ថ្ងៃទី១៤ ខែឧសភា នៅតំបន់ពិសេសភូក្វឹក លោក ង្វៀន ហ្វាងឡុង អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម រួមជាមួយនឹងក្រុមការងារបានជួបធ្វើការជាមួយខេត្តអានយ៉ាង ស្តីពីស្ថានភាពអនុវត្តគម្រោងនៃប្រភព និងបណ្តាញអគ្គិសនីក្នុងការរៀបចំផែនការអភិវឌ្ឍន៍ថាមពលជាតិដំណាក់កាល ២០២១-២០៣០ នឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០។

លោក ង្វៀន ថាញ់ផុង សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត និងជាអនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានទទួលជួប និងធ្វើការជាមួយគណៈប្រតិភូ។ អញ្ជើញចូលរួមផងដែរមានលោក ប៊ូយ ក្វឹកហ៊ុង អនុប្រធាននាយកដ្ឋានអគ្គិសនី លោក ដាវ ហ្វ័ប៊ិញ អគ្គនាយករងនៃអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូង ថ្នាក់ដឹកនាំមន្ទីរ ផ្នែក ខេត្ត និងគណៈកម្មាធិការប្រជាជនតំបន់ពិសេសភូក្វឹក។
មិនឲ្យភូក្វឹកខ្វះខាតអគ្គិសនីជាដាច់ខាត





នៅក្នុងកិច្ចប្រជុំ ខេត្តអានយ៉ាងបានរាយការណ៍អំពីស្ថានភាពអនុវត្តប្រភពគម្រោង និងបណ្តាញអគ្គិសនីនៅក្នុងខេត្តអានយ៉ាង ស្ថិតក្រោមផែនការរៀបចំអគ្គិសនីទី៨ កែសម្រួល។ មន្ទីរឧស្សាហពាណិជ្ជកម្ម អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូង រួមជាមួយនិងអង្គភាពពាក់ព័ន្ធបានកំណត់ល្បឿន រាយការណ៍បណ្តាការលំបាក ទាក់ទិនក្នុងការអនុវត្តគម្រោង និងការស្នើដំណោះស្រាយដើម្បីដោះស្រាយ។

ថ្លែងមតិណែនាំនៅក្នុងកិច្ចប្រជុំ លោក ង្វៀន ហ្វាងឡុង អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម បានវាយតម្លៃថា តំបន់ពិសេសភូក្វឹក កំពុងអភិវឌ្ឍក្នុងល្បឿនគួរឲ្យកត់សម្គាល់ ដោយក្លាយជាចំណុចទាក់ទាញវិនិយោគនៅក្នុងតំបន់។ លោកបានមានប្រសាសន៍ទៀតថា គម្រោងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីដែលបម្រើដល់កិច្ចប្រជុំកំពូល APEC ២០២៧ នៅ ភូក្វឹក គឺជាកិច្ចការនយោបាយដ៏សំខាន់មួយ ដែលភាគច្រើនទាមទារឲ្យវិស័យអគ្គិសនី និងមូលដ្ឋានមិនទុកឲ្យមានការខ្វះខាតអគ្គិសនីកើតឡើងឡើយ។
ដើម្បីធានាថាហេដ្ឋារចនាសម្ព័ន្ធថាមពលបម្រើដល់កិច្ចប្រជុំកំពូល APEC ២០២៧ និងប្រជាជន លោក ង្វៀនហ្វាងឡុង អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម បានស្នើសុំឲ្យមន្ទីរ ផ្នែក និងមូលដ្ឋានសហការយ៉ាងជិតស្និទ្ធជាមួយវិស័យអគ្គិសនី ផ្សព្វផ្សាយនូវប្រភពគម្រោង និងបណ្តាញអគ្គិសនីឲ្យបានព្រមៗគ្នា។ អាទិភាពអភិវឌ្ឍប្រភពថាមពលកកើតឡើងវិញ ដោយផ្តោតលើការលើកកម្ពស់គម្រោងអគ្គិសនីខ្យល់ និងអគ្គិសនីព្រះអាទិត្យ ដើម្បីបំពេញបន្ថែមប្រភពថាមពលជាតិ។
លោកអនុរដ្ឋមន្ត្រីបានកត់សម្គាល់ថា ការផ្សព្វផ្សាយនីតិវិធី និងឯកសារសម្រាប់គម្រោងអគ្គិសនីសំខាន់ៗ ត្រូវអនុវត្តតាមលំដាប់ បទប្បញ្ញត្តិនៃច្បាប់ត្រឹមត្រូវ ហើយសិក្សាស្រាវជ្រាវ ដើម្បីដាក់ជូនថ្នាក់មានមានសមត្ថកិច្ចពិនិត្យពិចារណា សម្រេច។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោក ង្វៀន ថាញផុង អនុប្រធានប្រចាំគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានទទួលការណែនាំ និងថ្លែងអំណរគុណដល់លោក ង្វៀន ហ្វាងឡុង អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម និងក្រុមការងារ ដែលបានគាំទ្រនិងតម្រង់ទិស សម្រាប់មូលដ្ឋានស្រាយកំណួចក្នុងការអនុវត្តគម្រោងអគ្គិសនីនៅលើភូមិសាស្ត្រ។
លោក ង្វៀន ថាញផុង អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានសម្តែងក្តីសង្ឃឹមថា ក្រសួងឧស្សាហពាណិជ្ជកម្ម គ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យនឹងបន្តយកចិត្តទុកដាក់ សហការយ៉ាងជិតស្និទ្ធ និងបង្កើតលក្ខខណ្ឌអំណោយផលក្នុងការងាររៀបចំផែនការ និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថាមពល។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយជួយឲ្យមូលដ្ឋាននេះ បង្កើតភាពវាយទម្លុះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្ពោះទៅដល់គោលដៅសម្រេចបានកំណើនសេដ្ឋកិច្ចពីរខ្ទង់នាពេលខាងមុខ។
វិនិយោគជាង ២,១៦ ពាន់ពាន់លានដុង សម្រាប់លើកកម្ពស់បណ្តាញអគ្គិសនីក្រោមសមុទ្ទ
យោងតាមផែនការអភិវឌ្ឍថាមពលអគ្គិសនីជាតិដំណាក់កាល ២០២១-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០ (កែលម្អការរៀបចំផែនការអគ្គិសនី ៨) ខេត្តអានយ៉ាងត្រូវបានបែងចែកពលានុភាពប្រភពអគ្គិសនីសរុបចំនួន ១.១៥៤,៥ មេហ្គាវ៉ាត់សម្រាប់ដំណាក់កាល ២០២៦-២០៣០ រួមមាន៖ ថាមពលខ្យល់ ៤៥៦ មេហ្គាវ៉ាត់ ថាមពលព្រះអាទិត្យប្រមូលផ្តុំ ៥២០ មេហ្គាវ៉ាត់ ថាមពលជីវម៉ាស ១២៥ មេហ្គាវ៉ាត់ និងថាមពលកាកសំណល់ ៤៩.៥ មេហ្គាវ៉ាត់។
ក្នុងរយៈពេលកន្លង គណៈកម្មាធិការប្រជាជនខេត្តបានប្រមូលផ្តុំណែនាំមន្ទីរ ផ្នែក និងមូលដ្ឋាននានាត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពបញ្ជីគម្រោងប្រភព និងបណ្តាញអគ្គិសនីទៅក្នុងផែនការរៀបចំរបស់ខេត្តអានយ៉ាង ដំណាក់កាល ២០២១-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០។ ទន្ទឹមនិងនោះបង្កើតផែនការសម្រាប់ផ្សព្វផ្សាយអនុវត្តកែលម្អផែនការរៀបចំថាមពលអគ្គិសនីលើកទី ៨ នៅលើភូមិសាស្ត្រខេត្ត។
បច្ចុប្បន្ន ខេត្តអានយ៉ាងមានគម្រោងថាមពលជីវម៉ាសចំនួនពីរ ជាមួយនឹងពលានុភាពសរុប ៧០ មេហ្គាវ៉ាត់ ដែលបានអនុម័តគោលការណ៍វិនិយោគដោយគណៈកម្មាធិការប្រជាជនខេត្ត រួមមាន៖ រោងចក្រថាមពលជីវម៉ាសអានយ៉ាង ១ (៥០ មេហ្គាវ៉ាត់) និងរោងចក្រថាមពលជីវម៉ាសនុយតូ ១ (២០ មេហ្គាវ៉ាត់)។ បច្ចុប្បន្នកំពុងដំណើរការដេញថ្លៃជ្រើសរើសវិនិយោគិន ទៅតាមបទប្បញ្ញត្តិ។
មានគម្រោងថាមពលខ្យល់ និងថាមពលព្រះអាទិត្យចំនួនបួន ដែលមានពលានុភាពសរុបប្រហែល ៥៧០ មេហ្គាវ៉ាត់ បានវិនិយោគិនយកចិត្តទុកដាក់ និងស្នើអនុវត្ត រួមមាន៖ រោងចក្រថាមពលព្រះអាទិត្យស្រះចិញ្ចឹមបង្កង យ៉ាងថាញ់ (៤០០ មេហ្គាវ៉ាត់)។ រោងចក្រថាមពលព្រះអាទិត្យអានយ៉ាង (៨០ មេហ្គាវ៉ាត់)។ រោងចក្រថាមពលព្រះអាទិត្យអានគឺ (៤០ មេហ្គាវ៉ាត់) និងរោងចក្រថាមពលខ្យល់អានយ៉ាង ១ (៥០ មេហ្គាវ៉ាត់)។
យោងតាមអគ្គក្រុមហ៊ុនថាមពលភាគខាងត្បូង (EVNSPC) ខេត្តអានយ៉ាងបានផ្គត់ផ្គង់អគ្គិសនីពីបណ្តាញអគ្គិសនីជាតិតាមរយៈស្ថានីយ ២២០គីឡូវ៉ុល ចំនួន ៤ ជាមួយពលានុភាពដំឡើងសរុប ២០០០មីលីវ៉ា។ ក្រៅពីនេះ មានរោងចក្រថាមពលព្រះអាទិត្យចំនួន ៣ ជាមួយពលានុភាពសរុប ៣១០MWp ដែលផ្គត់ផ្គង់ទៅក្នុងបណ្តាញអគ្គិសនី ១១០kV។
បច្ចុប្បន្ននេះ EVNSPC គ្រប់គ្រងស្ថានីយចំនួន ២៨ ដែលមានពលានុភាពដំឡើង ២.០៤៨ MVA ជាមួយ MBA ៤៦ និងស្ថានីយអតិថិជនប្រើប្រាស់ចំនួន ៣ ជាមួយនឹង MVA ១៧០។ បណ្តាញខ្សែបញ្ជូន ១១០kV មានចំនួន ៤៤ ដែលមានប្រវែងសរុប ៩៥០,៦៤ គីឡូម៉ែត្រ។
បច្ចុប្បន្ន EVNSPC កំពុងផ្សព្វផ្សាយគម្រោងស្ថានីយ៍ប្តូរតង់ស្យុងអគ្គិសនី២២០kV ភូក្វឹក ទ្រង់ទ្រាយ ២ x ២៥០MVA និងខ្សែតភ្ជាប់ ២x១៩គីឡូម៉ែត្រខែ្ស២២០kV ដោយទុនវិនិយោគសរុប ៨៧៧ ពាន់លានដុង។ នេះជាគម្រោងដ៏សំខាន់មួយដើម្បីបំប្លែងកម្រិតវ៉ុលប្រតិបត្តិការទៅជា ២២០kV សម្រាប់បណ្តាញខ្សែ គៀនប៊ិញ – ភូក្វឹក បង្កើនសមត្ថភាពផ្គត់ផ្គង់ថាមពលឡើងដល់ ៥០០MVA។
ព្រមជាមួយគ្នានេះ គម្រោងខ្សែបណ្តាញអគ្គិសនី ១១០kV ពីភូក្វឹក – ភូក្វឹកខាងត្បូង ជាមួយនឹងទំហំ ២x២០ គីឡូម៉ែត្រ (ខ្សែកាបក្រោមដី ២,៦គីឡូម៉ែត្រ) ជាមួយនឹងកម្រិតវិនិយោគសរុបចំនួន ៩៣៤ ពាន់លានដុង។ ខ្សែអគ្គិសនី ១១០kV ភូក្វឹក – ភូក្វឹកខាងជើង មានទំហំ ២x២១គីឡូម៉ែត្រ ជាមួយនឹងកម្រិតវិនិយោគសរុបចំនួន ៣៥២,៩៧ពាន់លានដុងជាដើម។



មុននោះ នៅរសៀលថ្ងៃទី១៣ ខែឧសភា លោក ង្វៀន ហ្វាងឡុង អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម ជាមួយក្រុមការងារបានត្រួតពិនិត្យគម្រោងថាមពលនៅក្នុងតំបន់ពិសេសភូក្វឹក រួមមាន៖ ស្ថានីយ៍ ២២០kV ភូក្វឹក ខ្សែបញ្ជូន ១១០kV ភូក្វឹក – ភូក្វឹកខាងជើង ខ្សែបញ្ជូន ១១០kV ភូក្វឹក – ភូក្វឹកខាងត្បូង និងស្ថានីយ៍ប្តូរតង់ស្យុងបៃទ្រឿង ១១០kV៕
ប្រែ៖ ណារីពៅ