Bỏ qua đến nội dung chính
ទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍របស់ជនជាតិទាំងបួនបានសន្និដ្ឋានថានឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែមិថុនា

ដើម្បីលើកតម្កើង អភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិទាំងបួន ខ្មែរ គិន ចិន និងចាមនៅលើភូមិសាស្ត្រខេត្តអានយ៉ាង។គណៈកម្មាធិការប្រជាជនខេត្តនឹងរៀបចំទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍របស់ជនជាតិទាំងបួននៅខេត្តអានយ៉ាងជាលើកដំបូងនៅឆ្នាំ ២០២៦។ ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែមិថុនា នៅសង្កាត់រ៉ាច់យ៉ា។

ទិវា​បុណ្យប្រពឹត្តទៅដោយសកម្មភាពជាច្រើនរួមមាន៖ ការ​​ប្រឡងសិល្បៈប្រជាប្រិយ ការបង្ហាញម៉ូដសម្លៀក​បំ​ពាក់​​របស់ជនរួមជាតិទាំងបួន ការតាំងពិព័រណ៍សៀវភៅ​និងរថយន្តប័ណ្ណាល័យចល័ត។ការតាំងពិព័រណ៍រូបថតសិល្បៈ "អានយ៉ាងទឹកដី និងមនុស្ស"។ ការតាំង​ពិ​ព័រណ៍​​ផលិតផលអូខូប និងផលិតផលពិសេស ការ​ប្រ​កួត​​ប្រជែងកីឡាប្រពៃណី និងល្បែងប្រជាប្រិយ (រត់​អត្ត​ពល​កម្ម រុញដំបង ទាញព្រ័ត្រ បាល់ទះបុរស)

ក្នុងនោះ ចំណុច​លេចធ្លោ​គឺជាការប្រឡង​សិល្បៈ​ប្រជា​ប្រិយ​ និងបង្ហាញម៉ូដសម្លៀកបំពាក់​របស់ជនរួមជាតិ​ទាំង​បួននៅមជ្ឈមណ្ឌលវប្បធម៌ និងសិល្បៈខេត្ត។ មក​ជា​មួយពិធីប្រឡង អង្គភាពនឹងនាំមកនៅ​ទស្សនីយ​ភាព​រាំ​ច្រៀង និងការសម្តែងប្រជាប្រិយ សម្តែងឧបករណ៍​ភ្លេង​ប្រពៃណី និងបង្ហាញសម្លៀកបំពាក់​ប្លែកៗ​របស់​ជន​ជាតិនីមួយៗ។

ជនជាតិចាមអានយ៉ាងសម្តែងស្គររ៉ាបាណា

ទន្ទឹមនិងនោះ កន្លែងតាំងពិព័រណ៍ដែលមានប្រធានបទ "សម្រស់​បេតិកភណ្ឌវប្បធម៌របស់ជនរួមជាតិទាំងបួន៖ ខ្មែរ ចិន ចាម គិនខេត្តអានយ៉ាង" នឹងដាក់​តាំងបង្ហាញ​រូប​ភាព វត្ថុបុរាណ ឧបករណ៍ភ្លេង ឧបករណ៍កសិកម្ម សិប្ប​កម្មសិល្បះ សម្លៀកបំពាក់ប្រពៃណី​ជាដើម​របស់​ជន​ជាតិទាំងបួននៅលើភូមិសាស្ត្រខេត្ត។

ពិធី​​បើកបានសន្និដ្ឋានថានឹងធ្វើឡើងនៅម៉ោង ៧ យប់ ថ្ងៃ​​ទី២៤ ខែមិថុនា នៅមជ្ឈមណ្ឌលវប្បធម៌ និង​សិល្បៈ​ខេត្ត ជាមួយនឹងកម្មវិធីសិល្បៈដែល​បានរៀបចំ​ឡើង​យ៉ាង​សម្បូបែប ពោពេញដោយអត្តសញ្ញាណ​វប្ប​ធម៌​ជាតិ​។ពិធីបុណ្យនឹងបិទនៅយប់ថ្ងៃទី ២៦ ខែមិថុនា មាន​​ការ​សម្តែង​​នូវទស្សនីយភាពឆ្នើមៗ និង​ប្រគល់​ពាន​រង្វាន់​ដល់​​សមូហភាព បុគ្គលដែលទទួលបានស្នាដៃឆ្នើម។

ព្រឹត្តិការណ៍ គឺជាឱកាសមួយសម្រាប់ខេត្តអានយ៉ាង ណែ​​នាំ និងផ្សព្វផ្សាយសក្តានុពល និងប្រៀប​ខ្លាំង​អំពី​វប្ប​​​ធម៌ កីឡា និងទេសចរណ៍របស់ជនជាតិ​នានា​នៅ​លើ​​ភូមិ​សាស្ត្រ។តាមរយៈនោះ រួមចំណែកអប់រំអំពីប្រពៃណីស្នេហាជាតិ ពង្រឹង​ធ្លុងមហាសាមគ្គីភាពជនជាតិនានា លើកកម្ពស់​ការ​យល់ដឹង និងទំនួលខុសត្រូវរបស់​សហគមន៍ក្នុង​ការ​អភិ​រក្សវប្បធម៌ប្រពៃណី។
ទិវា​បុណ្យ​វប្បធម៌ កីឡា និងទេសចរណ៍របស់ជន​ជាតិ​ទាំង​​បួនខេត្តអានយ៉ាង លើកទីមួយឆ្នាំ ២០២៦ ធ្វើ​អធិប​​តីភាពដោយមន្ទីរវប្បធម៌ និងកីឡា សហការជា​មួយ​​មន្ទីរជនជាតិ និងសាសនា មន្ទីរទេសចរណ៍ និង​មន្ទីរ​​ឧស្សាហពាណិជ្ជកម្ម។ មន្ទីរកសិកម្ម និងបរិ​ស្ថាន​។​ មជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម និង​ទេស​ច​រ​ណ៍​ សហភាពសមាគមអក្សរសាស្ត្រនិង​សិល្បៈខេត្ត​និង​​អង្គភាពពាក់ព័ន្ធផ្សេងៗទៀត៕

ប្រែ៖ ណារីពៅ