មន្ទីរពេទ្យទូទៅអានយ៉ាងចាប់ផ្តើមសាងសង់ពង្រីកតំបន់ព្យាបាលអ្នកជំងឺក្នុងមន្ទីរពេទ្យ ២

ព្រឹកថ្ងៃទី១០ ខែមករា មន្ទីរពេទ្យទូទៅអានយ៉ាងបានរៀបចំពិធីបើកការដ្ឋានសាងសង់សម្រាប់ការពង្រីកតំបន់ព្យាបាលអ្នកជំងឺក្នុងមន្ទីរពេទ្យ(សម្នាក់ទី ២)។ អ្នកស្រី ង្វៀន ធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងថ្នាក់ដឹកនាំមកពីមន្ទីរ គណៈ ផ្នែកខេត្តអញ្ជើញចូលរួម។

ប្រតិភូចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់
សម្តែងសិល្បះអបអរសាទរពិធីបើកការដ្ឋាន
ទិដ្ឋភាពគម្រោងសាងសង់ពង្រីកតំបន់ព្យាបាលអ្នកជំងឺក្នុងមន្ទីរពេទ្យ (សម្នាក់ទី ២) នៅមន្ទីរ​ពេទ្យ​ទូ​ទៅ​អាន​យ៉ាង​​

គម្រោងវិនិយោគសាងសង់ពង្រីកតំបន់ព្យាបាលអ្នកជំងឺក្នុងមន្ទីរពេទ្យទូទៅអានយ៉ាង (សម្នាក់ទី ២) មានជាន់​​ក្រោមដីមួយ ជាន់ផ្ទាល់ដីមួយ ជាន់លើ និងជាន់​ជាប់​ដំបូលមួយ។ ផ្ទៃដីសរុបសម្រាប់សាងសង់មានចំនួន​ ១.០៣៩ ម៉ែត្រការ៉េ ដែលមានផ្ទៃក្រឡាសរុប ១២.​០​៤​១ ម៉ែត្រការ៉េ។ ​ មន្ទីរពេទ្យនេះមានគ្រែចំនួន ២៦៩ និងបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រ និងគ្រឿងបរិក្ខារទំនើប ដើម្បីបម្រើការងារសង្គ្រោះបន្ទាន់ និងពិនិត្យ និងព្យាបាលអ្នកជំងឺក្នុងមន្ទីរពេទ្យ និងក្រៅមន្ទីរ​ពេទ្យ​សម្រាប់ប្រជាជនខេត្តអានយ៉ាង និងតំបន់ជុំវិញ។ គម្រោងនេះមានទុនវិនិយោគសរុបជាង ១៩៦ ពាន់លានដុង ក្នុងនោះថវិកាខេត្តជាង ៦៣ ពាន់លានដុង និង​មូលនិធិអភិវឌ្ឍជិត ១៣៣ពាន់លានដុង។ គម្រោង​អា​ស្រ័យមន្ទីរពេទ្យទូទៅអានយ៉ាងជាម្ចាស់វិនិយោគ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតសាងសង់ប៊ិញមិញ គឺជាអ្នកម៉ៅការ។
 

ណៈប្រតិភូធ្វើពិធីបើកការដ្ឋានសាងសង់តំបន់សម្នាក់ទី ២ និងថតរូបអនុស្សាវរីយ៍នៅក្នុងពិធីបើកការដ្ឋាន

គម្រោងសាងសង់ពង្រីកតំបន់ព្យាបាលអ្នកជំងឺក្នុងមន្ទីរពេទ្យទូទៅអានយ៉ាង គឺជាគម្រោងសំខាន់មួយក្នុងចំណោមគម្រោងសំខាន់ៗដែលមានអត្ថន័យសំខាន់ជាពិសេស រួមចំណែកជំរុញការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម លើកកម្ពស់សុខុមាលភាពសង្គម និងគុណភាពជីវ​ភាពរសើនៅរបស់ប្រជាជន ស្របតាមគោលដៅថែទាំ​​ជីវភាពរស់នៅរបស់ប្រជាជននៃខ្លួន។

លោកវេជ្ជបណ្ឌិតឯកទេស២ ង្វៀន យ្វី តាន់ នាយក​មន្ទីរ​ពេទ្យទូទៅអានយ៉ាង ថ្លែងមតិក្នុងពិធី​បើកការដ្ឋាន​សាង​សង់

ថ្លែងមតិនៅក្នុងពិធីបើកការដ្ឋានសាងសង់ លោកវេជ្ជបណ្ឌិត​ឯកទេស២ ង្វៀន យ្វី តាន់ នាយកមន្ទីរពេទ្យ បានចែករំលែកថា ព្រឹត្តិការណ៍នេះគឺជាជំហានថ្មីមួយឆ្ពោះទៅមុខនៅក្នុងបុព្វហេតុនៃវិស័យសុខាភិបាលខេត្ត។គម្រោងតំបន់ព្យាបាលអ្នកជំងឺក្នុងសម្នាក់ទី ២ មិនត្រឹមតែជាគម្រោងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ជានិមិត្ត​​រូបនៃការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងសង្គមទាំងមូលចំពោះសុខភាពរបស់ប្រជាជនផងដែរ។

ពេលគម្រោងសាងសង់បញ្ចប់នឹងនាំមកនូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាជន បង្កលក្ខណៈ​ឲ្យប្រជា​ជន​ទទួលបានសេវាថែទាំសុខភាពទំនើប និងគ្រប់​ជ្រុង​ជ្រោយ​ ជាមួយនឹងគ្រឿងបរិក្ខារទំនើបៗ និងក្រុមវេជ្ជបណ្ឌិត​យ៉ាងយកចិត្តទុកដាក់ អស់ពីកម្លាំងកាយចិត្ត ដើម្បីឆ្លើយតបតម្រូវការពិនិត្យព្យាបាលជំងឺរបស់សហគមន៍ និងនាំមកនូវសុខភាពល្អ និងជីវភាពរស់នៅ​កាន់តែ​ល្អសម្រាប់ប្រជាជនគ្រប់គ្នា។ គម្រោងនេះបានចាប់ផ្តើមសាងសង់ស្របតាមគោលការណ៍ គោលនយោបាយសង្គមស្តីពីសុខាភិបាល និងបង្កើតហេដ្ឋារចនាសម្ព័ន្ធ​​ដ៏ធំទូលាយ ទំនើបនិងឆ្លើយតបតម្រូវការ​ជាយូរ​អង្វែង​របស់បក្ខភាគ និងប្រជាជនខេត្តអានយ៉ាង

ប្រែ៖ សំណាង