Bỏ qua đến nội dung chính
លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ដឹកនាំអនុវត្តកម្មវិធីគោលដៅជាតិដំណក់កាល ២០២៦-២០៣០ ព្រមៗគ្នា

ថ្ងៃទី១០ ខែមិថុនា គណៈកម្មាធិការប្រជាជនខេត្ត បានរៀបចំសន្និបាតផ្សព្វផ្សាយកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រដោយចីរភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំក្នុងដំណាក់កាល០២៦-២០៣៥ ដំណាក់កាលទី១៖ ពីឆ្នាំ២០២៦ ដល់ ២០៣០ នៅខេត្តអានយ៉ាង។ សន្និបាតនេះ ដឹកនាំដោយលោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាអនុប្រធានគណៈកម្មការដឹកនាំកម្មវិធីគោលដៅជាតិខេត្ត។ សន្និបាតបានភ្ជាប់តាមអនឡាញទៅកាន់ឃុំ សង្កាត់ និងតំបន់ពិសេសចំនួន ១០២។

ទិដ្ឋភាពសន្និបាត

ក្នុងដំណាក់កាល ២០២៦-២០៣០ ខេត្តអានយ៉ាង​សម្រេចបានគោលដៅកសាងជនបទថ្មីទំនើប វិបុល​ភាព​ ស្រស់ស្អាត ប្លែក និងប្រកបដោយចីរភាព ដោយ​ភ្ជាប់​ជាមួយនឹងនគរូបនីយកម្ម និងសម្របខ្លួនទៅនឹង​ការ​ប្រែប្រួលអាកាសធាតុ ដោយអភិវឌ្ឍន៍​តំបន់​ជន​ជាតិ​ភាគ​តិច និងតំបន់ភ្នំឲ្យគ្រប់ជ្រុងជ្រោយ អនុវត្តការ​កាត់​បន្ថយ​ភាពក្រីក្រពហុវិមាត្រ រួមបញ្ចូល ចីរភាព ធានា​សន្តិ​សុខសង្គម។

យោងតាមផែនទីបង្ហាញផ្លូវជាក់លាក់ ខេត្តខិតខំធ្វើ​ឲ្យ​ឃុំ​​សង្កាត់សម្រេចបានស្តង់ដារជនបទថ្មី (ឃុំ​សង្កាត់​ចំ​នួន​ ៨៥/៨៥) ១០០%  នៅឆ្នាំ ២០៣០។ ជា​ពិសេស​ក្នុង​ឆ្នាំ ២០២៦ នេះ នឹងផ្តោតលើ​ធនធាន​នាំឃុំ​ចំណុច​ចំ​នួន​ ១៣ ឲ្យសម្រេចបានស្តង់ដារតាម​លក្ខណៈ​វិនិ​ច្ឆ័យ​ដំណាក់កាល ២០២៦-២០២៣។ យ៉ាង​ហោច​ណាស់​ក៏មានឃុំសង្កាត់ចំនួន ៩ សម្រេចបានស្តង់​ដារ​ជន​បទថ្មីទំនើប។ ទន្ទឹមនិងនោះ គោលដៅកាត់​បន្ថយ​ភាព​ក្រីក្រពហុវិមាត្រថយចុះពី ០,៣% ឡើងទៅក្នុង​មួយ​ឆ្នាំនៅក្នុងខេត្តទាំងមូល។ ដោយឡែក​នៅតំ​បន់​ជន​ជា​តិភាគតិច និងតំបន់ភ្នំ កាត់បន្ថយពី ០,៣% ទៅ ០,៥% ក្នុងមួយឆ្នាំ ដោយប្តេជ្ញានាំឃុំសង្កាត់ចំនួន ១២ និង​ភូមិ​ចំនួន ៧០ ឲ្យចាកផុតពីស្ថាន​ភាពក្រីក្រ​ពិ​សេស​។​

លោក ឡេ ហ៊ូវត្វន នាយកមន្ទីរកសិកម្ម និងបរិស្ថាន ថ្លែង​មតិក្នុងសន្និបាត
លោក យ៉ាញថា នាយករងមន្ទីរជនជាតិ និង​សាសនា​ខេត្ត​អាន​យ៉ាង ថ្លែង​មតិក្នុងសន្និបាត

ដើម្បី​ធ្វើ​ឲ្យ​គោលដៅ​ខាងលើ​កាន់តែ​ច្បាស់លាស់ មន្ទី​រ​ក​សិកម្ម និងបរិស្ថាន រួមជាមួយមន្ទីរជនជាតិ និង​សាស​នា​ បានផ្សព្វផ្សាយខ្លឹមសារលម្អិតនៃសមាសធាតុ។ បណ្តា​ដំណោះស្រាយសំខាន់ៗរួមមាន៖ បញ្ចប់​ការ​រៀប​​​ចំផែនការព្រមៗគ្នា។ អភិវឌ្ឍន៍ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ចសង្គមភ្ជាប់នឹងតំបន់ជនបទ និងទីក្រុង។ រៀប​ចំ​រចនា​វិស័យកសិកម្មក្នុងទិសដៅអេកូឡូស៊ី និងរង្វង់​មូល​។ លើកកម្ពស់គុណភាពសេវា​រដ្ឋបាល​សាធា​រ​ណៈ​ និង​ការលើកកម្ពស់ការផ្លាស់ប្តូរឌីជីថលតាមរយៈទម្រង់ "ភូមិឆ្លាតវៃ"។

លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈ​កម្មាធិការ​ប្រជា​ជន​ខេត្ត ថ្លែងមតិក្នុងសន្និបាត

ថ្លែងមតិណែនាំក្នុងសន្និបាត លោក ឡេ វ៉ាន់ភឿក អនុ​ប្រធាន​គណៈកម្មាធិការប្រជាជនខេត្ត បាន​តម្រូវ​ឲ្យ​គ្រប់​ថ្នាក់ គ្រប់ផ្នែកបន្តពិនិត្យឡើងវិញ និងកែលម្អ​ប្រ​ព័ន្ធ​​យន្តការ គោលនយោបាយ ព្រមទាំងចេញ​ឯក​សារ​ណែ​នាំ​ពេញលេញសម្រាប់ការអនុវត្ត​កម្មវិធីតាម​របៀប​ធ្វើ​សមកាលកម្ម ឯកភាព ងាយស្រួលអនុវត្ត ស្របតាម​ទម្រង់​អង្គការរដ្ឋបាលពីរថ្នាក (ខេត្ត និងឃុំ)។

ការ​អនុវត្តមានប្រសិទ្ឋភាព និងការរួមបញ្ចូលគ្នាកម្មវិធី​គោល​ដៅជាតិស្របគ្នា ដូចជា៖ ទំនើបកម្ម លើកកម្ពស់​គុណ​ភាពអប់រំ និងបណ្តុះបណ្តាល។ ការអភិវឌ្ឍ​វប្ប​ធម៌​ ការថែទាំសុខភាព ប្រជាជន និងការ​អភិវ​ឌ្ឍ​។ ការ​បង្ការ​ និងទប់ស្កាត់គ្រឿងញៀនជាដើមដើម្បី​គាំទ្រ​ដល់​ការ​សម្រេចបាននូវគោលដៅកម្មវិធីអភិវឌ្ឍន៍ជនបទថ្មី ដោយធានាថាឃុំនានានៅលើផែនទីបង្ហាញផ្លូវសម្រាចបានលក្ខណៈវិនិច្ឆ័យដែលបានកំណត់។

រៀបចំអនុវត្តកម្មវិធីក្នុងទិសដៅខ្នូលពីពង្រីកវិសាលភាព និងបរិមាណ ទៅជាការលើកកម្ពស់គុណភាព ប្រ​សិទ្ធ​ភាព និងនិរន្តរភាពនៃការអភិវឌ្ឍជនបទថ្មី កាត់​បន្ថយភាពក្រីក្រដោយចីរភាពតាមរយៈវិធីសាស្រ្តពហុវិមាត្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុង​តំបន់ជន​ជាតិ​ភាគ​តិច និងតំបន់ភ្នំ។​ 

បន្តជំរុញខ្លាំងការអភិវឌ្ឍ​សេដ្ឋ​កិច្ច​​ជនបទក្នុងទីសដៅបង្កើនតម្លៃ និងចីរភាព។ ណែនាំ និង​គាំទ្រដល់ការអភិវឌ្ឍផលិតផល OCOP ទេស​ច​រ​ណ៍​​កសិកម្ម​/ទេសចរណ៍អេកូឡូស៊ី/ទេសចរណ៍​សហ​គមន៍ពិសេសដែលភ្ជាប់ទៅនឹងចំណុចខ្លាំងរបស់មូលដ្ឋាន​ និងតំបន់នីមួយៗ ក្នុងទិសដៅបៃតង និងចីរភាព។ លើកទឹកចិត្តដល់ការផ្លាស់ប្តូរឌីជីថលស្របតាមបទប្បញ្ញត្តិ ដើម្បីគាំទ្រ និងលើកកម្ពស់ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជន​បទក្នុងទិសដៅបៃតង និងចីរភាព។

ពង្រីកតួនាទីប្រធានកម្មរបស់ប្រជាជន និងអាជីវកម្មក្នុង​ដំ​ណើរការកសាងជនបទថ្មី។ បង្កើនការអធិការកិច្ច ការ​ត្រួត​ពិនិត្យ និងការវាយតម្លៃការអនុវត្ត​កម្មវិធី​នៅបណ្តា​ថ្នាក់​ និងបន្តាផ្នែក។ ធ្វើវិមជ្ឈការ និងផ្តល់អំណាច​ដល់​ថ្នាក់​ឃុំ និងសហគមន៍ប្រជាជនផ្សារភ្ជាប់នឹង​យន្តការ​ត្រួត​ពិនិត្យ វាយតម្លៃដែលមានតម្លាភាព និងការទទួល​ខុស​ត្រូវច្បាស់លាស់។ ជំរុញខ្លាំងការអនុវត្ត​បច្ចេកវិទ្យា​ព័ត៌​មាន ការផ្លាស់ប្តូរឌីជីថល កសាងមូលដ្ឋានទិន្នន័យ និង​ប្រព័ន្ធព័ត៌មានគ្រប់គ្រងកម្មវិធី។

ពង្រីកតួនាទីរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណា​មខេត្ត និងអង្គការនយោបាយ - សង្គមក្នុង​ការ​ឃ្លាំ​​មើល រិះគន់សង្គម និងប្រមូលមតិយោបល់លើក​ម្រិត​ពេញចិត្តរបស់ប្រជាជន។ ផ្តល់រង្វាន់​ទាន់ពេល​វេលា​​ដល់សមូហភាព និងបុគ្គលដែលមានស្នាដៃល្អ។ ទន្ទឹម​និងនោះ បង្ការទប់ស្កាត់ រកឃើញយ៉ាងសកម្ម និង​ដោះ​ស្រាយយ៉ាងតឹងរ៉ឹងនូវអាកប្បកិរិយាអវិជ្ជមាន ខ្ជះ​ខ្ជាយ​ និងការរំលោភបំពានក្នុងអំឡុង​ពេលអនុវត្ត​កម្ម​វិធី​។​

ទិដ្ឋភាពសន្និបាត

អំពីភារកិច្ចជាក់លាក់ លោក ឡេ វ៉ាន់ភឿក អនុប្រធាន​គណៈ​កម្មាធិការប្រជាជនខេត្ត បានណែនាំ​ដល់មន្ទីរ​កសិ​កម្ម​ និងបរិស្ថាន ឲ្យផ្តល់យោបល់ជាបន្ទាន់​លើ​ការ​ពង្រឹង​​គណៈកម្មការដឹកនាំកម្មវិធី និងស្ថាប័នប្រចាំការ មុន​ថ្ងៃទី ២០ ខែមិថុនា និងផ្តល់យោបល់លើការរៀប​ចំ​បទ​ប្បញ្ញត្តិស្តីពីគោលការណ៍ លក្ខណៈវិនិច្ឆ័យ បទដ្ឋាន​បែង​ចែកទុន និងផែនការបែងចែកប្រភពទុនសម្រាប់ឆ្នាំ ២០​២៦​ដំណាក់កាល ២០២៦-២០៣០។

មន្ទីរជនជាតិ និងសាសនា ដឹកនាំអនុវត្តសមាស​ភាគ​ទី​ពីរ​ឲ្យមានប្រសិទ្ធភាព ដោយសហការស្នើគោល​នយោ​បាយ​ឥណទានសង្គមតំបន់ជនជាតិភាគតិច និង​តំបន់​ភ្នំ​។​ មន្ទីរហិរញ្ញវត្ថុ ទទួលខុសត្រូវក្នុងការវាយ​តម្លៃ​ផែន​ការសម្រាប់ការបែងចែកប្រភពទុននៅសល់នៃថវិកាខេត្តដែលបន្តរហូតមកដល់ឆ្នាំ ២០២៦ និងផ្តល់យោបល់​លើ​ការ​ធ្វើឲ្យមានតុល្យភាព និងការបែងចែក​ថវិកាស​ម​ភា​​គីពីថវិកាខេត្ត។

ចំពោះគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ និង​តំបន់​ពិ​សេស​ លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានតម្រូវឲ្យរៀបចំផែនការអនុវត្តជាក់លាក់សម្រាប់ដំណាក់កាលនីមួយៗ និងជារៀងរាល់ឆ្នាំ ដោយធ្វើឲ្យ​មាន​តុល្យភាពថវិកាថ្នាក់ឃុំ ដោយជៀសវាងការ​កៀរគរ​ធន​ធានច្រើនពេកពីប្រជាជន និងជៀសវាងកើត​មាន​បំណល់​សាងសង់ជាមូលដ្ឋាន ព្រមទាំងចាត់តាំង​សមា​ជិក​ឲ្យ​តាមដាន និងអនុវត្តលក្ខណៈវិនិច្ឆ័យយ៉ាង​ដិត​ដល់​ត្រឹមត្រូវតាមផែនទីបង្ហាញផ្លូវដែលបានកំណត់៕

ប្រែ៖ ណារីពៅ