នៅរសៀលថ្ងៃទី ២៧ ខែធ្នូ នៅអនុវមហាវិទ្យាល័យគៀនយ៉ាងបានសម្តែងឡើងវគ្គផ្តាច់ព្រ័ត្រ និងពិធីប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងនវានុវត្តន៍ផ្តើមអាជីពខេត្តអានយ៉ាងលើកទី ៥ ឆ្នាំ ២០២៥។ នៅអនុមហាវិទ្យាល័យគៀនយ៉ាងគឺជាអង្គភាពបានខេត្តជ្រើសរើសជាម្ចាស់ផ្ទះនៃការប្រកួតប្រជែងនវានុវត្តន៍ផ្តើមអាជីពនៅខេត្តអានយ៉ាងក្នុងឆ្នាំ ២០២៥។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រមានគម្រោងចំនួន ១៥ មកពីសកលវិទ្យាល័យ អនុមហាវិទ្យាល័យ និងមធ្យមសិក្សាវិជ្ជាជីវៈចំនួន ៦ នៅក្នុងខេត្ត រួមមាន៖ អនុមហាវិទ្យាល័យគៀនយ៉ាង សកលវិទ្យាល័យគៀនយ៉ាង មធ្យមសិក្សាវិជ្ជាជីវៈអានយ៉ាង១ អនុមហាវិទ្យាល័យគរុកោសល្យគៀនយ៉ាង អនុមហាវិទ្យាល័យវិជ្ជាជីវៈគៀនយ៉ាង និងមហាវិទ្យាល័យវិជ្ជាជីវៈអានយ៉ាង។ បណ្តាគំនិត និងគម្រោងនវានុវត្តន៍ផ្តើមអាជីពចូលរួមការប្រកួតប្រជែងមានវិស័យជាច្រើនដូចជា ឧស្សាហកម្ម កសិកម្ម អប់រំ ទេសចរណ៍ និងបច្ចេកវិជ្ជាព័ត៌មាន។
លោកបណ្ឌិត ឡេ ទ្រុង គៀន នាយករងអនុមហាវិទ្យាល័យគៀនយ៉ាង បានវាយតម្លៃការប្រកួតប្រជែងនៅឆ្នាំនេះថាមានគុណភាពខ្ពស់ ដោយគម្រោងជាច្រើនបានកំណត់បញ្ហាទីផ្សារ និងសហគមន៍បានយ៉ាងត្រឹមត្រូវ មានដំណោះស្រាយដែលអាចធ្វើទៅបានកាន់តែខ្លាំងឡើង ច្បាមជាប់ភាពខ្លាំងរបស់មូលដ្ឋាន។ វគ្គបទបង្ហាញមានទំនុកចិត្ត មានភាពស៊ីសង្វាក់គ្នា និងបង្ហាញពីការរៀបចំយ៉ាងហ្មត់ចត់ និងស្មារតីសកម្ម។ អ្វីដែលមានតម្លៃមិនត្រឹមតែជាពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្មារតីនៃការហ៊ានគិត ហ៊ានធ្វើសកម្មភាព និងការតាំងចិត្តក្នុងការបន្តដំណើរឆ្ពោះទៅរកមាគ៌ានៃការផ្តើមអាជីពដល់ទីបញ្ចប់។
ថ្លែងមតិនៅក្នុងពិធីប្រគល់ពានរង្វាន់ លោក ឡេ ក្វឹកគឿង អនុប្រធានមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាខេត្តអានយ៉ាង បានសង្កត់ធ្ងន់ថា ការប្រកួតប្រជែងនវានុវត្តន៍នៅខេត្តអានយ៉ាងលើកទី ៥ ឆ្នាំ ២០២៥ គឺជាសកម្មភាពជាក់ស្តែង និងមានអត្ថន័យ រួមចំណែកដាស់ស្មារតីនៃការផ្តើមអាជីព របស់សិស្សានុសិស្សនិងនិស្សិតក្នុងខេត្តទាំងមូល។ ជំរុញភាពច្នៃប្រឌិត ការគិតដោយភាពស្វាហាប់ បំផុសគំនិតអាជីវកម្ម បង្កើតទំនុកចិត្ត និងកម្លាំងជំរុញទៅអនាគត។ ទន្ទឹមនិងនោះ ការប្រកួតប្រជែងបានបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីផ្តើមអាជីពនិងនវានុវត្តន៍ ជាពិសេសក្នុងសិស្សានុសិស្សនិងនិស្សិតនិងប្រភពធនធានបញ្ញវន្តវ័យក្មេង ស្វាហាប់ និងមានមហិច្ឆតា។
មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជានឹងបន្តសហការជាមួយមន្ទីរ ផ្នែក មូលដ្ឋាន មូលដ្ឋានអប់រំ និងអាជីវកម្មនានា ផ្សព្វផ្សាយសកម្មភាពគាំទ្រក្រោយការប្រកួតប្រជែង ដូចជាការប្រឹក្សាយោបល់កែលម្អគម្រោង ការតភ្ជាប់នឹងអ្នកជំនាញ បង្កើតលក្ខខណ្ឌ ក្នុងការចូលរួមកម្មវិធី គោលនយោបាយគាំទ្រផ្តើមអាជីពនវានុវត្តន៍របស់ខេត្ត និងមជ្ឈិម។ លោក ឡេក្វឹកគឿង នាយករងមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាខេត្តអានយ៉ាង សង្ឃឹមថា បណ្តាគំនិតចាប់ផ្តើមរបស់សិស្សានុសិស្សនិងនិស្សិតនឹងមិនបញ្ឈប់នៅត្រឹមតែពានរង្វាន់នោះទេ ប៉ុន្តែនឹងអភិវឌ្ឍ និងធ្វើពាណិជ្ជកម្មបន្តទៀតដើម្បី រួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្ត។



បញ្ចប់ការប្រកួតប្រជែង គណៈកម្មការប្រគល់រង្វាន់លេខមួយទៅគម្រោង Green Apps របស់អង្គភាពអនុមហាវិទ្យាល័យគៀនយ៉ាង រង្វាន់លេខពីរបានទៅគម្រោងពីរគឺ Rotda – មនុស្សយន្តសេវាកម្មឆ្លាតវៃ ក្រដាសម្នាស់–Pineapple paper របស់សកលវិទ្យាល័យគៀនយ៉ាង និងមធ្យមសិក្សាអានយ៉ាង ១។ រង្វាន់លេខបីបានទៅគម្រោងពីរគឺ សាច់ក្របីសម្ងួតដោយខ្យល់ TaHi និង Banagut – មានសុខភាពល្អពីពោះវៀន ស្អាតពីធម្មជាតិរបស់អង្គភាពសាលាអានយ៉ាង ១ និងសកលវិទ្យាល័យ គៀនយ៉ាង។ ប្រគល់រង្វាន់សក្តានុពលឲ្យទៅគម្រោងមីកសិករធ្វើពីសំបកទុរេន រង្វាន់លើកទឹកចិត្តបានទៅគម្រោងបីគឺ ស្នោបៃតង ធូប Ecocaf និងថ្នាំដុសធ្មេញឱសថម្លូស្លាតាក់កូវ Tacatooth៕
ប្រែ៖ សំណាង