នៅថ្ងៃទី២២ ខែធ្នូ លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ធ្វើអធិបតីភាពកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីល្បឿន និងការងារត្រៀមបម្រុងសម្រាប់ការដាក់ឯកសារស្នើសុំចុះបញ្ជីតំបន់វត្ថុបុរាណអ៊ុកអែវ–បាថេរ ទៅកាន់អង្គការយូណេស្កូឲ្យទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក។
នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការរៀបចំឯកសារបេតិកភណ្ឌពិភពលោក បានបង្ហាញផែនការព្រាងនេះដល់គណៈកម្មាធិការប្រជាជនខេត្ត៖ សកម្មភាពរបស់គណៈប្រតិបត្តិការ និងថវិកាសម្រាប់ការរៀបចំឯកសារតំបន់វត្ថុបុរាណអ៊ុកអែវបាថេរ ដាក់ជូនអង្គការយូណេស្កូ ស្នើរសុំចុះបញ្ជីបេតិកភណ្ឌពិភពលោក។
ថ្លែងមតិនៅក្នុងកិច្ចប្រជុំ លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានមានប្រសាសន៍ថា ខេត្តបានបញ្ចប់ឯកសាររួចរាល់ហើយ ហើយកំពុងស្នើសុំយោបល់ពីក្រសួង ផ្នែកពាក់ព័ន្ឋឲ្យ វាយតម្លៃឯកសារស្នើសុំ និងផែនការគ្រប់គ្រង (ច្បាប់ដើម) តំបន់បុរាណវិទ្យាអ៊ុកអែវបាថេរ ខេត្តអានយ៉ាង ដើម្បីដាក់ជូនអង្គការយូណេស្កូ ទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក។
លោក ឡេ វ៉ាន់ ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងកេរ្ត៍តំណែលវប្បធម៌អ៊ុកអែវ និងបណ្តាមន្ទីរ ផ្នែកខេត្ត បានសហការល្អជាមួយអ្នកម៉ៅការកញ្ចប់លេខ ៣ ដើម្បីផ្សព្វផ្សាយភារកិច្ចទាំងឡាយ។
លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានអះអាងថា ការរៀបចំឯកសារស្នើសុំនេះគឺជាកិច្ចការនយោបាយដ៏សំខាន់មួយសម្រាប់ប្រទេសជាតិ និងរបស់ខេត្តអានយ៉ាង។ ជាមួយនឹងបរិមាណការងារធំ សំណូមពរ អង្គភាពប្រឹក្សាយោបល់ គណៈគ្រប់គ្រងកេរ្ត៍ដំណែលវប្បធម៌អ៊ុកអែវ បណ្តាមន្ទីរ គណៈ ផ្នែក និងមូលដ្ឋាននានា គ្រប់គ្រងពេលវេលា ការងារដោយសកម្ម និងបង្កើនការងារសហការ។
ប្រគល់ឲ្យវិនិយោគគិន គណៈគ្រប់គ្រងកេរ្ត៍ដំណែលវប្បធម៌អ៊ុកអែវ ដោយសហការជាមួយអង្គភាពប្រឹក្សាយោបល់ និងមន្ទីរ ផ្នែកពាក់ព័ន្ធស្រង់មតិយោបល់ពីក្រសួង ផ្នែកយ៉ាងសកម្មប្រសិទ្ឋភាព កិច្ចប្រជុំក្រុមប្រឹក្សាបេតិកភណ្ឌ និងការវាយតម្លៃពីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។ ធានានូវពេលវេលា គុណភាព និងឯកសារដាក់ជូនអង្គការយូណេស្កូសម្រេច មុនថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៦។
គណៈគ្រប់គ្រងបេតិកភណ្ឌវប្បធម៌អ៊ុកអែវ ក្នុងនាមជាវិនិយោគគិន ណែនាំគណៈកម្មាធិការប្រជាជនខេត្ត ឲ្យចេញផែនការសកម្មភាពលម្អិត ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២៧ របស់គណៈកម្មាធិការរៀបចំឯកសារស្នើសុំចុះបញ្ជីតំបន់វត្ថុបុរាណវិទ្យាអ៊ុកអែវបាថេរ ដាក់ជូនអង្គការយូណេស្កូ ដើម្បីចុះបញ្ជីជាបេតិកភណ្ឌពិភពលោក។ ទន្ទឹមនិងនោះ ណែនាំឲ្យចូលរួមមតិលើផែនការថវិកា សម្រាប់ការសាងសង់ឯកសារស្នើសុំចុះបញ្ជីតំបន់វត្ថុបុរាណវិទ្យាអ៊ុកអែវបាថេរដាក់ជូនអង្គការយូណេស្កូ ដើម្បីចុះបញ្ជីជាបេតិកភណ្ឌពិភពលោក។
អង្គភាពប្រឹក្សាយោបល់ គណគ្រប់គ្រងកេរ្ត៍ដំណែលវប្បធម៌អ៊ុកអែវ មន្ទីរផ្នែកពាក់ព័ន្ឋ និងមូលដ្ឋាននានា “ខិតខំប្រមូលផ្តុំ ធានានូវតម្រូវការ ល្បឿន ក្នុងដំណើរអនុវត្តប្រសិនបើមានការលំបាក ឬបញ្ហាទាក់ទិនណាមួយកើតឡើងក្នុងអំឡុងពេលអនុវត្តត្រូវម្ចាស់ការរាយការណ៍ជាបន្ទាន់ទៅកាន់គណៈកម្មាធិការប្រជាជនខេត្តដើម្បីដោះស្រាយ” លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សង្កត់ធ្ងន់៕
ប្រែ៖ ណារីពៅ