Bỏ qua đến nội dung chính
នៅថ្ងៃ ២១ ខែឧសភា ក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាងបានឆ្លងសេចក្តីសម្រេចចិត្តសំខាន់ៗចំនួន ១២ នៅក្នុងសម័យប្រជុំលើកទី ២

នៅថ្ងៃទី២១ ខែឧសភា ក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង នីតិកាលទី១១ អាណត្តិ ២០២៦-២០៣១ បានបើកសម័យប្រជុំលើកទី២ (សម័យប្រជុំឯកទេសបទ) ដើម្បីពិចារណា និងសម្រេចលើបញ្ហាមួយចំនួនដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត។ លោក ង្វៀនថាញ់ញ៉ាន អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ធ្វើជាអធិបតីក្នុងកិច្ចប្រជុំ។លោក ហូវ៉ាន់ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំ។

លោក ង្វៀនថាញ់ញ៉ាន ប្រធានក្រុមប្រឹក្សា​ប្រជា​ជន​ខេត្ត​ថ្លែង​មតិក្នុងកិច្ចប្រជុំ

ថ្លែងមតិក្នុងកិច្ចប្រជុំ លោក ង្វៀនថាញ់ញ៉ាន ប្រ​ធាន​ក្រុម​​ប្រឹក្សាប្រជាជនខេត្ត បានមានប្រសាសន៍ថា សម័យប្រជុំនេះកំពុងធ្វើឡើងនៅពេលដែលខេត្តអានយ៉ាង ផ្តោតការយកចិត្តទុកដាក់យ៉ាង​ខ្លាំងទៅ​លើ​គោល​ដៅ​នៃការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅឆ្នាំ ២០​២៦​។ 

បន្ទាប់ពីត្រីមាសទីមួយ នៅមានសម្ពាធយ៉ាងច្រើនជា​មួយ​គោលដៅកំណើន ខេត្តបានពិនិត្យ និងកែសម្រួល​សេ​ណារីយូ​អភិ​វឌ្ឍ​ជា​បន្ទាន់ ដោយកំណត់​ច្បាស់​កម្លាំង​ជំ​រុញ​កំណើន និងតំបន់ដែលមានដីនៅទំនេ បណ្តា​គម្រោង​សំណង់ និងភារកិច្ចសំខាន់ៗដែល​ចាំបាច់​ផ្តោត​លើជាបន្ទាន់នៅក្នុងត្រីមាសទីពីរ និងត្រីមាស​ដែល​នៅសល់នៃឆ្នាំ។ 

“នេះជាពេលវេលាដែលរាល់ផែនការត្រូវផ្តោតខ្លាំងលើការដោះស្រាយការលំបាក និងដោះស្រាយ​រលូន​ធន​ធាន​ និងការបង្កើតការផ្លាស់ប្តូរជាក់​ស្តែងក្នុង​ការ​អនុ​វត្ត​”​។​ ដោយមិនត្រឹមតែសម្រេចចិត្តក្នុង​គោលដៅប៉ុណ្ណោះ​ទេ​ ប៉ុន្តែត្រូវមានសកម្មភាពម៉ឺងម៉ាត់។ មិនត្រឹមតែ​ចេញ​យន្ត​ការ​នោះទេ យន្តការទាំងនោះត្រូវតែ​អនុវត្ត​ជាក់​ស្តែង​។ហើយលទ្ធផលចុងក្រោយត្រូវតែវាស់ដោយ​ការ​អភិវឌ្ឍរបស់ខេត្ត” លោក ង្វៀនថាញ់ញ៉ាន ប្រធានក្រុម​ប្រឹក្សា​ប្រជាជនខេត្តសង្កត់ធ្ងន់។

លោក ហូ វ៉ាន់មឿង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រជាជនខេត្តសម្រាប់អាណត្តិ ២០២៦-២០៣១។
លោក ង្វៀន ថាញ់ញ៉ឹន ប្រធានក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត ប្រគល់ផ្កាអបអរសាទរឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់​ហ៊ុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តអានយ៉ាង ដែលត្រូវបានជ្រើសតាំងជាសមាជិកគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង សម្រាប់អាណត្តិ ២០២៦-២០​៣១​។

នៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាប្រជាជនខេត្តបាន​សម្រេច​ដក​លោក ង្វៀន វ៉ាន់ង៉ាញ់ ឧត្តមសេនីយ៍ទោ និងជាមេ​បញ្ជា​ការ​នៃបញ្ជាការដ្ឋានយោធាខេត្តអានយ៉ាង ចេញ​ពី​តំ​ណែង​ជាសមាជិកគណៈកម្មាធិការប្រជា​ជនខេត្ត​អាន​យ៉ាង​ សម្រាប់អាណត្តិ ២០២៦-២០៣១ ដោយសារ​លោក​ត្រូវ​បានផ្ទេរសម្រួល និងតែងតាំងជាមេ​បញ្ជាការ​នៃ​បញ្ជាការដ្ឋានយោធាខេត្តកាម៉ៅ។ ទន្ទឹមនិងនោះ បោះ​ឆ្នោត​ជ្រើសតាំង លោក​ឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់​ហ៊ុង​ មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាខេត្ត​អាន​យ៉ាង​ ជាសមាជិកគណៈកម្មាធិការប្រជាជន​ខេត្តអាន​យ៉ាង​ អាណត្តិឆ្នាំ២០២៦-២០៣១។

ប្រតិភូក្រុមប្រឹក្សាប្រជាជនខេត្តអនុម័ត្រឆ្លងសេចក្តីសម្រេចចិត្តក្នុងកិច្ចប្រជុំ

ទន្ទឹមនិងនោះ ក្រុមប្រឹក្សាប្រជាជនខេត្តបានពិចារណា និង​សម្រេចលើបញ្ហាសមាជិកភាពស្ថិតក្នុងសមត្ថកិច្ច ព្រមទាំងអនុម័តលើសេចក្តីសម្រេចសំខាន់ៗចំនួន ១២ ដែលបម្រើតម្រូវការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត។

យោងតាមនោះ ក្រុមប្រឹក្សាប្រជាជនខេត្តបាន​អនុម័ត​សេចក្តីសម្រេចចិត្តដែលចែងអំពីគោលនយោបាយដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់​ មិនរាយការណ៍ និងមិនតាមបទបញ្ញតិ (IUU) របស់​ខេត្ត​អាន​យ៉ាង។ សេចក្តីសម្រេចបានចែងអំពី​អត្រាថ្លៃ​សេវាសូន្យដុងសម្រាប់ថ្លៃសេវាដែលស្ថិតក្នុងសមត្ថកិច្ចសម្រេចរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត នៅពេលផ្តល់​សេវាសាធារណៈតាមអ៊ីនធឺណិតនៅក្នុងខេត្តអានយ៉ាង។ សេចក្តីសម្រេចចិត្តបានចេញបទប្បញ្ញត្តិ​ស្តីពី​គោល​កា​រ​ណ៍ លក្ខណៈវិនិច្ឆ័យ និងបទដ្ឋានបែងចែកសម្រាប់​ដើម​ទុនវិនិយោគសាធារណៈពីថវិកាមូលដ្ឋាន ដំណាក់​កាល​ ២០២៦-២០៣០ នៅក្នុងខេត្តអាន​យ៉ាង។​សេច​ក្តី​សម្រេច​ចិត្តនេះអូសបន្លាយពេលអនុវត្តនិង​បញ្ចេញ​ថវិកាផែនការវិនិយោគទុនពីថវិកាមជ្ឈិមនៅ ២០២៥ មកឆាំ្ន ២០២៦ នៅក្នុងខេត្តអានយ៉ាង។

សេចក្តីសម្រេចចិត្តស្តីពីការសម្រេចគោលការណ៍បំបែគោលដៅប្រើប្រាសព្រៃឈើទៅជាគោលដៅប្រើប្រាស់ផ្សេងទៀតសម្រាប់ការអនុវត្តគម្រោងវិនិយោគអាងស្តុក​ទឹកយឿងដុង ២ - គម្រោងសមាសភាគវិនិ​យោគ​សាង​សង់សំណង់។ សេចក្តីសម្រេចចិត្តនៃសេចក្តី​សម្រេច​​គោលការ​ណ៍បំ​បែ​គោល​ដៅប្រើប្រាស់​ព្រៃ​ឈើ​ទៅជាគោលដៅផ្សេង​ដើម្បី​អនុវត្តគម្រោងខ្សែបណ្តាញអគ្គិសនី ១១០គី​ឡូ​វ៉ុល​ ភូក្វឹក - ភូក្វឹកខាងជើង ខេត្តគៀនយ៉ាង (សព្វថ្ងៃ​ជា​ខេត្ត​អានយ៉ាង)។ សេចក្តីសម្រេចចិត្ត​ស្តីពីការ​កែ​សម្រួល​ និងកាត់​បន្ថយ​អត្រា​​ការប្រាក់សម្រាប់ប្រាក់កម្ចី​ក្រោមកម្មវិធីឥណ​ទាន​គោលនយោបាយមួយចំនួនពីថវិកាមូលដ្ឋានប្រគល់ឲ្យសាខាធានាគារគោលនយោបាយសង្គមខេត្តអានយ៉ាង។ 

សេចក្តីសម្រេចចិត្តបានកំណត់កម្រិតចំណាយសម្រាប់ធានាកិច្ចព្រមព្រៀងអន្តរជាតិនៅខេត្តអានយ៉ាង។ សេចក្តីសម្រេចចិត្តកំណត់កម្រិតចំណាយសម្រាប់ការអនុវត្តភារកិច្ចនៃកម្មវិធីជាតិដើម្បីគាំទ្រដល់ធុរកិច្ចក្នុងការលើកកម្ពស់ផលិតភាព និងគុណភាព​ផលិត​ផល​នៅ​ខេត្ត​អានយ៉ាងក្នុងដំណាក់កាល ២០២៦-២០៣០។ សេចក្តីសម្រេចចិត្តកំណត់កម្រិតគាំទ្រក្នុងការបង់ធានារ៉ាប់រងសុខភាពសម្រាប់អ្នកមានកិត្យានុភាពក្នុងតំបន់ជនរួមជាតិភាគតិចក្រៅមុខសញ្ញាដែលបានបង់ដោយថវិការដ្ឋនិងគាំទ្របង់ធានារ៉ាប់រងសុខភាពនៅក្នុងខេត្តអានយ៉ាង។ល។  

ប្រធានសម័យប្រជុំនៃក្រុមប្រឹក្សាប្រជាជនលើកទី២  (កិច្ចប្រជុំឯកទេសកម្ម)​

ថ្លែងមតិបិទក្នុងកិច្ចប្រជុំ លោក ង្វៀនថាញ់ញ៉ាន ប្រ​ធាន​ក្រុមប្រឹក្សាប្រជាជនខេត្ត បានមានប្រសាសន៍ថា សេចក្តីសម្រេចចិត្តដែលបានអនុម័តនៅក្នុងកិច្ចប្រជុំនេះ​មិនត្រឹមតែដោះស្រាយតម្រូវការបន្ទាន់ប៉ុណ្ណោះទេ ថែម​ទាំង​កែលម្អបន្ថែមទៀតនូវយន្តការ និង​លក្ខ​ខណ្ឌ​ចាំ​បាច់​ ដើម្បីជំរុញកំណើន ដោះស្រាយ​ធន​ធាន​មនុស្ស​ បង្កើនប្រសិទ្ធភាពគ្រប់គ្រង ប្រតិបត្តិការ និង​បង្កើត​មូលដ្ឋានគ្រឹះសម្រាប់ផ្សព្វផ្សាយ​អនុវត្ត​ភារ​កិច្ច​សំ​ខាន់​ៗនៃអាណត្តិថ្មីផងដែរ។

ជាពិសេស ការចេញគោលនយោបាយដើម្បី​គាំទ្រ​ដល់​ការ​ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិន​រាយ​ការ​ណ៍ និងមិនគោរពតាមបទបញ្ញតិ(IUU)បាន​បង្ហាញ​ពី ការប្តេជ្ញាចិត្តនិងការទទួលខុសត្រូវ​ខាងនយោ​បាយ​របស់​ខេត្តក្នុងការធ្វើការជាមួយប្រទេសដទៃទៀត ដើម្បី​លុបចោលការព្រមានកាតលឿងរបស់គណៈកម្មការអឺរ៉ុប។ នេះមិនត្រឹមតែបញ្ហាដោយឡែករបស់វិស័យនេសាទ ឬ​របរ​រកទទួលទានរបស់អ្នកនេសាទប៉ុណ្ណោះទេ ប៉ុន្តែ​វាក៏​ទាក់​ទងដោយផ្ទាល់ទៅនឹងកិត្យានុភាពជាតិ រហូត​ដល់​កិច្ចសន្យារបស់វៀតណាមចំពោះសហគមន៍អន្តរជាតិក្នុងការអភិវឌ្ឍការនេសាទប្រកបដោយការទទួលខុសត្រូវ ដោយចីរភាពនិង គោរពតាមច្បាប់អន្តរជាតិ។

លោកប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បានស្នើឲ្យណៈ​កម្មា​ធិការប្រជាជនខេត្ត មន្ទីរ ផ្នែកពាក់ព័ន្ឋ និងមូល​ដ្ឋាន​នានា ឲ្យអនុវត្តសេចក្តីសម្រេចចិត្តទាំង​នោះឲ្យ​មានលក្ខណៈជាក់ស្តែងជាបន្ទាន់ដោយផែនការនិងកម្មវិធី​សកម្មភាព និងដំណោះស្រាយអនុវត្តជាក់លាក់ ដោយ​ធានាថាការងារច្បាស់លាស់ ដំណើរ​ការច្បាស់​លាស់​  ការទទួលខុសត្រូវច្បាស់លាស់ និងលទ្ធ​ផល​ច្បាស់​​លាស់។ ហើយលោកក៏ស្នើឲ្យបណ្តាគណៈ បណ្តា​​ក្រុមប្រតិភូ និងបណ្តាគណប្រតិភូនៃក្រុម​ប្រឹក្សា​ប្រ​ជា​ជនខេត្ត បន្តអនុវត្តតួនាទីឃ្លាំមើល តាមដានយ៉ាង​ដិតដល់នូវការផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តទាំងនោះ ហើយឆ្លុះបញ្ចាំងទាន់ពេល​វេលាអំពី​បញ្ហា​លំ​បា​ក​ និងបញ្ហាទាក់ទិនដែលកើតមានក្រៅផែ​នការ​ជាក់​ស្តែង​ ដើម្បីដោះស្រាយជាមួយគ្នា និងកែតម្រូវ​ឲ្យ​សម​ស្រប​៕

ប្រែ៖ ណារីពៅ