Bỏ qua đến nội dung chính
សមមិត្ត ធី ភឿងហុង កាន់តំណែងជាប្រធានសហភាពយុវជនវៀតណាមខេត្តអានយ៉ាង នីតិកាលទី១

នៅព្រឹកថ្ងៃទី ២២ ខែឧសភា មហាសន្និបាតលើកទី ១ នៃសហភាពយុវជនវៀតណាមខេត្តអានយ៉ាង អាណត្តិ ២០២៦-២០២៩ បានរៀបចំសម័យប្រជុំដ៏ឧឡារិក។

ប្រតិភូ​ប្រារពពិធី​គោរពទង់ជាតិ និង​ច្រៀង​ចម្រៀង​ជាតិ
គណប្រតិភូប្រតិបត្តិមហាសន្និបាត

អញ្ជើញចូលរួមមហា​សន្និបាតមាន លោក ង្វៀនគីមគ្វី សមាជិកគណៈអចិន្ត្រៃយ៍សម្ព័ន្ឋយុវជនមជ្ឈិមវៀតណាម អនុប្រធានប្រចាំការមជ្ឈិមសហភាព​យុវជន​វៀត​ណាម​ និងអ្នកស្រី ត្រាន់ធីថាញ់ហឿង អនុលេ​ខា​គណៈ​កម្មា​ធិការបក្សខេត្ត ប្រធានគណៈ​កម្មាធិការ​រណ​សិរ្ស​មាតុ​ភូមិវៀតណាមខេត្តអានយ៉ាង។

ថ្លែងមតិណែនាំមហាសន្និបាត លោក ង្វៀនគីមគ្វី បាន​ទទួល​ស្គាល់ និងសរសើរនូវលទ្ឋផលរបស់សមាគម​ខេត្តអានយ៉ាងគ្រប់លំដាប់ថ្នាក់ដែលសម្រេចបានក្នុងរយៈ​ពេលកន្លង ទន្ទឹមនិងនោះ ស្នើឲ្យផ្សព្វផ្សាយចលនា "ខ្ញុំ​ស្រឡាញ់មាតុភូមិរបស់ខ្ញុំ" ភ្ជាប់នឹង​ភារកិច្ច​អភិវឌ្ឍ​ន៍​សេដ្ឋ​កិច្ច និងសង្គមក្នុងមូលដ្ឋាន។​  

អង្គការសហភាពយុវជនត្រូវផ្តោតលើការស្រាវជ្រាវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការប្រមូល​ផ្តុំ និងរួបរួមយុវជនក្នុងស្ថានភាពថ្មី ដោយយកចិត្ត​ទុក​ដាក់ជាពិសេសចំពោះការផ្លាស់ប្តូរឌីជីថល ការ​គាំ​ទ្រ​យុវជនក្នុងការផ្តើមអាជីពផ្លាស់ថ្មីច្នៃប្រឌិត ព្រម​ជា​មួយ​នោះ លើកកម្ពស់គុណភាពអង្គការសហភាព​យុវ​ជនចាប់ពីមូលដ្ឋានដើម្បីកសាងអង្គការសហភាពយុវជន​ខេត្តអានយ៉ាងឲ្យកាន់តែរឹងមាំ សក្តិសមជាដៃគូដ៏មាន​ទំ​នុក​ទុកចិត្តរបស់យុវជន។

ថ្លែងមតិនៅក្នុងមហាសន្និបាត សមមិត្ត ត្រាន់ធីថាញ់​ហឿង​ បានសង្កត់ធ្ងន់ថា មហាសន្និបាតនេះ​ប្រព្រឹត្ត​ទៅ​ក្នុងបរិបទដែលខេត្តអានយ៉ាងកំពុងផ្សព្វផ្សាយទម្រង់អា​ជ្ញាធរមូលដ្ឋានពីរថ្នាក់។ ការរួមបញ្ចូលគ្នានេះ​មិន​ត្រឹម​តែផ្លាស់ប្តូរអំពីអង្គការប៉ុណ្ណោះទេ តែ​ថែមទាំង​បើក​ឱ​កាស​អភិវឌ្ឍន៍ថ្មីៗទៀតផង ញ៉ាំង​ឲ្យខេត្ត​អានយ៉ាង​ក្លាយ​ជាខេត្តមានប្រជាជន និងផ្ទៃធម្មជាតិធំជាង​គេនៅ​ក្នុង​តំបន់វាលរាបទន្លេគឺវឡុង។​

ខេត្តអាន​យ៉ាងមាន​សក្តា​នុពលអំពីវិស័យកសិកម្ម សេដ្ឋកិច្ចសមុទ្ទ ពាណិជ្ជ​កម្ម​​ព្រំដែន ទេសចរណ៍វប្បធម៌ និងវិញ្ញាណ ភស្តុភារ​កម្ម​អន្ត​រ​តំបន់ ហើយកំពុងរៀបចំយ៉ាងសកម្ម​សម្រាប់​កិច្ច​ប្រជុំ​កំពូល APEC ២០២៧ នៅភូក្វឹក។ ក្នុង​លំ​ហូរ​អភិ​វឌ្ឍ​ន៍ដ៏ខ្លាំងក្លានោះ យុវជនអានយ៉ាងជាង ៥៣​៩.​០​០​០ នាក់គឺជាធនធានដ៏សំខាន់មួយ ជាកម្លាំង​ឈាន​មុខ​មាន​សេចក្តីប្រាថ្នាផ្លាស់ថ្មីច្នៃប្រឌិត និងស្មារតីលះ​បង់​ដើម្បី​ស្រុកកំណើត។

លោក ង្វៀនគីមគ្វី សមាជិកគណៈអចិន្ត្រៃយ៍​សម្ព័ន្ឋ​យុវ​ជន​មជ្ឈិម អនុប្រធានប្រចាំការសហភាពយុវជន​វៀត​ណាម​មជ្ឈិម បានប្រគល់ផ្កាអបអរសាទរមហាសន្និបាត

សម​មិត្ត ត្រាន់ធីថាញ់ហឿង បានកត់ត្រាទទួលស្គាល់ លើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ច​ខិតខំប្រឹង​ប្រែង​ និងលទ្ធផលល្អឥតខ្ចោះ ដែលសហភាពយុ​វជន​គ្រប់​លំដាប់ថ្នាក់ និងយុវជនទាំងអស់នៅក្នុងខេត្ត​សម្រេច​បាន។ទន្ទឹមនិងនោះ សមមិត្តបានចង្អុល​បង្ហាញ​​ពី​ចំណុចខ្វះខាតដែលត្រូវដោះស្រាយជាបន្ទាន់ ដូចជាការក្តាប់បានបំណងរបស់យុវជនមិនទាន់បានទាន់ពេលនៅកន្លែងមួយចំនួន សកម្មភាពស​ហភាព​យុវ​ជន​​​នូវខ្វះភាពច្នៃប្រឌិត និងអង្គការសហភាពយុវជន​ត្រូវសម្របខ្លួនឲ្យបានលឿនជាងមុនទៅនឹងភាពខុសគ្នា​ខាងភូមិសាស្ត្របន្ទាប់ពីការរួមបញ្ចូលគ្នា។

សមមិត្ត ត្រាន់ធីថាញ់ហឿង បានប្រគល់ផ្លាក​សញ្ញា​ដែល​​មានចារឹក “យុវជនអានយ៉ាង៖ សេចក្តីប្រាថ្នា - រួប​រួម-សមាហរណកម្ម - អភិវឌ្ឍន៍”

ដើម្បីឆ្លើយតបតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី សម​មិត្ត​នា​រី​ ត្រាន់ធីថាញ់ហឿង បានតម្រង់ទិស និងផ្តល់​យោ​បល់លើបញ្ហាស្នូលជាច្រើនសម្រាប់ចលនាយុវជនអានយ៉ាង​ក្នុងរយៈពេលខាងមុខ។ ជាក់ស្តែង ផ្តោតលើការ​ពង្រឹង​អង្គការសហភាពយុវជន ដោយផ្តោត​លើការ​ពិ​និត្យ​ និងរៀបចំកម្មាភិបាលក្នុងទិសដៅសាមញ្ញ មាន​សុ​ពល​​ភាពនិងប្រសិទ្ធភាព។ រៀបចំក្រុម អ្នកដឹកនាំ​យុវ​ជន​មានគុណសម្បត្តិសីលធម៌ ឆន្ទះរឹងមាំ មានគំនិត​ច្នៃ​ប្រ​ឌិត​ និងធ្វើពិពិធកម្មទម្រង់ប្រមូលផ្តុំយុវជន​មាន​ភាព​បត់​បែន​និងទំនើប។

គណៈអធិបតីបានប្រគល់ផ្កាថ្លែងអំណរគុណដល់សមមិត្ត ត្រាន់ធីថាញ់ហឿង អនុលេខាបក្សខេត្ត និងជា​ប្រ​ធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអាន​យ៉ាង

ព្រមជាមួយនោះ ផ្លាស់ថ្មីខ្លាំងក្លាការអប់រំនយោបាយ មនោ​គ​មវិជ្ជា សីលធម៌ និងផ្នត់រស់​នៅគ្រប់​ជ្រុង​ជ្រោយ​។​ បង្កើនការអនុវត្តបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម ដើម្បីដាស់ស្មារតីស្នេហាជាតិ និងការ​ប្រា​ថ្នា​ចង់​បរិចាគ្ចឲ្យយុវជន។ជាមួយគ្នានេះ ជំរុញខ្លាំង​ចល​នា​​សកម្មភាពបដិវត្តន៍ ជាពិសេសគឺចលនា "ខ្ញុំស្រ​ឡាញ់​​មាតុភូមិរបស់ខ្ញុំ" ដោយធានាថា​សំណង់កិច្ចការ​យុវ​ជនឆ្ពោះយ៉ាងខ្លាំងទៅមូលដ្ឋាន តំបន់ព្រំដែន តំបន់​ជន​រួមជាតិសាសនា និងនាំមកនូវតម្លៃជាក់​ស្តែង​សម្រា​ប់​​​ប្រជាជន លើកកម្ពស់តួនាទីជាអ្នកត្រួសត្រាយ​ផ្លូវ​របស់​យុវជនក្នុងការផ្លាស់ប្តូរឌីជីថល ការ​កសាង​ជន​បទ​ថ្មី​ តំបន់ទីក្រុងស៊ីវិល័យ និងសម្របខ្លួននឹង​ការប្រែ​ប្រួល​អាកាសធាតុ។

គណៈកម្មាធិការសហភាពយុវជនវៀតណាមខេត្តអានយ៉ាង នីតិកាលទី១ អាណត្តិ២០២៦-២០២៩

មហាសន្និបាតសម្របសម្រួលបានជ្រើសរើសសមមិត្តចំនួន ៥០ រូបឲ្យចូលជាសមាជិកគណៈ​កម្មាធិការ​សហ​ភាព​យុវជនវៀតណាមខេត្តអានយ៉ាង អាណត្តិ ២០​២៦​-២០២៩ និងសមមិត្តចំនួន ៥ រូបឲ្យចូល​ជា​សមា​ជិកគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការសហ​ភាពយុវជន។ នៅក្នុងសន្និបាត គណៈ​កម្មាធិ​ការ​សហ​ភាពយុវជនវៀតណាមខេត្តអានយ៉ាង នីតិ​កាល​ទី​១​ បានដំណើរការកិច្ចប្រជុំសម្របសម្រួលលើកដំបូង ដើ​ម្បីជ្រើសរើសសមមិត្តចំនួន ១៧ រូបឲ្យចូល​ជា​សមា​ជិក​គណៈលេខាធិការ ព្រមជាមួយនោះក៏​សម្រ​ប​សម្រួល​សមមិត្ត ធីភឿងហុង ឲ្យកាន់តំណែងប្រធាន​គណៈកម្មាធិការសហភាពយុវជនវៀតណាមខេត្តអានយ៉ាងនីតិកាលទី ១ អាណត្តិ ២០២៦-២០២៩។

សមមិត្ត ង្វៀនគីមគ្វី សមាជិកគណៈអចិន្ត្រៃយ៍​សម្ព័ន្ឋ​យុវ​ជន​មជ្ឈិម អនុប្រធានប្រចាំការសហភាពយុវជន​វៀត​ណាម​មជ្ឈិម និងអ្នកស្រី ត្រាន់ធីថាញ់ហឿង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្ស​មាតុ​ភូមិវៀតណាមខេត្តអានយ៉ាង បានប្រគល់ផ្កា និង​ថតរូបអនុស្សាវរីយ៍ជាមួយគណៈកម្មាធិការសហភាពយុវជនវៀតណាមខេត្តអានយ៉ាង នីតិកាលទី១។
លោក ផានយ្វីបាំង អនុប្រធានគណៈកម្មាធិការ​រណ​សិរ្ស​មាតុភូមិវៀតណាមខេត្តអានយ៉ាង លេខា​សម្ព័ន្ឋ​យុវ​ជន​ខេត្ត​អានយ៉ាង (ទីបីពីស្តាំ) ប្រគល់ផ្កាអបអរសាទរ​គណៈកម្មាធិការត្រួតពិនិត្យសហភាពយុវជនខេត្តអានយ៉ាង​នីតិកាលទី១។​

មហាសន្និបាតបានវាយតម្លៃគ្រប់ជ្រុងជ្រោយនូវលទ្ឋផលការងារសហភាពយុវជន និងចលនាយុវជនក្នុង​ដំ​ណាក់​កាល ២០២៤-២០២៦ ជាមួយនឹងសញ្ញា​សមិទ្ធ​ផល​លេចធ្លោជាច្រើន។ គំរូគឺចលនា "ខ្ញុំស្រឡាញ់​មាតុ​ភូមិ​របស់​ខ្ញុំ" ត្រូវបានធ្វើឲ្យជាក់លាក់តាមរយៈការ​រៀប​ចំ​ការ​សិក្សាប្រធានបទស្តីពីមនោគមវិជ្ជា សីលធម៌ និង​រចនាបថហូជីមិញសម្រាប់កម្មាភិបាលសហភាពយុវជន​ជាង ៦០០០ នាក់ និងផ្សព្វផ្សាយដល់សមាជិកជិត ១៩​៥.០០០ នាក់។ ផ្សព្វផ្សាយសកម្មភាពភាព ឃោស​នា​​ច្បាប់ចំនួន ៥៧៧ និងកម្មវិធីដឹងគុណចំនួន ៤៥៦ ជាមួយតម្លៃសរុបជាង ២ ពាន់លានដុង។ ជាពិសេស ស្មារតីឈានមុខរបស់យុវជនបានបញ្ជាក់តាមរយៈសំណង់យុវជនចំនួន ៣១៨ ដែលមានតម្លៃជាង ១១ ពាន់លានដុង រួមជាមួយនឹងសកម្មភាពផ្លាស់ប្តូរ​ឌីជី​ថល​សហ​គមន៍ដូចជា “ផ្សារ ៤.០” “ផ្លូវយុវជន​ផ្លាស់​ប្តូរ​ឌី​ជី​ថល​" ជួយដំឡើង VNeID និងផ្សព្វផ្សាយ​ផលិត​ផល​អូ​ខូប​។ ក្នុងការច្នៃប្រឌិតផ្តើមអាជីព យុវជនអានយ៉ាង​បាន​​រួម​គំនិតជាង ២០០ ជួយឲ្យដណ្តើមបាន​ពាន​រង្វាន់​លេខ​បីទូទាំងប្រទេសក្នុងឆ្នាំ ២០២៥ ជា​មួយ​​នឹង​គម្រោង​ "ទឹកជ្រលក់ស្លឹកក្រូចខាប់" ព្រមជា​មួយនោះ​ពង្រឹង​អង្គការសហភាពយុវជនឲ្យកាន់តែ​រឹងមាំ​ដោយ​មាន​​សមា​ជិកជាង ១៦៤.០០០នាក់ សម្រេចបាន​អត្រា​ជាង ៦៧%។

ប្រែ៖ ណារីពៅ