លោក ហូ វ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំបញ្ចប់គម្រោងផ្លាស់ប្តូរបៃតងភូក្វឹក

នៅថ្ងៃទី១៥ ខែឧសភា លោក ហូ វ៉ាន់ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានចូលរួម និងធ្វើជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់អំពីគម្រោងផ្លាស់ប្តូរបៃតងនៃតំបន់ពិសេសភូក្វឹកដំណាក់កាល២០២៦-២០៣៥ និងចក្ខុវិស័យដល់ឆ្នាំ២០៥០។

ទិដ្ឋភាពសន្និបាត

ការអភិវឌ្ឍប្រកបដោយចីរភាពនៃ "កោះពេជ្រ"

ថ្លែងមតិនៅក្នុងសន្និបាត លោក ហូ វ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសង្កត់ធ្ងន់ថា ការអនុវត្តការផ្លាស់ប្តូរបៃតងមិនត្រឹមតែជានិន្នាការសកលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាតម្រូវការចាំបាច់ និងបន្ទាន់ផងដែរ ដើម្បីការពារ និងលើកកម្ពស់តម្លៃរបស់ “កោះ​ពេជ្រ​”​។ គម្រោងការផ្លាស់ប្តូរបៃតងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្កើតតម្លៃពិសេស យូរអង្វែង និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ភូក្វឹក។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិ​ការប្រជា​ជន​ខេត្ត​ថ្លែង​មតិណែនាំនៅក្នុងសន្និបាត

យោងតាមលោក ហូ វ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជា​​ជនខេត្ត ភូក្វឹក ត្រូវបានគេស្គាល់ជាយូរមកហើយថាជា កោះពេជ្រ” ហើយភារកិច្ចរបស់រដ្ឋាភិបាល និងប្រជាជនគឺត្រូវថែរក្សា និងធ្វើឲ្យ គ្រាប់ពេជ្រ” នេះ​កាន់​តែ​ភ្លឺចែងចាំងជាងមុន ដោយមិនទុកឲ្យវាព្រិល​ទៅនៅ​ក្នុង​ពេលដំណើរការអភិវឌ្ឍ។ គម្រោងផ្លាស់ប្តូរបៃតង​តំ​បន់​ពិសេស​ភូក្វឹកមិនត្រឹមតែជាចលនា ឬកម្ម​វិធី​សកម្មភាពរបស់ខេត្តនោះទេ ថែមទាំងមានសារសំខាន់​សម្រាប់ផ្នែកច្បាប់សម្រាប់ការតម្រង់ទិសនិងការកែសម្រួលផែនការអភិវឌ្ឍភូក្វឹកទៅអនាគតផងដែរ

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើឲ្យតំបន់ពិសេសភូក្វឹក សហការជាមួយអង្គភាពប្រឹក្សាយោបល់ អនុវត្តបញ្ចប់គម្រោង និង​ទទួល​យកមតិយោបល់ កែសម្រួលដោយស្មារតី "ច្បាស់ ៦" តាមផែនទីបង្ហាញផ្លូវជាក់លាក់។ ខិតខំ​បញ្ចប់គម្រោងនៅក្នុងខែឧសភា និងក្នុងខែមិថុនា គណៈកម្មាធិការប្រជាជនតំបន់ពិសេសភូក្វឹក នឹងបញ្ចប់នីតិវិធី និងដាក់ជូនគណៈកម្មាធិការប្រជាជនខេត្តអនុម័ត។

លោកប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានឯក​ភាព​លើដំណោះស្រាយទាំងប្រាំពីរដែលបានកំណត់។ ប៉ុន្តែ​ ទោះបីដូច្នេះក្តី គម្រោងត្រូវតែ​បញ្ជាក់​ឲ្យបាន​ច្បាស់អំពីធនធាន យន្តការគោលនយោបាយ វាយតម្លៃតម្រូវការថាមពលប្រើប្រាស់ជាសរុប និងធ្វើឲ្យបទ​ប្បញ្ញ​ត្តិ​ច្បាប់មានលក្ខណៈជាក់ស្តែង ដើម្បីធ្វើឲ្យការផ្លាស់ប្តូរបៃ​​តងកាន់តែច្បាស់លាស់ ជាពិសេស​គឺគោលនយោបាយស្តីពីបរិស្ថាន និងសាងសង់

​ប្រគល់ឲ្យក្រសួងសំណង់ និងតំបន់ពិសេសភូក្វឹក សហ​ការ​ធ្វើបច្ចុប្បន្នភាពផែនការកំណត់តំបន់ជាបន្ទាន់ បង្កើ​​បទប្បញ្ញត្តិគ្រប់គ្រងស្ថាបត្យកម្ម និងដោះស្រាយបញ្ហាបរិស្ថាន និងសណ្តាប់ធ្នាប់ទីក្រុងជាបន្ទាន់។ នៅក្នុងខែមិថុនា ក្រសួងសំណង់ និងក្រសួងកសិកម្ម ហើយ​និងបរិស្ថាន ធ្វើសេនាធិការដល់គណៈកម្មាធិការប្រជាជនខេត្ត អំពីការចេញបទប្បញ្ញត្តិសំណង់ និងបទប្បញ្ញត្តិបរិស្ថានសម្រាប់តំបន់ពិសេសភូក្វឹក។

ទន្ទឹម​និងនេះ ជំរុញខ្លាំងការអនុវត្តវិញ្ញាបនបត្របៃតង និងការដឹកជញ្ជូនបៃតង។ គណៈកម្មាធិការប្រជាជនតំបន់ពិសេសភូក្វឹករៀបចំផែនការដើម្បីដំណើរការអនុវត្តគម្រោង

យោងតាមអង្គភាពប្រឹក្សាយោបល់ គម្រោងផ្លាស់ប្តូរបៃតងតំបន់ពិសេសភូក្វឹក ដំណាក់កាល ២០២៦-២០៣៥ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ កសាងភូ​ក្វឹ​​ក្លាយជាកោះបៃតង ទីក្រុងកោះឆ្លាតវៃ គួរឲ្យរស់នៅ ជា​មជ្ឈមណ្ឌលទេសចរណ៍អេកូឡូស៊ី រមណីយដ្ឋាន និងសេដ្ឋកិច្ចសមុទ្ទគុណភាពខ្ពស់ មានលំដាប់តំបន់ និងអន្តរជាតិ។

ភូក្វឹឆ្ពោះទៅរកទម្រង់អភិវឌ្ឍដោយផ្អែកលើសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចរង្វង់ បំភាយឧស្ម័នទាប អភិរក្សប្រព័ន្ធអេកូឡូស៊ីព្រៃឈើ-សមុទ្ទ-ឆ្នេរសមុទ្ទ សម្របខ្លួនទៅនឹងការ​​ប្រែប្រួលអាកាសធាតុ និងប្រតិបត្តិការទីក្រុងដែល​ផ្អែក​លើទិន្នន័យ។

គោលដៅជាក់លាក់ដល់ឆ្នាំ ២០៣៥ ភូក្វឹខិតខំ​កាត់បន្ថយប្រពលភាពនៃការបំភាយឧស្ម័នផ្ទះកញ្ចក់យ៉ាងហោចណាស់ ៣០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៦។ ទន្ទឹមនិងនោះ អត្រាស្រូបយកកាបូនធម្មជាតិត្រូវបាន​តម្រង់ទិសសម្រេចបានពី ៤០-៥០%។

សសរស្តម្ភដំណោះស្រាយស្នូលចំនួន ៧

ដើម្បីសម្រេចចក្ខុវិស័យនេះ គម្រោង​បានបង្កើតក្របខ័ណ្ឌយុទ្ធសាស្ត្រដោយផ្អែកលើដំណោះស្រាយផ្លាស់ប្តូរ​បៃតងសម្រាប់ភូក្វឹក ដោយផ្អែកលើសសរស្តម្ភ​សំខាន់​ៗ​​ចំនួន ៧ ដែលមានគម្រោងអាទិភាពចំនួន ៣៧។

អង្គភាពប្រឹក្សាយោបល់នៃសកលវិទ្យាល័យ VinUni ធ្វើ​បទបង្ហាញគម្រោងនៅក្នុងសន្និបាត
លោក ឡេ វៀត បាក់ នាយកមន្ទីរសំណង់ ថ្លែង​មតិរួម​យោ​បល់​នៅក្នុងសន្និបាតអំពីចរាចរណ៍បៃ​តងឆ្លាតវៃ 

ខិតខំសម្រេចឲ្យបានមធ្យោបាយដឹកជញ្ជូនអ្នកដំណើរសាធារណៈ និងយានយន្តផ្លូវគោកប្រើប្រាស​ថាមពល​បៃ​តង​ទាំង ១០០% នៅឆាំ្ន ២០៣៥។ បណ្តា​គម្រោង​លេច​ធ្លោរួមមានប្រព័ន្ធតាក់ស៊ីទឹកឆ្នេរសមុទ្ទ និងឡានក្រុងអគ្គិសនី។

ហេដ្ឋារចនាសម្ព័ន្ធទីក្រុងបៃតង និងធន់ ដែល​អនុវត្ត​ទម្រង់​ "ទីក្រុង Sponge" ដើម្បីទប់ស្កាត់ការជនលិច និងបង្កើនទំហំរុក្ខជាតិបៃតងសាធារណៈឡើងដល់ ១២ ម៉ែត្រការ៉េ/មនុស្សម្នាក់ នៅឆ្នាំ ២០៣៥

​ ទេសចរណ៍បៃតងឆ្លាតវៃ និងកសាងប្រព័ន្ធស្លាកបៃតងសម្រាប់​មូលដ្ខានទេសចរណ៍ ឆ្ពោះទៅគោលដៅ​មូល​ដ្ឋាន​បែងចែកប្រភេទសំរាមនៅតាមប្រភព ១០០% និងនិយាយថាទេចំពោះផ្លាស្ទិចប្រើតែម្តងនៅឆ្នាំ ២០៣៥

លោក ឡេ ហ៊ូតន នាយកមន្ទីរកសិកម្ម និងបរិស្ថាន បាន​ថ្លែងមតិផ្តល់យោបល់នៅក្នុងសន្និបាត

ថាមពលបៃតងឆ្លាតវៃ បង្កើនអត្រាអគ្គិសនីពីប្រភពថាមពលកកើតឡើងវិញឡើងដល់ ៥០% នៃការប្រើប្រាស់សរុប។ គម្រោងនេះផ្តល់អាទិភាពដល់ការដំឡើងប្រព័ន្ធ​​ថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលជាមួយនឹងថ្មផ្ទុក​ថាមពលសម្រាប់រមណីយដ្ឋាន និងសណ្ឋាគារ។

ការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះពាក់ព័ន្ធនឹងការផ្លាស់ប្តូរពីការអភិរក្សអកម្ម ទៅជាការស្តារឡើងវិញយ៉ាងកម្មនៃប្រព័ន្ធអេកូឡូស៊ីផ្កាថ្ម ស្មៅសមុទ្ទ និងព្រៃកោងកាងដែលត្រូវរេចរឹល។

ឥរិយាបថ អភិបាលកិច្ច និងធនធានមនុស្សបៃតង និង​បង្កើន​អត្រាការងារបៃតងនឹងឡើងដល់ ២៥% នៅឆ្នាំ ២០​៣៥ និងអនុវត្តការបែងចែកសំរាមនៅប្រភពទូទៅ​សម្រាប់ គ្រួសារចាប់ពីឆ្នាំ ២០២៧ ទាំង ១០០%។

លោក ឡេ ក្វឹកអាញ លេខាគណៈ​កម្មាធិការ​បក្ស​តំបន់​ពិ​សេស ភូក្វឹក ថ្លែងមតិនៅក្នុងសន្និបាត
លោក ត្រាន់ មិញខ្វា ប្រធានគណកម្មាធិ​ការប្រ​ជា​ជន​តំបន់​ពិសេសភូក្វឹកថ្លែងមតិក្នុងសន្និបាត

វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា ការផ្លាស់ប្តូរឌីជីថល និង MRV ការកសាងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យបៃតង និងប្រព័ន្ធឌីជីថល MRV (វាស់វែង - រាយការណ៍ - ពិនិត្យ​បញ្ជាក់​) ដើម្បីឃ្លាំមើលផែនទីបង្ហាញ​ផ្លូវនៃការកាត់បន្ថយការបំភាយឧស្ម័នដោយតម្លាភាព។

ផែនទីបង្ហាញផ្លូវត្រូវបានផ្សព្វផ្សាយចែកចេញជាបីដំណាក់កាល ក្នុងនោះដំណាក់កាល ២០២៦-២០២៧ គឺជា ដំណាក់កាលបង្កើនល្បឿន ដើម្បីបម្រើព្រឹត្តិកាណ៍ APEC ២០២៧។ គម្រោងនេះបាន​សង្កត់ធ្ងន់លើការកៀរគរធនធានចម្រុះ ចាប់ពីថវិការដ្ឋ​រហូត​ដល់​ប្រ​ភព​​ទុនសង្គមូបនីយកម្មពីធុរកិច្ច និងហិរញ្ញវត្ថុអាកាសធាតុអន្តរជាតិ។

ការផ្សព្វផ្សាយគម្រោងដោយជោគជ័យមិនត្រឹមតែជួយឲ្យភូក្វឹអភិរក្សបាន “ទុនធម្មជាតិ ដ៏មានតម្លៃរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបង្កើតអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់សហគមន៍ និងការកំណត់ទីតាំង​ឡើងវិញ​នៃ​ពាណិ​ជ្ជ​សញ្ញា “កោះពេជ្រ”  នៅលើផែនទីទេសចរណ៍​បៃ​​តងសកលលោកផងដែរ៕

ប្រែ៖ ណារីពៅ