នៅថ្ងៃទី៩ ខែមករា លោក ហូ វ៉ាន់ ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានដឹកនាំក្រុមការងារមួយក្រុមទៅត្រួតពិនិត្យល្បឿនសាងសង់គម្រោងផ្លូវឆ្នេរសមុទ្រហនដាត-គៀនលឿង។ រួមដំណើរជាមួយមានលោក ង៉ោ កុង ធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។

នៅក្នុងអំឡុងពេលត្រួតពិនិត្យការដ្ឋាននៃគម្រោងផ្លូវឆ្នេរសមុទ្រហនដាត - គៀនលឿង លោក ហូ វ៉ាន់មឿង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្តាប់របាយការណ៍ស្ថានភាពអនុវត្តរបស់អ្នកវិនិយោគ តំណាងថ្នាក់ដឹកនាំនៃអ្នកម៉ៅការសាងសង់ អ្នកប្រឹក្សាយោបល់ខាងផ្នែករចនា និងអ្នកប្រឹក្សាយោបល់ខាងផ្នែកឃ្លាំមើល រាយការណ៍អំពីគុណសម្បត្តិ និងគុណវិបត្តិ ក៏ដូចជាមតិយោបល់របស់ថ្នាក់ដឹកនាំនៃមន្ទីរនិងផ្នែក។
យោងតាមរបាយការណ៍ គម្រោងផ្លូវឆ្នេរសមុទ្រហនដាត - គៀនលឿង មានប្រវែងសរុបជិត ៤០ គីឡូម៉ែត្រ។ ក្នុងនោះ ផ្នែកសាងសង់ថ្មីជិត ៣០ គីឡូម៉ែត្រ ជូសជុលលើកកម្ពស់នូវផ្នែកសំខាន់ជិត ៦,៧៧ គីឡូម៉ែត្រ និងផ្នែកបែកជាង ២,៤ គីឡូម៉ែត្រ សាងសង់ស្ពានថ្មីចំនួន ២៤។ ការវិនិយោគសរុបសម្រាប់គម្រោងនេះមានចំនួនជិត ១.៤៨០ ពាន់លានដុង (ថវិកាមូលដ្ឋាន ១៧៩ ពាន់លានដុង)។ ដើមទុនដែលបានបែងចែករហូតមកដល់បច្ចុប្បន្នមានចំនួន ១.៣០០ ពាន់លានដុង។ ផែនការឆ្នាំ ២០២៥ បានបែងចែកថវិកាចំនួន ៣៤៩ ពាន់លានដុង បញ្ចេញថវិកាបានជាង ១៦៨ ពាន់លានដុងសម្រេចបាន ៤៨% ផែនការឆ្នាំ ២០២៥។ ការបញ្ចេញថវិកាកើនឡើងជាង ១.១១៩ ពាន់លានដុង សម្រេចបាន ៨៦,១% នៃថវិកាមជ្ឈិម។ បច្ចុប្បន្ន គម្រោងនេះកំពុងយឺតយ៉ាវបើតាមផែនការដាក់ចេញ។
លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានតម្រូវថា សម្រាប់ផ្នែកដែលរំដោះផ្ទៃរាបរួចរាល់ហើយ អ្នកម៉ៅការត្រូវតែបង្កើនកម្លាំងពលកម្ម គ្រឿងចក្រ និងឧបករណ៍ ដើម្បីពន្លឿនល្បឿនសាងសង់ក្នុងស្មារតី "៣វេន ៤ក្រុម" "ធ្វើពេលថ្ងៃមិនគ្រប់ ឆ្លៀតធ្វើពេលយប់"។ គិតដល់ថ្ងៃទី ៣១ ខែមករា អង្គភាពសាងសង់នីមួយៗត្រូវបង្កើនបរិមាណការងារពី ១០-១៥%។ អ្នកវិនិយោគទទួលខុសត្រូវក្នុងការរាយការណ៍ល្បឿនគម្រោងទៅគណៈកម្មាធិការប្រជាជនខេត្តជារៀងរាល់សប្តាហ៍ ដើម្បីតាមដាន និងពិនិត្យឡើងវិញ។
សម្រាប់ផ្នែកដែលមិនទាន់រំដោះផ្ទៃរាបរួចរាល់ លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយព័ត៌មានចលនាប្រជាជនឲ្យប្រគល់ផ្ទៃរាបស្របតាមច្បាប់។ ក្នុងករណីដែលមិនសហការ អាជ្ញាធរមូលដ្ឋានគួរតែសហការជាមួយនគរបាលខេត្ត រៀបចំសន្តិសុខការពារសម្រាប់ការងារសាងសង់៕
ប្រែ៖ សំណាង