វិស័យសុខាភិបាលខេត្តអានយ៉ាងត្រូវតែផ្លាស់ប្តូរ ការគិត និងលើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺ

នៅរសៀលថ្ងៃទី ៧ ខែមករា លោកសាស្ត្រាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត ត្រឹន ក្វាង ហៀន ប្រធានមន្ទីរសុខាភិបាលខេត្តអានយ៉ាង បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារសុខាភិបាលឆ្នាំ ២០២៥ និងផ្សព្វផ្សាយទិសដៅ និងភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំ ២០២៦។ អ្នកស្រី ង្វៀន ធីមិញ ធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញចូលរួម និងថ្លែងមតិណែនាំកិច្ចប្រជុំ។

ប្រតិភូចូលរួមកិច្ចប្រជុំ
លោកសាស្ត្រាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត ត្រឹន ក្វាងហៀន នាយកមន្ទីរសុខាភិបាល​ខេត្តអាន​យ៉ាង​​ថ្លែងមតិបើកកិច្ចប្រជុំ

ការវាយតម្លៃលទ្ឋផលលើការងារសុខាភិបាលឆ្នាំ ២០២៥ សឲ្យឃើញថា វិស័យទាំងមូលអនុវត្ត​សម្រេចបាន និងលើសពីគោលដៅសេដ្ឋកិច្ច -សង្គមដែលពាកព័ន្ឋនឹងការថែទាំសុខភាពទាំង៣/៣ និងគោលដៅថែទាំសុខភាពជាមូលដ្ឋានទាំង​៩/​៩​។អត្រាពេញចិត្តរបស់ប្រជាជនសម្រេចបាន ៩៥% ខ្ពស់ជាងគោលដៅដាក់ចេញ។ ម្ចាស់ការ និង​បត់​​បែនក្នុងការងារបង្ការទប់ស្កាត់ជំងឺ មិន​ទុក​ឲ្យ​រោគ​​រាតត្បាតផ្ទុះឡើងធំ សត្ថភាពឃ្លាំមើល ព្យាករណ៍ និងការប្រឈមទៅនឹងបញ្ហាសុខាភិ​បាល​សា​ធា​រ​ណៈបានកើនឡើង។ការងារពិនិត្យ និងព្យាបាល​​​ជំងឺមានកាផ្លាស់ប្តូរវិជ្ជមានជាច្រើន។ គុណភាព​​សេវា​កម្មសុខាភិបាលជាជំហានៗបាន​កែ​ចម្រើន​ ហើយស្មារតី និងអាកប្បកិរិយាបម្រើអ្នកជំងឺកាន់តែឆ្ពោះទៅរកការពេញចិត្ត យកប្រជាជនជាចំណុចកណ្តាល។

ប្រព័ន្ធសុខាភិបាលមូលដ្ឋានបន្តបានរៀបចំរចនាសម្ព័ន្ធឡើងវិញ និងពង្រឹង។ កម្មវិធីគោលដៅ​សុ​ខា​​ភិបាល និងប្រជាសាស្ត្របាន​ផ្សព្វ​ផ្សាយ​ស្របគ្នា​។ អត្រាគ្របដណ្តប់ធានារ៉ាប់រងសុខភាពបានរក្សានៅកម្រិតខ្ពស់។ ​ ការងារសុខាភិ​បាល​បង្ការ​រោគ​ សុវត្ថិភាពចំណីអាហារ ប្រជាសាស្ត្រ អភិវឌ្ឍន៍ និងគាំពារសង្គមបានយកចិត្តទុកដាក់។ ជាពិសេស វិស័យសុខាភិបាលសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការអនុវត្តការផ្លាស់ប្តូរឌីជីថលក្នុងការថែទាំសុខភាព និងអនុវត្តបច្ចេកវិជ្ជាព័ត៌មានក្នុងការគ្រប់គ្រង ការពិនិត្យព្យាបាល​ជំងឺ​និង​ការទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់និងឯកសារសុខភាពអេឡិចត្រូនិក។

បណ្តាញពិនិត្យព្យាបាលជំងឺខេត្តអានយ៉ាងបន្ទាប់ពីរួមបញ្ចូលគ្នា មានមូលដ្ឋានពិនិត្យព្យា​បាលជំងឺ​ចំនួន ៥១ ជាមួយនឹងទ្រង់ទ្រាយគ្រែជំងឺ ១១.០២២ និងស្ថានីយសុខភាពចំនួន ២៩៨ ដោយរក្សា និងធានា​ថាអនុវត្តល្អកាទទួលអ្នកជំងឺ ការពិនិត្យព្យាបាល​ជំងឺ និងការសង្គ្រោះបន្ទាន់។

អ្នកស្រី ង្វៀន ធី មិញ ធ្វី អនុប្រធាន​គណៈ​កម្មា​ធិ​ការប្រជាជនខេត្តអានយ៉ាងថ្លែងមតិណែនាំកិច្ចប្រជុំ

ថ្លែងមតិណែនាំកិច្ច​ប្រជុំ អ្នកស្រី ង្វៀន ធី មិញ ធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានកត់ត្រាទទួលស្គាល់ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលវិស័យសុខាភិបាលសម្រេចបានយ៉ាងគ្រប់ជ្រុងជ្រោយ និងមាន​អត្ថន័យជាយុទ្ធសាស្ត្រ សម្រេចបាន​និង​លើស​​ពីគោលដៅសុខាភិបាលជាចម្បង បង្ហាញ​ច្បាស់ពីតួនាទីស្នូលក្នុងប្រព័ន្ឋសន្តិសុខសង្គមរបស់ខេត្ត។

ចូលដល់ដំណាក់កាល ២០២៦-២០៣០ វិស័យសុខាភិបាលខេត្តអានយ៉ាងបានប្រឈមមុខនឹងតម្រូវការអភិវឌ្ឍន៍ថ្មីៗ ខ្ពស់ជាង គ្រប់ជ្រុង​ជ្រោយ​ជាង​ ដាក់ចេញតម្រូវការត្រូវផ្លាស់ថ្មីជាគោល គ្រប់​ជ្រុង​ជ្រោយ ការងារសុខាភិបាលឆ្ពោះទៅ​រកការ​កសាងនិងអភិវឌ្ឍន៍ប្រព័ន្ឋសុខាភិបាលអានយ៉ាងគ្រប់ជ្រុងជ្រោយ ទំនើប​យុត្តធម៌ ចីរភាព ធានា​ថា​ប្រជាជនគ្រប់រូបសុទ្ឋតែបានទទួលសេវាកម្មសុខាភិបាលគុណភាព។ អ្នកស្រី​អនុប្រធាន​គណៈ​កម្មាធិការប្រជាជនខេត្តស្នើវិស័យសុខាភិបាលត្រូវផ្លាស់ប្តូរការគិតក្នុងការអភិវឌ្ឍសុខាភិបាលតាមទិសដៅយកប្រជាជនជាស្នូលនិងចាត់ទុកសុខភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត។ ផ្លាស់ប្តូរយ៉ាងខ្លាំងពីផ្នត់គំនិត "ព្យាបាលជំងឺ" ទៅជាវិធីសាស្រ្ត "ថែទាំសុខភាពគ្រប់ជ្រុងជ្រោយ" ពីវិធីសាស្រ្តអកម្មទៅជាវិធីសាស្រ្តសកម្មចំពោះការបង្ការជំងឺ និងពីការគ្រប់គ្រងរដ្ឋបាល ទៅជាអភិបាលកិច្ចថែទាំ​​សុខភាពទំនើប។ រាល់គោលនយោបាយ កម្មវិធី គម្រោងសុខាភិបាលត្រូវឆ្ពោះទៅ​ដល់ការលើ​ក​កម្ពស់​គុណភាពជីវភាព មានសុខភាពល្អ អាយុ​យឺន​យូរនិងការពេញចិត្តរបស់ប្រជាជន។

ទន្ទឹមនិងនោះ អាទិភាពដល់ការពង្រឹងសុខាភិ​បាលមូលដ្ឋាននិងសុខាភិបាលបង្ការរោគឲ្យបានរឹងមាំនិងពិតប្រាកដ។ ផ្តោតលើការវិនិយោគ​មូល​ដ្ឋាន​​សម្ភារៈឧបករណ៍ និងធនធានមនុស្ស។ លើក​​កម្ពស់សមត្ថភាពមណ្ឌលសុខភាពឃុំ និងសង្កាត់ តាម​ទម្រង់ថែទាំសុខភាពជាបឋម​គ្រប់​ជ្រុង​ជ្រោយ​ផ្តល់អាទិភាពដល់តំបន់ព្រំដែន កោះ និងតំបន់ជនជាតិភាគតិច។ អភិវឌ្ឍវេជ្ជសាស្ត្រគ្រួសារ ផ្សារ​ភ្ជាប់​ នឹងការគ្រប់គ្រងសុខភាព​ប្រជាជន​ទាំង​មូល​។​ជាពិសេស បង្កើនគុណភាពពិនិត្យ និងព្យាបាល​ជំងឺ និងអភិវឌ្ឍសុខា​ភិបាល​ស៊ី​ជម្រៅ​ អភិវឌ្ឍធន​​ធានមនុស្ស​និងសុខាភិបាលគុណភាពខ្ពស់។ ជំ​​រុញ​ខ្លាំងការផ្លាស់ប្តូរឌីជីថល និងកំណែទម្រង់រដ្ឋបាលក្នុងវិស័យថែទាំសុខភាព។ យកចិត្តទុកដាក់លើ​ការងារប្រជាសាស្ត្រ សុខភាពមាតា និងកុមារ គាំរពារសង្គម និងធានាសន្តិសុខសង្គម

ប្រែ៖​សំណាង