រសៀលថ្ងៃទី ៩ ខែធ្នូ នៅក្នុងសន្និបាតសន្ទនាឆ្នាំ ២០២៥ រវាងប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងយុវជនខេត្តអានយ៉ាង លោក ហូ វ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខានៃគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង រួមជាមួយថ្នាក់ដឹកនាំមន្ទីរផ្នែកនានា បានឆ្លើយដោយផ្ទាល់នូវសំណួរជាច្រើនដែលសម្ព័ន្ឋយុវជនយកចិត្តទុកដាក់។

ដោយមានប្រធានបទ៖ “យុវជនអានយ៉ាង ឈានមុខអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ” កម្មវិធីបានភ្ជាប់តាមអនឡាញជាមួយឃុំ សង្កាត់ និងតំបន់ពិសេសចំនួន ១០២ រួមជាមួយប្រតិភូយុវជនចំនួន ១០០ នាក់ ដែលតំណាងឲ្យយុវជនជិត ២០០.០០០ នាក់នៅក្នុងខេត្តអានយ៉ាងទាំងមូល។

ថ្លែងនៅក្នុងសន្និបាត លោក ហូ វ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសម្តែងក្តីសង្ឃឹមថា សម្ព័ន្ឋយុវជននឹងលើកឡើងដោយស្មោះត្រង់នូវបញ្ហាដែលយកចិត្តទុកដាក់ ដើម្បីសម្រេចបាននូវអត្ថន័យ និងប្រសិទ្ធភាពនៃសន្និបាតសន្ទនាថ្ងៃនេះ ជាពិសេសគឺអំពីការផ្លាស់ប្តូរឌីជីថល យន្តការ និងគោលនយោបាយដើម្បីបង្កើតលក្ខខណ្ឌសម្រាប់យុវជនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា និងសិក្សាស្រាវជ្រាវ កម្មវិធីបច្ចេកវិជ្ជាបច្ចេកទេសក្នុងផលិតកម្ម។ល។ បណ្តាមន្ទីរ ផ្នែកនឹងស្តាប់ ហើយឆ្លើយតបសំណួររបស់យុវជនដោយផ្ទាល់។



នៅក្នុងសន្និបាតសន្ទនា យុវជនបានលើកឡើងនូវសំណួរអំពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការទម្លាយការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិជ្ជា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិនៅខេត្តអានយ៉ាង។ ឆ្លើយតបនៅសំណួរនេះ លោក ហូ វ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានថ្លែងថា ប្រទេសជាតិបានផ្លាស់ប្តូរចាប់តាំងពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ។ ខេត្តអានយ៉ាងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ក្នុងនោះមានការរួមចំណែកវិជ្ជមានរបស់កងកម្លាំងយុវជន។
ក្នុងដំណាក់កាលអនុវត្តការផ្លាស់ប្តូរឌីជីថល និងទម្រង់អាជ្ញាធរមូលដ្ឋានពីរថ្នាក់ កងកម្លាំងយុវជននៅតាមស្ថាប័ន អង្គភាព និងមូលដ្ឋាននានាក្នុងខេត្តបាននាំមុខគេក្នុងការទទួលបានវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា អនុវត្តភារកិច្ចផ្លាស់ប្តូរឌីជីថល។
ដើម្បីអនុវត្តបានល្អនូវសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ ខេត្តអានយ៉ាងកំពុងផ្តោតលើភារកិច្ចសំខាន់ៗចំនួនបីគឺ ការផ្លាស់ប្តូរឌីជីថល ការអនុវត្តបច្ចេកវិជ្ជាក្នុងការគ្រប់គ្រងប្រតិបត្តិការ និងបញ្ចប់ប្រតិបត្តិការអាជ្ញាធរមូលដ្ឋានពីរថ្នាក់។ បម្រើប្រជាជន និងបង្កើនការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាក្នុងផលិតកម្ម និងអាជីវកម្ម។
អំពីការផ្លាស់ប្តូរឌីជីថលក្នុងវិស័យអប់រំ លោក ហូ វ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានមានប្រសាសន៍ថា មន្ទីរអប់រំ និងបណ្តុះបណ្តាលកំពុងផ្សព្វផ្សាយអនុវត្តមជ្ឈមណ្ឌលទិន្នន័យ និងសិក្ខាគារិកឌីជីថលរបស់សិស្ស តាមការណែនាំរបស់ក្រសួង។ មន្ទីរអប់រំ និងបណ្តុះបណ្តាលចាំបាច់ត្រូវស្រាវជ្រាវអំពីកម្មវិធីផ្លាស់ប្តូរឌីជីថលក្នុងវិស័យអប់រំប្រពៃណី និងប្រវត្តិសាស្ត្រសម្រាប់សិស្ស ដើម្បីគាំទ្រដល់គ្រូបង្រៀនក្នុងការផ្លាស់ប្តូរខ្លឹមសារជាច្រើនជាមួយសិស្ស។ល។
ទន្ទឹមនិងននេះ សមាជិកសហភាពយុវជនក៏បានសួរសំណួរជាច្រើនអំពី៖ ដំណើរការចុះបញ្ជីការពារពាណិជ្ជសញ្ញា។ ដំណោះស្រាយដើម្បីគាំទ្រយុវជនក្នុងការលើកកម្ពស់ឌីជីថល និងការចូលប្រើបច្ចេកវិទ្យាថ្មីៗ។ សកលវិទ្យាល័យអានយ៉ាងមានតួនាទីដូចម្តេចក្នុងការអភិវឌ្ឍធនធានមនុស្សវិទ្យាសាស្ត្របច្ចេកវិជ្ជាសម្រាប់ខេត្ត។ បង្ការទប់ស្កាត់ការក្លែងបន្លំលើបណ្តាញជាដើម សុទ្ឋតែបានថ្នាក់ដឹកនាំខេត្តនិងបណ្តាមន្ទីរផ្នែកពាក់ព័ន្ឋពិភាក្សា និងឆ្លើយដោយផ្ទាល់។
នៅមតិបិទសន្និបាត លោកហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានវាយតម្លៃថា សន្និបាតនេះបានលើកឡើងនូវសំណួរល្អៗជាច្រើនអំពីបញ្ហាក្នុងមូលដ្ឋាន។ ថ្នាក់ដឹកនាំរបស់មន្ទីរផ្នែកនានា បានពិភក្សា និងចែករំលែកខ្លឹមសារនិងបញ្ហាយុវជនដែលយុវជនយកចិត្តទុកដាក់នាពេលបច្ចុប្បន្ន។ ទន្ទឹមនិងនោះ ស្នើមន្ទីរមហាផ្ទៃ សម្ព័ន្ឋយុវជនខេត្ត រៀបចំវេទិកាបន្ថែមទៀត ដើម្បីស្តាប់បំណងប្រាថ្នា និងគោលបំណងស្របច្បាប់របស់យុវជន ដែលជាកម្លាំងសំខាន់មួយរបស់សង្គម ដើម្បីមានដំណោះស្រាយ និងយុទ្ធសាស្ត្របន្ថែមទៀតសម្រាប់ខេត្តនាពេលខាងមុខ។
លោក ហូ វ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសរសើរ ទទួលស្គាល់ និងស្វាគមន៍កម្លាំងយុវជនចំពោះការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច -សង្គមរបស់ខេត្តកាលពីពេលកន្លងទៅនេះ ជាពិសេសនៅក្នុងបរិបទនៃការរួមបញ្ចូលគ្នារបស់ខេត្ត បានបញ្ចប់ប្រតិបត្តិការថ្នាក់ស្រុក ការរួមបញ្ចូលថ្នាក់ឃុំ ការផ្លាស់ប្តូរឌីជីថល វិទ្យាសាស្ត្របច្ចេកវិជ្ជាជាដើម។ ក្នុងអំឡុងពេលសំខាន់ៗ សុទ្ឋតែមានកម្លាំងយុវជនចូលរួម គាំទ្រ និងរួមចំណែកដល់បុព្វហេតុការពារជាតិនិយាយរួម និងការអភិវឌ្ឍខេត្តអានយ៉ាងនិយាយដោយឡែក។
យោងតាមលោក ហូ វ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បើចង់សម្រេចបានអត្រាកំណើនពី ១០% ឡើងទៅ នៅក្នុងខេត្តគឺអាស្រ័យយ៉ាងធំទៅលើវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា។ បើចង់ឲ្យការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាមានប្រសិទ្ឋភាពគឺតួនាទី និងទំនួលខុសត្រូវរបស់យុវជនគឺធំណាស់។ ដូច្នេះ ក្នុងកម្មវិធីសកម្មភាព និងផែនការរបស់សម្ព័ន្ឋយុវជនខេត្ត សម្ព័ន្ឋសមាគមយុវជនខេត្ត ត្រូវតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវទិសដៅអភិវឌ្ឍរបស់ខេត្ត ដើម្បីអនុវត្ត មិនអនុវត្តតាមចលនា ត្រូវអនុវត្តជាក់ស្តែង។
លោក ហូ វ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើឲ្យមន្ទីរមហាផ្ទៃសំយោងមតិយោបល់ និងចាត់តាំងឲ្យមន្ទីរ និងផ្នែកពាក់ព័ន្ធផ្តល់ការឆ្លើយតបជាលាយលក្ខណ៍អក្សរដល់យុវជន។ មន្ទីរ ផ្នែក និងមូលដ្ឋាននានា ពិនិត្យមើលឡើងវិញ ស្នើបន្ថែម កែតម្រូវយន្តការគោលនយោបាយ សម្រាប់យុវជន ដែលចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្ត ធ្វើឲ្យស្រុកកំណើត គ្រួសារ និងសង្គមកាន់តែសម្បូរបែប។ ជាពិសេសគឺអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ ដែលក្នុងនោះមានគោលនយោបាយពាក់ព័ន្ឋដល់ការបង្កើតអាជីព ផ្តើមអាជីព ស្រាវជ្រាវវិទ្យាសាស្ត្រក្នុងវិស័យបី (គ្រប់គ្រងប្រតិបត្តិការ បម្រើប្រជាជន អនុវត្តវិទ្យាសាស្ត្របច្ចេកវិជ្ជាក្នុងផលិតកម្មនិងអាជីវកម្ម) នឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៦។
ចាត់តាំងមន្ទីរហិរញ្ញវត្ថុសហការជាមួយសម្ព័ន្ឋយុវជនខេត្ត ផ្សព្វផ្សាយកម្មវិធីបង្កើតអាជីព ផ្តើមអាជីពផ្លាស់ថ្មីច្នៃប្រឌិត និងបង្កើតក្រុមការងារមួយ ដើម្បីគាំទ្រក្នុងការផ្តើមអាជីពនិងនវានុវត្តន៍សម្រាប់យុវជន។
ចាត់តាំងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា តាមរយៈសម្ព័ន្ឋយុវជនខេត្ត និងសម្ព័ន្ឋសមាគមយុវជនខេត្ត បញ្ជាទំនិញយុវជនអំពីការស្រាវជ្រាវវិទ្យាសាស្ត្រ ដោយធានានូវថវិកាតាមបទប្បញ្ញត្តិ។ គណៈកម្មាធិការប្រចាំការ គណៈកម្មាធិការបក្សមូលដ្ឋាន គួរយកចិត្តទុកដាក់ក្នុងការចាត់តាំងភារកិច្ចសម្រាប់យុវជន។ល។
អង្គការសម្ព័ន្ឋ និងសមាគមយុវជន ត្រូវតែជំរុញបំណងប្រាថ្នាចង់បរិច្ចាក ធ្វើមានឲ្យស្រុកកំណើត ប្រទេសជាតិ និងមូលដ្ឋាន។ សមាជិកសហជីពយុវជន និងយុវជន ត្រូវចូលរួមយ៉ាងសកម្មក្នុងកម្មវិធីសេដ្ឋកិច្ចសង្គម ដើម្បីរួមចំណែកជាវិជ្ជមានសម្រាប់ការអភិវឌ្ឍរបស់ខេត្ត។ ស្នើ និងចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ថ្មីវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា” លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសង្កត់ធ្ងន់៕
ប្រែ៖ សំណាង