Bỏ qua đến nội dung chính
ក្រុមតំណាងរាស្ត្រលេខ ១០ នៃក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង ជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋនៅឃុំចំនួន ៣ មុនសម័យប្រជុំពាក់កណ្តាលឆ្នាំ ២០២៦

ថ្ងៃទី២៤ ខែមិថុនា នៅឃុំបាជុក(Ba Chúc) ក្រុមតំណាងរាស្ត្រលេខ ១០ នៃក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង នីតិកាលទី XI អាណត្តិ ២០២៦-២០៣១ បានរៀបចំជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតជាង ១៨០ នាក់ មកពីឃុំបាជុក(Ba Chúc) ឃុំវិញយ៉ា (Vĩnh Gia) និងឃុំអូឡឹម(Ô Lâm) មុនសម័យប្រជុំពាក់កណ្តាលឆ្នាំ ២០២៦។

តំណាងចូលរួមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត

ក្រុមតំណាងរាស្ត្រលេខ ១០ រួមមាន លោក ហូ វ៉ាន់ ម៉ឹង (Hồ Văn Mừng) សមាជិក​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ អនុលេខាគណៈកម្មាធិការបក្សខេត្ត និងជា​ប្រ​ធាន​​គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ លោក ង្វៀន​ ហុង ឌឺក (Nguyễn Hồng Đức) លេខា​គណៈ​កម្មា​ធិ​ការបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជន​សង្កាត់​​ទីញបៀន។អ្នកស្រី ង៉ោ គៀវ ក្វៀន (Ngô Kiều Quyên) អនុប្រធានគណៈកម្មការសេដ្ឋកិច្ច និងថវិកា នៃក្រុមប្រឹក្សាប្រជាជនខេត្ត។

នៅក្នុងកិច្ចជួបប្រាស្រ័យ តំណាងក្រុមតំណាង​រាស្ត្រ​លេខ​ ១០ បានរាយការណ៍អំពីស្ថានភាពសេដ្ឋកិច្ច–សង្គម​ក្នុងរយៈពេល ៦ ខែដំបូង ឆ្នាំ២០២៦ និង​ទិស​ដៅ​ ភារកិច្ចសម្រាប់ ៦ ខែចុងឆ្នាំ២០២៦។ ទន្ទឹម​នឹង​នោះ​ ក៏បង្ហាញអំពីលទ្ធផលនៃសម័យប្រជុំលើកទី២ (សម័យ​​ប្រជុំឯកទេសបទ) របស់ក្រុមប្រឹក្សា​ប្រជាជន​ខេត្ត​អានយ៉ាង នីតិកាលទី XI អាណត្តិ ២០២៦- ២០​៣១​ ផងដែរ។​

អ្នកបោះឆ្នោតបានដាក់សំណើទៅកាន់តំណាងរាស្ត្រក្រុមលេខ ១០ នៃក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង
ថ្នាក់ដឹកនាំមន្ទីរសំណង់ឆ្លើយតបទៅនឹងសំណើរបស់អ្នកបោះឆ្នោត

នៅក្នុងអង្គប្រជុំ ប្រជាពលរដ្ឋឃុំវិញយ៉ា(Vĩnh Gia) បាន​ស្នើតំណាងរាស្ត្រាឲ្យយកចិត្តទុក​ដាក់ដល់ការ​ដំ​ឡើង​​ស្លាកសញ្ញាចរាចរណ៍នៅលើផ្លូវខេត្តលេខ ៩៥៨ និងនៅតាមទីតាំងដែលមានហានិភ័យគ្រោះថ្នាក់ចរាចរណ៍​ខ្ពស់ និងដំឡើងប្រព័ន្ធកាមេរ៉ាតាមដាននៅតំបន់​ជាប់​ព្រំ​ដែន ហើយពិចារណាបើកច្រកព្រំដែន​បន្ទាប់​បន្សំ​វិញ​យ៉ា(Vĩnh Gia)ដើម្បីជំរុញការដោះ​ដូរពាណិជ្ជ​កម្ម​ទំ​និញ។

អ្នកបោះឆ្នោតឃុំអូឡឹម (Ô Lâm) បានស្នើឲ្យមន្ទីរសុខា​ភិ​បាល​​យកចិត្តទុកដាក់វិនិយោគ និងធ្វើទំនើបកម្ម​ហេដ្ឋា​​រចនាសម្ព័ន្ធ ព្រមទាំងបំពាក់សម្ភារៈបរិក្ខារពេទ្យ ដើម្បី​បំពេញតម្រូវការពិនិត្យ និងព្យាបាលជំងឺ​របស់​ប្រ​ជា​​ពលរដ្ឋឲ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះ ស្នើ​ឲ្យស្រាវជ្រាវនិងកែសម្រួលរបបគោលនយោបាយគាំទ្រ​ចំពោះ​អ្នកមិនជំនាញនៅថ្នាក់មូលដ្ឋាន និង​ពិ​ចារ​ណា​បង្កើនប្រាក់ឧបត្ថម្ភ ថវិកាប្រតិបត្តិការ​របស់​ភូមិ​នា​នា​ ជាពិសេសគឺភូមិតំបន់ឆ្ងាយ ដាច់ស្រយាល​ដើម្បី​ឲ្យ​សម​ស្របនឹងបរិមាណការងារ និងភារកិច្ចបច្ចុប្បន្ន។

អ្នកបោះឆ្នោតឃុំបាជុក (Ba Chúc) បាន​ស្នើ​ឲ្យ​ស្ថា​ប័ន​ពាក់​ព័ន្ធឆាប់ជួសជុលស្ពានព្រែក T6 និងស្ពាន​ដែក​ព្រែក​​វិញតេ(ចាស់) ដែលកំពុងខូចខាត។ ព្រម​ទាំង​វិនិ​យោគ​លើការកែលម្អផ្លូវខេត្តលេខ 955B ចាប់ពី​ឃុំចូវ​ឡាំង​ (Châu Lăng) (ចាស់) ដល់ឃុំឡាកគ្វើយ (Lạc Quới)(ចាស់) និងពិចារណាពង្រីកមុខងារ​ប្រតិបត្តិការ​របស់​សារការីនៅថ្នាក់ឃុំ ដើម្បីបង្កើត​បង្កល​ក្ខ​ណៈ​ងាយ​​​ស្រួលសម្រាប់ប្រជាពលរដ្ឋ។

បណ្តាសំណើរបស់អ្នកបោះឆ្នោតបានក្រុមតំណាងរាស្ត្រ​​​លេខ ១០ និងក្រុមប្រឹក្សាប្រជាជនខេត្ត​រួមជា​មួយ​មន្ទីរ​​​ ផ្នែកខេត្តទទួលយក ពន្យល់ និងបក​ស្រាយ​ច្បាស់​លាស់​​​ចំពោះខ្លឹមសារដែលស្ថិតក្នុងសមត្ថកិច្ច។

លោក ហូ វ៉ាន់ ម៉ឹង សមាជិកគណៈ​កម្មាធិការ​មជ្ឈិម​បក្ស​ អនុលេខាគណៈកម្មាធិការបក្សខេត្ត និងជា​ប្រ​ធាន​​គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បាន​ស្នើ​ដំណោះស្រាយសំខាន់ៗមួយចំនួនសម្រាប់មូលដ្ឋាននានា​​នា​ពេលខាងមុខ

នៅក្នុងពេលជួបប្រាស្រ័យ លោក ហូ វ៉ាន់ ម៉ឹង សមា​ជិក​​គណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈ​កម្មា​ធិ​ការ​​បក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជន​ខេត្ត​អានយ៉ាង ​ បានស្នើឲ្យមូលដ្ឋាននានាយកចិត្ត​ទុក​ដាក់​​អនុវត្តឲ្យបានល្អនូវការងារដោះរំដោះផ្ទៃរាប ដើ​ម្បី​បង្កលក្ខណៈងាយស្រួលដល់ការផ្សព្វផ្សាយអនុវត្តគម្រោង​ ព្រមជាមួយនោះ សង្ឃឹមថាអ្នក​បោះឆ្នោត​និង​បន្តការគាំទ្រនិងរួមដំណើរជាមួយគោលនយោបាយរបស់​ខេត្ត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច–សង្គម​នាពេល​ខាង​មុខ​។ 

ចំពោះឃុំទាំងបី គឺ បាជុក(Ba Chúc) វិញយ៉ា(Vĩnh Gia) និងអូឡឹម(Ô Lâm) លោក ហូ វ៉ាន់ ម៉ឹង ប្រធាន​គណៈ​កម្មាធិការប្រជាជនខេត្ត បានណែនាំឲ្យមូល​ដ្ឋាន​នា​នាសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរកសិកម្ម និង​បរិ​ស្ថាន​ ក្នុងការរៀបចំផែនការ និងតម្រង់ទិស​អភិវឌ្ឍ​សេដ្ឋកិច្ចក្នុងទិសដៅបំបែពីការផលិតកសិកម្មតែមួយមុខ ទៅជាទម្រង់អភិវឌ្ឍកសិកម្មរួមបញ្ចូលទេសចរណ៍៕

ប្រែ៖ណារីពៅ