អានយ៉ាងមានភាពវាយទម្លុះពីទម្រង់ស្ថាប័ន-រដ្ឋនិងឯកជន ដើម្បីសេដ្ឋកិច្ចឯកជនឈានឡើង

នៅថ្ងៃទី៣០ ខែមិថុនា សមាគមធុរជនវ័យក្មេងវៀតណាម បានសហការជាមួយសមាគមធុរកិច្ចវ័យក្មេងខេត្តអានយ៉ាង រៀបចំវេទិកាសន្ទនាថ្នាក់មូលដ្ឋាន និងវេទិកាសេដ្ឋកិច្ចឯកជនវៀតណាម ២០២៦ (VPSF 2026) នៅខេត្តអានយ៉ាង ក្រោមប្រធានបទ៖ “សេដ្ឋកិច្ចឯកជនវៀតណាម៖ មានភាពវាយទម្លុះពីទម្រង់ស្ថាប័ន- រដ្ឋ និងឯកជនរួមគ្នា - ឆ្ពោះទៅយុគសម័យឈានឡើង”។

ប្រតិភូ​ចូលរួម​ក្នុង​វេទិកា​សន្ទនាសេដ្ឋកិច្ច​វិស័យ​ឯកជន​វៀតណាម២០២៦ (VPSF 2026) នៅ​ខេត្ត​អានយ៉ាង

អញ្ជើញចូលរួមមាន លោក ហូ វ៉ាន់ ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ លោក ឡេ មិញ ហ្វ័ន អតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាអតីតអនុប្រធានរដ្ឋសភា។ លោក ឡេ ​ទ្រុង ហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ព្រម​​ទាំងតំណាងមន្ទីរ គណៈ ផ្នែកពាក់ព័ន្ឋ។ អ្នកជំនាញ​ការសេដ្ឋកិច្ច អ្នកវិទ្យាសាស្ត្រ តំណាង​សហ​សមាម​​ធុរកិច្ច  ធុរជននិងសហគមន៍ធុរកិច្ចនៅលើ​ភូមិសា​ស្ត្រ​ខេត្តជាច្រើនកុះករ

កម្មវិធីនេះជាសកម្មភាពមួយក្នុងក្របខណ្ឌ VPSF ២០២៦ ដែលជាវេទិកាសន្ទនាគោលនយោបាយសំខាន់ រៀបចំដោយសមាគមធុរជនវ័យក្មេងវៀតណាម សំ​ដៅបង្កើតវេទិកាសន្ទនាមានប្រសិទ្ធភាព និង​ពហុវិមាត្ររវាងសហគមន៍ធុរកិច្ចឯកជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់​។ តាមរយៈនោះ រួមចំណែកកសាងបរិយាកាសវិនិយោគ និងធ្វើអាជីវកម្មមានតម្លាភាព ងាយស្រួល ប្រសិទ្ធភាព និងចីរភាព។ 

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការ​ប្រជា​ជន​ខេត្ត​​ ថ្លែងមតិអបអរសាទរ

ថ្លែងមតិអបអរសាទរ លោក ហូ វ៉ាន់ ម៉ឹង ប្រធាន​គណ​កម្មា​ធិ​ការប្រជាជនខេត្តបានបញ្ជាក់ថា វិស័យសេដ្ឋកិច្ចឯកជនបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ខេត្ត តំបន់វាល​រាប​ទន្លេ​គឺវ​ឡុង និងនៅក្នុងប្រទេសទាំងមូល។ ដូច្នេះ ភាពជោគ​​ជ័យរបស់ធុរកិច្ច គឺជាការអភិវឌ្ឍរបស់ខេត្តអានយ៉ាង។ តាមនោះខេត្តអានយ៉ាង​បានសន្យាថានឹង​ប្តេជ្ញា​ចិត្ត​​ស្តាប់យោបល់ រួមដំណើរជាមួយធុរកិច្ចជានិច្ច ដើម្បី​ដោះស្រាយការលំបាក និងបញ្ហាទាក់​ទិន​បានទាន់ពេលវេលា បង្កើតលក្ខខណ្ឌអំណោយផលបំផុត​សម្រាប់​ធុរកិច្ចមានទំនុកចិត្តក្នុងការវិនិយោគ ពង្រីកផលិតកម្មអាជីវកម្ម ផ្លាស់ថ្មីច្នៃប្រឌិត និងអភិវឌ្ឍដោយចីរភាព។

តាមរយៈវេទិកានេះ ខេត្តអានយ៉ាងសង្ឃឹមថានឹងទទួលបានយោបល់ និងសំណើល្អៗពីអតីតថ្នាក់ដឹកនាំ អ្នកជំនាញ​​ការ និងវាគ្មិន ដើម្បីស្ថាប័នមានភាពវាយ​ទម្លុះ​បង្កើន​​​កិច្ចសហការរវាងរដ្ឋនិងឯកជន និងជំរុញ​​សេដ្ឋកិច្ច​​ឯកជនអភិវឌ្ឍជាបន្តទៀត។ 

ប្រតិភូ​ធ្វើ​ពិធីការ​បើក​សម័យ​សន្ទនា​

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានឲ្យដឹងថា រយៈពេលកន្លង ខេត្តបានអនុវត្តវិធាន​​ការជាច្រើន ដើម្បីបំពេញបន្ថែមបទប្បញ្ញត្តិ យន្តការ និងគោលនយោបាយ ដើម្បីជំរុញកិច្ច​សហការ​រវាងរដ្ឋ និងឯកជន បើកចំហប្រភពធនធាន និងបង្កើតកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។

នៅឆ្នាំ២០២៥ អានយ៉ាងសម្រេចបានអត្រាកំណើនសេដ្ឋកិច្ច ៨,៣៩% ខ្ពស់ជាងគេនៅតំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ នៅក្នុងសន្ទស្សន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្តអានយ៉ាងសម្រាប់ឆ្នាំ២០២៦ ខេត្តមាន​សន្ទស្សន៍​ប្រមូល​​ទុនវិនិយោគសរុបចំនួន ១១៣ ពាន់ពាន់លានដុង​។​ ក្នុងនោះ វិនិយោគសាធារណៈស្មើអត្រា ២៨ ពាន់ពាន់លានដុង នៅសល់ប្រមាណ ៨៥ ពាន់ពាន់លានដុង ភាគច្រើនផ្អែកលើសមសភាគសេដ្ឋកិច្ចផ្សេងៗ ជាពិសេស​គឺសេដ្ឋកិច្ចឯកជន។

បន្ទាប់ពីការរួមបញ្ចូលគ្នា អានយ៉ាងមានផ្ទៃដីធំជាងគេនៅ​​តំបន់វាលរាបទន្លេគឺវឡុង ប្រមាណ ១០.០០០ គីឡូ​​ម៉ែត្រការ៉េ និងមានប្រជាសាស្ត្រឈរលំដាប់ទី៣ទូទាំងប្រទេស ប្រមាណ ,៩២ លាននាក់។ ខេត្តបានប្រកាសកែសម្រួលផែនការអភិវឌ្ឍខេត្តអានយ៉ាងម្រាប់ដំណាក់កាល២០២១-២០៣០ និង​ចក្ខុ​វិ​ស័យ​ដល់ឆ្នាំ២០៥០ ដោយមានចំណុចថ្មីជាច្រើន ផ្តោតលើតំបន់សេដ្ឋកិច្ចសំខាន់ៗចំនួន ៥ យកតំបន់ពិសេសភូ​គ្វឹ​​ជា “ក្បាលនាវា” នាំផ្លូវក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ ជាមួយគ្នានេះដែរ ខេត្តកំពុងជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍សំខាន់ៗ។ ក្នុងនោះ មានផ្លូវល្បឿនលឿន ចូវដុក-កឹនធើ-សុកត្រាំងផ្លូវ N1 ស្រប​តាមព្រំដែន ខេត្តកំពុងសហការជាមួយក្រសួង ផ្នែកនានា ដើម្បី​​ស្នើសុំការអនុម័តគម្រោងផ្លូវល្បឿនលឿន ហាទៀន-រ៉ាច់​យ៉ា-បាក់លៀវ។

ដើម្បីវិស័យកសិកម្មជាសសរស្តម្ភពិតប្រាកដនៃខឿនសេដ្ឋកិច្ច និងធានានូវគោលដៅកំណើនសេដ្ឋកិច្ច ដូច​ដែល​លោក  ហូ វ៉ាន់ ម៉ឹង បានលើកឡើង ខេត្តអាន​យ៉ាង​​គួរតែបំបែហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងបង្កើន​ជា​សន្សឹម​ៗនូវវិស័យឧស្សាហកម្ម ហើយ​កាត់បន្ថយ​ជា​សន្សឹម​ៗ​នូវវិស័យកសិកម្ម ដោយភ្ជាប់កសិកម្មជាមួយឧស្សាហកម្មកែច្នៃជ្រៅ ដូចជា ការផលិតកូឡាជែន អូមេហ្គា៣ និងឱសថធម្មជាតិតំបន់បៃនូយជាដើម។ ទន្ទឹមនឹងនេះ ជំរុញខ្លាំងការបំបែសេដ្ឋកិច្ចកសិកម្មពហុតម្លៃដោយរួមបញ្ចូលការផលិតស្រូវអង្ករ កែច្នៃកសិកម្ម ជាមួយវិស័យទេសចរណ៍ និងសេវាកម្មនៅ​លើវាល​ស្រែ​

លោក ដាំង ហុង អាញ អនុប្រធានសហ​សមាគម​យុវ​ជន​​វៀតណាម និងជាប្រធានសមាគមធុរជន​វ័យក្មេង​វៀត​ណាម ថ្លែងមតិបើកកម្មវិធី

ថ្លែងមតិបើកកម្មវិធី លោក ដាំង ហុង អាញ់ អនុប្រធាន​សហ​សមាគមយុវជនវៀតណាម និងជាប្រធានសមាគម​ធុរជនវ័យក្មេងវៀតណាម បានសង្កត់ធ្ងន់ថា វេទិកា​សន្ទនា​ខេត្តអានយ៉ាង បានប្រព្រឹត្តទៅក្នុងបរិបទដែលមូលដ្ឋានកំពុងមានឱកាសអភិវឌ្ឍធំៗពីបរិយាកាសអភិវឌ្ឍថ្មីបន្ទាប់ពីរួមបញ្ចូលគ្នា។ ជាមួយនឹងប្រៀបខ្លាំងពិសេសពីតំបន់ព្រំដែន តំបន់​​វាលរាប សមុទ្ទនិងកោះ កសិកម្ម logistics ពាណិជ្ជកម្មតាមព្រំដែន ទេសចរណ៍ និងសេដ្ឋកិច្ចសមុទ្ទ អានយ៉ាងមានសក្តានុពល​ធំទូ​លាយ​ដើម្បី​បង្កើតកម្លាំងជំរុញថ្មីសម្រាប់តំបន់សេដ្ឋកិច្ចឯកជន។

យោង​តាមលោក ដាំង ហុង អាញ់ បញ្ហាសំខាន់គឺ ត្រូវធ្វើយ៉ាងណាដើម្បីប្រែក្លាយសក្តានុពល និងអត្ថប្រយោ​​ន៍ទាំងនេះ ឲ្យក្លាយជាសមត្ថភាពប្រកួតប្រជែង និងជាកម្លាំងជំរុញពិតប្រាកដសម្រាប់ធុរកិច្ច និងប្រជាពលរដ្ឋ។ មិនត្រឹមតែបង្អង់នៅត្រឹមតែការ​បង្ហាញ​ពីការ​លំ​បាក​​ឬទទួលសំណើប៉ុណ្ណោះទេ នេះ​ជាការសន្ទនា​ពិត​ប្រា​កដរវាងធុរកិច្ច អាជ្ញាធរ អ្នកជំនាញការ និងអ្នកវិទ្យាសាស្ត្រ ដើម្បីរួមគ្នារកឃើញចំណុចស្ទះ ស្នើដំណោះស្រាយ និងជំរុញការកែលម្អគោលនយោបាយ។ សមាគម​ធុរជនវ័យក្មេងវៀតណាមសង្ឃឹមថានឹ​ងបានរួមដំណើរជាមួយខេត្តអានយ៉ាង​នៅក្នុងទិដ្ឋភាពទាំង ៣ ជាបន្តទៀត។ នោះគឺការតភ្ជាប់គោលនយោបាយ ការ​តភ្ជាប់ទីផ្សារ និងការកសាងស្ថាប័នធុរកិច្ចថ្មី-មាន​ភាពក្លាហានជាង ច្នៃប្រឌិតជាង និងមានការ​ទទួលខុសត្រូវខ្ពស់​​ជាង

លោក ឡេ មិញ ហ្វ័ន អតីត​សមាជិក​គណៈ​កម្មាធិ​ការ​មជ្ឈិម​បក្ស និងជាអតីតអនុប្រធានរដ្ឋសភា​ថ្លែងមតិ​នៅ​ក្នុង​កម្ម​វិធី
ប្រតិភូផ្លាស់ប្តូរទស្សនៈដោយបង្កើតសម័យសន្ទនាបើកចំហ

ក្នុងក្របខ័ណ្ឌកម្មវិធី អ្នកជំនាញការ និងអ្នកវិទ្យាសាស្ត្របានចែករំលែកទស្សនៈស៊ីជម្រៅជាច្រើន និងបង្ហាញពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សំខាន់ៗសម្រាប់ខេត្តអានយ៉ាង។ មតិយោបល់ទាំងនេះផ្តោតលើការវិភាគនិន្នាការម៉ាក្រូសេដ្ឋកិច្ច លំហូរវិនិយោគ កម្លាំងជំរុញកំណើនថ្មី ក៏ដូចជាសក្តានុពលអភិវឌ្ឍរបស់មូលដ្ឋានក្នុងបរិកាសអភិវឌ្ឍទូលំទូលាយ។

អ្នកជំនាញការបានបញ្ជាក់ថា អានយ៉ាងកំពុង​មាន​សក្តា​នុ​ពលពិសេសដែលកម្រ ដោយមានតំបន់វាលរាប មាន​តំ​បន់​ព្រំដែន មានសមុទ្ទនិងកោះ មានកសិកម្ម ទេសចរណ៍ ភស្តុភារកម្ម និងសេដ្ឋកិច្ចច្រកទ្វារព្រំដែន នេះជា​គ្រឹះ​ដ៏សំខាន់សម្រាប់មូលដ្ឋានបង្កើតកំណើនថ្មី ប្រសិនបើទាញយកផលមានប្រសិទ្ឋភាពពីឧត្តមភាពប្រៀបធៀប និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង។

បទបង្ហាញពីអ្នកជំនាញការក៏បានសង្កត់ធ្ងន់លើការផ្លាស់ប្តូរ​ទម្រង់អភិវឌ្ឍតាមទិសដៅបៃតង ចីរភាព និងផ្អែកលើនវានុវត្តន៍ផងដែរ។ ក្នុងនោះ កសិកម្មបច្ចេកវិទ្យាខ្ពស់ កែច្នៃជ្រៅ ភស្តុភារកម្ម ទេសចរណ៍គុណភាពខ្ពស់ និងការផ្លាស់ប្តូរឌីជីថល ត្រូវបានកំណត់ថាជាវិស័យមាន​សក្តានុពលធំមានភាពវាយទម្លុះ៕

ប្រែ៖ ណារីពៅ