Bỏ qua đến nội dung chính
លោក ង្វៀន ថាញ់ ផុង អនុប្រធានប្រចាំការ នៃគណៈកម្មាធិការប្រជាជនខេត្ត ធ្វើការជាមួយឃុំចំនួន ៤ នៅអនុតំបន់ភាគខាងត្បូង

នៅថ្ងៃទី១២ ខែមិថុនា លោក ង្វៀន ថាញ់ផុង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានរៀបចំក្រុមការងារមួយដើម្បីត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាធារណៈ និងជួបប្រជុំជាមួយឃុំចំនួនបួននៅអនុតំបន់ភាគខាងត្បូងនៃខេត្ត រួមមាន ហ្គោក្វាវ ឌិញហ្វា វិញទ្វី និងវិញហ្វាហ៊ឹង។

លោក ង្វៀន ថាញ់ផុង អនុប្រធានប្រចាំការ​នៃគណៈ​កម្មា​ធិការ​ប្រជាជនខេត្ត ពិនិត្យជាក់ស្តែងគម្រោង​វិនិ​យោគ​សាងសង់ស្ពានបាហូ នៅឃុំវិញហ្វាហ៊ឹងបាក់ ស្រុក​ហ្គោក្វាវ (ឥឡូវនេះជាឃុំវិញហ្វាហ៊ឹង)។

ក្រុមការងារបានត្រួតពិនិត្យ និងស្ទង់មតិលើគម្រោងវិនិ​យោគសាធារណៈ រួមមាន៖ គម្រោងលើកកម្ពស់ ជួស​ជុល​ទីស្នាក់ការគណៈកម្មាធិការប្រជាជនឃុំឌិញហ្វា និងសំណង់តុចធំបន្ទាប់បន្សំ ដូចជា៖ មណ្ឌល​សុខ​ភាព​ឌិញ​ហ្វា គម្រោងសាងសង់ស្ពានបាហូ ក្នុងឃុំវិញ​ហ្វា​ហ៊ឹង​បាក់ ស្រុកហ្គោក្វាវ (ឥឡូវជាឃុំវិញហ្វាហ៊ឹង) គម្រោង​កែលម្អ និងជួសជុលអគារប្រកួតពហុ​បំណង​នៅ​មជ្ឈមណ្ឌលវប្បធម៌ឃុំហ្គោក្វាវ។

ទិដ្ឋភាពកិច្ចប្រជុំ

ទន្ទឹមនិងនោះធ្វើការជា​មួយមូលដ្ឋាននានា អំពី៖ ស្ថាន​ភាពផ្សព្វផ្សាយផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ ២០២៦។ ល្បឿនផ្សព្វ​ផ្សាយនិងបញ្ចេញថវិកាវិនិយោគសាធារណៈសម្រាប់គម្រោង​សាងសង់ជាមូលដ្ឋាន។ ការធ្វើឲ្យជាក់​ស្តែង​សេចក្តីសម្រេចចិត្តមហាសន្និបាតគ្រប់លំដាប់ថ្នាក់និងភារ​កិច្ចសំខាន់ៗមួយចំនួននាពេលខាងមុខ។

ថ្នាក់ដឹកនាំមន្ទីរសំណង់ថ្លែងមតិនៅក្នុងកិច្ចប្រជុំ
លោក វ៉ជីកុង ប្រធានគណកម្មាធិការប្រជាជនឃុំវិញទ្វី ថ្លែងមតិក្នុងកិច្ចប្រជុំ

យោងតាមរបាយការណ៍ ក្នុងរយៈពេលកន្លងមក ការ​ងារណែនាំនិងប្រតិបត្តិការរបស់គណៈកម្មាធិការប្រជាជនឃុំសង្កាត់បានផ្សព្វផ្សាយទាន់ពេល ព្រមៗគ្នា ដោយ​ច្បាមជាប់គោលការណ៍ សេចក្តីសម្រេច​ចិត្តរបស់​មជ្ឈិម​និងខេត្ត។ បណ្តាភារកិច្ចនិងដំ​ណោះស្រាយ​ដែលបានដាក់ចេញជាមូលដ្ឋានមុននោះត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់ និងសម្រេចបានលទ្ធផលវិជ្ជមាន​ជាច្រើន​ក្នុងវិ​ស័យ​ជា​ច្រើន​។

ល្បឿននៃការប្រមូលចំណូលថវិកាសម្រាប់រយៈពេលប្រាំខែដំបូងនៅតាមមូលដ្ឋាននានា ជាទូទៅសម្រេច​បាន​ដូចផែនការកំណត់៖ ឃុំឌិញហ្វា​សម្រេច​បានអត្រា​ខ្ពស់​បំផុតគឺ ៥៨,៧២% បន្ទាប់មកគឺឃុំវិញហ្វាហ៊ឹង ៥៦,​២០% ឃុំវិញទ្វី ៤៣,២១% និងឃុំហ្គោក្វាវ ៣១,​៥៤%​។ គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដើម​ទុនវិនិយោគសាធារណៈជាសរុបដែលបានបញ្ចេញរបស់ឃុំហ្គោក្វាវសម្រេចបាន ៣៦,០៧% ឃុំវិញ​ទ្វី​សម្រេច​បាន ២៥,៦៧% ឃុំឌិញហ្វាសម្រេចបាន ២៣,​២៥% និងឃុំវិញហ្វាហ៊ឹង ១៧,៧៣%។

កំណែ​ទម្រង់រដ្ឋបាល និងការផ្លាស់ប្តូរឌីជីថល បាន​កត់​ត្រា​​ទទួល​ស្គាល់នូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់។ អត្រា​នៃការកាត់បន្ថយពេលវេលាអនុវត្តនីតិវិធីរដ្ឋបាលនៅក្នុងឃុំនានា សម្រេចបាន ៣០% ដូចដែលគោល​ដៅ​បាន​កំណត់។ សូចនាករសម្រាប់បម្រើប្រជាពលរដ្ឋ និង​អា​ជី​វកម្មរហូតដល់ចុងខែឧសភា បានបង្ហាញថា ឃុំ​ទាំង​បួនសុទ្ឋតែស្ថិតនៅក្នុងក្រុមឆ្នើម។ យោងតាមនោះ ឃុំ​ឌិញ​ហ្វា ទទួលបាន ៩៥,៩៨% ពិន្ទុ។ ឃុំវិញទ្វី ទទួល​បាន ៩៧,៣៦%ពិន្ទុ។ ឃុំហ្គោក្វាវ ទទួលបាន ៩៧,​៣២ពិន្ទុ និងឃុំវិញហ្វាហ៊ឹង ទទួលបាន ៩៧,​៤២%​ ពិន្ទុ។

លោក ង្វៀនថាញ់ផុង អនុប្រធានប្រចាំ​ការនៃ​គណៈ​កម្មា​​​ធិ​ការប្រជាជនខេត្ត បានថ្លែងមតិណែនាំ​នៅក្នុង​កិច្ច​ប្រ​ជុំ

ថ្លែងមតិណែនាំក្នុងកិច្ចប្រជុំ លោក ង្វៀន ថាញ់ផុង អនុ​ប្រ​ធានប្រចាំការនៃគណៈកម្មាធិការប្រជាជនខេត្ត បាន​ស្នើ​ឲ្យ​គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន និង​គណៈ​​កម្មាធិការប្រជាជនឃុំនានា ផ្តោតលើការអនុវត្ត​ដំណោះស្រាយយ៉ាងខ្លាំងក្លា បណ្តាដំណោះស្រាយ​អនុ​វត្ត​សេណារីយ៉ូកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៦ ដោយ​ខិតខំសម្រេចបាន និងលើសពីគោលដៅ​សម្រាប់​កំណើនសេដ្ឋកិច្ច ចំណូលថវិការដ្ឋ អភិវឌ្ឍសហគ្រាស ដោះស្រាយការងារនិងសូចនាករសេដ្ឋកិច្ចសង្គមផ្សេងទៀតដែលបានប្រគល់។

បន្តទាញយកអត្ថប្រយោជន៍ពីសក្តានុពល និង​គុណ​សម្ប​ត្តិរបស់ឃុំសង្កាត់ប្រកបដោយប្រសិទ្ធភាព។​បង្កើន​​ការតភ្ជាប់ និងលើកកម្ពស់តម្លៃនៃផលិតផល OC​​OP របស់ស្រុកដែលមានលក្ខណៈពិសេស។បំពេញផែនការទូទៅ និងផែនការកំណត់តំបន់​លម្អិត​ឲ្យ​បាន​ឆាប់រហ័ស ផែនការកំណត់តំបន់តាមសមត្ថកិច្ចរៀបចំផែនការផ្សព្វផ្សាយសម្រាប់ការអនុវត្តផែនការខេត្ត ដោយបង្កើតមូលដ្ឋានទាក់ទាញការវិនិយោគ និង​អភិ​វឌ្ឍ​យូរអង្វែង។ ជំរុញខ្លាំងការផ្លាស់ប្តូរឌីជីថល និង​ការ​អនុ​វត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងការគ្រប់គ្រងរដ្ឋ កំណែ​ទម្រង់​រដ្ឋបាល ការផ្តល់សេវាសាធារណៈ និងការគាំទ្រ​ដល់​ប្រជាជន និងអាជីវកម្ម។ ជាពិសេសយកចិត្តទុក​ដាក់​ដល់ការកសាងមូលដ្ឋានទិន្នន័យ។

លោក ង្វៀន ថាញ់ផុង អនុប្រធានប្រចាំការ​នៃគណៈ​កម្មា​ធិការប្រជាជនខេត្ត ថ្លែងមតិណែនាំក្នុងកិច្ចប្រជុំ

លោក ង្វៀន ថាញ់ផុង អនុប្រធានប្រចាំការ​នៃគណៈ​កម្មា​ធិការប្រជាជនខេត្ត បានតម្រូវឲ្យមូលដ្ឋាននានា បញ្ចប់ការងាររៀបចំការិយាល័យ ផ្នែកនានា និង​ការ​រៀប​ចំសមាជិកភាពនៅថ្នាក់ឃុំ ដើម្បីធានា​ថាប្រតិបត្តិ​ការ​រលូន និងមានប្រសិទ្ធភាព។ គណៈកម្មាធិការបក្ស និង​គណៈកម្មាធិការប្រជាជននៅថ្នាក់ឃុំ គួរតែជំរុញ និងលើកកម្ពស់ជាប្រចាំនូវការបញ្ចេញថវិកាទុនវិនិយោគសាធារណៈ តាមដានគុណភាព វឌ្ឍនភាព និងប្រ​សិទ្ធ​ភាពនៃការវិនិយោគសាធារណៈ និងសហការ​យ៉ាង​សកម្មជាមួយមន្ទីរ ផ្នែក ដើម្បីដោះស្រាយ​ការលំ​បាក​ និងបញ្ហាទាក់ទិន។

លោក ង្វៀន ថាញ់ហ្វុង អនុប្រធានប្រ​ចាំការនៃ​គណៈ​កម្មា​ធិការប្រជាជនខេត្ត បានសង្កត់ធ្ងន់ថា អ្នកប្រមុខ​គណៈ​កម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន​ត្រូវក្តាប់​ឲ្យ​បានច្បាស់លាស់អំពីស្ថានភាពនិងច្បាមជាប់ការណែនាំរបស់គណៈកម្មាធិការបក្សខេត្ត គណៈ​កម្មាធិការ​ប្រ​ជា​​ជនខេត្ត​ និងពង្រីកតួនាទីនិងភារកិច្ចទទួល​ខុសត្រូវ​ក្នុង​ការដឹកនាំ ណែនាំ និងប្រតិបត្តិការ។ បន្តការផ្លាស់​ថ្មី​ខ្លាំង​​ក្លារចនាបថការងារ បង្កើតការរួបរួមផ្ទៃក្នុង បង្កើន​ព័ត៌​​មានឃោសនាការ បង្កើតការឯកភាពសម្រាប់​ប្រជា​ជន​អំពីកសាងអាជ្ញាធរ និងកែលម្អគុណ​ភាពក្នុង​កា​រ​ដោះ​​ស្រាយនីតិវិធីរដ្ឋបាល។ ទន្ទឹមនិងនោះ ត្រូវច្បាម​ជាប់​​របបព័ត៌មានឃោសនារាយការណ៍និង ជាពិសេស​គឺរាយការណ៍អំពីការណ៍លំបាកនិងបញ្ហាទាក់ទិនស្ថិតក្នុងសមត្ថកិច្ចឲ្យបានត្រឹមត្រូវ៕

 ប្រែ៖ ណារីពៅ