នៅថ្ងៃទី៩ ខែធ្នូ ក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាងបានបើកសម័យប្រជុំលើកទី៦ (សម័យប្រជុំឯកទេសបទ) ក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង នីតិកាលទី ១០ អាណត្តិ ២០២១-២០២៦ ដើម្បីពិចារណា និងសម្រេចលើខ្លឹមសារមួយចំនួនដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាប្រជាជន។
លោក ង្វៀន ថាញ់ញ៉ាន ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បានសង្កត់ធ្ងន់ថា សម័យប្រជុំនេះមានសារៈសំខាន់ជាពិសេស ឈានចូលឆ្នាំ ២០២៦ - គឺជាឆ្នាំដំបូងអនុវត្តផែនការហិរញ្ញវត្ថុ និងថវិការយៈពេល ៥ ឆ្នាំ និងជាឆ្នាំទី ២ អនុវត្តទម្រង់អង្គភាពរដ្ឋបាលថ្មីបន្ទាប់ពីការរៀបចំឡើងវិញហេដ្ឋារចនាសម្ព័ន្ធ។
ឆ្នាំ២០២៦ បានដាក់ចេញនូវតម្រូវការថ្មី និងបន្ទាន់ដូចជា៖ រៀបចំរចនាសម្ព័ន្ធប្រព័ន្ធហិរញ្ញវត្ថុ និងថវិកាឡើងវិញឲ្យសមស្របទៅនឹងទម្រង់អាជ្ញាធរ ២ ថ្នាក់ និងឆ្លើយតបតម្រូវការគ្រប់គ្រងថ្មី។ ធានាការចំណាយមានប្រសិទ្ធភាពក្នុងបរិបទធនធានត្រូវឆ្លើយតបតម្រូវការនូវគោលដៅជាច្រើន។
យោងតាមការតម្រង់ទិសរបស់ផែនការហិរញ្ញវត្ថុរយៈពេល ៥ ឆ្នាំ ២០២៦-២០៣០ ខេត្តអានយ៉ាងបានដាក់គោលដៅខិតខំសម្រេចបានអត្រាកំណើនសេដ្ឋកិច្ច ១១% ឡើងទៅ ទ្រង់ទ្រាយ GRDP ក្នុងតម្លៃបច្ចុប្បន្នសម្រេចបានជិត ២,៤ ពាន់ពាន់លានដុងដំណាក់ទាំងអស់។ ចំណូលថវិការដ្ឋសរុបតាមការសន្និដ្ឋានជាង ១៦២ ពាន់ពាន់លានដុង។
យោងតាមលោក ង្វៀនថាញញ៉ាន ដើម្បីខេត្តអានយ៉ាងសម្រេចបានជោគជ័យលេចធ្លោ និងក្លាយជាខេត្តមួយដែលមានការអភិវឌ្ឍល្អគួរសមនៅឆ្នាំ ២០៣០ ស្របតាមស្មារតីនៃសេចក្តីសម្រេចចិត្តមហាសន្និបាតបក្សលើកទី១ ចាំបាច់ត្រូវតែរួមបញ្ចូលគ្នានូវដំណោះស្រាយជាច្រើនក្នុងពេលតែមួយ ចាប់តាំងពីការធ្វើឲ្យស្ថាប័នល្អឥតខ្ចោះ ការលើកកម្ពស់គុណភាពគ្រប់គ្រង និងសមត្ថភាពប្រតិបត្តិការ រហូតដល់ការធានាប្រភពធនធាន និង រៀបចំការអនុវត្តមានប្រសិទ្ធភាព។
នៅក្នុងកិច្ចប្រជុំ តំណាងក្រុមប្រឹក្សាប្រជាជនបានយល់ព្រមជាឯកច្ឆន្ទឆ្លងសេចក្តីសម្រេចចំនួនបួន។ ជាក់លាក់ គឺ៖ កំណត់គោលការណ៍ លក្ខណៈវិនិច្ឆ័យ និងបទដ្ឋានបែងចែកសម្រាប់ការចំណាយថវិការដ្ឋជាប្រចាំនៅខេត្តអានយ៉ាងនៅក្នុងឆ្នាំ ២០២៦។ បទកំណត់ស្តីពីវិមជ្ឈការប្រភពចំណូល ភារកិច្ចចំណាយ និងបណ្តាអត្រាបែងចែកភាគរយ(%) បែងចែកសម្រាប់ខ្ទង់ចំណូល និងបែងចែករវាងថវិកាខេត្ត និងថវិកាឃុំនៅលើភូមិសាស្ត្រខេត្តអានយ៉ាងក្នុងឆ្នាំ ២០២៦។ ការសន្និដ្ឋានចំណូលថវិការដ្ឋនៅលើភូមិសាស្ត្រខេត្ត និងប្រាក់ចំណូលតាមការសន្និដ្ឋាន និងការចំណាយថវិកាក្នុងមូលដ្ឋានឆ្នាំ ២០២៦។ បែងចែកថវិកាមូលដ្ឋានឆាំ្ន២០២៦។
លោក ង្វៀនថាញ់ញ៉ាន បានសង្កត់ធ្ងន់ថា “សេចក្តីសម្រេចទាំងបួនដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំថ្ងៃនេះ គឺជាកត្តាមានអត្ថន័យសំខាន់ពិសេស បង្កើតជាមូលដ្ឋានច្បាប់ និងការកំណត់ក្របខ័ណ្ឌហិរញ្ញវត្ថុ ថវិការបស់ខេត្តសម្រាប់ឆ្នាំ ២០២៦ និងជាមូលដ្ឋានគ្រឹះសម្រាប់ទាំងដំណាក់កាល ២០២៦-២០៣០” នេះជាប្រសាសន៍របស់លោក ង្វៀនថាញញ៉ាន។
ដូច្នេះ កិច្ចប្រជុំបានផ្តោតលើការដោះស្រាយបញ្ហាសំខាន់ៗចំនួនបី៖ សេចក្តីសម្រេចស្តីពីការធ្វើវិមជ្ឈការប្រភពចំណូល កិច្ចការចំណាយ និងកម្រិតចំណាយជាប្រចាំក្នុងទិសដៅ បង្កើនវិមជ្ឈការ និងពង្រីកភាពសកម្មសម្រាប់មូលដ្ឋាន ប៉ុន្តែក្នុងពេលជាមួយគ្នានេះក៏ដាក់ទំទួលខុសត្រូវ លើចំណូល-ចំណាយត្រូវមានតុល្យភាព បង្កើនវិន័យ និងសណ្តាប់ធ្នាប់ និងការបង្កើនស្វ័យភាពហិរញ្ញវត្ថុរបស់អាជ្ញាធរថ្នាក់ឃុំ ក្នុងទម្រង់អាជ្ញាធរពីរថ្នាក់។
សេចក្តីសម្រេចចិត្តស្តីពីការប្រគល់គ្រោងថវិកា និងបែងចែកថវិកាសម្រាប់ឆ្នាំ ២០២៦ បង្ហាញពីរូបភាពហិរញ្ញវត្ថុដ៏គ្រប់ជ្រុងជ្រោយមួយ៖ ចំណូលថវិការដ្ឋសរុបជាង ៣២ ពាន់ពាន់លានដុង។ ការចំណាយថវិកាសរុបរបស់មូលដ្ឋានជាង ៥៩ ពាន់ពាន់លានដុង និងឱនភាពថវិកាចំនួន ៨៧,២ ពាន់លានដុង ក្នុងដែនកំណត់ដែលអនុញ្ញាត។ ក្នុងនោះ ជាង ១៥ ពាន់ពាន់លានដុងត្រូវបានបែងចែកទៅលើការវិនិយោគអភិវឌ្ឍន៍ ដើម្បីផ្តោតលើប្រភពធនធានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យនានាដែលបង្កើតជាកម្លាំងជំរុញកំណើន។ផ្តល់អាទិភាពដល់ការចំណាយកើនឡើងលើ "វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍"។ ដោយឡែកការចំណាយជាង ១៣ ពាន់ពាន់លានដុងសម្រាប់អប់រំ - ស្មើសមាមាត្រធំក្នុងការចំណាយជាប្រចាំ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ខេត្តចំពោះការកែលម្អគុណភាពធនធានមនុស្ស ដែលជាកត្តាសម្រេចក្នុងការអភិវឌ្ឍ។
របាយការណ៍ស្តីពីផែនការហិរញ្ញវត្ថុរយៈពេល ៥ ឆ្នាំ ២០២៦-២០៣០ មិនត្រឹមតែផ្តល់នូវការតម្រង់ទិសប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ខេត្តក្នុងការគ្រប់គ្រងបំណុលសាធារណៈដោយសុវត្ថិភាព និងចីរភាពផងដែរ។ ប្រាក់កម្ចី អតិបរមាជាសរុបសម្រាប់ដំណាក់កាលទាំងមូលគឺប្រហែល ២៦ ពាន់ពាន់លានដុង។ បំណុលសេសសល់នៅចុងដំណាក់កាលបានសន្និដ្ឋានថាស្ថិតក្នុងកម្រិតត្រឹមតែ ៦,២៤% ធៀបនឹងចំណូលថវិកាមូលដ្ឋានសរុប - ទាបជាងពិដានដែលបានកំណត់ច្រើន ដោយធានាថាមិនបង្កើតបន្ទុកលើថវិការដ្ឋ និងមនុស្សជំនាន់ក្រោយឡើយ៕
ប្រែ៖ សំណាង