អានយ៉ាង៖ ជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ក្នុងឆ្នាំ ២០២៥ សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន

នៅរសៀលថ្ងៃទី ២៥ ខែធ្នូ នៅសង្កាត់រ៉ាចយ៉ា ខេត្តអានយ៉ាង មជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍បានរៀបចំសន្និបាតបូកសរុបការងារជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ឆ្នាំ ២០២៥ និងផ្សព្វផ្សាយទិសដៅ ភារកិច្ចឆ្នាំ ២០២៦។

អញ្ជើញ​ចូលរួមសន្និបាតមាន អ្នកស្រី ង្វៀន ធីហុងឡន អនុប្រធានញណៈរឃោសនាអប់រំនិងចលនាមហាជននៃគណៈកម្មាធិការបក្សខេត្ត។ តំណាងថ្នាក់ដឹកនាំនៃមន្ទីរ​គណៈផ្នែកពាក់ព័ន្ឋថ្នាក់ខេត្ត។បណ្តាជីវកម្មនៅ​លើ​​ភូមិ​សាស្ត្រខេត្ត បណ្តាឃុំ សង្កាត់ និងតំបន់ពិសេស៖ ហ្វា​ឌៀន យ៉ុងរៀង ហុនដាត ឡុងស្វៀន រ៉ាចយ៉ា ហាទៀន ទិញបៀន វិញតេ ចូវដុក ភូក្វឹក គៀនហៃ និងបុគ្គលដែលទទួលបានរង្វាន់ក្នុងការប្រកួតរូបថតទេសចរណ៍អានយ៉ាង ឆ្នាំ២០២៥។

ទិដ្ឋភាពសន្និបាត

សន្និបាតគឺជាឱកាសដ៏សំខាន់មួយសម្រាប់ប្រតិភូក្នុងការផ្លាស់ប្តូរ ពិភាក្សា និងផ្តល់មតិយោបល់ជាច្រើនដោយស្មោះអស់ពីចិត្ត និងមានទំនួលខុសត្រូវ ចែករំលែកបទពិសោធន៍ និងស្នើដំណោះស្រាយដើម្បី​លើក​កម្ពស់​គុណភាព និងប្រសិទ្ធភាពការងារជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍​របស់​ខេត្តអានយ៉ាង​ រួមចំណែកយ៉ាងសំខាន់សម្រាប់ការអនុវត្តភារកិច្ចឆ្នាំ ២០២៦ ដោយជោគជ័យ បង្កើតជាសន្ទុះសម្រាប់​ដំ​ណាក់​​កាល ២០២៦-២០៣០ ដើម្បីរួមចំណែកកសាង “អានយ៉ាងមួយ - ចក្ខុវិស័យមួយ - ឆន្ទៈមួយនិង ជំនឿមួយលើជ័យជំនះ”។

អ្នកស្រី ក្វាងស្វឺនលួ នាយកមជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិ​ជ្ជកម្ម និងទេសចរណ៍ខេត្តអានយ៉ាងថ្លែង​មតិ​បើក​សន្និ​បាត

ថ្លែងមតិបើកសន្និបាត អ្នកស្រី ក្វាងស្វឺនលួ នាយកមជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្ត​អានយ៉ាង បានមានប្រសាសន៍ថា ឆ្នាំ២០២៥ បាន​ប្រ​ព្រឹត្ត​ទៅក្នុងបរិបទដែលខេត្តទើបតែរួមបញ្ចូលគ្នា ដោយបើកនូវសម័យអភិវឌ្ឍថ្មីជ្រប់ជ្រុងជ្រោយនិងចីរភាព។នេះជាឆ្នាំចុងក្រោយនៃការអនុវត្តសេចក្តីសម្រេច​ចិត្តរបស់មហាសន្និបាតបក្សខេត្ត និងអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ៥ឆ្នាំ (២០២០-២០២៥)របស់ខេត្ត គឺជាឆ្នាំមានអត្ថន័យដ៏សំខាន់ដើម្បីអនុវត្តភារកិច្ចជោគជ័យតាមសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្ត យើងទាំងអស់គ្នាអនុវត្តភារកិច្ចនយោបាយក្នុងបរិ​បទ​កា​លា​នុវត្តភាព និងបញ្ហាប្រឈមដែលជាប់ទាក់គ្នា។ ប៉ុន្តែ​ជាមួយ​នឹងស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តក្នុងការជំនះការលំបាក និងឆ្លៀតយករាល់ឱកាស ការងារ​ជំ​រុញ​វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ដែល​សម្រេច​បានភារកិច្ច និងគោលដៅសំខាន់ៗបានល្អ រួមចំណែកជំរុញសេដ្ឋកិច្ចនិងសង្គមរបស់ខេត្ត។បណ្តាសមិទ្ធផលដែលសម្រេចបាន គឺដោយសារការយកចិត្តទុកដាក់ ដឹកនាំ និងណែនាំរបស់ក្រសួង ផ្នែកមជ្ឈិម និង​របស់​គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត។

អ្នកស្រី ក្វាងស្វឺនលួ បានមានប្រសាសន៍ថា “មួយ​ឆ្នាំកន្ល​ទៅនេះ សកម្មភាពផ្សព្វផ្សាយត្រូវបានអនុវត្តយ៉ាងសកម្ម មានចំណុចសំខាន់ៗ ដែលភ្ជាប់ទៅនឹងការផ្សព្វផ្សាយ និងណែនាំសក្តានុភាព ប្រៀបខ្លាំង​របស់ខេត្ត។ ការងារផ្សព្វផ្សាយរូបភាពខេត្ត ផ្សារភ្ជាប់អាជីកម្ម ពង្រីកទីផ្សារប្រើប្រាស់ផលិតផល អភិវឌ្ឍទេសចណ៍ភ្ជាប់ទៅនឹងអត្តសញ្ញាណវប្បធម៌ និងគុណសម្បត្តិ​អេ​កូឡូស៊ីនៃខេត្តអានយ៉ាងបានជំរុញខ្លាំង រួមចំណែកយ៉ាងសំខាន់ទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត”។ 

ប្រតិភូចូលរួមសន្និបាត

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្ត លទ្ធផលដែល​លេចធ្លោនៃឆ្នាំកន្លងទៅនេះ គឺមជ្ឈមណ្ឌលបានរៀបចំសកម្មភាពជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍​បាន​ចំនួន ៨៩ សម្រេចបាន ១១១% ផែនការ គាំទ្រអាជីវកម្មចំនួន ៨៦៥ ចូលរួមរតាំងពិព័រណ៍ និងណែនាំផលិតផល OCOP និងផលិតផលពិសេសរបស់ខេត្ត។ ពង្រីកកិច្ចសហប្រតិបត្តិការ ភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងសហការក្នុងការអភិវឌ្ឍដំណើរទេសចរណ៍ ផ្លូវទេសចរណ៍ រៀបចំ និងចូលរួមដោយជោគជ័យក្នុងព្រឹត្តិ​​ការណ៍ទ្រង់ទ្រាយធំនៅថ្នាក់ខេត្ត ថ្នាក់ជាតិ និងតំបន់ ពិធីបុណ្យទេសចរណ៍ និងអាហារភូក្វឹក ឆ្នាំ ២០២៥​។​ ពិធីបុណ្យវប្បធម៌ និងអាហារហាទៀន ឆ្នាំ ២០២៥​។​សប្តាហ៍អហារ វប្បធម៌ និងទេសចរណ៍អានយ៉ាង ស្វាគមន៍​និទារឃរដូវឆ្នាំម្សាញ់ ២០២៥។ ផ្សារ​ណាត់​ពាណិ​​ជ្ជកម្មអន្តរជាតិទិញបៀនអានយ៉ាង។ពិធីបុណ្យទេសចរណ៍ និងអាហាររ៉ាចយ៉ា អានយ៉ាង ឆាំ្ន២០២៥​។ ពិធីបុណ្យនំប្រពៃណីណាមបូអានយ៉ាង រួម​បញ្ចូល​ជា​មួយផ្សារណាត់ជំរុញទេសចរណ៍ ពាណិជ្ជកម្ម - ផលិតផល OCOP លើកទី ២  ក្នុងឆ្នាំ ២០២៥​។​សន្និ​បាត​ជំរុញពាណិជ្ជកម្ម ជំរុញការនាំចូល និងនាំចេញ​ក្នុង​តំបន់​ភាគខាងត្បូងឆ្នាំ២០២៥ នៅខេត្តអានយ៉ាង ចូលរួមក្នុងការតាំងពិព័រណ៍សមិទ្ធផលសេដ្ឋកិច្ច-សង្គម ក្នុងឱកាសខួបលើកទី៨០ ទិវាបុណ្យជាតិ (ទី២ ខែកញ្ញា ឆ្នាំ១៩៤៥ - ទី២ ខែកញ្ញា ឆ្នាំ២០២៥) នៅទីក្រុងហាណូយ។ ផ្សារណាត់ផលិតផលអន្តរជាតិនៅប្រទេសថៃ។ល។ការងារជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសរណ៍ត្រូវបានអនុវត្តស្របគ្នា ធ្វើសកម្មភាព​ដោយវិជ្ជាជីវៈ និងអន្តរជាតិ បង្កើតជាមូលដ្ឋានអំណោយផលសម្រាប់​ការជំរុញការអភិវឌ្ឍឧស្សាហកម្ម ពាណិជ្ជកម្ម-សេវាកម្ម និងទេសចរណ៍របស់ខេត្ត រួមចំណែកផ្សព្វផ្សាយរូបភាព ផលិតផលពិសេស សក្តានុភាព និង​ប្រៀប​ខ្លាំងរបស់ខេត្តអានយ៉ាង ដល់ដៃគូក្នុងនិងក្រៅ​ប្រ​ទេស​​មានសាជីវកម្ម និងអាជីវកម្មធំៗក្នុង និងក្រៅប្រទេសជាច្រើនបានមកស្វែងយល់ និងស្ទង់ឱកាសវិនិយោគនៅក្នុង​​ខេត្ត ជាពិសេសនៅក្នុងវិស័យកែច្នៃកសិផល និងជលផល អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្មបៃតង និងការផ្លាស់ប្តូរឌីជីថល។ អាស្រ័យហេតុនេះ បាន​ជា​រូបភាពខេត្តអានយ៉ាងបានបញ្ជាក់កាន់តែខ្លាំងឡើងថាជាគោលដៅសុវត្ថិភាព រួសរាយរាក់ទាក់ ទាក់ទាញវិនិយោគិន បរិយាកាសវិនិយោគ និងអាជីវកម្មបន្តបាន​ល្អ​ប្រសើរឡើង រួមចំណែកបង្កើនសន្ទស្សន៍សមត្ថភាព​ប្រកួតប្រជែងថ្នាក់ខេត្ត (PCI)។

គណៈកម្មការរៀបចំបានប្រគល់រង្វាន់លេខពីរចំនួនពីរដល់អ្នកនិពន្ធ
មជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេស​ចរ​ណ៍​ខេត្តអានយ៉ាងជូនលិខិតសរសើរដល់អាជីវកម្ម​ដែល​ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជំរុញវិនិយោគ ពា​ណិជ្ជកម្ម និងទេសចរណ៍នៅខេត្តអានយ៉ាង ក្នុងឆ្នាំ ២០​២៥។

ក្នុងឱកាសនេះ មជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្តបានប្រគល់រង្វាន់ការប្រកួតរូបថតទេសចរណ៍អានយ៉ាង ឆ្នាំ២០២៥ ក្រោមប្រធានបទ“អានយ៉ាងនិងសម្រស់នៃសមាហរណកម្ម” សម្រាប់​អ្នកនិពន្ធដែលទទួលបានរង្វាន់ រួមមាន៖ រង្វាន់លេខពីរចំនួន ២ រង្វាន់លេខបីចំនួន ១ រង្វាន់លើកទឹកចិត្តចំនួន ៥ និងរង្វាន់សមត្ថភាពពិសេសចំនួន ២។ ប្រគល់​លិ​ខិត​សរសើរចំនួន ៣៦ ដល់អាជីវកម្ម និងសារព័ត៌​មាន​ដែលបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍នៅខេត្តអានយ៉ាង ក្នុងឆ្នាំ២០២៥។

ក៏នៅក្នុងសន្និបាតនេះផងដែរ មជ្ឈមណ្ឌល​ជំរុញ​វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្ត និងធនាគារភាគ​​ហ៊ុនពាណិជ្ជកម្ម គៀនឡុង បានចុះហត្ថលេខាលើអនុស្សរណៈលើ កិច្ចសហប្រតិបត្តិការស្តីពី​ការជំ​រុញ​វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ និងគោលនយោបាយគាំទ្រសម្រាប់អាជីវកម្ម

ប្រែ៖ សំណាង