អ្នកបោះឆ្នោតសង្កាត់ធើយសឺន មានសោមនស្សរីករាយចំពោះសមិទ្ធផលដ៏លេចធ្លោ និងសង្ឃឹមថាមានការវិវឌ្ឍថ្មីៗ

រសៀលថ្ងៃទី ៨ ខែធ្នូ នៅសង្កាត់ធើយសឺន គណៈប្រតិភូក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង ធ្វើអធិបតីភាពដោយលោក ង្វៀន ហុង ឌឹក សមាជិកគណៈកម្មាធិការបក្សខេត្ត តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត (ក្រុមគណៈប្រតិភូលេខ ០៦) បានជួបប្រជុំជាមួយអ្នកបោះឆ្នោតមុនកិច្ចប្រជុំចុងឆ្នាំ ២០២៥។

ទិដ្ឋភាពក្នុងកិច្ចជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត
អ្នកបោះឆ្នោតចូលរួម

នៅក្នុងកិច្ចជួបប្រាស្រ័យ អ្នកបោះឆ្នោតជាង ៦០នាក់ មកពីអនុសង្កាត់ចំនួន ១២ បានស្តាប់របាយការណ៍របស់​​តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត ស្តីពីលទ្ធផលអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឆាំ្ន ២០២៥ នៅលើភូមិ​សាស្ត្រ​ខេត្ត​ បណ្តាគម្រោង និងការងារបម្រើបងប្អូនប្រជាជននៅ​លើភូមិសាស្ត្រក្នុងឆ្នាំ ២០២៦ រាយការណ៍ការឆ្លើយ​​តបទៅនឹងមតិយោបល់ និងញ្ញតិរបស់អ្នកបោះឆ្នោត​លើកឡើងនៅក្នុងកិច្ចជួបប្រាស្រ័យលើកមុន។

អ្នកបោះឆ្នោតសង្កាត់ធើយសឺនផ្តល់យោបល់និងមានសំណើរនៅក្នុងសន្និបាត

អ្នកបោះឆ្នោតបានសម្តែងការសាទរ ទំនុកចិត្ត និងការកោតសរសើរខ្ពស់ចំពោះលទ្ធផល សមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត និងសង្កាត់ក្នុងឆ្នាំ ២០២៥ ជាពិសេសគឺការតម្រង់ទិសអំពីសាលា​អន្តេ​វេ​សិក​ជនជាតិអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សា ផ្លូវល្បឿនលឿន និងប្រព័ន្ធថែទាំសុខភាពទំនើបនៅលើ​ភូមិ​សាស្ត្រនាពេលខាងមុខ ដើម្បីបម្រើដល់ជីវភាពរស់នៅរបស់ប្រជាជន។ អ្នកបោះឆ្នោតសង្កាត់ធើយសឺក៏បាន​​ស្នើសុំ ការបំភ្លឺលើ សំណួរមួយចំនួនទាក់ទងនឹងការទូទាត់អត្ថប្រយោជន៍ និងគោលនយោបាយនៅ​លើ​ភូមិ​​សាស្ត្រ។ ស្នើសុំការគាំទ្រពីមូលដ្ឋានក្នុងការសន្ទនាជា​​មួយម្ចាស់ផ្លូវទឹកកសិកម្ម។ បង្កើនការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងអំពោះលួចប្លន់ជាដើម

លោក ង្វៀនហុងឌឹក សមាជិកគណៈ​កម្មាធិ​ការ​បក្ស​ខេត្ត​ តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត (ក្រុមតំ​ណាង​លេខ​ ០៦) លេខាបក្ខភាគសង្កាត់ទិញបៀនថ្លែង​មតិ​នៅ​​ក្នុងសន្និបាត

មតិយោបល់របស់អ្នកបោះឆ្នោត បានតំណាងក្រុមប្រឹក្សា​​ប្រជាជនខេត្តអានយ៉ាង និងថ្នាក់ដឹកនាំមូលដ្ឋាន ឆ្លើយ​តបយ៉ាងសមស្របនៅក្នុងកិច្ចជួបប្រាស្រ័យ។ នេះគឺជាឱកាសមួយដើម្បីបង្កើនការផ្សារភ្ជាប់និងពង្រីកសិទ្ធិជាម្ចាស់របស់ប្រជាជន ទន្ទឹមនិងនោះ បញ្ចាក់​ពី​ការ​ប្តេជ្ញាចិត្តរបស់បក្ខភាគ អាជ្ញាធរក្នុងការស្តាប់ សន្ទ​នា​និងដោះស្រាយការលំបាក និងឆ្លើយតបនូវបំណងប្រាថ្នាស្របច្បាប់របស់អ្នកបោះឆ្នោតឲ្យបានទាន់ពេលវេលា ដើម្បីរួមចំណែកដល់ការកសាងសង្កាត់ធើយសឺន និងខេត្តអានយ៉ាងប្រកបដោយចីរភាព

ប្រែ៖ ណារីពៅ