្មបច្ចេកវិទ្យាខ្ពស់ ដែល​មាននិរន្តរភាព និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់​ជាង​នៅលើទីផ្សារ។ ក្នុងនោះ ទីក្រុងឡុងស៊្វៀន បាន​តម្រង់​​ទិសអភិវឌ្ឍក្លាយជាទីក្រុងចំណេះដឹង - បៃតង - ទំ​នើប ​ដើរតួជាមជ្ឈមណ្ឌលអប់រំ បណ្តុះបណ្តាល ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ និងនវានុវត្តន៍របស់ខេត្ត។ 

លោក ហូវ៉ាន់ម៉ឹង ប្រធានគណកម្មាធិការ​ប្រជាជន​ខេត្ត​ថ្លែង​​មតិណែនាំក្នុងកិច្ចប្រជុំ

ថ្លែងក្នុងកិច្ចប្រជុំ លោកហូ វ៉ាន់ម៉ឹង ប្រធានគណៈ​កម្មា​ធិ​ការ​ប្រជាជនខេត្ត បានវាយតម្លៃថា អនុតំបន់ភាគ​ខាង​កើត​មានលក្ខខណ្ឌគ្រប់គ្រាន់ទាំងដីធ្លី និងធនធាន​មនុ​ស្ស​​សម្រាប់អភិវឌ្ឍន៍នាពេលខាងមុខ មាន​ផែន​ការ​រៀប​ចំ​ចម្រុះ សក្ដានុពលខ្ពស់អភិវឌ្ឍន៍ខាង​វិស័យ​កសិ​កម្ម ឧស្សា​ហកម្ម តំបន់ទីក្រុងសកលវិទ្យាល័យ ហើយ​ព្រម​ទាំងមានរាចរណ៍ដឹកជញ្ជូនអំណោយផលខណៈដែលស្ថិត​នៅលើខ្សែផ្លូវសំខាន់ពីកើតទៅលិច ភ្ជាប់ជាមួយ​ខេត្ត​ដុងថាប និងកឹនធើ។ 

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ស្នើ​ឲ្យ​ប្រធានគណៈកម្មាធិការប្រជាជនឃុំសង្កាត់ទាំង ២៥​ ត្រូវមានភាពសកម្ម និងលើកកម្ពស់​ស្មារតីទទួល​ខុស​ត្រូវខ្ពស់ក្នុងការគ្រប់គ្រង និងប្រតិបត្តិ។ ពង្រីក​គុណ​សម្បត្តិរបស់អនុតំបន់ខាងកើតដើម្បី

អភិវឌ្ឍសេដ្ឋកិច្ចសង្គម ទាក់ទាញការវិនិយោគ និងកែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធឲ្យល្អឥតខ្ចោះ រួមចំណែក​បង្កើន​កំ​ណើន​សេដ្ឋកិច្ចកម្រិត ២ខ្ទង់។​ 

នៅក្នុងកិច្ចប្រជុំ លោក ហូវ៉ាន់ម៉ឹង ប្រធាន​គណក​ម្មាធិ​ការ​ប្រជាជនខេត្តបានកត់ត្រាទទួលស្គាល់ និង​លើក​សរ​សើរ​ពីឃុំសង្កាត់ទាំង ២៥ របស់អនុតំបន់ខាង​កើតបាន​ផ្តោត​លើការណែនាំភារកិច្ចសេដ្ឋកិច្ចក្នុងរយៈពេល ៥ខែ​ដើម​ឆ្នាំ ២០២៦។ អនុវត្តអាជ្ញាធរមូលដ្ឋាន ២ថ្នាក់ និង​ធា​នាសន្តិសុខសង្គមបានល្អ។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណកម្មាធិការប្រជា​ជន​ខេត្ត​តម្រូវឲ្យគណកម្មាធិការប្រជាជនឃុំសង្កាត់និងលេខាគណកម្មាធិការបក្សបន្តយកចិត្តទុកដាក់ណែនាំអភិវឌ្ឍសេដ្ឋ​កិច្ចសង្គម ធានាសន្តិសុខជាតិ ត្រួតពិនិត្យ និ​ង​តាម​ដានជាប្រចាំមិនទុកឲ្យប៉ះពាល់ដល់ការងាររួម។ បង្កើន​ការបញ្ចេញថវិកាទុនវិនិយោគសាធារណៈ។ អនុ​វត្ត​គោលដៅ និងភារកិច្ចប្រកបដោយប្រសិទ្ធភាព ព្រម​ទាំង​ត្រួតពិនិត្យ និងតាមដានជាប្រចាំ ដើម្បីធានាបាន​នូវ​គោល​ដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ តាមរយៈនោះ ក្នុង​ដំណើរការចាត់តាំង និងអនុវត្តត្រូវ​ផ្សារភ្ជាប់​នឹង​ស្មារ​តី​ “ច្បាស់ ៦”  និងវាយតម្លៃកម្មាភិបាល។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណកម្មាធិការប្រជា​ជន​ខេត្ត​ថ្លែង​មតិណែនាំក្នុងកិច្ចប្រជុំ

បណ្តាមូលដ្ឋានត្រូវជម្នះលើបញ្ហាខ្វះខាតបន្តទៀត ជា​ពិ​សេស​​គឺចំពោះគោលដៅសេដ្ឋកិច្ចសង្គម ដែល​សម្រេច​បាន​អត្រាទាប ដូចជា៖បញ្ចេញថវិកាទុនវិនិយោគ និងរំ​ដោះ​ផ្ទៃ​រាបជាដើម។  

អនុវត្ត​ភារកិច្ច​មានប្រសិទ្ធភាព មាន​ផលិត​ផលជាក់ស្តែង ស្របតាមសេចក្តីសម្រេចចិត្ត និង​កម្មវិធីសកម្មភាពរបស់មជ្ឈិម ខេត្ត និងមូលដ្ឋាន។ហើយបន្តអនុវត្តមានប្រសិទ្ឋភាពទម្រង់អាជ្ញាធរមូលដ្ឋាន២ថ្នាក់។គណកម្មាធិការបក្សមូលដ្ឋានវាយ​តម្លៃ​សមត្ថ​​ភាពកម្មាភិបាលជាសាធារណៈ តម្លាភាព និងសត្យា​នុ​ម័ត្រ​។បង្កើនការងារបណ្តុះបណ្តាល ហ្វឹកហ្វឺន លើកកម្ពស់​ចំ​ណេះ​ដឹងជំនាញសម្រាប់កម្មាភិបាលថ្នាក់ឃុំសង្កាត់។  ប្រ​មូល​ផ្តុំដោះស្រាយបែបបទរដ្ឋបាល សម្រាប់​ប្រជា​ជន​និងធុរកិច្ច។

បណ្តាឃុំសង្កាត់ផ្តោតលើការបញ្ចប់ផែនការឃុំ និង​សង្កាត់នៅក្នុងខែមិថុនាដើម្បីបង្កើតឱកាសសម្រាប់ការអភិ​វឌ្ឍ។ តាមរយៈនោះ ការរៀបចំផែនការឃុំ និង​សង្កាត់​ត្រូវច្បាមជាប់ទៅនឹងការរៀបចំផែនការខេត្ត។ បង្កើន​ការគ្រប់គ្រងរដ្ឋលើគ្រប់វិស័យ ថែទាំជីវភាព​រស់​នៅ​របស់​ប្រជាជន និងពិនិត្យសាឡើងវិញ​គ្រួសារក្រី​ក្រ​នៅ​​ក្នុងខេត្ត។ក្រៅពីនេះ ធានាសន្តិសុខនយោបាយ និង​សុវត្ថិភាពសណ្តាប់ធ្នាប់សង្គម ដោយធានា​ថា​បណ្តា​ឃុំ​សង្កាត់គ្មានគ្រឿងញៀន ហើយដោះស្រាយពាក្យ​បណ្តឹង​​ស្របតាមបទប្បញ្ញតិ។

ថ្នាក់ដឹកនាំមូលដ្ឋានថ្លែងនៅក្នុងកិច្ចប្រជុំ
លោក ផាមមិញតឹម នាយកមន្ទីរហិរញ្ញវត្ថុ រាយការ​ណ៍​អំ​ពី​ការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម​ក្នុង​ត្រី​មាស​ទី១ របស់ឃុំសង្កាត់នានា ក្នុងអនុតំបន់ភាគ​ខាង​កើត​ខេត្តអានយ៉ាង

យោងតាមបាយការណ៍អនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​ក្នុងត្រីមាសទី១ របស់ឃុំសង្កាត់អនុតំបន់​ខាង​កើត​​អានយ៉ាង ក្នុងរយៈពេលកន្លង ការងារដឹកនាំ និង​ចាត់​​ចែងរបស់គណៈកម្មាធិការប្រជាជនឃុំ និងសង្កាត់​នានានៅអនុតំបន់ភាគខាងកើតបានផ្សព្វផ្សាយអនុវត្តទាន់​ពេល និងស្របគ្នា ដោយច្បាមជាប់គោលការណ៍  និង​សេចក្តីសម្រេចចិត្តរបស់មជ្ឈិមនិងខេត្ត។ បណ្តា​ភារ​កិច្ច និងដំណោះស្រាយបានដាក់ចេញជា​មូលដ្ឋាន​ហើយ​បានរៀបចំអនុវត្តម៉ឹងមាត់និងសម្រេចបាន​លទ្ធ​ផល​វិជ្ជមានជាច្រើនលើវិស័យផ្សេងៗ។ 

ចំណូល​ថវិកា​សរុប​បាន ៥០៩.៧៥០/១.៩៥០.៥៣៨លានដុង លើ​ផែន​​ការ 1.950.538 លានដុង (សម្រេចបាន ២៦,១​៣%​​)។ អត្រាដោះស្រាយឯកសាររដ្ឋបាលសម្រេច​បាន​ពី​ ៩៨% ឡើងទៅ។​ការកាត់បន្ថយពេលវេលាដំណើរ​ការ​សម្រាប់នីតិវិធីរដ្ឋបាល និងការដោះស្រាយ​ពាក្យ​បណ្តឹង​ និងការបរិហារបានអនុវត្តយ៉ាងតឹងរ៉ឹង និងស្រប​តាម​បទប្បញ្ញត្តិ។

វិស័យវប្បធម៌ អប់រំ សុខាភិបាល និងសន្តិសុខសង្គម​បន្ត​​បាន​យកចិត្តទុកដាក់ ជីវភាព​សម្ភារៈនិងស្មារតី​របស់​​​ប្រជាជនបានកែចម្រើនបន្តិចម្តងៗ។ ការ​ការពារ​សន្តិ​សុខ​ជាតិ និងសន្តិសុខត្រូវបានរក្សា​ សណ្តាប់ធ្នាប់ និង​សុវត្ថិភាពសង្គមមានស្ថិរភាពជាមូលដ្ឋាន ហើយ​ការទំ​នាក់​ទំនងការទូត និងកិច្ចសហប្រតិបត្តិការ​អភិ​វឌ្ឍ​ន៍​​បានបង្កើននិងពង្រឹង៕

ប្រែ៖ ណារីពៅ