សម័យប្រជុំលើកទី៣ នៃក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង នីតិកាលទី១១៖ ឆ្លងសេចក្តីសម្រេចចំនួន ១៩ ដើម្បីបង្កើតជាគំនាស់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

នៅថ្ងៃទី២៩ ខែមិថុនា ក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង នីតិកាលទី១១ អាណត្តិ ២០២៦-២០៣១ បានបើកសម័យប្រជុំលើកទី៣ (សម័យប្រជុំឯកទេសបទ) ដើម្បីសម្រេចលើបញ្ហាសំខាន់ៗជាច្រើនដែលពាក់ព័ន្ធនឹងវិស័យនានា រួមមាន យន្តការ គោលនយោបាយសំខាន់ៗក្នុងការចេញ ការកំណត់ថ្លៃសេវា និងកម្រៃផ្សេងៗ ក្នុងការចុះបញ្ជីអាជីវកម្ម បរិស្ថាន ការងារ គម្រោងត្រូវដកហូតដីក្នុងឆ្នាំ២០២៦ គោលនយោបាយសន្តិសុខសង្គម គ្រប់គ្រងប្រជាជន និងគោលនយោបាយគាំទ្រជនជាតិភាគតិច កំណត់គោលនយោបាយគាំទ្រការវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធតំបន់ឧស្សាហកម្ម ព្រមជាមួយនោះចេញគោលនយោបាយលុបចោលឯកសារច្បាប់មួយចំនួន ដែលលែងសមស្របតាមបទប្បញ្ញត្តិច្បាប់បច្ចុប្បន្ន។

លោក ង្វៀន ថាញ ញ៉ាន អនុលេខាប្រចាំការគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត រួមជាមួយអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ធ្វើប្រតិបត្តិការសម័យប្រជុំ
ប្រតិភូចូលរួមសម័យប្រជុំលើកទី៣ នៃក្រុមប្រឹក្សាប្រជាជន (សម័យប្រជុំឯកទេសកម្ម)

យោងតាមនោះ ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់ៗនៃសម័យប្រជុំ គឺជាសេចក្តីសម្រេចចិត្តក្នុងការកំ​ណត់​ថ្លៃសេវា និងការគ្រប់គ្រងថ្លៃសេវា និងកម្រៃផ្សេង​ទៀតឲ្យស្របតាមស្ថានភាពជាក់ស្តែង និងបទប្បញ្ញ​​ត្តិច្បាប់ថ្មី។ ចំពោះប្រាក់កម្រៃចេញអាជ្ញាប័ណ្ណការងារសម្រាប់ជនបរទេស ក្រុមប្រឹក្សាប្រជាជនខេត្តបានឯក​ភាពកំណត់ចំនួន ៦០០.០០០ ដុង ក្នុងមួយអាជ្ញាប័ណ្ណ​ថ្មី​ និង ៤៥០.០០០ ដុង សម្រាប់ការចេញឡើងវិញ និង​​ពន្យាពេល។ ថវិកាដែលប្រមូលបានទាំងអស់ នឹងបញ្ជូន​​ចូលថវិការដ្ឋ ១០០%​ 

ក្នុងវិស័យគ្រប់គ្រងបរិស្ថាន ថ្លៃសេវាវាយតម្លៃរបាយការណ៍ផលប៉ះពាល់បរិស្ថាន បានកំណត់តាមប្រភេទគម្រោង និងទុនវិនិយោគសរុប ស្ថិតក្នុងចន្លោះពី ៥ លាន​​ដុង ដល់ ៣២ លានដុង ក្នុងសំណុំឯកសារមួយ។ ថ្លៃ​​សេវាវាយតម្លៃក្នុងការចេញអាជ្ញាប័ណ្ណបរិស្ថាន បាន​កំ​​ណត់ចាប់ពី ២,៥ លានដុង ដល់ជាង ១៩ លានដុង អាស្រ័យទៅដោយប្រភេទគម្រោង និងទីតាំងអនុវត្តដី​គោ​​​កឬកោះសមុទ្ទ

ជាពិសេស​ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថល និងគាំទ្រការចាប់​​​ផ្តើមអាជីព ប្រាក់កម្រៃចុះបញ្ជីអាជីវកម្មសម្រាប់គ្រួសារអាជីវកម្ម និងសហករណ៍ ត្រូវបានកំណត់ក្នុងចំនួន ១០០.០០០ដុង ក្នុងមួយលើកចេញ។ ចំពោះវិស័យទេស​​ចរណ៍ប្រកបដោយចីរភាព ថ្លៃចូលទស្សនាតំបន់អភិរក្សសមុទ្ទភូគ្វឹក គឺ ៣០.០០០ ដុងម្នាក់ក្នុងមួយលើក​​​ ក្នុងនោះ ប្រាក់ប្រមូលបាន ចំនួន ៩០% នឹងរក្សាទុក​​សម្រាប់អង្គភាពគ្រប់គ្រង ដើម្បីវិនិយោគឡើងវិញ និងអភិរក្សធនធានធម្មជាតិ។ 

លោក ហូ វ៉ាន់ ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានថ្លែងមតិក្នុងកិច្ចប្រជុំ
លោក ឡេ ទ្រុងហូ អនុប្រធានគណកម្មាធិការប្រជាជនខេត្ត ថ្លែងមតិក្នុងកិច្ចប្រជុំ

ក្នុងការអភិរក្សវប្បធម៌ជនជាតិភាគតិច ក្រុមប្រឹក្សាប្រជាជន​​ខេត្តអានយ៉ាង បានឆ្លងគោលនយោបាយគាំទ្រថវិកា​​ដល់អ្នកបង្រៀនភាសា និងអក្សរខ្មែរ ចិន និងចាម នៅ​​តាមស្ថាប័នសាសនា និងកន្លែងបង្រៀនសហគមន៍ កម្រិតគាំទ្របានកំណត់គឺ ៣០.០០០ ដុង ក្នុងមួយម៉ោងបង្រៀន ច្រើនបំផុតមិនលើសពី ២៤ ម៉ោងក្នុងមួយសប្តាហ៍ និងអនុវត្តរយៈពេល ១០ សប្តាហ៍ក្នុងមួយឆ្នាំ។ គោលនយោបាយនេះ មិនត្រឹមតែលើកទឹកចិត្តអ្នកបង្រៀននោះទេ តែថែមទាំងរួមចំណែក​យ៉ាង​សំ​ខាន់​​ក្នុងការរក្សាភាសាកំណើតសម្រាប់​យុវជនជនជាតិភាគ​​តិចនៅអានយ៉ាងផងដែរ

ទន្ទឹមនិងនោះ ដើម្បីបំពេញតម្រូវការអភិវឌ្ឍហេដ្ឋារចនា​​​សម្ព័ន្ធបច្ចេកទេសនៅលើភូមិសាស្ត្រ ក្រុមប្រឹក្សា​ប្រ​ជា​ជន​ខេត្តក៏បានឆ្លងការបន្ថែមបញ្ជីគម្រោងដែលត្រូវ​ដកហូតដីដើម្បីអនុវត្តក្នុងឆាំ្ន២០២៦ ជាមួយ​នឹង​គម្រោង​​​ចំនួន ៧ លើទំហំផ្ទៃដីសរុបជាង ១៤០ ហិកតា គម្រោងទាំងនេះ ប្រមូលផ្តុំលើគម្រោងផ្លូវគមនាគម​​ន៍​​ចំនួន ៣ ដើម្បីបង្កើនការតភ្ជាប់អន្តរតំបន់ គម្រោងធារាសាស្ត្រធានាសន្តិសុខទឹកចំនួន ១ គម្រោងលំ​​នៅ​ដ្ឋាន​តាំងទីលំនៅថ្មីចំនួន ១ គម្រោងថាមពល ភ្លើងបំភ្លឺសាធា​​រណៈចំនួន ១ និងគម្រោងកែច្នៃរ៉ែ ១។ ក្រៅពីនេះ ក្រុម​​ប្រឹក្សាប្រជាជនខេត្ត ក៏បានមាន​សេច​ក្តី​សម្រេច​ផ្ទេរ​គោល​ដៅប្រើប្រាស់ព្រៃការពារចំនួន ៩,៤ ហិកតា នៅឃុំតៃ​អៀន ដើម្បីសាងសង់ស្ពានលើខ្សែផ្លូវឆ្នេរសមុទ្ទ អានបៀ-រ៉ាច់យ៉ា ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏សំខាន់មួយជួយបំបែកភាពផ្តាច់មុខ និងបើកឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍ។

ប្រតិភូក្រុមប្រឹក្សាប្រជាជនខេត្តបានបោះឆ្នោតឯកច្ឆន្ទឆ្លងសេចក្តីសម្រេចចិត្តនានា

ក្រុមប្រឹក្សាប្រជាជនខេត្តក៏បានចេញសេចក្តីសម្រេច​ចិត្ត​​​កំណត់លម្អិតគោលនយោបាយគាំទ្រការវិនិយោគសាង​​សង់ហេដ្ឋារចនាសម្ព័ន្ធតំបន់ឧស្សាហកម្មនៅ​លើ​ភូមិ​​សាស្ត្រអានយ៉ាង។ ដោយគាំទ្រទុនវិនិយោគសរុប ៣០​% សម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកទេសនៅតំបន់ឧស្សាហកម្ម(មិនរាប់បញ្ចូលថ្លៃសំណង រំដោះផ្ទៃរាប និងឧបត្ថម្ភការតាំងទីលំនៅថ្មី)។ ប្រភពថវិកាអនុវត្ត គឺជារបស់ខេត្តត្រូវបានបែងចែក ស្រប​​តាមច្បាប់ស្តីពីថវិការដ្ឋនិងបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធផ្សេងទៀត

ក្រៅពីនេះ ក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាងក៏បានដំ​ណើរ​ការលុបចោលឯកសារច្បាប់ជាច្រើន​ដែលលែងសមស្រប ដើម្បីកសាងប្រព័ន្ធច្បាប់ថ្មីឲ្យស៊ីសង្វាក់គ្នា និងបង្កើតជាបរិយាកាសច្បាប់ដោយតម្លាភាពសម្រាប់ប្រជាពលរដ្ឋ និងធុរកិច្ច។

លោក ង្វៀន ថាញ់ ញ៉ាន អនុលេខាប្រចាំការបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ថ្លែងមតិនៅក្នុងកិច្ចប្រជុំ

ថ្លែងមតិនៅក្នុងសម័យប្រជុំ លោក ង្វៀន ថាញ់ ញ៉ាន ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង បានសង្កត់​ធ្ងន់​​ថា ក្រុមប្រឹក្សាប្រជាជនខេត្តបានពិនិត្យនិង​មាន​សេចក្តីសម្រេចឆ្លងសេចក្តីសម្រេចចិត្តចំនួន ១៩ ស្ថិត​ក្នុង​​វិស័យសំខាន់ៗជាច្រើន។ នេះសុទ្ឋតែខ្លឹម​សារ​សំខាន់ និងបន្ទាន់ ត្រូវការពិនិត្យនិងមានសេចក្តីសម្រេច​ទាន់​​ពេល​ដើម្បីបំពេញតម្រូវការគ្រប់គ្រងរដ្ឋ បំពេញបន្ថែមយន្តការ និងគោលនយោបាយឲ្យល្អប្រសើ និង​បង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ការផលិតអាជីវកម្ម ក៏ដូចជាធានាគោលនយោបាយសន្តិសុខសង្គម ការពារជាតិ និងសន្តិសុខបានល្អនៅលើ​ភូមិ​​​សាស្ត្រ​ខេត្ត។

សេចក្តីសម្រេចចិត្តដែលឆ្លងទាំងនេះគឺជាមូលដ្ឋានច្បាប់ដ៏​សំខាន់មួយដើម្បីបណ្តាថ្នាក់ បណ្តា​ផ្នែករៀបចំផ្សព្វ​ផ្សាយ​អនុវត្តនាពេលខាងមុខ។ ទោះបីដូច្នេះក៏ដោយ ក៏​តម្លៃ​​នៃសេចក្តីសម្រេចចិត្ត មិនមែនស្ថិតត្រឹមតែ​បាន​ឆ្លង​នោះ​​ទេ បញ្ហាដែលសំខាន់គឺត្រូវផ្សព្វផ្សាយអនុវត្តឲ្យ​បាន​​​ទាន់ពេលវេលា មានប្រសិទ្ធភាពជាក់ស្តែង បង្កើត​បាន​​ការផ្លាស់ប្តូរជាក់លាក់ក្នុងការគ្រប់គ្រង ប្រតិបត្តិការ និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាពល​​​រដ្ឋ និងធុរកិច្ច

លោក ង្វៀន ថាញ ញ៉ាន ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត​​ បានស្នើឲ្យគណៈកម្មាធិការប្រជាជនខេត្ត មន្ទីរ ផ្នែក​​​ពាក់ព័ន្ឋ និងមូលដ្ឋាននានា ឲ្យរៀបចំផ្សព្វផ្សាយ​អនុ​​​​វត្ត​​សេចក្តីសម្រេចចិត្ត ដែលក្រុមប្រឹក្សាប្រជា​ជន​ខេត្ត​​​​បានឆ្លងទាំងអស់ឲ្យបានឆាប់រហ័ស ម្ចាស់​ការប​ង្កើត​​ផែនការ កម្មវិធីសកម្មភាពជាក់លាក់ កំណត់​ឲ្យ​បាន​ច្បាស់លាស់​នូវ​ការទទួលខុសត្រូវ ពេលវេលា​អនុវត្ត និង​ធានាថា​គោលនយោបាយបានអនុវត្ត​ឲ្យបាន​ឆាប់​​និងមានប្រសិទ្ឋភាពនៅក្នុងជីវភាពប្រជាជន។

លោកប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាងក៏បានស្នើ​ប្រ​ចាំការក្រុមប្រឹក្សាប្រជាជន បណ្តាគណៈ បណ្តា​ក្រុម​​តំណាង និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត បន្តពង្រឹង​​តួនាទីឃ្លាំមើល តាមដានការអនុវត្តសេចក្តីសម្រេច​​ចិត្ត ឆ្លុះបញ្ចាំងបញ្ហាលំបាក និងបញ្ហាទាក់ទិន​ដែលកើតមានក្រៅផែនការក្នុងការអនុវត្តជាក់ស្តែង ដើម្បី​រួម​ជាមួយស្ថាប័នមានសមត្ថកិច្ចពិនិត្យ ដោះស្រាយ​ឲ្យ​​បានទាន់ពេលវេលា និងធានាថាសេចក្តីសម្រេច​ចិត្ត​ទាំង​​នេះមានប្រសិទ្ធភាពខ្ពស់ រួមចំណែកបំពេញបន្ថែមប្រ​​ព័ន្ធច្បាប់ បញ្ចេញសក្តានុពលធនធាន ជំរុញកំណើនសេដ្ឋ​​កិច្ច លើកកម្ពស់គុណភាពជីវភាពប្រជាពលរដ្ឋ និង​​ចូល​ទៅក្នុងជីវភាពរស់នៅបានឆាប់រហ័ស។ តាម​រយៈ​​នោះ រួមចំណែករធ្វើឲ្យស្ថាប័នអភិវឌ្ឍន៍របស់ខេត្តមាន​​ភាល្អឥតខ្ចោះ ដោះសោធនធាន លើកកម្ពស់កំណើន​​សេដ្ឋកិច្ច លើកកម្ពស់គុណភាពជីវភាពប្រជាជន និង​​បង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការអនុវត្តជោគជ័យ​​នៃគោលដៅអភិវឌ្ឍន៍របស់ខេត្តក្នុងដំណាក់កាល​ថ្មី​៕​

ប្រែ៖ ណារីពៅ