ព្រឹកថ្ងៃទី១៧ ខែឧសភា នៅតំបន់ពិសេសភូក្វឹក គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងបានរៀបចំសន្និបាតប្រកាសការរៀបចំផែនការ និងជំរុញការវិនិយោគខេត្តអានយ៉ាង។ លោក ផាម យ៉ាទុក សមាជិកការិយាល័យនយោបាយ និងជាឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាល បានអញ្ជើញចូលរួម និងណែនាំសន្និបាត។


អញ្ជើញចូលរួមក្នុងសន្និបាត មាន លោក ង្វៀន តាន់ យ៉ុង អតីតសមាជិកការិយាល័យនយោបាយ និងជាអតីតនាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ លោក ផាម មីញ ជីញ អតីតសមាជិកការិយាល័យនយោបាយ និងជាអតីតនាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ លោកនាយឧត្តមសេនីយ៍ ឡេ ហុងអាញ- អតីតសមាជិកការិយាល័យនយោបាយ និងជាអតីតប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស។លោក ង្វៀន ថាញងី សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម។អ្នកស្រី វ៉ ធីអាញ់ស្វឺន លេខាមជ្ឈិមបក្ស និងជាអនុប្រធាន។ ថ្នាក់ដឹកនាំនៃក្រសួង ផ្នែកមជ្ឈិម។
ភាគីខាងខេត្តអានយ៉ាងរួមមាន៖លោក ហូវ៉ាន់ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត។ លោក ង្វៀនថាញញ៉ាន អនុលេខាប្រចាំការគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អ្នកស្រី ត្រាន់ធី ថាញហឿង អនុលេខាគណៈកម្មាធិការបក្សខេត្តនិងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង លោក ឡាំ មិញថាញ់ អនុលេខាគណៈកម្មាធិការបក្សខេត្ត អតីតថ្នាក់ដឹកនាំខេត្ត គណៈអចិន្ត្រៃយ៍បក្សខេត្ត និងថ្នាក់ដឹកនាំមន្ទីរ ផ្នែកខេត្តអានយ៉ាង។

ថ្លែងមតិបើកសន្និបាត លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានមានប្រសាសន៍ថា ការប្រកាសផែនការនេះគឺជាជំហានដ៏សំខាន់មួយ ដើម្បីគូសបញ្ជាក់ជាសាធារណៈ និងមានតម្លាភាពអំពី ទិសដៅអភិវឌ្ឍន៍បរិយាកាស គោលដៅ ភារកិច្ច និងដំណោះស្រាយអភិវឌ្ឍន៍របស់មូលដ្ឋានក្នុងដំណាក់កាលថ្មី។ ទន្ទឹមនិងនោះបង្កើតការឯកភាពវាបង្កើតសាមគ្គីភាពក្នុងការយល់ដឹង និងសកម្មភាពក្នុងប្រព័ន្ធនយោបាយ សហគមន៍ធុរកិច្ច និងប្រជាជនទាំងមូល ដោយធានាថាការរៀបចំផែនការបានផ្សព្វផ្សាយស្របគ្នា មានប្រសិទ្ធភាព និងអាចធ្វើទៅបាន។
សន្និបាតនេះ មិនត្រឹមតែជាឱកាសសម្រាប់ខេត្តអានយ៉ាងប្រកាសការរៀបចំផែនការខេត្តអានយ៉ាងក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ - ការរចនារួមសម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់ខេត្ត វាជាមូលដ្ឋាននយោបាយ ច្បាប់ វិទ្យាសាស្ត្រ និងជាក់ស្តែងសម្រាប់ខេត្តរៀបចំបរិយាកាសអភិវឌ្ឍន៍របស់ខ្លួនឡើងវិញ កំណត់រូបរាងកំណើននៃខ្លួនឡើងវិញ និងបែងចែកធនធានឡើងវិញដើម្បីបម្រើគោលដៅយុទ្ធសាស្ត្រ និងការអភិវឌ្ឍរយៈពេលវែងរបស់មូលដ្ឋាន តែថែមទាំងជាវេទិកាមួយសម្រាប់ខេត្តអានយ៉ាងណែនាំសក្តានុពល គុណសម្បត្តិ ការតម្រង់ទិស អភិវឌ្ឍន៍ និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ ការវិនិយោគរបស់ខ្លួនទៅដល់សហគមន៍ធុរកិច្ច និងអ្នកវិនិយោគក្នុង និងក្រៅបរទេស។
ជាពិសេស ក្នុងដំណាក់កាលបច្ចុប្បន្នការផ្សព្វផ្សាយអនុវត្តគម្រោងចំនួន ២១ ដែលបម្រើសន្និបាត APEC ២០២៧ នៅតំបន់ពិសេសភូក្វឹក (យោងតាមសេចក្តីសម្រេចលេខ ៩៤៨/QD-TTg ចុះថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល) ដោយមានទុនវិនិយោគសរុបជាង ១៣៧.០០០ ពាន់លានដុង មានអត្ថន័យយ៉ាងសំខាន់បំផុត នេះមិនត្រឹមតែធានាបាននូវការរៀបចំព្រឹត្តិការណ៍ការទូតពហុភាគីថ្នាក់ជាតិដោយជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបុរេលក្ខណៈសម្រាប់ភូក្វឹកបង្កើតការទម្លាយខ្លាំងក្លាអំពីវិស័យហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង សេវាកម្មទេសចរណ៍ បរិយាកាសវិនិយោគ និងគុណភាពជីវិត។ តាមរយៈនេះ បង្កើតកំណើនថ្មីមួយសម្រាប់ខេត្តអានយ៉ាង ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជំហរប្រទេសជាតិ សាយភាយសន្ទុះអភិវឌ្ឍន៍ទៅកាន់តំបន់ និងរួមចំណែកជាវិជ្ជមានទៅក្នុងការអភិវឌ្ឍរួមរបស់ប្រទេសជាតិ។

ព្រមជាមួយនោះ ក្នុងរយៈពេលកន្លងទៅនេះ នៅលើភូមិសាស្ត្រាខេត្តឃើញមានការចូលរួមពីវិនិយោគិនជាច្រើន ជាពិសេសវិនិយោគិនយុទ្ធសាស្ត្រដូចជា Sun Group ក្រុមហ៊ុន Vingroup និងវិនិយោគិនធំៗក្នុង និងក្រៅប្រទេសជាច្រើន បាននឹងកំពុងផ្សព្វផ្សាយអនុវត្តគម្រោងទ្រង់ទ្រាយធំ រួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ចរបស់ខេត្ត (ជាពិសេសគឺចំពោះតំបន់ពិសេសភូក្វឹក) ឆ្ពោះទៅរកទិសដៅទំនើប ព្រមៗគ្នា ក្លាយជាគោលដៅទេសចរណ៍ និងសេវាកម្មលំដាប់អន្តរជាតិ ដែលបង្កើតឥទ្ធិពលខ្លាំងសម្រាប់ការអភិវឌ្ឍរបស់តំបន់ទាំងមូល។
លោក ហូ វ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានសង្កត់ធ្ងន់ថា ខេត្តអានយ៉ាង បានចាត់ទុកភាព ជោគជ័យរបស់ធុរកិច្ចគឺជាភាពជោគជ័យរបស់ខេត្ត។ ប្រសិទ្ធភាពរបស់វិនិយោគិន គឺជាកម្លាំងចលករសម្រាប់ការរីកចម្រើនរបស់មូលដ្ឋាន។ទំនុកចិត្តរបស់សហគមន៍ធុរកិច្ច គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ខេត្តអានយ៉ាង។
ខេត្តអានយ៉ាង ស្វាគមន៍ និងសន្យាថានឹងសហការដោយបង្កើតលក្ខខណ្ឌអំណោយផលបំផុតទាក់ទងនឹងនីតិវិធីរដ្ឋបាល ដីធ្លី រំដោះផ្ទៃរាប ឆ្លើយតបតម្រូវការធនធានមនុស្ស ហើយធានាសន្តិសុខ និងសុវត្ថិភាពពេញលេញរបស់ទ្រព្យសម្បត្តិ។ ផ្តល់សេវាសាធារណៈងាយស្រួល និងបរិយាកាសវិនិយោគរលូន មានតម្លាភាព អំណោយផល ស្មើភាព និងយុត្តិធម៌ ដើម្បីវិនិយោគិនទទួលបានភាពជោគជ័យ និងសម្រេចបាននូវនិរន្តរភាពរយៈពេលវែងនៅក្នុងខេត្ត និងនាំមកនៅកម្លាំងសាយភាយនិងចែករំលែកខ្លាំងក្លា ដើម្បីជំរុញសហគមន៍ធុរកិច្ចខេត្តអភិវឌ្ឍស្របគ្នា។
ទន្ទឹមនិងនោះ លោក ហូ វ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានមានប្រសាសន៍ថា ខេត្តអានយ៉ាងនឹង បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់វិនិយោគិនក្នុងប្រទេស និងក្រៅប្រទេស ដើម្បីជំរុញអាជីវកម្ម និងលើកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងខ្សែសង្វាក់តម្លៃ និងការវិនិយោគលើវិស័យ វិជ្ជាជីវៈ និងភូមិសាស្ត្រដែលខេត្តមានប្រៀមប្រកួតប្រជែងលេចធ្លោ និងសក្តានុពលប្លែកពិសេស៕
ប្រែ៖ ណារីពៅ