Bỏ qua đến nội dung chính
អានយ៉ាងប្តេជ្ញាចិត្តសម្រេចបានលទ្ធផលល្អបំផុតក្នុងការអនុវត្តកម្មវិធីគោលដៅជាតិ

នៅព្រឹកថ្ងៃទី៤ ខែធ្នូ លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ធ្វើអធិបត្តីភាពកិច្ចប្រជុំគណៈកម្មការណែនាំកម្មវិធីគោលដៅជាតិសម្រាប់ដំណាក់កាល ២០២១-២០២៥ ដើម្បីវាយតម្លៃលទ្ធផលនៃការអនុវត្តក្នុងរយៈពេល ១១ ខែដើមឆ្នាំ និងតម្រង់ទិសភារកិច្ច និងដំណោះស្រាយដល់ចុងឆ្នាំ ២០២៥។

លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិ​ការ​ប្រជា​ជន​ខេត្តធ្វើអធិបតីភាពកិច្ចប្រជុំ

កម្មវិធីគោលដៅជាតិដំណាក់កាល ២០២១-២០២៥ អនុ​វត្តនៅលើភូមិសាស្ត្រខេត្ត រួមមានកម្មវិធីចំនួនបី គឺ៖ កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​នៅ​តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។ កម្មវិធី​គោល​ដៅ​​​ជាតិកសាងជនបទថ្មីនិងកម្មវិ​ធីគោលដៅ​ជាតិ​កាត់​បន្ថយ​ភាពក្រីក្រដោយចីរភាព។

​ការអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ខេត្ត​ទាំង​មូល​មានគោលដៅជាក់លាក់ ១៨/២១ គោល​ដៅទាំង​នេះជាចម្បងសម្រេចបានលើសផែនការដែលបានកំណត់​។ នៅគោលដៅមួយមិនទាន់​សម្រេចបាន​ធៀប​នឹង​ផែន​ការ និងគោលដៅ ២ មិនបានអនុវត្ត។

បន្ទាប់​ពីការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាល ខេត្ត​នេះ​មានឃុំ សង្កាត់ និងតំបន់ពិសេសចំនួន ១០២។ គិត​ត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្តមានឃុំចំនួន ៦៩ សម្រេច​បានស្តង់ដារជនបទថ្មី ឃុំចំនួន ៩ សម្រេចបាន​ស្តង់​ដារ​ជនបទថ្មីលើកកម្ពស់ និងឃុំចំនួន ១ សម្រេច​បាន​ស្តង់​ដារជនបទថ្មីគំរូ។

ក្រោយការ​ពិនិត្យ​មើលឡើងវិញ ខេត្តទាំងមូល​មាន​គ្រួ​សារ​​ក្រី​​ក្រ​ចំនួន ១២.៧៣៦ គ្រួសារ ​ស្មើអត្រា ១,២​៧%​ និង​គ្រួសារ​បៀតក្រីក្រ​ចំនួន ២៤.៦៨៧ គ្រួសារ ​ស្មើ​អត្រា ២,៤៦%។ ចំនួន​គ្រួសារ​ក្រីក្រ​​ជនជាតិ​ភាគ​តិច​សរុប ២.៨៦៩ គ្រួសារ ​ស្មើ​អត្រា ២,៩%។

អនុវត្តកម្មវិធីគោលដៅជាតិចំនួន ៣ រហូតមកដល់​បច្ចុ​ប្បន្ន​ ខេត្តបញ្ចេញថវិកាជាង ២៦៦ ពាន់លានដុង សម្រេច​បាន ៥០,២៨% និងបញ្ចេញថវិកាទុនបុព្វ​ហេតុ​​នៃកម្មវិធីនានាសម្រេចបាន ១៩,១៨% នៃផែន​ការ​​ទុន​បែងចែករបស់កម្មវិធី។ ជាចម្បង ការប្រគល់ និងការទទួលយកកម្មវិធីគោលដៅជាតិនៅលើភូមិសាស្ត្រ​ឃុំកំពុងដំណើរការ មានឃុំជាច្រើនបាន​ទទួល​គម្រោង​ពីឃុំ និងស្រុកមុនពេលរួម​បញ្ចូល​បាន​ទាន់​ពេល​។ ប៉ុន្តែ នៅមានការលំបាកមួយចំនួនក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត។  

ថ្លែងមតិ​កិច្ចប្រជុំ លោក ឡេ វ៉ាន់ភឿក អនុប្រ​ធាន​គណៈ​​កម្មាធិការប្រជាជនខេត្ត បានវាយតម្លៃ​ខ្ពស់ចំ​ពោះ​កិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរ ផ្នែក និងមូល​ដ្ឋាន​នា​នា ដែលបានដោះស្រាយការលំបាកយ៉ាងសកម្ម និង​អនុវត្តសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន បើ​ប្រៀប​ធៀបទៅនឹងសម័យប្រជុំការងារលើកមុន។

​សម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំ ២០២៥ លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានណែនាំដល់មន្ទីរ ផ្នែកនិងមូលដ្ឋាន នានាឲ្យផ្តោត​លើ​ការ​ខិតខំប្រឹងប្រែងអនុវត្តសម្រេចបានអត្រាខ្ពស់បំផុត និង​ត្រូវបញ្ចប់នូវមុនថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៥។ មន្ទីរ ផ្នែក​ និងមូលដ្ឋាននានាត្រូវក្តាប់​ឲ្យបានច្បាស់​នៅការ​លំ​បាក​និងដោះស្រាយឲ្យបានទាន់ពេលវេលា ច្បាម​​ជាប់​ផែន​ការដែលបានចាត់តាំងឲ្យបានដិតដល់ និងរាយ​ការ​ណ៍​លទ្ធផលជាប្រចាំទៅគណៈកម្មការណែនាំ។

នៅឆ្នាំ ២០២៦ លោក ឡេ វ៉ាន់ភឿក អនុប្រ​ធាន​គណៈ​កម្មា​ធិការប្រជាជនខេត្តអានយ៉ាង បានស្នើឲ្យមន្ទីរ ផ្នែក និង​មូលដ្ឋាននានាស្នើសុំយ៉ាងសកម្ម និងផ្តល់យោបល់​ជា​មុនលើការបែងចែកថវិកា ដើម្បីធានាបាននូវ​លទ្ធ​ភាព​អាចអនុវត្តទៅបាន និងស្របតាមផែនការ៕

ប្រែ៖ សំណាង